(នាងក្មេងព្រើល)
“ខ្ញុំ? ហ៊ឹសៗ អ្នកម៉ាក់ដូចជាបារម្ភពេកហើយ មុតឈើបន្តិចបន្តួចម៉េចហ្នឹងអាចឱ្យខ្ញុំស្លាប់បានទៅ” ជែន បកស្រាយប្រាប់ម្ដាយដែលមានទឹកមុខស្លេកស្លាំង ប្រយោគរបស់អ្នកកំលោះសាងឱ្យអ្នកមានគុណទាំងពីរមើលមុខគ្នាទាំងមិនយល់។
“ថ..ថាម៉េចកូនមុតឈើហ្អេស? ន..នេះកូនមិនបានត្រូវពស់ចឹកទេមែនទេ?” លោកស្រីសួរកូនប្រុសបញ្ជាក់។
“ពស់ចឹក? អ្នកណាប្រាប់ម៉ាក់ថាខ្ញុំត្រូវពស់ចឹក?” ជែន សួរទាំងមិនយល់ ប្រាប់បែបនេះចង់ឱ្យគេងាប់ឬយ៉ាងម៉េច។
“ខ្ញុំមិនដឹងអីទេអ្នកប្រុស គឺអ្នកប្រុសទីពីរឱ្យខ្ញុំទៅប្រាប់បែបនេះ” កម្មករប្រញាប់ដោះសារ ទៅតាមការពិត។
“ជឺស៍ អាប្អូនចង្រៃ ឯងចង់ឱ្យយើងស្លាប់ណាស់ឬយ៉ាងម៉េច?”
ផូស
ជែន ទះក្បាលប្អូនប្រុសមួយទំហឹងដោយការគ្រឺតក្នាញ់ដែលចូលចិត្តមកលេងស្អីខុសរបៀបបែបនេះ។
“ហ៊ើយ កូននេះម៉េចក៏មកលេងស្អីឆ្កួតៗបែបនេះនេះ ដឹងទេប៉ាហ្នឹងម៉ាក់ភ័យស្ទើរទាំងគាំងបេះដូងទៅហើយ” ប្រមុខគ្រួសារ ងាកមកស្ដីឱ្យកូនប្រុសទីពីរ ដែលលេងសើចមិនដឹងពេលវេលាយ៉ាងនេះ។
“ពុទ្ធោប៉ា ក៏មកពីគិតថាបងប្រុសអាចស៊យហ្នឹងមុននេះ ទើបខ្ញុំខំនិយាយបែបនេះ ក្រែងលោវាជ្រះស៊យខ្លះ ហិហិ” ជឺស៍ សើចស្ញេញលឹបភ្នែកទាំងអស់។
“ឯងចង់ឱ្យបងជ្រះស៊យ ឬចង់ឱ្យបងពស់ចឹកមែនទែនអាប្អូនចម្កួត?” ជែន សម្លក់ប្អូនប្រុសថ្លែ ប្រយោគរបស់កូនប្រុស ទាញឱ្យអ្នកមានគុណទាំងពីរត្រូវសម្លឹងមើលមុខគ្នាជាថ្មីម្ដងទៀត។
“ម៉ាក់ថា ជឺស៍ និយាយត្រូវជួនកាលកូនអាចស៊យហ្នឹងរឿងនោះក៏ថាបាន” ម៉ាដាម និយាយចេញមកទាំងចិត្តខ្វល់ខ្វាយ។
“ពុទ្ធោម៉ាក់ ឈប់ជឿអារឿងអបិយជំនឿនោះទៀតទៅ លើលោកនេះវាគ្មានទេ ដែលខ្ញុំទៅជាបែបនេះព្រោះមិនប្រយ័ត្នខ្លួនឯងតែប៉ុណ្ណោះ មិនមែនមកពីអារឿងឆ្កួតៗអស់ហ្នឹងទេ...ខ្ញុំហត់ហើយ សុំទៅសម្រាកសិនហើយ” បញ្ចប់ប្រយោគរួច ជែន ក៏នាំរាងសង្ហារបស់ខ្លួនដើរចេញទៅតែក៏...
ប៉ាំង
ជើងរឹងមាំទៅបុកហ្នឹងជើងគ្រែក្បែរនោះមួយទំហឹង សឹងតែបែកមេជើងទៅហើយ។
“អូយ...”
