(ដែនស្នេហ៍សុភម្គល)
ច្រើនខែកន្លងផុតទៅ
អ្នកដែលជិតក្លាយជាលោកប៉ាគេមែនទែន មមាញឹកជាមួយការងាររបស់ខ្លួន រៀបចំមើលកម្មករទាំងអស់ប្រមូលផលដំណាំសម្រាប់ផ្គត់ផ្កង់ចុងឆ្នាំនេះ។ ជែន ញញឹមមានក្ដីសុខសម្លឹងមើលកម្មកររបស់ខ្លួនស្វះស្វែងធ្វើការងារ នេះគ្រាន់តែជាចំណែកមួយ នៃក្ដីសុខរបស់គេតែប៉ុណ្ណោះ ចំណែកពិតប្រាកដគឺវត្តមានរបស់ភរិយាជាទីស្រលាញ់ទៅវិញទេ។
“លោកប្ដី” សំឡេងស្រែកហៅ លាន់ឮខ្លាំងៗផ្អើលអស់មនុស្សម្នាឱ្យងាកមកសម្លឹងមើល តែហើយម្នាក់ៗបានតែអស់សំណើច ញញឹមមានក្ដីសុខចេញមកជាមួយឫកពាអ្នកម្ដាយវ័យក្មេង។
អ្នកម៉ាក់ដែលពោះប៉ោងធំទៅហើយ ដើរញាប់ជើងស្មេរមករកអ្នកជាស្វាមីជាមួយស្នាមញញឹមពព្រាយរបស់ខ្លួន។ ផ្ទុយពីអ្នកម៉ាក់ដែកលញញឹមសប្បាយចិត្ត អ្នកជាឪពុកឯណេះវិញប្រញាប់ប្រញាល់ដើរទៅរកប្រពន្ធទាំងព្រួយបារម្ភ ខា្លចថានាងមានគ្រោះថ្នាក់។
“ម៉េចក៏ម៉ោ? ក្រែងបងប្រាប់ឱ្យនៅផ្ទះមិនអ៊ីចឹង!” សម្ដីសង្កត់ធ្ងន់សំឡេងកាច បង្ហាញឫកពាហាក់ដូចខឹងនាង តែឫកពាបែរជាផ្ទុយខុសស្រឡះទៅវិញ។
ជែន ទាញភរិយាមកឱបជាប់ក្នុងដើមទ្រូងកក់ក្ដៅរបស់ខ្លួន តែត្រូវអ្នកម៉ាក់រុញចេញដោយការអន់ចិត្ត។ កុំសួរថាថីបានអន់ចិត្ត ព្រោះលោកប៉ាស្ដីឱ្យមុននេះនឹងអី។
“ហេតុអីអូនមកមិនបាន ឬបងឈប់ស្រលាញ់អូនហើយ?” អ្នកម៉ាក់សួរត្បកបែបរករឿងវិញ។
“មិនមែនអ៊ីចឹងទេ! មកពីបងបារម្ភពីអូន ទើបមិនចង់ឱ្យអូនមកលំបាកនៅទីនេះនឹងណា” ជែន ដែលបង្ហាញឫកពាជាខ្លាមុននេះ ប្រែជាឆ្មាខ្លាចច្បាស់ភ្លាមៗ។
“ឆឹស អូនមិនជឿ! បងមិនឱ្យអូនមក បងលាក់ស្រីទុកនៅទីនេះមែនទេ? បងលាក់ទុកមែនទេ ប្រាប់អូនភ្លាម!!!” លីងយៀក ស្រែកសម្លុតស្វាមីខ្លាំងៗ បង្ហាញឫកពាខ្លាញីចេញមកឱ្យឃើញច្បាស់។
ឫកពាកាចឆ្នាស់ ហួងហែង របស់ភរិយាសាងឱ្យលោកប៉ា គ្រវីក្បាលហួសចិត្ត តែក៏ប្រញាប់លួងលោមមិនឱ្យអ្នកម៉ាក់ឆ្នាស់ឆ្នើមជាងនេះ។
“ហ៊ឹស បងលាក់ស្រីបានយ៉ាងម៉េចទៅ អ្នកទីនេះសុទ្ធតែមនុស្សរបស់អូន បើបងលួចមានស្រីមែនច្បាស់ជាស្លាប់មិនខានទេ” លោកប៉ាបកស្រាយប្រាប់អ្នកម៉ាក់ដែលពេលនេះកាន់តែងរខ្លាំងលើសដើម។
“អរ ដែលមិនហ៊ានមានស្រី ព្រោះខ្លាចបែបនេះហ្អេស”
“ពុទ្ធោ អូនសម្លាញ់ បងអាចមានអ្នកណាបានទៅ បេះដូងរបស់បងមានតែអូននឹងកូនតែប៉ុណ្ណោះ ចំពោះអ្នកផ្សេងបងមើលមិនឃើញអ្វីនោះទេ”
ខ្សឺត
ចប់សម្ដីលោកប៉ាឱនមកថើបថ្ពាល់អ្នកម៉ាក់ភ្លាមៗយកចិត្ត ដែលអ្នកម៉ាក់ក៏ញញឹមពេញចិត្តដូចគ្នា ប្រញាប់លូកមកឱបចង្កេះស្វាមីតបវិញ។
“ជឿបងក៏បាន”
“ហ៊ឹសៗ” ជែន ញញឹមហួសចិត្តនឹងចរិតកូនក្មេងរបស់ប្រពន្ធ។ គឺបែបនេះឯងតាំងពីមានផ្ទៃពោះមក ប្ដូរឫកពាខ្លាំងណាស់ ម្ដងក៏ញិញក់ម្ដងក៏ឆ្នាស់ឆ្នើមបានយ៉ាងគួរឱ្យស្រលាញ់។
“ជែនហ្អា!”
