ប្រស្នា៣ខ [១រឿងចប់]

7.2K 164 2
                                    

រឿង:ប្រស្នា៣ខ
អំណាច កម្លាំង និង វេទមន្តពិសេសដែលពួកគេទទួលបាន
វ៉ាងអុីបូនិង ចន ជុងហ្គុកជាមិត្តសម្លាញ់នឹងគ្នា។ពួកគេត្រូវបានបញ្ជូនមកពីក្រុមប្រមាញ់ស្លាកក្បាលតោភ្នែកបី ឲមកធ្វេីប្រតិបត្តិការតាមរកចង្ក្រៀងវេទមន្តនៅក្នុងព្រៃអាថ៍កំបាំងមួយកន្លែង ដេីម្បីធ្វេីឲក្រុមរបស់ពួកគេមានរិទ្ធអំណាចកាន់តែខ្លាំងក្លាជាងក្រុមដទៃ។ពួកគេទាំងពីរនាក់ត្រូវបានអ្នកនៅក្នុងក្រុមចាត់ទុកថាជាអ្នកខ្លាំងទាំងពីរ ទេីបបោះឆ្នោតឲពួកគេបញ្ជូនឲមកបំពេញភារកិច្ចធំនេះបាន។
+ពាក្យសម្ងាត់ក្នុងក្រុមពួកគេ (ខ្លាំងពូកែ ស្មោះត្រង់ មោះមុត លះបង់ មានចិត្តមេត្តា)
មានទាំង៤នេះទេីបអាចចូលក្នុងក្រុមបាន។
វ៉ាងអ៉ីបូ កម្លោះសង្ហារភ្នែកខៀវ ដៃខាងឆ្វេងសាក់រូបសត្វនាគ ដេីមទ្រូងសាក់រូបតំណាងក្រុម(ក្បាលតោភ្នែកបី) គេមានថាមពលពិសេសអាចលេីកដុំថ្មធំៗបាន អាចហែលឆ្លងទឹកសមុទ្របាន និងអ្វីដែលពិសេសនោះគឺគេមានបេះដូងស្រោបដែក។
ចន ជុងហ្គុក កម្លោះសង្ហារមាឌធំឌាំង កែវភ្នែកខ្មៅមុត កែវភ្នែករបស់គេមានថាមពលភ្លេីង គ្រាន់តែវាប្រែជាក្រហម ភ្លើងនោះនឹងចេញមកដុតកម្លោចសព្វកាយ។នៅផ្នែកខាងក្រោយខ្នងមានសាករូបព្រះអាទិត្យ និងទ្រូងខាងស្តាំរូបតោតំណាងក្នុងក្រុម។គេមានលំពែងកែវថ្លារមួយកាន់ជាប់ដៃ តែវាអាចបង្រួមសៀតនឹងត្រចៀកគេបាន។
ពួកគេធ្វេីខ្លួនដូចមនុស្សទូទៅលាក់សមាសធាតុពិត ដេីរបន្តគ្នា ចូលក្នុងព្រៃស្ងាត់ជ្រងំ មានតែសម្លេងសត្វព្រៃព្រឺរោមគួរឲខ្លាច។អ្នកទាំងពីរស្ពាយកាតាបជាប់ខ្នងម្នាក់មួយ ព្រោះវាផ្ទុកដោយស្បៀងនិងសម្ភារផ្សេងៗទុកប្រេីការ។
"ឈប់សម្រាកទីនេះសិនទៅ!"ដោយចេះបន្តដំណេីរទៅមុខរហូតពេក ជុងហ្គុកក៏ស្នេីសុំមិត្តឲឈប់សម្រាកយកកម្លាំងសិន ព្រោះពួកគេចូលមកកាន់តែជ្រៅហេីយ មេឃក៏បាក់រសៀលថែមទៀត ទេីបសម្រេចចិត្តបោះតង់រកកន្លែងសុវត្ថិភាពមួយយប់។
"យេីងទៅរកត្រីនិងសត្វព្រៃក្បែៗនេះ ឯងទៅរកទឹកនិងអុសទុកមកដុតមក យប់នេះដឹងតែត្រជាក់ហេីយ"
"ល្អ!!"
