"យ៉ាងម៉េចហេីយបានទេ?"ពេលឃេីញជីមីននិយាយចប់យ៉ុនហ្គីក៏ប្រញាប់សួរ"គឺបាន!!គាត់យល់ព្រមហេីយ"ជីមីនខ្ជិលនិយាយច្រេីនក៏យល់ព្រមតែម្តងទៅ
"ពិតមែនហេ៎ស"យ៉ុនហ្គីសប្បាយចិត្តព្រោះគេខំកក់តុកក់ម្ហូបរួចហេីយ(គេរៀបគម្រោងហួចអស់ហៃ><)
"ហេីយទៅពេលណាដែរ?"ជីមីន
"គឺឥឡូវនេះឆាប់មកតាមយេីងមក"និយាយរួចយ៉ុនហ្គីក៏អូសដៃជីមីនដេីរសម្តៅទៅឡាន
"ចាហ្វាយនាំគ្នាទៅណានិង"អ្នកជាជំនិតនៅចាំខាងក្រៅពេលឃេីញយ៉ុនហ្គីនិងជីមីនដេីរចេញមកក៏សួរ
"គឺយេីងមានការត្រូវទៅក្រៅជាមួយជីមីន"យ៉ុនហ្គីនិយាយតែមាត់ក៏ដេីរទៅបេីកទ្វារឡានអោយរាងតូច
"ហេីយចុះខ្ញុំចាហ្វាយ"ដាសួរព្រោះឃេីញរាងក្រាស់ចូលខាងតៃកុងចឹងមានន័យថាគេទៅតែពីរនាក់ជីមីនហេីយចុះគេនោះ?
"ឯងចង់ហោះទៅផ្ទះក៏ហោះទៅ"យ៉ុនហ្គីមិននិយាយច្រេីនបេីកទ្វារចូលឡានហេីយបេីកចេញទៅភោជនីយដ្ឋានដែរនាយបានកក់ទុក
"គិតអីនិងចាហ្វាយ ខ្ញុំមិនមែនខ្មោចព្រាយដែលអាចចង់ទៅៗចង់មកៗងាយៗនោះទេ"ឈររអ៊ូម្នាក់ឯងហេីយក៏រកមធ្យោបាយទៅផ្ទះវិញដោយខ្លួនឯង
+Yoonmin Scenes
នៅក្នុងឡានគឺមានសភាពស្ងប់ស្ងាត់ព្រោះគ្មានអ្នកណានិយាយអ្វីនោះទេយ៉ុនហ្គីចេះតែលួចមេីលមុខជីមីនរហូតឡេីងរាងតូចធ្វេីខ្លួនមិនត្រូវ
"ឯងមិនអីទេមែនទេ"ដោយឃេីញជីមីនមុខមិនសូវស្រស់ស្រាយរាងក្រាស់ក៏ដាច់ចិត្តសួរ
"ខ្ញុំ.............គ្រូក~~~(សំឡេងគេកូរពោះហ៎-,-)"ជីមីនរៀបនិងនិយាយទៅហេីយតែពោះរបស់គេក៏កូរបានមុន
"សំឡេងអីមិញ"នាយក្រាស់ដឹងតែធ្វេីជាសួរចង់ញ៉ោះជីមីន
"គឺខ្ញុំឃ្លាន ខ្ញុំមិនបានញុាំអីតាំងពីព្រឹកមកម្ល៉េះ"ជីមីននិយាយទាំងធ្វេីមុខជូរដាក់រាងក្រាស់
"អាវ៎!!ហេីយម៉េចមិនប្រាប់យេីង"យ៉ុនហ្គី
"ខ្ញុំខ្ជិលរំខានលោកប្រធាន"ជីមីន
YOU ARE READING
💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗
De Todoប្រភេទប្រលោមលោកBL Yoonmin ជាស្នេហាបែបផ្អែមល្ហែម កំប្លែង ជូរចត់មានឧបសគ្គរារាំងមិនចេះចប់តែពួកគេនៅតែជំនះវាជាមួយគ្នារហូតទទួលបានសុភមង្គលមួយយ៉ាងពិតប្រាកដ🤍✨ យ៉ុនហ្គី x ជីមីន និពន្ធដោយ: ផាក យ៉ុនមីន🦋🍂