យ៉ុនហ្គីកំពុងជិះឡានទៅក្រុមហ៊ុនតែគេចេះតែអង្គុយញញឹមម្នាក់ឯងពេលដែលនឹកឃេីញដល់ស្នាមថេីបរបស់គេដែលបានលួចជីមីនមុននិងឯង-,-
«ចាហ្វាយ....ចាហ្វាយបាទមកដល់ហេីយទាន»ពេលមកដល់ដាហ៊ុនក៏ចុះទៅបេីកទ្វារឲ្យរាងក្រាស់តែមិនឃេីញនាយចុះមកគិតតែពីអង្គុយញញឹមម្នាក់ឯងដូចមនុស្សសតិមិនគ្រប់ទេីបគេហៅពីខាងក្រៅ
«ហាស៎!!!!ដល់ហេីយហេ៎??»យ៉ុនហ្គីសួរព្រោះរវល់តែញញឹមទេីបមិនដឹងថាមកដល់
«ដល់យូរហេីយបាទតែចាហ្វាយមិនព្រមចុះគិតតែពីអង្គុយញញឹមសង្ស័យនឹកកូនកម្លោះគេហ្មងចាហ្វាយ»ដាហ៊ុនក៏ញ៉ោះរាងក្រាស់លេងតែវាជាការពិត^_^
«នឹកក្បាលហែងស្អីយកកាបូបយេីងមកកុំនិយាយច្រេីនពេក»ថាហេីយនាយក៏ដេីរចូលក្រុមហ៊ុនមុនដោយឲ្យដាកាន់កាបូបតាមក្រោយ
«ប្រហែលជាខ្ញុំនិយាយត្រូវរឿងហេីយមេីលទៅបានជាខំបង្វែររឿងបែបនេះ»ដាហ៊ុននៅឈរវិភាគម្នាក់ឯង
«ឯងនៅឈរយូរទៀតទេកាលបានដេីរមកតាមយេីង»ដោយមិនឃេីញដាហ៊ុនដេីរមកតាមរាងក្រាស់ក៏ងាកមកសួរ
«ទៅហេីយចាហ្វាយរហន់ទៅណាទេបង្ខំនោះបង្ខំ»ដាហ៊ុនក៏យកកាបូបរបស់រាងក្រាស់ដែលនៅម្ខាងទៀតហេីយក៏រត់ទៅតាមរាងក្រាស់ពេលយ៉ុនហ្គីដេីរចូលមកដល់ក្រុមហ៊ុនបុគ្គលិកទាំងប្រុសទាំងស្រីក៏នាំគ្នាក្រោកឈរគោរពនាយតាមធម្មតាហេីយក៏មានបុគ្គលិកជាច្រេីនជាពិសេសគឺបុគ្គលិកស្រីៗដែលនិយាយខ្សឹបខ្សាវគ្នាពីរូបរាងដ៏សែនសង្ហាររបស់រាងក្រាស់តែនាយមិនខ្វល់នោះទេព្រោះជាទម្លាប់ទៅហេីយ តែថ្ងៃនេះចម្លែកព្រោះរាងក្រាស់មានទឹកមុខស្រស់ស្រាយជាងរាល់ដង។ រាល់ដងចូលមកមុខស្មេីរដូចថ្នល់បេតុងគ្មានញញឹមអីបន្តិចទេ
«នែ៎ឯង!! លោកនាយកថ្ងៃនេះដូចខុសពីរាល់ដង»បុគ្គលិកស្រីម្នាក់ក៏និយាយឡេីងជាមួយគ្នីគ្នារបស់នាង
«មែនហេីយយេីងក៏គិតដូចឯងដែរ ថ្ងៃនេះមេីលទៅទឹកមុខដូចជាស្រស់ស្រាយសម្បេីមណាស់»បុគ្គលិកម្នាក់ក៏និយាយបន្តពួកនាងជាមិត្តរួមការជាមួយគ្នា
![](https://img.wattpad.com/cover/240834993-288-k377628.jpg)
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
Randomប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