ផ្ដើមរឿង

1.4K 13 0
                                    

(ដើមហេតុនៃចំណង)

កោះ រិកធ័រហ្វីត៍
កោះ រិកធ័រហ្វីត៍ ជាឈ្មោះនៃម្ចាស់ ហើយក៏ជាកោះឯកជន ដែលនៅដាច់ស្រយ៉ាលឆ្ងាយពី ទីក្រុងអូស្លូ ប្រទេសន័រវែស ហើយក៏មានអាយុកាលជិតមួយទសវត្សរ៍ទៅហើយដែរ។ ម្ចាស់នៅទីនេះតាំងពីដូនតាមក មានជំនួញក្នុងដៃគឺ ចិញ្ចឹមខ្យងយកគជ់ នឹងប្រមូលផលពីទឹកមាត់ត្រចៀកកាំ។ កោះមួយនេះមានទេសភាពស្រស់ស្អាត ស្រស់ស្អាតដល់ថ្នាក់គ្មានអ្វីប្រៀបបាន ដែលទទួលបានពីធម្មជាតិនៅទីនេះ ហើយក៏មានការមើលថែពីម្ចាស់កោះដូចគ្នា។ ក្រៅពីទេសភាពពួកគេក៏មានប្រពៃណី វប្បធម៌ប្លែក ដែលសាងឱ្យមនុស្សម្នាពីខាងក្រៅ មកសិក្សាស្រាវជ្រាវនៅទីនេះ។ តែស្រស់ស្អាតហើយយ៉ាងម៉េច? ប្រពៃណីច្រើនយ៉ាងម៉េច? យ៉ាងណាកោះនេះជាកោះឯកជន ក្រៅពីប្រជាជននៅក្នុងទីនេះ អ្នកក្រៅគ្មានសិទ្ធចេញចូលជាដាច់ខាត។
ជែននីស៍ ឬ ជែននីស៍ រិកធ័រហ្វីត៍ ជាអ្នកប្រុសធំនៅទីនេះ អំណាចទាំងមូលនៅទីនេះសឹងតែគេជាអ្នកាន់កាប់ទាំងស្រុង។ ដូច្នេះហើយសម្ដីរបស់គេ មិនថាអ្នកណាសុទ្ធតែខ្លាចរអាគ្រប់គ្នា បូករួមទាំង ពុកមាត់ពុកចង្កា រាងកាយស្រម៉េសស្រម៉ូស ប្រៀបដូចជាចោរឬពពួករោគចិត្ត តែអ្នកណាទៅដឹងថាក្រោមរូបភាពអាក្រក់មួយនេះ បង្កប់ភាពមហស្ចារ្យអ្វីខ្លះនោះ។
ជឺស៍ ឬ ជឺសស្ការ៍ រិកធ័រហ្វីត៍ ជាអ្នកប្រុសទៅពីរ ការងាររបស់គេក្រៅពីទៅចរចារជាមួយដៃគូជំនួញ ទំនេរគឺគេចូលចិត្តស្ទូចត្រីលេងហ្នឹងឯង។ គេហ្អេស ចូលចិត្តបង្ហាញភាពសង្ហា បង្ហាញភាពជឿជាក់ ទៅមនុសស្សស្រីគ្រប់គ្នា មិនថាជាស្នាមញញឹម ភាពរួសរាយ តែគ្មានអ្នកណាដឹងទេថាក្រោមភាព រាក់ទាក់របស់គេបង្កប់ទៅដោយភាព ព្រៃផ្សៃ ឃោរឃៅប៉ុណ្ណានោះទេ។
សំឡេង អ៊ូអរត្រហឺងអឺកង លាន់ឮពេញភូមិគ្រឹះទាំងមូល តែវាមិនបានកើតចេញ    ពីភាពសប្បាយរីករាយ    វាកើតចេញពីភាពប្រកែក
ប្រណាំងឈ្លោះទាស់ទែងគ្នាទៅវិញទេ។
