បន្ទាប់ពីពួកគេនិយាយគ្នាចប់ហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយក៏ឈានចូលទៅធ្វើធុរៈផ្ទាល់ខ្លួនដែលប្រពន្ធៗបានផ្តាំផ្ញើមក។ចំណែកឯរឿងលុយក្នុងក្រុមហ៊ុនគឺកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត យ៉ុនហ្គីមិនព្រមអោយអ្នកលួចរួចខ្លួនងាយៗទេ ប៉ុន្តែយ៉ុនហ្គីក៏បានសង្ស័យទៅលើមនុស្សម្នាក់ដែរព្រោះហេតុផលគឺសមស្របក្នុងការសង្ស័យណាស់។
យ៉ុនហ្គីក៏ប្រញាប់អោយដាហ៊ុនបើកជូនគេមកខុនដូវិញព្រោះបារម្ភពីជីមីនមិនដឹងថាងើបឬនៅទេព្រោះធ្វើដំណើរមកអស់កម្លាំង។មិនប៉ុន្មាននាទីផងពួកគេក៏បានមកដល់នាយក៏ចេញពីឡានហើយឡើងសំដៅទៅកាន់ខុនដូរបស់ខ្លួន។
ពេលមកដល់នាយក៏ឃើញម្ហូបពីរបីមុខនៅលើតុហើយក៏ឃើញជីមីនកាន់ម្ហូបមួយចានទៀតពីក្នុងផ្ទះបាយល្មមបញ្ជាក់ថាជីមីនមិនអីទេទើបមានកម្លាំងធ្វើម្ហូបអោយគេញ៉ាំបាន។
"អាវ៎!!មកហើយឬយ៉ុន?ឆាប់ទៅងូតទឹកទៅនិងអាលចុះមកញ៉ាំបាយ"ជីមីនក៏ប្រទះភ្នែកនិងយ៉ុនហ្គីក៏សួរនាំបន្តិចហើយក៏ដេញអោយទៅងូតឹទឹក
"ម្ហូបអីខ្លះនិង?នេះឈ្ងុយតាំងពីមាត់ទ្វាមកតែម្តងហើយណា៎ ប្រពន្ធអ្នកណានេះក៏ល្អអីម្ល៉េះទេ"យ៉ុនហ្គីក៏ដើរទៅរកជីមីនហើយទាញថ្ពាល់គេលេងរបៀបគ្រឺតខ្នាញ់
"ប្រពន្ធមីន យ៉ុនហ្គីិនោះអី"ជីមីនក៏តបទាំងស្នាមញញឹមទៅវិញ សម្លេងសើចក្អាសក្អាយក៏ឮពេញផ្ទះ។ពេលដែលបានឃើញមុខជីមីនហើយធ្វើអោយរឿងក្តៅក្រហាយដែលមាននៅក្នុងចិត្តយ៉ុនហ្គីទាំងប៉ុន្មានក៏រលាយសាបសូន្យអស់ដឹងត្រឹមថាពេលនេះគេមានក្តីសុខដែលមកដល់ផ្ទះមានមនុស្សជាទីស្រឡាញ់នៅចាំទទួលបែបនេះឃើញស្នាមញញឹមរបស់ប្រពន្ធធ្វើអោយគេសប្បាយចិត្ត។នាយមិនចង់បានអ្វីច្រើនទេក្រៅពីឃើញបែបនេះរាល់ថ្ងៃ ឃើញស្នាមញញឹមសម្លេងសើចរបស់ជីមីនគេក៏សប្បាយចិត្តហើយ។
បន្ទាប់ពីញ៉ោះគ្នាលេងអស់ចិត្តហើយយ៉ុនហ្គីក៏បានឡើងទៅផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីចុះមកញ៉ាំបាយជាមួយភរិយា។អាហារពេលល្ងាចក៏ចាប់ទៅយ៉ាងរលូតហើយក៏បញ្ចប់ទៅយ៉ាងរីករាយ ជីមីនក៏រៀបចំទុកដាក់ហើយក៏បានឆុងកាហ្វេយកទៅអោយយ៉ុនហ្គីដែរព្រោះស្មាលនេះនាយកំពុងតែអង្គុយធ្វើការនៅក្នុងបន្ទាប់ធ្វើការ។
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
Randomប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