បន្ទាប់ពីយកជីមីនទៅដល់ខុនដូនាយក៏ដាក់ឲ្យគេគេងអោយបានស្រួលបួលហើយនាយក៏ចូលទៅងូតទឹកសម្អាតខ្លួនដើម្បីរៀបចំទៅក្រុមហ៊ុនព្រោះឮមកថាមានរឿងខុសប្លែកមួយចំនួនទាក់ទាក់និងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន ទើបនាយប្រញាប់ទៅក្រុមហ៊ុនដើម្បីដោះស្រាយ។"យើងមិននៅតែបន្តិចសោះហេតុអីក៏ក្រុមហ៊ុនរញ៉េរញ៉ៃម្ល៉េះ?"នៅក្នុងឡានកំពុងធ្វើដំណើរទៅក្រុមហ៊ុនយ៉ុនហ្គីក៏ហាស្តីសួរទៅកាន់ជំនិតរបស់ខ្លួន
"ខ្ញុំសុំទោសចាហ្វាយ ខ្ញុំក៏មិននឹកស្មានថាមានរឿងបែបហ្នឹងកើតឡើងដែរ ហើយកាលពីម្សិលមិញខ្ញុំក៏មិនបានមកក្រុមហ៊ុនដែរចាហ្វាយ"ដាហ៊ុនបើកឡានបណ្តើរនិយាយរ៉ាយរ៉ាប់ប្រាប់ចាហ្វាយបណ្តើរ គេក៏ទទួលកំហុសថាម្សិលមិញគេមិនបានមកក្រុមហ៊ុនទេទើបមានរឿងបែបនេះកើតឡើង
"មិនបានមកក្រុមហ៊ុន?ហើយឯងទៅណា?"យ៉ុនហ្គីសួរដោយសម្លេងស្មើនិងត្រជាក់ស្រេបដែលឮហើយព្រឺក្បាលតែម្តង
"គឺម្សិលមិញខ្ញុំទៅទិញអ៊ីវ៉ាន់ជាមួយអ្នកស្រីតាំងពីព្រឹកទល់ព្រលឹមណាចាហ្វាយមិនដឹងជាគាត់ទិញអីខ្លះទេច្រើនឡើងយកមកមិនអស់"ដាហ៊ុន
"ចុះអ្នកផ្សេងម៉េចមិនហៅទៅ ហើយមកហៅឯងទៅធ្វើអី?"នាយកាន់តែឆ្ងល់ថាអ្នកស្រីមីនចង់ធ្វើអី?មនុស្សក្នុងផ្ទះប្រើមិនអស់មកប្រើជំនិតគេធ្វើអី?
"គាត់ហៅខ្ញុំទៅជាមួយព្រោះគាត់គិតថាខ្ញុំដឹងពីអ្នកប្រុសជីមីនថាគាត់ចូលចិត្តអីបែបនេះតែខ្ញុំព្យាយាមប្រាប់គាត់ហើយថាខ្ញុំមិនដឹងទេប៉ុន្តែអ្នកស្រីនៅតែបញ្ជាជាដាច់ខាត ខ្ញុំក៏អស់ជម្រើសទើបព្រមទៅតាមគាត់"ដាហ៊ុននិយាយហេតុផលប្រាប់ដល់យ៉ុនហ្គីហើយនាយក៏ស្ងាត់មិននិយាយអ្វីបន្តទៀតរហូតមកដល់ក្រុមហ៊ុនហើយនាយក៏ដើរសម្តៅទៅរកបន្ទប់របស់ខ្លួន។
"លុយបាត់អស់ប៉ុន្មាន?"មកដល់បន្ទប់ភ្លាមយ៉ុនហ្គីក៏ចាប់ផ្តើមសំណួរសួរទៅគាន់ជំនិតភ្លាម
"គឺបាត់អស់50លានចាហ្វាយ"ដាហ៊ុនក៏ហុចឯកសាទាក់ទងនិងការដកប្រាក់របស់ក្រុមហ៊ុនអោយទៅយ៉ុនហ្គីពិនិត្យមើលគឺឃើញថាប្រាក់50លានត្រូវបានដកពិតមែន។
![](https://img.wattpad.com/cover/240834993-288-k377628.jpg)
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
Diversosប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