បន្ទាប់ពីនាំគ្នាដេីរលេងអស់ចិត្តហេីយពេលនេះក៏រៀងយប់ណាស់ហេីយដែរពួកគេក៏នាំគ្នាដេីរកាន់ដៃគ្នាត្រឡប់ទៅសណ្ឋាគារវិញ។មកដល់ក៏ទៅជួបបុគ្គលិកដេីម្បីសួររកបន្ទប់ដែរខ្លួនបានកក់ បន្ទាប់ពីបានសោរបន្ទប់ហេីយក៏បណ្តេីរគ្នាឡេីងទៅខាងលេី បន្ទប់គេគឺនៅជាន់ទី5នៃសណ្ឋាគារ"បន្ទប់លេខ216 មួយនេះហេីយ"យ៉ុនហ្គីដេីរមកដល់មុខបន្ទប់នាយក៏មេីលបញ្ជាក់ព្រោះខ្លាចចូលច្រឡំបន្ទប់ មកហេីយឃេីញថាបន្ទប់នេះហេីយ
"ចូលមកជីមីន"នាយប្រាប់ទៅជីមីនដែលគិតតែពីញាុំ ញាុំតាំងពីនៅកន្លែងដេីរលេងមកទល់ពេលនេះនៅមិនទាន់ឈប់ទៀតរបស់ញាុំកាន់ឡេីងពេញដៃ
"បន្ទប់យេីងមែនទេ?"ជីមីនសួរព្រោះមិនដឹងអីទាំងអស់រវល់តែទំពា
"ត្រូវហេីយបន្ទប់យេីង"នាយក៏ដេីរចូលទៅខាងក្នុងមុនជីមីនទេីបរាងតូចចូលតាមក្រោយ
"វ៉ាវ៎!!យ៉ុនបន្ទប់នេះធំណាស់"ចូលមកខាងក្នុងជីមីនភ្ញាក់ផ្អេីលណាស់ព្រោះបន្ទប់នេះធំទូលាយ មានរានហាលនៅខាងមុខដែលអាចមេីលឃេីញទេសភាពពីខាងលេីយ៉ាងច្បាស់ ជាពិសេសនោះគឺគ្រែធំហេីយក៏មាំទៀត><
"អូនឆាប់ទៅងូតទឹកទៅអាងមកគេងនេះយប់ហេីយណា៎!"រាងក្រាស់ក៏ដេញជីមីនអោយទៅងូតទឹកព្រោះបេីមិនដេញទៅទេច្បាស់ជាមិនទៅទេ
"ចាំបន្តិចទៀតបានទេ?ញាុំមិនទាន់ឆ្អែត"ជីមីនក៏ធ្វេីមុខគួរអោយអាណិតដាក់យ៉ុនហ្គីដេីម្បីអង្វរ គេមិនទាន់ញាុំឆ្អែតផងអោយគេទៅងូតទឹក>.<
"មិនបាន!!បេីអូនមិនទៅបង...រំលោភអូន ល្អទេ?"យ៉ុនហ្គីក៏អោនមុខទៅជិតមុខជីមីនហេីយក៏ខ្សឹបដាក់ត្រចៀកជីមីនជាការគម្រាមតែបេីមិនស្តាប់ អាចនិងរំលោភមែនទែនក៏ថាបានដែរ ជីមីនឮហេីយព្រឺសម្បុរខ្ញាក់តែម្តង
"អា៎...!!ទេៗ....អូនទៅងូតក៏បានដែរ ប្រុសល្មោបអាងអីគម្រាម"ជីមីនក៏ប្រាប់ស្ទុះងេីបហេីយរត់ទៅបន្ទប់ទឹកយ៉ាងលឿនព្រោះខ្លាចនាយរំលោភមែន
"ចេះខ្លាចដែរតាស៎"យ៉ុនហ្គីនៅមេីលកាយវិការជីមីនទាំងអស់សំណេីច ក្មេងអីគម្រាមតែបន្តិចក៏ខ្លាច នាយក៏បន្តរៀបចំបន្ទប់រៀបចំគ្រែអោយរៀបរយមុននិង ខលទៅប្រាប់បុគ្គលិកអោយយកខោអាវគេងមកអោយគេពីរឈុតព្រោះមកមិនបានយកអ្វីមកទេនៅក្នុងសណ្ឋាគារក៏មានកន្លែងលក់ខោអាវសម្រាប់ភ្ញៀវដែមកពីឆ្ងាយផង ពួកគេមកគឺមានត្រឹមតែខោអាវពាក់ជាប់ខ្លួនប៉ុណ្ណោះ ទម្រាំជីមីនងូតទឹកហេីយគ្រប់យ៉ាងក៏បានរៀបចំហេីយ
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
Randomប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