“ហ៊ឹសៗ ខ្ញុំថាបងចង្រៃមែនហើយ ឆាប់រៀបការប្រពន្ធទៅ”
“កុំមកចេះបិទមាត់ឯងទៅ មកពីបងមិនប្រយ័ត្នទេ” ជែន នៅតែរកហេតុផលឱ្យខ្លួនឯង ទាំងដែលគ្រប់យ៉ាងច្បាស់ណាស់ថាគេកំពុងស៊យពិតមែន។
ឫកពាចង់ឈ្នះរបស់អ្នកកំលោះ បានត្រឹមតែធ្វើឱ្យអ្នកគ្រប់គ្នាអស់សំណើច គ្រវីក្បាលហួសចិត្ត។
យប់ថ្ងៃដដែល
រាងកាយមាំសង្ហា ដើរចេញពីបន្ទប់ដោយមានត្រឹមកន្សែងពោះគោតែមួយជាប់ខ្លួន បង្ហាញឱ្យឃើញរាងរៅកាន់តែសិចស៊ី ស្អាតសង្ហាមួយបែបទៀត។ បើទោះជាបានៃជម្រះកាយហើយក៏ដោយ តែមុខមាំសង្ហានៅតែដាមជាប់ភាពតប់ប្រមល់មិនឈប់ដដែល តែវាក៏ជំនួសមកវិញដោយការភ្ញាក់ផ្អើល។
“ហូយ ពុទ្ធោអ្នកម៉ាក់ ម៉េចក៏ចូលមកមិនឱ្យដំណឹងជាមុន?”
“អោ ខ្មាសម៉ាក់ឬ?” អ្នកម្ដាយញញឹមបង្អាប់កូនប្រុស ដែលធ្វើមុខក្រញ៉ូវដាក់គាត់។
“មិនបានខ្មាសទេ តែអ្នកម៉ាក់ធ្វើឱ្យខ្ញុំភ័យដឹងទេ”
“ហាសហា នេះកូនប្រុសម៉ាក់ចេះភ័យដែរឬ? ឃើញរឹងមាំសឹងអី”
“អ្នកម៉ាក់...” ពេលអ្នកម្ដាយនៅតែបង្អាប់ខ្លួនមិនឈប់បែបនេះ អ្នកកំលោះចាប់ផផ្ដើមទៅជាមិនពេញចិត្ត ព្រោះមិនចងឱ្យអ្នកណាម្នាក់មកចាប់ចំណុចខ្សោយខ្លួនបាន។
“ហ៊ឹសៗ ម៉ាក់ឈប់បង្អាប់ហើយ”
“ហើយនេះម៉ាក់មករកខ្ញុំមានការអីឬ?” ជែន ដើរទៅយកសម្លៀកបំពាក់មកពាក់ឱ្យតែបាន តាមតែទម្លាប់របស់ខ្លួន។
“កូនដឹងហើយ ថាម៉ាក់មករកកូនព្រោះរឿងអ្វី” មនុស្សចំណាស់ញញឹមមិនសមចិត្ត ពេលកូនប្រុសកំណាចងាកមកមើលខ្លួន ជាមួយក្រសែភ្នែកមិនពេញចិត្ត។
“ហ៊ើយ អ្នកម៉ាក់ខ្ញុំនិយាយហើយថាមិនរៀបការទេ ទោះស្លាប់ក៏មិនរៀបការដែរ”
“តែលើកនេះម៉ាក់មានលក្ខខណ្ឌ” ជែន បញ្ឈប់សកម្មភាពភ្លាមៗចំពោះប្រយោគអ្នកម្ដាយ។
“លក្ខខណ្ឌ? លក្ខខណ្ឌអ្វីទៅ?”
“គឺម៉ាក់សម្រេចចិត្តហើយ ហ្នឹងឱ្យកូនរៀបការ តែរៀបការតែមួយខែប៉ុណ្ណោះ”
ឌាំង
សម្ដីអ្នកម្ដាយវាមិនខុសអី ពីយកញញួរមកសំពងក្បាលគេនោះទេ។
“អ្នកម៉ាក់...”
“ម៉ាក់ដឹងថាកូនប្រាកដជាមិនព្រម តែចាត់ទុកថាម៉ាក់សុំទៅចុះ ត្រឹមតែបីខែទេ ជែន ម៉ាក់ថាវាមិនប៉ះពាល់ដល់ជីវិតកូននោះទេ” អ្នកម្ដាយចាប់ដៃរឹងមាំរបស់កូនប្រុស ដែលនៅតែបង្ហាញភាពមិនពេញចិត្តចេញមក។
“ហេតុអីក៏ម៉ាក់ថាមិនប៉ះពាល់? ខ្ញុំការហើយក៏ត្រូវលែងលះ ជាប់
ឈ្មោះជាពោះម៉ាយនេះហ្អេស នៅមាននាងល្អិតនោះទៀត ម៉ាក់គិតថានាងព្រមទេ ខ្ញុំជឿថាលើលោកនេះគ្មានមនុស្សល្អឯណាគេមកព្រមប្ដូរខ្លួនហ្នឹងរឿងឆ្កួតៗអស់នេះទេ”
“ជែន ម៉ាក់ដឹង...”