“បាទ ប្រពន្ធសសម្លាញ់”
“ថ្ងៃក្រោយហាមទុកអូនចោលទៀតណា! អូនមិនចង់ឃ្លាតពីបងទេ អូនចង់នៅក្បែរៗបងនៅជិតៗបែបនេះ” អ្នកម៉ាក់រឹតរង្វង់ដៃឱបប៉ាកាន់តែណែនដៃ ដែលអ្នកកំលោះក៏ប្រញាប់ឱបតបវិញ។
“ហ៊ឹសៗ បាទបងដឹងហើយ! ចាំពីពេលនេះទៅទោះទៅបន្ទប់ទឹកក៏បងនាំអូនទៅតាមដែរ”
“ជែន!” លីងយៀក ស្រែកអន់ចិត្តពេលស្វាមីនិយាយឌឺដងខ្លួន។
“ហ៊ឹសៗ បងលលេងទេ”
ខ្សឺត ខ្សឺត
ចុងច្រមុះស្រួចជំពិត ថ្ពាល់ប៉ោងផ្កាឈូករបស់ភរិយា ទាំងសង ខាងដោយការគ្រឺតក្នាញ់។
“ជែនហ្អា អូនចុកជើងហើយ បីអូនបានទេ?” អ្នកម៉ាក់ងរងក់រករឿងលោកប៉ាជាថ្មី។
“បានស្រាប់ហើយអូនសម្លាញ់ ម៉ោះចាំបងបីអូន អឹប! ធ្ងន់ជាងមុនហើយនៀក” អ្នកកំលោះលើកបីភរិយាក្នុងរង្វង់ដៃ។
“បងធ្ងន់ឬ? បើធ្ងន់ដាក់អូនចុះទៅ”
“ត្រឹមប្រពន្ធកូន មិនធ្វើឱ្យបងធ្ងន់ស្លាប់ទេ”
“ហ៊ឹសៗ” អ្នកម៉ាក់ក្មេងសើចពេញចិត្ត ដៃតូចលើកឱប ក ស្វាមីជាប់មិនលែង នៅមានក្បាលតូចផ្ដេកកើយស្មាធំទូលាយ យ៉ាងពេញចិត្តជាមួយស្នាមញញឹមផ្អែមល្ហែម។
លោកប៉ាបីអ្នកម៉ាក់មកកន្លែងសម្រាកនៅក្បែរនោះ អ្នកម្ដាយមានសាច់អង្គុយយោលជើងលេងតាមទម្លាប់របស់ខ្លួន មុននឹងងាកទៅរកស្វាមីពេលនឹកឃើញឃា្លនភ្លាមៗ។
“បងហ្អា” លីងយៀក ញញឹមផ្អែមចេញមក នាងគឺបែបនេះឯងគ្រប់ពេលចង់បានអ្វីមួយ តែងប្រើអាស្នាមញញឹមនេះទាក់ស្វាមីរហូត ដែលអ្នកកំលោះក៏ចិត្តទន់ស្ដូកតែម្ដង គ្រប់ពេលទទួលបានស្នាមញញឹមពីប្រពន្ធ។
“បាទអូនសម្លាញ់”
“អូនចង់ញ៉ាំទំពាំងបាយជូ”
“ហ៊ឹសៗ អូខេចាំបងទៅបេះឱ្យ”
ជុប
ជែន ឱនថើបថ្ងាសស្អាតមួយខ្សឺត មុននឹងក្រោកទៅបេះទំពាំងបាយជូនៅក្បែរមកឱ្យភរិយាក្មេង។
“អគុណបងសម្លាញ់” អ្នកម៉ាក់គ្មានអ្វី ក្រៅពីញញឹមពេញចិត្ត ពេលលោកប៉ាហុចរបស់ដែលខ្លួនចូលចិត្តឱ្យ។
“អគុណជាអ្វីផ្សេងបានទេ?” មនុស្សល្បិចឱនមកជិតប្រពន្ធស្អាតដែលអ្នកកំពុងទំពាពេញមាត់ញញឹមប៉ោងមាត់តែម្ដង ហាក់ទាញដឹងពីគំនិតអ្នកជាស្វាមី។
“អឹម...” លីងយៀក ងក់ក្បាលញាត់តតាត់ មុននឹង...
