Ep8: ម៉ោងធ្វេីការមិនមែនម៉ោងទាក់ខ្ញុំទេ!!

870 83 0
                                    

មួយសន្ទុះក្រោយមកជីមីនក៏ចុះមកជាមួយនិងវ៉ាលីមួយធំល្មមភ្ជាប់មកជាមួយនិងស្នាមញញឹមជាប់ជានិច្ចព្រោះគេបានទៅរស់នៅខាងក្រៅគេចង់ធ្វេីអីក៏បាន

"ខ្ញុំមកដល់ហេីយអ្នកទាំងអស់គ្នា"រាងតូចមកដល់ភ្លាមក៏ដាក់ខ្លួនអង្គុយក្បែរម៉ាក់របស់គេ

"ក្មួយជីននិងក្មួយថេយ៍មកទទួលជីមីនមែនទេ?"
លោកផាកដេីរចេញពីបន្ទប់ឃេីញជីននិងថេយ៍ក៏សួរហេីយក៏មកអង្គុយក្បែរប្រពន្ធរបស់គាត់

"បាទលោកពូ"ជីនតបទាំងញញឹមជាការគួរសម

"ជីមីនកូនរៀបចំហេីយមែនទេ"អ្នកស្រីផាកងាកមកសួរកូនប្រុស

"បាទម៉ាក់កូនរៀបចំរួចអស់ហេីយ"ជីមីន

"នេះពួកក្មួយមិននៅញាុំបាយសិនទេហ្អេស?"ដោយឃេីញពួកគេប្រុងនិងងេីបលាទៅវិញអ្នកស្រីផាកក៏សួរព្រោះគាត់បានធ្វេីម្ហូបរួចហេីយ

"អត់ទេអ្នកមីងមុនពួកខ្ញុំមកទទួលជីមីន ជីន ហ្យុងបានធ្វេីម្ហូបរួចហេីយ"មែនហេីយមុននិងពយកគេមកទីនេះគឹពួកគេបានចម្អិនម្ហូបរួចអស់ហេីយ ហេីយពេលត្រឡប់ទៅវិញគ្រាន់តែយកទៅកម្តៅគឺអាចញាុំបានហេីយ

"ចឹងម្ហូបមីងធ្វេីមិនខាតអស់ហេីយទេហ្អេស"អ្នកស្រីផាកនិយាយបែបលេងសេីច

"ចាំលេីកចុះអ្នកមីង"ជីន

"មិនអីទេចឹងក្មួយចាំលេីកក្រោយក៏បាន"អ្នកស្រីផាក

"បាទចឹងពួកខ្ញុំលាអ្នកទាំងពីរទៅសិនហេីយ"ជីនក៏ក្រោកឈរអោបគោរពលាលោកផាកនិងប្រពន្ធ

"ចាំពូនិងមីងទៅជូនដំណេីរណា"លោកផាកនិងប្រពន្ធក៏ឃូនពួកគេមកដល់ឡានហេីយក៏ផ្តែផ្តាំគេអោយជួយមេីលថែជីមីន

"ថែរខ្លួនផងណាជីមីន"អ្នកស្រីផាកអោបនិងអង្អែលក្បាលកូនជាទីស្រលាញ់ហេីយរាងតូចជីមីនក៏អោបតបវិញ

"មេីលថែរគ្នាឲ្យបានល្អណាក្មួយ ពូផ្ញេីពួកក្មួយអោយជួយមេីលថែរជីមីនផង"លោកផាកក៏ដេីរមកអោបជិមីនដូចគ្នា

"បាទលោកពូ"ជីន

"កូននិងឧស្សាហ៍មកលេងប៉ាម៉ាក់និងបងប្រុសណា"ជីមីននិយាយទាំងអោបប៉ាម៉ាក់គេ

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now