“ខ្ញុំថាម៉ាក់ត្រលប់ទៅវិញសិនទៅ រឿងនេះចាំនិយាយគ្នាថ្ងៃស្អែកចុះ ថ្ងៃនេះខ្ញុំហត់ណាស់ចង់សម្រាក” អ្នកកំលោះត្រូវបង្ខំចិត្តដេញអ្នកម្ដាយចេញ ព្រោះបើនៅនិយាយបន្តគឺមានតែឈ្លោះគ្នាប៉ុណ្ណោះ។
“ជែន...”
“ចាត់ទុកថាខ្ញុំសុំទៅចុះម៉ាក់”
“អូខេ ម៉ាក់ហ្នឹងចេញ” អ្នកម្ដាយ បានត្រឹមចាកចេញទាំងសោកស្ដាយ ក្នុងចិត្តក៏នឹកព្រួយបារម្ភពីកូនប្រុសមិនតិចដូចគ្នា ក្នុងនាមជាម្ដាយគ្មានអ្នកណាឃើញកូនស្លាប់ហើយមិនជួយនោះទេ។
ម៉ាដាម ចេញមកខាងក្រៅបន្ទប់ទាំងមុខស្អុយប៉ែ ថ្នាក់អ្នកជាស្វាមីអត់ខ្វល់ចិត្តតាមមិនបាន។
“កូនថាយ៉ាងម៉េចដែរអូន?” ប្រមុខគ្រួសារចូលមកឱបស្មាអនកជាប្រពន្ធលួងលោម។
“ហ៊ើយ នៅតែមិនព្រមថែមទាំងដេញអូនចេញមកទៀត”
“កូននេះ!”
“អូនមិនដឹងថាត្រូវធ្វើយ៉ាងណាទើបល្អទេ អូនពិបាកចិត្តណាស់បង អូនបារម្ភពីកូន ហ៊ឹក អូន..អូនខ្លាចបាត់បង់កូនណាស់បង ហ៊ឹកៗ” ម៉ាដាមទ្រហ៊ោយំដូចជាកូនក្មេង ដែលស្វាមីប្រញាប់ចូលមកលួងលោម។
“បានហើយអូន កុំគិតច្រើនអី រឿងមិនទាន់កើតឡើងឯណា ចាំស្អែកនេះបងសាកទៅនិយាយជាមួយគេម្ដង...កុំខឹងអីប្រពន្ធបង ប្រយ័ត្នចាស់ថែមមួយកម្រិតទៀតទៅ” អ្នកជាស្វាមីលួងលោមភរិយា បែបលេងសើច តែក៏អត់បារម្ភក្នុងចិត្តមិនបានដូចគ្នា។
ព្រឹកថ្ងៃទីប្រាំ
មិនខុសកាលពីម្សិល រាងតូចច្រឡឹងដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះធំ ទឹកមុខក៏បង្ហាញភាពខ្វល់ខ្វាយមិនខុសពីម្ចាស់ផ្ទះប៉ុន្មាន។ កែវភ្នែកស្រទន់សម្លឹងមើលមនុស្សចំណាស់ទាំងពីរ ដែលកំពុងញញឹមសម្លឹងមកខ្លួនដូចគ្នា។
“អង្គុយចុះសិនម៉ោ” ម្ដងនេះប្រមុខគ្រួសារជាអ្នកហៅស្រីតូចឱ្យចូលអង្គុយ ដែលស្រីតូចញញឹមស្រទន់ព្រមអង្គុយតាមសម្រួល។
“អ៊ំហៅនាងម៉ោ ព្រោះចង់និយាយពីរឿងថ្ងៃនោះ” ម៉ាដាម ប្រាប់ទាំងមិនពេញសំឡេង ខ្លាចថាអ្នកម្ខាងទៀតមិនពេញចិត្តដែលខ្លួនស៊ាំតាប៉ែបែបនេះ។
“ចាស ខ្ញុំសឹងហើយអ៊ំ”
“ចុះក្មួយគិតយ៉ាងម៉េចដែរ?” សំណួរមនុស្សចំណាស់ វាធ្វើឱ្យរាងតូចទៅជាស្ទាក់ស្ទើរមួយរំពេច។
គិតយ៉ាងម៉េចហ្អេស?