ស្រុះស្រួលគ្នាហេីយពួកគេក៏បំបែកគ្នា ដេីម្បីទៅបំពេញការងាររៀងៗខ្លួន ទៅតាមផ្នែកម្ខាងម្នាក់។
"ហិហិ!!ហ្អិក...ហ្អិក"សម្លេងសេីចក្អាកក្អាយដូចជាមនុស្សស្រី ឮល្វេីយៗនៅក្បែរត្រចៀករបស់អ៉ីបូ។
"ហិហិ"
សំឡេងសេីចដ៏សែនស្រទន់ដូចជាសារិការព្រៃ ឮរងំពេញត្រចៀករបស់អ្នកកម្លោះ។នាយចេះតែងាកមេីលឆ្វេងស្តាំក្រែងបានឃេីញម្ចាស់សម្លេងតែវាបាត់ស្ងាត់ឈឹងទៅវិញ ភ្លាមៗនោះមានសត្វសារិកាពណ៍ស្វាយមួយក្បាលធ្លាក់មកចំពោះមុខរបស់គេ។សម្លេងដែលគេស្តាប់គឺជាមនុស្ស ម្តេចក៏មានសត្វសារិកាធ្លាក់មកលេីទៅវិញ?!អ៉ីបូចាប់ក្តោបវាក្នុងដៃបន្តិចហេីយក៏លែងទៅវិញ សត្វសារិកានោះហោះក្រវែលពីរបីជុំទេីបបញ្ចេញសម្លេងសេីចនោះដដែល ហេីយវាក៏ហេីរចេញបាត់ទៅ។នាយតាមមេីលរហូតដល់ដាច់កន្ទុយភ្នែក សម្លេងសេីចគឺជារបស់អ្នកណាឲប្រាកដ...?!
“អូយយ អ្ហិក...អ្ហិក!”ចំណែកឯខាងអ្នកកម្លោះសាច់ដុំនេះវិញ ក៏មានសម្លេងក្មេងប្រុសតូចអង្គុយបត់ជេីងយំ ព្រោះជេីងរបស់វាដាច់រលួតក្បាលជង្គង់ដេីរទៅមុខមិនរួច របួសប្រហែលបណ្តាលមកពីគេរត់លេងមិនប្រយ័ត្ន ក្រឡាច់ជើងដួល។
“ឯងឈឺខ្លាំងទេ?ក្មេងតូច...”ជុងហ្គុកទម្លាក់អុសពីស្មាចោល ហេីយដេីរសម្តៅមកមេីលក្មេងតូច ដែលអង្គុយយំពេបមាត់ពេបកតែម្នាក់ឯងកណ្តាលព្រៃ នៅមកបើកភ្នែកសម្លឹងមុខគេម៉ក់ៗថែមទៀត។
“ឈឺខ្លាំងណាស់បងប្រុស....”ក្មេងតូចឈប់យំមើលរបួសខ្លួនឯងវិញទាំងទឹកមុខជូរហួញ។
“ចុះប៉ាម៉ាក់អាល្អិតឯងនៅឯណា បណ្តោយឲឯងនៅតែម្នាក់ កណ្តាលព្រៃបែបនេះ! ដឹងទេថាទីនេះវាគ្រោះខ្លាំងថ្នាក់ណាស់សម្រាប់កូនក្មេងតូចៗល្អិតៗ ងាយរងគ្រោះថ្នាក់”
“បងជួយឲជេីងខ្ញុំជាវិញបានទេ? ខ្ញុំនឹងដេីរទៅរកពួកគាត់ដោយខ្លួនឯង”  ក្មេងតូចនោះអង្រួនជាយអាវនាយ ប្រើក្រសែភ្នែកអង្វរក និងធ្វើមុខខ្យូតៗដាក់នាយជាដើម។
“បាទៗ” ជុងហ្គុកដកដង្ហើមធំបន្តិច យ៉ាងណាគេត្រូវតែជួយ។នាយប្រេីអណ្តាតរបស់នាយ លិតឈាមលេីជេីងរបស់ក្មេងម្នាក់នោះអស់រលីង មុននឹងហូតយកថ្នាំក្នុងហោប៉ៅរបស់គេមកលាបលេីជេីងតូចថ្នមៗដោយយកចិត្តទុកដាក់។
“អូយយ៎ ក្រហាយណាស់”កូនម្នាក់នោះខ្ញាំដើមដៃរបស់ជុងហ្គុកជាប់ ព្រោះវាឈឺពើតផ្សារនិងក្រហាយខ្លាំងណាស់!
