ភាគទី១១

419 9 1
                                    

(ឱ្យប្ដីមើល ប្រសើរជាងឱ្យអ្នកដទៃ)

“កុំចេះដឹងរឿងអ្នកដទៃច្រើនពេក ប្រពន្ធសម្លាញ់” ជែន ឱនខ្សឹបសឹងតែដល់ថ្ពាល់នាងទៅហើយ។
“អូយ...មនុស្សឆ្កួត លោកបំភ័យខ្ញុំហើយដឹងទេ” លីងយៀក  បែរមកស្ដីឱ្យអ្នកកំលោះ ដៃតូចព្យាយាមរុញច្រានដើមទ្រូង ហាប់ណែនចេញឆ្ងាយពីខ្លួន ទាំងភ័យទាំងខ្លាច។ មិនឱ្យនាងភ័យយ៉ាងម៉េច បើលេងមកស្ងាត់ៗបែបនេះ នៅមានចរិតនេះទៀត មិនដែលចេះត្រូវជាមួយទេ នៅក្បែរគ្នាច្បាស់ជាខាំគ្នាខ្ទេចកម្មវិធិមិនខានទេ។
“មុននេះជេរខ្ញុំហ្អេស?” សំណួររបស់គេ ធ្វើឱ្យនាងភ្ញាក់ផ្អើល ដឹងថាខ្លួនជ្រុលមាត់ជេរគេទៀតហើយ។
“ខ្ញុំ...អ្ហឹម” មិនទុកឳកាសឱ្យស្រីតូចបានបកស្រាយ ជែន ឱនជំពិតបបូរមាត់តូចភ្លែតម្ដង។
លីងយៀក ប្រុងលើកដៃមកគក់ដើមទ្រូងរបស់គេ តែត្រូវអ្នកកំលោះចាប់ដៃជាប់។ រូបភាពផ្អែមល្ហែមដែលគ្រប់គ្នាយល់ច្រឡំ ធ្វើឱ្យម្នាក់ៗត្រូវញញឹមបិទមាត់មិនជិតតែម្ដងហើយ។
“ហ៊ោ...” សំឡេងហ៊ោរបស់អ្នកគ្រប់គ្នា ជែន ក៏ត្រូវប្រញាប់ដកបបូរមាត់ចេញពីប្រពន្ធទាំងសោកស្ដាយ។
“ហ៊ឹសៗ...” ជែន ញោចញញឹមពេញចិត្ត ពេលបានបំបាក់នាងកណ្ដាលចំណោមបែបនេះ។ គេនិយាយហើយតើស តែនាងមិនស្ដាប់គេខ្លួនឯង ត្រូវបែបនេះខ្លះទៅឱ្យរាងម្ដង។
“...” ផ្ទុយពីអ្នកកំលោះដែលញញឹមពេញចិត្ត លីងយៀក បានត្រឹមឱនមុខចុះខ្មាសអៀន។ មិនប្រាប់ក៏ដឹង បើលេងក្រហមតាំងពី ក រាលដល់មុខបែបនេះទៅហើយ។
“ថ្ងៃក្រោយឱ្យរាង កុំគិតចង់ជេរប្ដីនៅទីសាធារណៈទៀត មិនអ៊ីចឹងហ្នឹងបឺតឱ្យខ្លាំងជាងនេះ”
“...” លីងយៀក នៅតែមិនទាន់រកសម្ដីបាន សុខចិត្តខាំមាត់ខឹងចិត្ត។ តែដែលខាំក៏ព្យាយាមទប់អារម្មណ៍មិនឱ្យជេរគេហ្នឹងឯង។
“ម៉ោះទៅបានហើយ កុំឱ្យប៉ាម៉ាក់ចាំ” ជែន អូសដៃស្រីតូចឱ្កយដើរតាម ដែលនាងក្រមុំក៏ព្រមដើរតាមគេយ៉ាងសម្រួល។ មិនសម្រួលមិនបានទេ ហ៊ានជំទាស់នាងប្រាកដជាត្រូវគេចាប់បឺតមាត់ជាមិនខានទេ។
ផ្ទៃមុខមាំសង្ហាមានទេស្នាមញញឹមពេញចិត្ត ដែលអាចយកឈ្នះ បំបាក់ស្រីតូចបាន។ ផ្ទុយពីអ្នកកំលោះ លីងយៀក វិញគិតតែពីមុខស្អុយមិនឈប់ មិនស្អុយបានទេ បើគេយកប្រៀបនាងបានគ្រប់ពេលបែបនេះ។ ពេលនេះនាងដឹងហើយថា ខ្លួនមិនមែនជាដៃគូរបស់គេនោះទេ។
“កូននេះម៉េចធ្វើស្អីមិនចេះទប់អារម្មណ៍អ៊ីចឹង” ម៉ាដាម ស្ដីឱ្យកូន
ប្រុសពេលពួកគេទាំងពីរដើរមកដល់កន្លែងខ្លួន។
“ក៏ចង់ទប់ដែរអ្នកម៉ាក់ តែអ្នកណាទ្រាំបានបើកូនប្រសារម៉ាក់ទាក់ទាញខ្លាំងបែបនេះ” ជែន មានចេតនានិយាយឱ្យស្រីតូចខ្មាស ហើយគេក៏បានផលពិតមែន ពេលប្រពន្ធក្បាលរឹងក្នុងដៃ មិននិយាយអ្វីគិតតែ ពីឱនមុខចុះ សឹងតែជាប់ ក ទៅហើយ។