នាងគិតអីបាន..មិនមែនទេ ចម្លើយគឺច្បាស់ណាស់ថានាងមិនអាចរៀបការបានទេ កានតែជាអាស្រម៉ូមម្នាក់នោះ មាងកាន់តែមិនអាចរៀបការបាន។
“លីងយៀក...”
“អឺ សុំទោសផងលោកអ៊ំ ខ្ញុំប្រហែលជាមិនអាចរៀបការជាមួយគេបានទេ... ជីវិតអាពាហ៍ពិពាហ៍សម្រាប់ខ្ញុំវាសំខាន់ណាស់ ខ្ញុំមិនអាចរៀបការជាមួយមនុស្សដែលខ្លួនមិនស្រលាញ់បានទេ” មែន នាងមិនអាចលេងសើចជាមួយជីវិតរៀបការរបស់នាងបានទេ មួយជីវិតនេះវាមានតែម្ដងសម្រាប់នាងប៉ុណ្ណោះ។
“ចុះក្មួយមិនខ្លាចស្លាប់ទេឬយ៉ាងម៉េច?”
“ខ្លាច...តែរវាងស្លាប់ធម្មជាតិ នឹងស្លាប់ក្នុងជីវិតអាពាហ៍ពិពាហ៍ ខ្ញុំខ្លាចងាក្រោយជាង សុំទោសផងអ៊ំស្រី តែខ្ញុំពិតជាមិនអាចរៀបការបានពិតមែន ខ្ញុំសុំទៅសិនហើយ” ម៉ីសៀ ក្រោកឈររៀបហ្នឹងចាកចេញទៅហើយ តែម៉ាដាមលូកមកចាប់ដៃនាងជាប់។
“ឈប់សិន លីងយៀក កុំទាល់អាលទៅអី អ៊ំនៅមានរឿងចង់និយាយជាមួយក្មួយទៀត” ម៉ាដាម ឃាត់ទាំងរលីងរលោងទឹកភ្នែកចេញមក ធ្វើឱ្យអ្នកមើលអត់អាណិតមិនបាន ទើបព្រមអង្គុយចុះជាថ្មី។
“អ៊ំនៅមានអ្វីទៀតឬ?” សំណួរស្រីតូច មនុស្សចំណាស់ទាំងពីរបានត្រឹមសម្លឹងមុខគ្នាដោយភាពស្ទាក់ស្ទើរ មិនដឹងថាគួរនិយាយឬក៏អត់តែក៏៏គ្មានជម្រើសក្រៅពីប្រាប់ត្រង់ៗ។
“អ៊ំ មានសំណើឱ្យក្មួយ” ប្រមុខគ្រួសារ និយាយទាំងមិនពេញសំឡេង បញ្ជាក់ថាគាត់ក៏មិនជឿជាក់ប៉ុន្មានដែរ។
“សំណើ! សំណើអ្វីទៅ?” ចិញ្ចើមតូចជ្រួញចូលគ្នា សម្លឹងមើលមនុស្សចំណាស់ទាំងពីរទាំងមិនយល់។
“គឺខ្ញុំមានកិច្ចសន្យា ឱ្យក្មួយរៀបការជាមួយ ជែន តែបីខែប៉ុណ្ណោះ បន្ទាប់ពីក្មួយចង់បន្តឬអត់អ៊ំមិនបង្ខំទេ ក្មួយចង់បានអ្វីក៏បាន អ៊ំព្រមទាំងអស់ សុំត្រឹមឱ្យតែក្មួយយល់ព្រមតាមសំណើរបស់អ៊ំ ហ៊ឹកៗ” ម៉ាដាម ទ្រហ៊ោយំចេញមក គាត់មិនបានយកទឹកភ្នែកមកសម្ដែង តែគាត់ពេញជាមិនអាចទប់អារម្មណ៍ខ្លួនឯងបានពិតមែន។
“អ៊ំថាម៉េច រៀបការបីខែហ្អេស? ចុះក្រោយលែងលះហើយ ជីវិតខ្ញុំទៅជាយ៉ាងណា?”
“ឯងអាចថាអ៊ំអាត្មានិយមក៏បាន តែដែលអ៊ំធ្វើព្រោះមិនចង់ឱ្យពួកឯងមានគ្រោះថ្នាក់ អ៊ំធ្វើព្រោះចង់ជួយពួកឯងតែប៉ុណ្ណោះ”
“អ៊ំដឹងទេខ្ញុំស្រលាញ់ពួកអ៊ំដូចជាឳពុកម្ដាយអ៊ីចឹង ទោះបីជាពួកយើងទើបតែជួបគ្នាក៏ដោយ...តែមិននឹកស្មានថាពួកអ៊ំ ជាមនុស្សបែបនេះនោះទេ” លីងយៀក និយាយទាំងអស់សង្ឃឹមជាមួយអ្នកចំពោះមុខ ពួកគេចាត់ទុកនាងជាស្អី ស្រីមុខលុយ មនុស្សកាកសំណល់ ទើបយកជីវិតនាងមកលេងសើចបែបនេះ។
“ហ៊ឹកៗ លីងយៀក...”