“ទ្រាំបន្តិចទៅ តែបន្តិចទេ ជេីងឯងនឹងជាវិញហេីយ”មិនទាន់និយាយចប់ពីមាត់ផង របួសជេីងក្មេងម្នាក់នោះក៏ជា អាចងេីបដេីរបានធម្មតាវិញបាន។
“អរគុណបងប្រុសស្អាត”ក្មេងតូចតោងករបស់គេយ៉ាងជាប់ ងើយថេីបថ្ពាល់អ្នកកម្លោះមួយខ្សឺត មុននឹងរត់ត្រុយទៅបាត់រកតែជុងហ្គុកឃាត់ ចាំគេជាអ្នកជូនទៅមិនបាន។
បន្ទាប់ពីនោះ សត្វសារិកាពណ៍ស្វាយនិងក្មេងប្រុសតូចម្នាក់នោះ បានប្រែក្លាយជាក្មេងប្រុសវ័យជំទង់ពីរនាក់ទៅវិញ។
“ពួកគេគឺជាមនុស្សល្អ!”អ្នកជាបងដែលប្រែក្រឡាជាសត្វសារិកានិយាយឡេីង។
“ប្រុសម្នាក់នោះសង្ហារហេីយចិត្តល្អទៀត!គួរឲស្រលាញ់ណាស់!”ក្មេងតូចអំបាញ់មិញក្តោបមុខញញឹមមិនឈប់ នឹកដល់ពេលខ្លួន ចាប់ថើបកូនប្រុសគេ។
“បេីម្នាក់នោះវិញដូចជាមនុស្សអត់បេះដូង មិននិយាយស្តីអីមួយម៉ាត់ គួរឲខឹងមែន!”
“បងចាន់ហ្អា...កុំខឹងអីណា”
“តោះថេយ៍យេីងទៅវិញ កុំឲព្រះបិតាចាំយូរ”
“បាទ”បញ្ចប់ការសន្ទនាពួកគេក៏ដេីរចូលរូងវេទមន្តមួយដែលជាទីលំនៅរបស់ពួកគេ។
ចំណែកឯខាងអ៉ីហ្គុកវិញ ពួកគេបានមកដល់កន្លែងដេីមវិញ ដោយអ៉ីបូមានត្រីនិងសត្វមាន់ពីរក្បាល ជុងហ្គុកមានទឹកនិងអូសមួយបាច់ធំ។ជុងហ្គុកបានប្រេីប្រសីភ្នែករបស់គេ បញ្ជូនភ្លេីងដេីម្បីបង្កាត់អុសអាំងសាច់។ពេលឆ្អិនរួចរាល់អស់ហេីយ ពួកគេក៏ចូលនិន្ទ្រាលង់លក់អស់ទៅ ទុកឲសត្វឆ្កែព្រៃលូរទ្រហឹងអេីងកង...
“វ៉ូសវ៉ូស....វ៉ូ...!”

រឿងប្រលោមលោកខ្លីៗDonde viven las historias. Descúbrelo ahora