"ហេីយខ្យល់អីបក់អ្នកអូនមកដល់ទីនេះ"អ្នកស្រីមីន"គឺខ្យល់ក្តៅក្រហាយនិងណាអ្នកបង"អ្នកស្រីសាន់និងលេងបន្លំមែនព្រោះគ្រួសាររបស់គាត់ជិតរលំរលាយហេីយ
"អ្នកអូនពូកែលេងសេីចណាស់"អ្នកស្រីមីនគិតថាវាជាការលេងសេីច តែគាត់មិនដឹងនោះទេថាវាជិតក្លាយជាការពិតហេីយ
"ចា៎អ្នកបង"អ្នកស្រីសាន់សេីចមិនសូវសមដាក់អ្នកស្រីមីន
"អ្នកអូនចង់ញាុំអីទេចាំខ្ញុំប្រាប់អ៊ំរីអោយយកមកអោយ"អ្នកស្រីមីន
"ចា៎អ្នកបងសុំទឹកក្រូចមួយកែវបានហេីយ"អ្នកស្រីសាន់ អ្នកស្រីមីនក៏ស្រែកហៅអ៊ំរី
"អ៊ំរី.......!"អ្នកស្រីមីន
"ចា៎អ្នកស្រីមានការអ្វីមែនទេ?"អ៊ំរីក៏ដេីរចេញមកពីផ្ទះបាយ
"អ៊ំជួយយកទឹកក្រូចមួយកែវមក អោយភ្លៀវ"អ្នកស្រីមីន អ៊ំរីក៏ដេីរទៅយកទឹកក្រូចមួយកែវមកអោយអ្នកស្រីសាន់
"អូ៎!នេះរបស់ខ្ញុំទិញមកផ្ញេីអ្នកបងព្រោះខ្ញុំខានមកលេងអ្នកបងយូរគួរសមដែលហេីយ"អ្នកស្រីសាន់និយាយទាំងញញឹមរួចក៏ហុចរបស់នោះអោយទៅអ្នកស្រីមីន
"របស់អ្វីច្រេីនម៉្លេះ?ថ្ងៃក្រោយមិនបាច់ទិញអីមកក៏បានដែរអ្នកអូន"អ្នកស្រីមីនក៏ទទួលពីអ្នកស្រីសាន់យកមកមេីលក្នុងនោះមានទាំងស្បែកជេីង កាបូបថ្ងៃៗនិងរបស់ប្រេីប្រាស់ផ្សេងទៀត
"មិនអីទេអ្នកបងរបស់ប៉ុណ្ណឹងវាតិចតួចណាស់សម្រាប់ខ្ញុំ"អ្នកស្រីសាន់និយាយដូចគ្មានរឿងអីកេីតឡេីងយ៉ាងចឹងតែការពិតជិតក្ស័យធនហេីយ
"បេីអ្នកអូនជ្រុលជាមកហេីយ ល្ងាចនេះទំនេរទេខ្ញុំចង់បបួលអ្នកអូនទៅសមាគមន៍"អ្នកស្រីមីន
"អឺ....គឺ...ខ្ញុំ...ខ្ញុំទៅអ្នកបងព្រោះខានទៅយូរដែរហេីយ"អ្នកស្រីសាន់រាងស្ទាក់ស្ទេីរដោយសារអ្នកនៅក្នុងសមាគមន៍បានដឹងរឿងគ្រួសាររបស់គាត់អស់ហេីយបេីទៅមានតែខ្មាសគេ ម្យ៉ាងទៀតខ្លាចអ្នកស្រីមីនដឹងតែគាត់មិនអាចប្រកែកនិងអ្នកស្រីមីនបានទេពេលនេះមានតែផ្លូវមួយគត់គឺទៅ
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
De Todoប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