“អូន..” អ្នកជាស្វាមីឱបលួងលោម យល់ចិត្តភរិយា។
“ហ៊ឹក ឱ្យអ៊ំសុំទោស អ៊ំមិនបានចង់មើលងាយឯង មិនមែនមានន័យថាឯងគ្មានតម្លៃនោះទេ ហ៊ឹក ឯងយល់ចិត្តអ៊ំខ្លះទេ”
“សុំទោសផង ដែលខ្ញុំមិនអាចយល់ចិត្តអ៊ំស្រីបាន ខ្ញុំសុំទៅសិនហើយ” លីងយៀក ក្រោកដើរចេញតែក៏..
“ឈប់សិន..”
ក្រឹប
ម៉ាដាម ដែលធ្លាប់តែថ្លៃថ្នូរបែរជាមកលុតជង្គង់ចំពោះស្រីតូចជាការអង្វរករទៅវិញ។
“អូនសម្លាញ់!”
“អ៊ំស្រី! អ៊ំធ្វើអីហ្នឹង ឆាប់ក្រោកសិនម៉ោ” ស្រីតូចស្រែកភ្ញាក់ផ្អើលមិនគិតថាមនុស្សចំណាស់ហ៊ានធ្វើបែបនេះនោះទេ។
“ហ៊ឹក អត់ទេ បើក្មួយមិនយល់ព្រម អ៊ំមិនក្រោកចាដាច់ខាត ហ៊ឹក លីងយៀក ចាត់ទុកថាអ៊ំអង្វរក្មួយទៅចុះ” ទង្វើរបស់ម៉ាដាម អត់ឱ្យអ្នកជាស្វាមីនឹងស្រីតូចក្បែរនោះមិនក្ដុកក្ដួលមិនបាន។
“អ៊ំ..”
“ហ៊ឹក ក្មួយអាចថាអ៊ំអាត្មានិយមក៏បាន ថាអ៊ំអាក្រក់ក៏បាន អ៊ំព្រមទទួលយកទាំងអស់ តែអ៊ំពិតជាមិនចង់ឃើញកូនប្រុសខ្លួនឯងស្លាប់ចំពោះមុខទេ ក្មួយមិនទាន់ខ្លាចជាម្ដាយក្មួយមិនយល់អារម្មណ៍៍នេះទេ លីងយៀក អ៊ំអង្វរក្មួយណា” ដៃចំណាស់ ចាប់ជើងតូចជាប់មិនលែង ជ្រប់មុខយំ។
“អ៊ំស្រីកុំអ៊ីចឹងអី ក្រោកសិនមក អ៊ំធ្វើបែបនេះខ្ញុំរអៀសចិត្តណាស់” ឃើញសភាពមនុស្សថ្លៃថ្នូរ មកឱនលំទោនដាក់ខ្លួនបែបនេះ នាងក៏អត់ខ្វល់ចិត្តមិនបានដូចគ្នា។
“ហ៊ឹក ក្មួយព្រមហើយមែនទេ?”
“ក្រោកសិនមកលោកអ៊ំ”
“ត្រូវហើយងើបសិនមក”
បន្ទាប់ ពីសម្រួលគ្រប់យ៉ាងជាមួយមនុស្សចំណាស់រួច លីងយៀក ក៏ត្រូវមកអង្គុយជំនួស ការចាកចេញ។ ស្រីតូចសម្លឹងមើលអ្នកចំពោះមុខទាំងចិត្តអាណិត។ មែនគាត់និយាយត្រូវ នាងមិនធ្លាប់ជាម្ដាយគេ នាងមិនយល់អារម្មណ៍មានចំពោះកូនទេ តែនាងអាចយល់ពីអារម្មណ៍របស់គាត់នៅពេលនេះបាន ថាស្រលាញ់កូនខ្លាំងប៉ុណ្ណា មិនអ៊ីចឹងមិនកាត់កេរ្តិ៍ កាត់ខ្មាសធ្វើរឿងដូចមុននេះទេ។
(ហ៊ើយ ឯងគួរគិតយ៉ាងម៉េចទៅ នាងយៀក គួរព្រមឬអត់? តែបើឯងមិនព្រមក៏ដូចជាស្រីចិត្តបិសាចម្នាក់ ចុះ...តែបើឯងព្រម មិនត្រូវការជាមួយអាប៉ិហ្នឹងទៅហើយឬ? មានប៉ុណ្ណាក៏ដោយ ចរិតបែបនេះក៏មិនចង់រាប់ដែរ) លីងយៀក នៅតែមិនទាន់សម្រេចចិត្តបានភ្លាមមៗ ស្រីតូចសញ្ចឹងគិតអស់ជាច្រើននាទី។
“លីងយៀក ក្មួយ...”