“ខ្ញុំមិនព្រមជាដាច់ខាតអ្នកម៉ាក់ ហេតុអីត្រូវឱ្យពួកនោះចូលមកដែរ? ចុះបើពួកគេមានបំណងមិនល្អចំពោះកោះនេះគិតយ៉ាងម៉េច? ម៉ាក់ក៏ដឹងថាពួកអស់នោះប៉ងបានផលប្រយោជន៍ពីកោះនេះប៉ុណ្ណា” ជែននីស៍ បង្ហាញភាពមិនពេញចិត្តភ្លាមៗ ពេលដឹងថាអ្នកម្ដាយចង់ហែកច្បាប់នៅទីនេះដែលមានតាំងពីដូនតាមក។
“ម៉ាក់ស៊ើបរួចហើយ ពួកគេគ្មានបំណងអាក្រក់អីនោះទេ ពួកគេគ្រាន់តែចង់មកសិក្សានៅទីនេះតែប៉ុណ្ណោះ ម្យ៉ាងពួកគេគ្រាន់តែជាសិស្សនឹងគ្រូមិនប៉ុន្មាននាក់ ម៉ាក់ថាគ្មានបញ្ហាអីនោះទេ” ម៉ាដាម តបកូនប្រុសថ្នមសំឡេង មិនមែនខ្លាចក្រែងកូន តែក៏ដឹងថាខ្លួនជ្រុលល្មើសច្បាប់នៅទីនេះ។
“ជាគ្រូនឹងសិស្ស ក៏មិនប្រាកដថាពួកគេ  ជាមនុស្សល្អដែរអ្នកម៉ាក់” ជែន លើកហេតុផលគ្រប់យ៉ាងដើម្បីប្រឆាំង ដែលហេតុផលរបស់គេអ្នកណាក៏យល់ស្របដូចគ្នា។
“ម៉ាក់ជឿជាក់ថាពួកគេជាមនុស្សល្អ គ្រូម្នាក់នោះជាមិត្តរបស់ម៉ាក់...ជែន ម៉ាក់អនុញ្ញាតឱ្យពួកគេនៅទីនេះ តែមួយអាទិត្យប៉ុណ្ណោះ ម្យ៉ាងថ្ងៃនោះក៏ជាខួបរបស់ម៉ាក់ ម៉ាក់ចង់ជួបជុំមិត្តចាស់ម្ដង” ម៉ាដាម នៅតែរក្សាទឹកស្រទន់ដដែល ខុសពីកូនប្រុសដែលបង្ហាញភាពកំណាចចេញមកមិនឈប់។
“យ៉ាងណាខ្ញុំនៅតែមិនព្រម ខួបរបស់អ្នកម៉ាក់មានពួកខ្ញុំហើយ មិនចាំបាច់ហៅអ្នកផ្សេងមកទេ” ជែននីស៍ នៅតែដាច់អហង្ការ ទើបអ្នកជាប្អូនប្រុសដែលនៅក្បែរនោះជួយនិយាយជួសម្ដាយ។
“បងជែន ខ្ញុំថា...” ជឺស៍ មិនទាន់បាននិយាយអ្វីផង អ្នកជាបងប្រុសក៏ងាកមកគំរាមទៅហើយ។
“បិទមាត់ឯងភ្លាម ជឺស៍...រឿងនេះខ្ញុំសម្រេចរួចហើយ មិនឱ្យអ្នកក្រៅចូលជាដាច់ខាត”
“ជែន តែម្ដងនេះទេ”
“ខ្ញុំមិនព្រម”
“តែម៉ាក់បានសន្យាជាមួយមិត្តរបស់ម៉ាក់រួចហើយ”
“អ៊ីចឹងម៉ាក់ក៏លុបចោលសន្យាវិញទៅ” សម្ដីកំណាចរបស់កូនប្រុស ធ្វើឱ្យអ្នកម្ដាយត្រូវនៅស្ងៀមមួយរំពេច។
ម៉ាដាម អង្គុយធ្វើមុខដូចចង់យំចេញមក ឃើញទឹកមុខគួរឱ្យអាណិតរបស់ភរិយា ប្រមុខគ្រួសារដែលស្ងាត់ជាយូរ ក៏ជួយចេញមុខជួសម្ដង។
