ភាគទី១៥

424 8 0
                                    

(ម៉េចក៏លោកទុកខ្ញុំចោល)

ព្រឹកថ្ងៃបន្ទាប់
រាងកាយមាំកំណាច ស្ថិតក្នុងឈុតធម្មតា គេងញញឹមសម្លឹងមើលភរិយាក្មេងរបស់ខ្លួន កំពុងរើទៅរើមកទៅលើពូក ដោយភាពខ្ចិលច្រអូស។
“លីងយៀក” ជែន ឱនមកខ្សឹបក្បែរត្រចៀកតូច តែត្រូវដៃស្រឡូនរត់មុខគេចេញទាំងមិនបើកភ្នែក។
“អឹម...” នាងច្រម៉ក់ថ្ងូរទាំងខ្ចិល ទាំងល្វើយ  តាមរាងកាយនៅចុករោយមិនបាត់។ ឫកពារបស់ស្រីតូចសាងឱ្យអ្នកកំលោះអស់សំណើចចេញមក។
“ហ៊ឹសៗ លីងយៀក ភ្ញាក់ឡើងថ្ងៃចាំងគូថហើយ”
ផាច់
ជែន ទះគូថស្អាតបិទបាំងដោយភួយមួយដៃ តែក៏មិនបានធ្វើឱ្យនាងឈឺដែរ គ្រាន់តែចង់ញ៉ោះអ្នកដែលគេងមិនព្រមក្រោកតែប៉ុណ្ណោះ។
“អឹម!...សុំគេងបន្តិចទៀតបានទេ”
“មិនបានទេ យើងត្រូវទៅវិញហើយ” ប្រយោគរបស់អ្នកកំលោះ ទាញឱ្យកែវភ្នែកតូចបើកភ្លាមៗតែម្ដងហើយ។
“ទៅវិញហើយឬ?...មិននៅបន្តិចទៀតទេហ្អេស?” លីងយៀក ស្ទុះក្រោកមកអង្គុយទល់មុខអ្នកកំលោះ ដោយដៃក៏ទាញភួយមកបិទបាំងរាងកាយរបស់ខ្លួន ជៀសវាងមនុស្សកំណាចហក់ត្របាក់ទាំងព្រឹក។
“និយាយហើយបើនាងចង់នៅខ្ញុំក៏មិនបង្ខំដែរ” មាត់ថាមិនបង្ខំ តែចិត្តនេះវិញឆេះឆួលទៅហើយ។
“មិនបង្ខំតែលោកក៏ទៅ” លីងយៀក តបទាំងអន់ចិត្តមកវិញ។
“អឹម...”
“បើលោកទៅ ខ្ញុំក៏គ្មានហេតុផលនៅដែរ” លីងយៀក ប្រាប់ប្រយោគមិនខុសកាលពីយប់ នឹកដល់រឿងនេះអ្នកកំលោះក៏ត្រូវសួរនាងឱ្យបាត់ឆ្ងល់។
“ហេតុអីនាងត្រូវតាមខ្ញុំដែរ?” ជែន លើកចិញ្ចើមម្ខាងរងចាំស្ដាប់ចម្លើយរបស់នាង។
“គឺលោកជាអ្នកនិយាយមិនអ៊ីចឹង...ប្ដីប្រពន្ធត្រូវចេះជួយគ្នា ខ្ញុំមិនចង់ឱ្យលោកថាខ្ញុំជាប្រពន្ធមិនល្អ” លីងយៀក និយាយទាំងបង្ហាញឫកពាគួរឱ្យស្រលាញ់ចេញមក ធ្វើឱ្យមនុស្សកំណាចសឹងតែហក់មកសង្គ្រប់នាងទៅហើយ។
“និយាយសុទ្ធតែចង់ធ្វើជាប្រពន្ធល្អ តែយប់មិញបើមិនបង្ខំក៏មិនព្រមដែរ” ជែន ដាក់មួយប្រយោគធ្វើឱ្យនាងក្រមុំ ទាំងខ្មាសទាំងអៀនតែម្ដងហើយ។
“បង្ខំស្អី!...លោកបង្ខំខ្ញុំតែដំបូងទេ ក្រោយមក...ខ្ញុំព្រមដោយខ្លួនឯងតើស!” ចុងប្រយោគ លីងយៀក ឱនមកព្យាយាមនិយាយស្រាលបំផុត តែក៏ល្មមឱ្យអ្នកកំលោះបានឮដូចគ្នា ទើបគេគិតចង់ញ៉ោះនាងកាន់តែខ្លាំង។
“ហ៊ឹសៗ បើចង់ធ្វើជាប្រពន្ធល្អ ចឹងថ្ងៃក្រោយហាមសន្លប់ចោលគ្នា” ជែន ឱនខ្សឹបក្បែរបបូរមាត់ស្ដើងស្អាត។ សម្ដីរបស់គេធ្វើឱ្យមុខតូចក្រហមកាន់តែខ្លាំងឡើង។
“មនុស្សឆ្កួត...អ្ហឹម” មនុស្សជេរអ្នកកំលោះមុននេះ ត្រូវមនុស្សកំណាចចាប់ជញ្ជក់ភ្លាមតែម្ដង។
ដៃតូចដែលក្ដោបភួយ បិទបាំងរាងកាយមុននេះ ត្រូវលើកមកឱប ក រឹងមាំធ្វើឱ្យភួយធ្លាក់ទៅគរនឹងចង្កេះ បង្ហាញឱ្យឃើញដើមទ្រូងណែនក្ដំពេញភ្នែកអ្នកកំលោះ។
“អ្ហឹម...” ជែន គ្រហឹមពេញចិត្ត បាតដៃធំក្ដៅស្ទាបច្របាច់ដើមទ្រូងស្អាតខ្លាំងៗ។