“អឺ...ខ្ញុំយល់ព្រមតាមសំណើរបស់អ៊ំស្រី”
“ក្មួយនិយាយថាម៉េច? ក្មួយព្រមពិតមែនហ្អេស?” ម៉ាដាមសួរនាំដោយការសប្បាយចិត្ត។ យ៉ាងណាដោះស្រាយជាមួយនាងតូចហើយ គាត់ក៏អាចធូរចិត្តបានខ្លះដែរ។
“ចាស”
“ហ៊ឹក អ៊ំពិតជាសប្បាយចិត្តខ្លាំងណាស់”
លីងយៀក បានត្រឹមញញឹមមិនសមប៉ុន្មាន យ៉ាងណានាងក៏ត្រូវព្រមដោយខានមិនបានដដែល ព្រោះរឿងនេះក៏មានពាក់ព័ន្ធហ្នឹងនាងដូចគ្នា រៀបការក៏មិនអាក្រក់ណាស់ដែរ យ៉ាងច្រើនការគ្រប់កំណត់ក៏លែងគ្នា ឱ្យជ្រះចង្រៃទៅគឺចប់ហើយ ជ្រុលតែស៊យទៅហើយ ធ្វើយ៉ាងណាក៏គេចមិនផុតដែរ។ តែដែលស៊យបំផុតគឺត្រូវជួបអាប៉ិនោះច្រើនខែទៀត។
បន្ទាប់ពីនិយាយត្រូវរូវគ្នាគ្រប់យ៉ាងអស់ហើយ ស្រីតូចក៏បានតែដើរត្រលប់មកបន្ទប់វិញទាំងទឹកមុខស្អុយប៉ែ ខួរក្បាលក៏នៅតែគិតពីសម្ដីរបស់ម៉ាដាមមិនឈប់។
កូន!
ម៉េចក៏នាងមានអារម្មណ៍ថាគ្រប់យ៉ាងវាធ្វើឱ្យនាងវិលវុលអ៊ីចឹង វិលខ្លាំងណាស់ ចង់វង្វេងខួរអស់ហើយ។
(កូនចឹងហ្អេស នេះអាប៉ិមុខងាប់នោះ កូនរបស់អ៊ំស្រីអ៊ីចឹងឬ?) លីងយៀក គិតទាំងមិនយល់ មុននឹងខួរក្បាលគិតពីសម្ដីមនុស្សកំណាចនៅថ្ងៃនោះ។
(ចាក់ហើយ តែខ្ញុំក៏ចូលបានដូចគ្នា...នៅទីនេះមិនថាផ្ទះអ្នកណាខ្ញុំចេញចូលដោយសេរី គ្មានឃើញភ្ញាក់ផ្អើលអីផង)
“អ៊ីចឹងតើ បានជាអាប៉ិរោគចិត្តនោះ ចូលបន្ទប់ឯងបានយ៉ាងងាយបែបនេះ សមតែវាយឱ្យបាត់អាភាពក្អេងក្អាងហ្នឹងទេ” ស្រីតូច ជេរដៀមដាមអ្នកកំលោះទាំងគ្រឺតក្នាញ់ ជាមួយចរិតអឿកាតឿមួយនេះ តែក៏ប្រញាប់ស្ងាត់មាត់មកវិញ ពេលកែវភ្នែកប្រទះបានហ្នឹងរាងកំណាច ទើបស្រីតូចប្រញាប់រត់គេច តែនាងមិនដឹងទេថាអ្នកម្ខាងទៀតបានឃើញនាងរួចហើយ គ្រាន់តែធ្វើជាមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។
ជែន ដើរមកពីណាមកក៏មិនដឹង ខ្លួនប្រឡូកប្រឡាក់ ស្រម៉េសស្រម៉ូសពេញហ្នឹង ចូលមករកអ្នកមានគុណទាំងពីរទាំងទឹកមុខមាំស្មើធេង។ ឫកពាមួយនេះរបស់គេ បើជាអ្នកផ្សេងអាចភ័យរត់បាត់ទៅហើយ តែនេះជាពួកគាត់ទើបស៊ាំ បានតែអង្គុយស្ងៀមសម្លឹងមើលកូនប្រុស។
“ប៉ាម៉ាក់ហៅខ្ញុំមកមានការអ្វីមែនទេ?” ជែន ដាក់ខ្លួនអង្គុយលើសាឡុងទល់មុខអ្នកម្ដាយ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាដោយការសង្ស័យ ពេលមនុស្សចំណាស់ទាំងពីរ គិតតែពីញញឹមញញែមមិនឈប់។
“គឺ ម៉ាក់ហៅកូនព្រោះចង់និយាយពីរឿងរៀបការ”
“រៀបការហ្អេស?” ជែន ត្រូវស្រែកភ្លាត់មាត់ ជាមួយប្រយោគរបស់ម្ដាយ។
“មែន..”