“ជែន ប៉ាថាតាមចិត្តម៉ាក់ម្ដងទៅ ម៉ាក់បែកគ្នាជាមួយមិត្តច្រើនឆ្នាំហើយ ចង់ជួបជុំមិត្តចាស់ជារឿងធម្មតាទេ ម្យ៉ាងប៉ាក៏ជឿថាមនុស្សដែលប្រពន្ធប៉ានាំមកមិនបានអាក្រក់ដូចកូនគិតនោះទេ” ប្រមុខគ្រួសារក្ដាប់ដៃភរិយាជាប់ ព្រមទាំងច្របាច់តិចៗជាការលួងលោម។
“មែនហើយបង ប៉ានិយាយត្រូវ ដាច់អហង្ការពេកមិនល្អទេណា ប្រយ័ត្នគ្មានប្រពន្ធហ្នឹងគេទៅ” ជឺស៍ ឌឺបងប្រុសចុងប្រយោគ។
“ឯង...” ជែន លើកជើងទាត់ប្អូនប្រុស តែអ្នកម្ខាងទៀតរហ័សក៏គេចបានមុន។
“ហូយ បងប្រុសនិយាយលេងសើចផងមិនបាន” ជឺស៍ ញញឹមសង្ហាតាមទម្លាប់របស់ខ្លួនចេញមក។
“ជែន ចាត់ទុកថាម៉ាក់សុំទៅចុះ តែម្ដងនេះទេ ម៉ាក់ចាស់ហើយបំពេញបំណងម៉ាក់មិនបានឬ?” ម៉ាដាម ដាក់មួយប្រយោគ ដើម្បីឱ្យកូនប្រុសចិត្តទន់ តែអ្នករំជួលចិត្តជាស្វាមីទៅវិញទេ។
“ពុទ្ធោ អូនសម្លាញ់ចាំបាច់និយាយដល់ថ្នាក់នេះផងឬ?” ប្រមុខគ្រួសារ ទាញរាងកាយតូចរបស់ភរិយាមកឱបជាការលួងលោម។
“អូននិយាយបែបនេះហើយ កូនប្រុសរបស់បងនៅមិនចិត្តទន់ផង” ម៉ាដាម ងាកមកសម្លឹងមុខកូនប្រុស។
ជែននីស៍ ទៅជាស្ងប់ស្ងាត់មួយរំពេច ហាក់កំពុងពិចារណាអ្វីម្យ៉ាងនៅក្នុងចិត្ត រាងកាយមាំសង្ហា ក្រោកឈរពេញកម្ពស់ ព្រមទាំងដកដង្ហើមធំ ដោយការធុញទ្រាន់។
“ហ៊ើយ ត្រឹមតែម្ដងនេះប៉ុណ្ណោះ គ្មានលើកទីពីរទេ” សម្ដីខ្លីបង្កប់ន័យរបស់គេ សាងឱ្យសមាជិកគ្រួសារញញឹមពេញចិត្ត ជាពិសេសអ្នកម្ដាយនេះឯង។
“ហ៊ឹសៗ អរគុណកូនប្រុសម៉ាក់ ម៉ាក់ដឹងថាកូនមិនចិត្តអាក្រក់ថ្នាក់នោះទេ ជុប” ម៉ាដាម ក្រោកទៅឱបកូនប្រុស ព្រមទាំងទាញគេមកថើប តែក៏ថើបបានតែពុកមាត់ស្រម៉ូមនៅលើមុខហ្នឹងឯង។
“ខ្ញុំអាចចិត្តដាច់ជាមួយអ្នកម៉ាក់បានទេ?” ជែន តបសំឡេងរឹងតែក៏បង្កប់ ដោយភាពទន់ភ្លន់ទៅអ្នកមានគុណ។
ត្រូវហើយទោះជាគេ កំណាច ឃោរឃៅ ព្រៃផ្សៃយ៉ាងណា តែគេក៏ចិត្តមិនដាច់ធ្វើបែបនេះជាមួយអ្នកមានគុណដែរ ដូចជាពេលនេះអ៊ីចឹង។

ដែនស្នេហ៍សាតានWhere stories live. Discover now