ជុប
មាត់ប៉ោងៗមានមន្ដស្នេហ៍ ងើយទៅថើបបបូរមាត់ក្រាស់បានយ៉ាងគួរឱ្យស្រលាញ់ សាងការពេញចិត្តដល់អ្នកជាប្ដីមិនតិចនោះទេ។
“ហ៊ឹសៗ ប្រពន្ធបងគួរឱ្យស្រលាញ់ណាស់”
ខ្សឺត
ជែន ជំពិតថ្ពាល់តូចមិនចេះជិនណាយ លោកប៉ាចូលទៅអង្គុយក្បែរភរិយា មុននឹងលើកនាងឱ្យមកអង្គុយលើភ្លៅរបស់ខ្លួន នៅមានរង្វង់ដៃរឹងមាំឱបរឹតបន្ថែមភាពកក់ក្ដៅដល់ភរិយាទៀតផង។
“យៀកយៀក”
“ហ៊ឹម” មនុស្សកំពុងទំពាពេញមាត់គ្រហឹមក្នុងបំពង់ ក។
លោកប៉ាចាប់បង្វែរអ្នកម៉ាក់ឱ្យងាកបែរមករកខ្លួន ងាយស្រួលនិយាយពាក្យផ្អែមល្ហែមជាមួយគ្នា។
“យៀកយៀក! បងស្រលាញ់អូនខ្លាំងណាស់ ប្រពន្ធសម្លាញ់” លោកប៉ាខ្សឹបប្រយោគផ្អែមជាងស្ករ ក្បែរបបូរមាត់ស្ដើង។ ប្រយោគស្វាមីអ្នកម៉ាក់ត្រូវញញឹមពេញចិត្តចេញមក មុននឹងប្រឹងលេបរបស់ក្នុងមាត់ចូលក្នុងពោះយ៉ាងប្រញាប់្រញាល់។
“អូនក៏ស្រលាញ់បងដែរ លោកប្ដីសម្លាញ់ចិត្តអូន!...ស្រលាញ់បងនឹងកូនខ្លាំងៗ”
“បាទ ស្រលាញ់ទាំងអស់ទាំងម៉ាក់ទាំងកូន”
“ហ៊ឹសៗ” សម្ដីលោកប៉ា អ្នកម៉ាក់ក៏សើចកាច់ ក ទៅក្រោយតែហើយក៏...
ជុប
បបូរតូចស្អាតផ្អឹបមាត់ក្ដៅគគុករបស់ស្វាមី ទាំងលោកប៉ាអ្នកនឹងម៉ាក់ដោះដូរស្នាមថើបយ៉ាងផ្អែមល្ហែមដល់គ្នាទៅវិញទៅមក នៅមានរង្វង់ដៃទាំងពីរគូឱបរឹតគ្នាណែនដៃ បង្ហាញថាទោះមានឧបសគ្គអ្វីក៏ពួកគេមិនដោះលែងគ្នាដែរ ចំណងស្នេហ៍មួយនេះរឹតបន្តឹងជានិរន្ដរ៍លើដែនដីមួយនេះ ដែនស្នេហារបស់ពួកគេជារៀងរហូតលុះអវសានជីវិត។ចប់ដោយបរិបូរណ៍
ជាកិត្តិយសពីនាងខ្ញុំ មេលលី នាងខ្ញុំសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តអ្នកអានជាទីស្រលាញ់ ដែលបានធ្វើការតាមដាននូវសាច់រឿងរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់។ នាងខ្ញុំក៏ព្រមទទួលយកនូវរិះគន់ពីអ្នកទាំងអស់គ្នា ដើម្បីធ្វើការស្ថាបនានូវសាច់រឿងក្រោយៗ ឱ្យកាន់តែមានភាពរីកចម្រើនជាងនេះ សូមអរគុណសម្រាប់ការគាំទ្រ។
ពីនាងខ្ញុំ.....មេលលីបម្រើស្នេហ៍សាតាន
នៅលើលោកគ្មាន ស្រីណាហ៊ានបដិសេធគេនោះទេ ហើយក៏គ្មានអ្វីដែលថាគេយកមិនបានដូចគ្នា។
"នាង" ឋានៈត្រឹមស្រីបម្រើ...មិនមែនទេហៅថាអនាគតប្អូនថ្លៃទើបសមជាង បែរជាហ៊ានប្រហើនជំទាស់បំណងរបស់គេ។ គិតឬថាគេព្រមបោះបង់នាងដោយងាយៗ បើយកតាមសម្រួលមិនបាន ចឹងយកដោយល្បិចតែម្ដងទៅ។ ក៏ចង់ដឹងដែរ ថាអារម្មណ៍ដេកជាមួយប្អូនថ្លៃនេះមានរសជាតិយ៉ាងណា...។
ឆាប់ៗនេះ...បម្រើស្នេហ៍សាតាន!
YOU ARE READING
ដែនស្នេហ៍សាតាន
Romantikដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...