“ម៉ាក់ខ្ញុំនិយាយហើយ ការមិនរៀបការទេ វ៉ៃងាប់ក៏ខ្ញុំមិនរៀបការដែរ” ជែន បដិសេធយ៉ាងដាច់អហង្ការ ឱ្យគេយ៉ាងម៉េច មួយជីវិតនេះគេចង់នៅលីវគ្មានគ្រួសារ ហើយមកឱ្យការមិនបានទេ។
“កូនបដិសេធមិនបានទេ លីងយៀក គេយល់ព្រមហើយ”
“អ្នកម៉ាក់ថាម៉េច យល់ព្រមចឹងហ្អេស?” ជាលើកទីនេះដែល ជែន ភ្ញាក់ផ្អើលហ្នឹងសម្ដីរបស់អ្នកម្ដាយ តែម្ដងនេះក៏លាយឡំការខឹងសម្បារដូចគ្នា។
(នាងច្រម៉ក់នោះកំពុងគិតស្អី? ម៉េចក៏សុខៗមកយល់ព្រមបែបនេះ?) មនុស្សកំណាចគិតទាំងមិនយល់ប៉ុន្មាន តែក៏អត់សង្ស័យមិនបានដូចគ្នា។
“ត្រូវហើយ នាងថាយល់ព្រមរៀបការជាមួយកូន ហើយក៏យល់ព្រមតាមសំណើរបស់ម៉ាក់ដូចគ្នា”
“យល់ព្រមដោយស្រួលបែបនេះហ្អេស? ស្រីម្នាក់នោះគ្មានខួរទេឬយ៉ាងម៉េច បានជាយកជីវិតរៀបការមកលេងសើចបែបនេះ”
“គឺម៉ាក់ជាអ្នកអង្វរនាង ហើយម៉ាក់ជឿថានាងយល់អារម្មណ៍អ្នកជាម្ដាយ ទើបយល់ព្រមបែបនេះ” ម៉ាដាម ព្យាយាមនិយាយកាន់ជើងជួសស្រីតូច មិនឱ្យកូនប្រុសយល់ច្រឡំលើស្រីតូច។
(យល់អារម្មណ៍ម្ដាយ ចឹងនាងដឹងហើយថាគេជាអ្នកណា) ទោះម្ដាយនិយាយយ៉ាងណាក៏គេមិនខ្វល់ មនុស្សកំណាចនៅតែអគតិចំពោះស្រីតូចដដែល។
“ជែន...” ប្រមុខគ្រួសារ ហៅកូនប្រុសតិចៗ ពេលរាងកាយមាំសង្ហា អង្គុយស្ងៀមទ្រឹងមិនកម្រើក ក៏មិនព្រមនិយាយអ្វី។
“ជែន កូនគិត...” ម៉ាដាម រៀបហ្នឹងសួរបន្ត អ្នកជាកូនក៏ហាកាត់ផ្ដាច់គ្រប់យ៉ាង។
“ខ្ញុំមិនរៀបការទេ ទោះម៉ាក់និយាយប៉ុន្មានដង ខ្ញុំក៏បដិសេធប៉ុណ្ណឹងដងដូចគ្នា” ថាចប់ ជែន ក្រោកចេញទាំងកំហឹងមិនបាច់ ដែលខឹងមិនព្រោះអ្នកមានគុណទាំងពីរ តែព្រោះស្រីតូចទៅវិញទេ។
(ខ្ញុំហ្នឹងប្រដៅនាងឱ្យស្គាល់ស្នាដៃម្ដងស្រីច្រម៉ក់ មុខលុយឥតកេរ្តិ៍ខ្មាសបែបនេះ លេងឱ្យរាងចាលម្ដងទៀតរាង) គិតយ៉ាងកំណាចរួច ជែន ដើរសម្ដៅទៅរកទិសដៅដែលខ្លួនអាចទៅធ្វើបាបស្រីតូចបាន។
កែវភ្នែកកំណាច រេរកមើលស្រីតូច មុននឹងញោចញញឹមពេលបានឃើញគោលដៅ ដែលខ្លួនតាមរក។ មិនបង្អង់យូរជើងរឹងមាំបោះយ៉ាងអង់អាចទៅរកនាងតែម្ដង។
