Ep24:នាំទៅជួបម៉ាក់ក្មេក!

592 73 1
                                    

ចំណាយពេលមិនប៉ុន្មាន ពួកគេក៏បានទៅដល់ក្រុមហ៊ុនរៀងៗខ្លួនហេីយក៏នាំគ្នាធ្វេីការរាល់ដងតែងាកមកមេីលកម្លោះសង្ហារជេហូបវិញនាយគ្មានការងារសំខាន់នៅពេលព្រឹកនោះទេទេីបអ្នកកម្លោះចេញមករកអីញាុំនៅក្បែរក្រុមហ៊ុនរបស់ខ្លួនព្រោះតាំងពីព្រឹកមកមកទាន់បានអីចូលទៅផ្សេីមក្រពះនោះទេ

°ហាងកាហ្វេ☕

នៅក្នុងហាងស្មាលនេះគឺមានភ្ញៀវចេញចូលច្រេីនព្រោះវាជាពេលព្រឹកទេីបធ្វេីអោយមានមនុស្សច្រេីនព្រោះអ្នកខ្លះមិនទាន់បានស្រស់ស្រូបអ្វីនោះទេទេីបមកទីនេះដេីម្បីចម្អែតក្រពះ ម្យ៉ាងវិញទៀតមិនថាកាហ្វេឬនំផ្សេងៗដែលនៅក្នុងហាងនេះគឺមានរសជាតិឆ្ញាញ់ទាំងអស់អ្នកដែលធ្លាប់មកទីនេះម្តងដឹងតែជាប់ចិត្តហ្មង

ក្នុងចំណោមភ្ញៀវទាំងអស់នោះក៏មានជេហូបដែរនាយកំពុងអង្គុយផឹកកាហ្វេតែម្នាក់ឯងដោយមេីលទៅទេសភាពបណ្តេីរក្រេបកាហ្វេបណ្តេីរភ្ញៀវចេះតែបន្តចូលមករហូតតែនាយកម្លោះមិនខ្វល់នោះទេ

"សួស្តី!បងសុំhot chocolateមួយ"រាងល្អិតម្នាក់បានចូលមកក្នុងហាងហេីយប្រាប់ទៅបុគ្គលិកនៅក្នុងហាង

"បាទសុំចាំបន្តិច"បុគញកលិកប្រុសម្នាក់នោះក៏បានដេីរទៅរៀបចំនូវអ្វីដែលនាយល្អិតម្នាក់នោះកម្មង់ហេីយគេក៏នៅឈររងរងចាំរបស់ដែលខ្លួនបានកម្មង់មិញនេះ

"នេះរបស់ប្អូន"បន្តិចក្រោយមកបុគ្គលិកនោះក៏ហុចរបស់ដែលគេបានកម្មង់អោយ

"បាទអរគុណ"នាយល្អិតក៏ទទួលយកទាំងញញឹមបន្តិចហេីយក៏ងាកមករកមេីលកន្លែងអង្គុយតែឃេីញថាកន្លែងអង្គុយគឺគ្រប់អស់ទៅហេីយ

"អាវ៎!គ្មានកន្លែងអង្គុយទេ នេះចង់អោយខ្ញុំផឹកឈរមែនទេ?"ទេមិនអាចទេបេីផឹកឈរម៉េចនិងឆ្ងាញ់ទៅ?នាយក៏ងាកចុះងាកឡេីងក៏ឃេីញកន្លែងមួយដែលមានបុរសម្នាក់អង្គុយម្នាក់ឯងប៉ុណ្ណោះគេក៏សម្រេចចិត្តទៅសុំបុរសម្នាក់នោះអង្គុយជាមួយប្រហែលគេមិនថាអីនោះទេព្រោះគ្មានកន្លែងអង្គុយ

"សួស្តីបងប្រុស! ខ្ញុំសុំអង្គុយជាមួយបងប្រុសផងបានទេ?ព្រោះអស់កន្លែងអង្គុយហេីយ"គេនិយាយព្រមទាំងគោរពជាការគួរសមទៀតផងព្រោះបុរសម្នាក់នោះមេីលទៅដូចជាអាយុច្រេីនជាងគេ បុរសម្នាក់នោះក៏ងាកមកមេីលប្រភពសម្លេងដែលសុំខ្លួនអង្គុយជាមួយ

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now