“បានហើយកូន  ជែន លីងយៀក មុខក្រហមអស់ហើយ”
“ហ៊ឹសៗ” ជែន អស់សំណើចជាមួយឫកពាអៀនប្រៀនរបស់នាង ដៃរឹងមាំដែលចាប់ដៃតូចមុននេះ ច្របាច់ប្រអប់ដៃតូចតិចៗ ហាក់ចង់លួងលោមនាងតាមរយៈនោះ ដែលវាក៏អាចឱ្យស្រីតូចញញឹមបានខ្លះ។
កម្មវិធីប្រព្រឹត្តយ៉ាងសប្បាយរីករាយ ទឹកមុខម្នាក់ៗក៏អបជាប់ដោយក្ដីសុខមិនប្រែ មិនលើកលែងសូម្បីតែម្ខាងកម្មវិធី។ តែទោះជាសប្បាយរីករាយយ៉ាងណា អ្វីៗត្រូវមានដែនកំណត់ មិនប៉ុន្មានកម្មវិធីគ្រប់យ៉ាងត្រូវសព្វគ្រប់ មិនលើកលែងសូម្បី លីងយៀក ពេលនេះក៏ចប់ដែរ ស្រវឹងបត់ ក សន្លប់ស្ដូកស្ដឹងលែងដឹងអ្វី។
មិនស្រវឹងយ៉ាងម៉េចបាន បើម្នាក់ៗលេងមកបញ្រ្ចកស្រានាងគ្រប់គ្នាបែបនេះ យកលេសនេះ លេសនោះ ឱ្យនាងត្រូវតែផឹក ប្រាប់ថាមនុស្សមិនចេះផឹកហើយនៅតែបង្ខំ ឥលូវឃើញទេបត់ ក បានសម្រេច។
“នាងច្រម៉ក់នេះ ម៉េចក៏ស្រាលម្ល៉េះ” ជែន រអ៊ូតិចៗ បីរាងតូចដាក់លើឡាន ដែលមានឪពុកម្ដាយតាមមកជូនដំំណើរ ដោយការព្រួយបារម្ភ។
“ជែន នេះកូនគិតទៅទាំងយប់មែនឬ?” ម៉ាដាម អត់ព្រួយបារម្ភមិនបានដែលកូនប្រុសធ្វើដំណើរទាំងយប់អាធ្រាតមែននេះ។
“បាទ”
“តែវាយប់ជ្រៅហើយ ប៉ាថាកូនគេងនៅទីនេះសិនទៅ ចាំស្អែកចាំទៅក៏បាន លើកោះតែមួយការងារមិនរត់ទៅណាទេ” ប្រមុខគ្រួសារជួយនិយាយ ពេលកូនប្រុសនៅតែមានះចង់ទៅមិនស្ដាប់សម្ដី។
“មិនអីទេប៉ា ខ្ញុំស៊ាំផ្លូវហើយ ម្យ៉ាងទៀតមិនចង់ទុកការងារចោលយូរនោះទេ” ជែន ញញឹមតបបែបជឿជាក់ចេញមក កុំឱ្យឪពុកម្ដាយបារម្ភពីខ្លួនជាងនេះ។
“តែម៉ាក់បារម្ភ កូនមិនមែនទៅម្នាក់ឯងទេនៅមាន លីងយៀក ទៀតកូន ជែន”
“ពុទ្ធោម៉ាក់ នាងច្រម៉ក់នេះសន្លប់មិនដឹងអីបែបនេះគ្មានបញ្ហាអីទេ សំខាន់កូនប្រុសម៉ាក់ជាអ្នកចាត់ចែងផ្លូវ បើខ្ញុំច្បាស់គឺគ្មានបញ្ហាអីទេ” ជែន ញញឹមច្រឡើមចេញមក។
“តែម៉ាក់...”
“ម៉ាក់កុំបារម្ភអី ខ្ញុំនឹងមើលថែកូនប្រសារម៉ាក់ឱ្យបានល្អបំផុត” សម្ដីអ្នកកំលោះ អាចឱ្យអ្នកម្ដាយញញឹមបានភ្លាមមួយរំពេច។
“ហ៊ឹសៗ ម៉ាក់ទុកចិត្តកូន” បើកូនប្រុសចចេសថ្នាក់នេះទៅហើយ ទោះគាត់ឃាត់ក៏គ្មានប្រយោជន៍អីដែរ។
“ប្រយ័ត្នតាមផ្លូវណាកូន”
“បាទ ខ្ញុំទៅសិនហើយប៉ាម៉ាក់” លាតែប៉ុណ្ណឹង  ជែន  ដើរវាងមក
ខាងអ្នកបើក ព្រមទាំងបើកចេញទៅទាំងស្នាមញញឹម ជាស្នាមញញឹមលាក់បង្កប់អ្វីម្យ៉ាង។
(ហ្គេមចាប់ផ្ដើមហើយ ប្រពន្ធសំណព្វចិត្ត) មនុស្សកំណាចងាកមើលស្រីតូចដែលសន្លប់បត់ ក បន្តិចទាំងញញឹមជាប់ មុននឹងងាកមកចាប់អារម្មណ៍គោលដៅរបស់ខ្លួនវិញ។

ដែនស្នេហ៍សាតានWhere stories live. Discover now