“នែ នាងក្មេងព្រើល” ជែន ស្រែកហៅស្រីតូចខ្លាំងៗ ព្រមទាំងទាញកន្រ្តាក់នាងឱ្យចូលមករកខ្លួនយ៉ាងតក់ក្រហល់។
“អូយ...លោកធ្វើស្អីហ្នឹងមនុស្សរោគចិត្ត?” លីងយៀក ប្រឹងទាញដៃខ្លួនមកវិញ តែក៏មិនអាចយកឈ្នះកម្លាំងអ្នកកំលោះបានដដែល។
“ធ្វើស្អីហ្អេស? នាងខ្លួនឯងដឹងច្បាស់ណាស់ ចាំបាច់ខ្ញុំនិយាយដែរហ្អេស”
“ខ្ញុំធ្វើស្អី? ម៉េចក៏ខ្ញុំមិនដឹង?” ដឹងហើយ តែនាងបែរជាធ្វើពុតមិនដឹងសួរឌឺដងគេទៅវិញ។
“នាងព្រមរៀបការធ្វើស្អី?”
“អរ រឿងនេះហ្អេស?”
“មែន”
“ដែលខ្ញុំព្រមក៏ព្រោះលោក...”
“ព្រោះអ្នកម៉ាក់ ឬព្រោះទ្រព្យខ្ញុំឱ្យប្រាកដ” ជែន និយាយកាត់មុខស្រីតូច ជាប្រយោគដែលធ្វើឱ្យអ្នកម្ខាងទៀតខឹងសម្បារជាទីបំផុត។
“មែន! ហើយយ៉ាងម៉េច?” ជ្រុលជាទម្លាក់ឱ្យនាងទៅហើយ ចាំបាច់ដោះសារធ្វើអី ផ្គើមឱ្យគេខឹងស្លាប់ល្អជាង។
“នាងក្មេងព្រើល!”
“ខ្ញុំមិនមែនក្មេងព្រើល”
“ហ៊ឹស មិនមែនព្រើល តែក៏ចង់បានប្ដីឡើងញ័រខ្លួនទៅហើយ”
“ហើយយ៉ាងម៉េច?”
“យ៉ាងម៉េចហ្អេស? នៀក”
“អ្ហឹម...” លីងយៀក រើគេចដូចមនុស្សប្រកាច់ ពេលមនុស្សកំណាចប្លន់ស្នាមថើបរបស់ខ្លួនជាលើកទីពីរ។
ឌឹប ឌឹប
ដៃតូចគក់ដើមទ្រូងរឹងមាំខ្លាំងៗ តែនាងក៏មិនអាចបញ្ឈប់មនុស្សទំនើងបានដូចគ្នា។
“អ្ហឹម...អ្ហឹក”
មិនអាចតតាំងអ្នកកំលោះបាន ស្រីតូចបានត្រឹមសម្រក់ទឹកភ្នែក សាងរូបភាព ឱ្យមនុស្សកំណាចព្រមចិត្តទន់អាណិតខ្លួន ហើយវាក៏បានផលពិតមែន ពេលអ្នកម្ខាងទៀតព្រមបញ្ឈប់ទង្វើរបស់ខ្លួន។
“ហ៊ឹក លោកឯ...”
“ក៏ស៊ាំឱ្យហើយទៅ ព្រោះបន្តិចទៀតពេលការ វាក៏មានច្រើនជាងនេះទៀត”
“ហ៊ឹកៗ..”
“ពីដំបូងក៏គិតថាមិនចង់ការដែរ តែក៏ចង់ដឹងដែរថាអាប្ដីប្រពន្ធដែលខាំគ្នាដូចឆ្កែរាល់ថ្ងៃនេះ វារស់នៅជាមួយគ្នាបានយូរប៉ុណ្ណា” ជែន វាយចិញ្ចើមឌឺដងស្រីតូច ដែលកំពុងសម្លក់គេទាំងឈឺចិត្ត។ ច្បាស់ជាឈឺចិត្តហើយ ព្រោះមិនអាចយកឈ្នះគេបាននោះអី។
YOU ARE READING
ដែនស្នេហ៍សាតាន
Romanceដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...