Ep2: រត់ចេញពីផ្ទះ....

1.4K 127 2
                                    


+ព្រឹកឡេីង🌅🌞
ម៉ោង8:00🕖

"ជីមីនភ្ញាក់ឬនៅកូន" សំឡេងស្រ្តីម្នាក់បានស្រែកសួរអ្នកជាកូនដែលនៅក្នុងបន្ទប់ ហេីយស្រ្តីម្នាក់នោះគឺអ្នកស្រីផាក

"បាទ...ម៉ាក់" សំឡេងក្មេងប្រុសម្នាក់ក៏បានស្រែកចេញពីក្នុងបន្ទប់ទាំងមិនទាន់បេីកភ្នែកនៅឡេីយទេ

"ឆាប់ងេីបទៅងូតទឹកទៅនិងអាងបានមកញាុំបាយ"អ្នកស្រីផាក បានប្រាប់ទៅកូនប្រុសពៅរបស់គាត់

"បាទម៉ាក់តិចទៀតកូនចុះទៅហេីយ"ជីមីននិយាយទាំងបង្អូសសំឡេងដូចអ្នកអានពេលម៉ែដាស់អោយងេីបចឹង-,-

"យ៉ាប់ណាស់កូននេះ"អ្នកស្រីផាក ក្រវីក្បាលហួសចិត្តនិងកូនប្រុសហេីយក៏ដេីរចុះទៅក្រោមមុនបាត់ទៅ

+ក្នុងបន្ទប់

"ហុេីយ...នេះព្រឹកហេីយហេស៎យេីងដូចជាទេីបតែដេកនិង"ជីមីនងេីបអង្គុយទាំងស្ងាបហេីយនិយាយម្នាក់ឯងទាំងសក់ក្បាលដូចសំបុកមាន់តែក៏គ្រាន់បេីជាងសក់អ្នកអានដែរហេីយគេក៏ក្រោកទៅបន្ទប់
ទឹកដេីម្បីងូតទឹក

ជីមីនចំណាយពេល20នាទីសម្រាប់ងូតទឹកហេីយនិង10នាទីទៀតសម្រាប់លាបឡេលាបម្សៅតែងខ្លួនសរុបមកគឺ30នាទីទេីបគេរៀបចំខ្លួនហេីយ
ពេលគេរៀបចំខ្លួនរួចគេក៏បានយាងចុះទៅខាង
ក្រោមទាំងមានសម្លៀកបំពាក់ស្អាតបាតដូចជាចង់ចេញទៅខាងក្រៅ

"យាងចុះមករួចហេីយហេស៎អ្នកប្រុសតូច" ជេហូប ពេលដែលឃេីញរាងតូចចុះមកដល់ក៏សួរឌឺព្រោះគេអង្គុយចាំរាងតូចឡេីងពោះវៀនស្អិតចូលគ្នាហេីយ

"ក៏ដូចដែរhyungឃេីញនិងហេីយ"ជីមីនឆ្លេីយបែបមិនខ្វល់ហេីយគេក៏ចូលអង្គុយនៅកន្លែងរបស់គេ

"មេីលវាឆ្លេីយឯងចាំវាឡេីងចង់ដាច់ពោះវៀនហេីយវាឆ្លេីយឡេីងជឿជាក់"ជេហូប

"បានហេីយឈប់ប្រកែកគ្នាទៅឆាប់ញាុំបាយទៅក្រែងឯងមានប្រជុំមិនចឹងហេស៎កូនhope"លោកផាក
ដែលស្ងាត់ជាយូរមកហេីយក៏បានវាចាទៅកាន់កូនប្រុសច្បងរបស់ខ្លួន

"បាទប៉ា"ជេហូប
ពួកគេក៏នាំគ្នាញុាំបាយដោយក្តីសុខ 20នាទីក្រោយការញុាំអាហារក៏បានបញ្ចប់

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now