“អ្ហឹម ជែនបានហើយ!” ពាក្យហាមឃាត់របស់នាង អាចឱ្យអ្នកកំលោះព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន។
“ថ្ងៃក្រោយហាមជេរទៀត! បើឮជេរនឹងត្រូវធ្ងន់ជាងនេះមិនខានទេ” ជែន គំរាមសំឡេងកាច ព្យាយាមទប់ស្នាមញញឹមរបស់ខ្លួន។
“មានបានជេរឯណា!” លីងយៀក និយាយធ្វើមាត់ស្រួចចេញមកបែបអន់ចិត្ត។ ឫកពារបស់នាងធ្វើឱ្យអ្នកកំលោះគ្រឺតក្នាញ់ទើបចាប់ថើបនាងជាថ្មី។
“អ្ហឹម...” ជែន មិនមែនថើបធម្មតាទេ គេខាំនាងទៅវិញទេ។
“អូយ” លីងយៀក ស្រែកឈឺចាប់ តែអ្នកកំលោះបែរជាសើចនាងទៅវិញ។
“ហ៊ឹសៗ ធ្វើមាត់បែបនេះ គួរឱ្យស្រលាញ់ណាដឹងទេ”
ជុប
ចប់សម្ដី ជែន ឱនមកជំពិតបបូរមាត់តូចជាថ្មី ម្រាមដៃវែងស្រឡូនអង្អែលថ្ពាល់រលោងថ្នមៗ បង្ហាញក្ដីស្រលាញ់ចេញមកតាមរយៈបាតដៃមួយនោះ។
ខ្សឺត
មនុស្សព្រានឆ្លៀតឳកាសឱនមកជំពិតថ្ពាល់់តូចម្ដង ដែលសាមីខ្លួនញញឹមអឹមអៀន។
“ម៉េចក៏ថើបច្រើនយ៉ាងនេះ?” ដៃតូចលើកដៃមកខ្ទប់ថ្ពាល់ម្ខាងដែលត្រូវអ្នកកំលោះថើបមុននេះ ផ្ទៃមុខស្រទន់ចាប់ក្រហមជាថ្មីរាល់ទៅដល់ ក សខ្ចីពេញហ្នឹង។
“មកពីប្រពន្ធគួរឱ្យស្រលាញ់ហ្នឹងអី!... ឆាប់ទៅងូតទឹកទៅន្អាលបានចេញដំណើរ”
លីងយៀក ឈរញញឹមញញែមនៅក្បែរឡានដែលចតចាំស្រាប់ ដោយមានអ្នកជាស្វាមីឱបស្មាជាប់មិនលែង ខា្លចថារបូតនាងចេញពីដៃអ៊ីចឹង។ ឫកពារបស់ផ្អែមល្ហែមកំលោះក្រមុំទាំងពីរ អត់មិនឱ្យម៉ាដាមបង្អាប់មិនបាន។
“អាហ្អែម!...ផ្អែមល្ហែមបែបនេះ ម៉ាក់ប្រហែលជាបានចៅពរឆាប់ៗហើយមើលទៅ ហ៊ឹសៗ” ពាក្យសម្ដីបង្អាប់របស់ម្ដាយធ្វើឱ្យស្រីតូចឈ្ងោកមុខចុះអឹមអៀន។
“អូននេះ! ចេះបង្អាប់កូនទៅកើត” ឃើញឫកពាអៀនប្រៀនរបស់កូនប្រសារ ប្រមុខគ្រួសារប្រញាប់ចូលមកហាមប្រាមភរិយា។
“ហ៊ឹសៗ អ៊ីចឹងពួកខ្ញុំសុំទៅសិនហើយលោកប៉ាអ្នកម៉ាក” ជែន ចេញមុខនិយាយជួសភរិយា ដែលគិតតែឈ្ងោកមុខសឹងតែជាប់ ក ទៅហើយ។
“អឹម ប្រយ័ត្នប្រយែងតាមផ្លូវណាកូន...មើលថែគ្នាផងណា៎ ជាពិសេសមើលកូនប្រសារម៉ាក់ឱ្យបានល្អ” ចុងប្រយោគ ម៉ាដាមមិនភ្លេចតើបកូនប្រុស ដែលអ្នកកំលោះក៏បានតែញញឹមងក់ក្បាល។ មិនចាំបាច់ប្រាប់គេក៏មើលថែបានល្អស្រាប់ទៅហើយ។
“ពួកខ្ញុំទៅសិនហើយ លោកប៉ាអ្នកម៉ាក់” លីងយៀក ចូលមកឱបមនុស្សចំំណាស់ទាំងពីរ មុននឹងឡើងឡានដែលអ្នកកំលោះបើករងចាំជាស្រេច។
“ខ្ញុំទៅហើយ” លាអ្នកមានគុណម្ដងទៀត ជែន ដើរមានទៅខាងរបបស់ខ្លួន ព្រមទាំងបើកចេញទៅដោយមិនរងចាំយូរ។
មនុស្សចំណាស់ទាំងពីរ សម្លឹងមើលឡានដែលវិលកង់ចេញទៅ ទាំងទឹកមុខមិនសប្បាយចិត្ត ខុសពីមុននេះ ជាពិសេសគឺម៉ាដាមនេះតែម្ដង។
“ហ៊ើយ! អូនមិនចង់ឱ្យថ្ងៃនោះមកដល់ទេបង”
“អឹម!.... មើលទៅពួកគេដូចជាយល់ចិត្តគ្នាច្បាស់ជាមុនហើយ” ប្រមុខគ្រួសារបន្តប្រយោគពីក្រោយ គាត់ក៏មិនខុសពីភរិយាដែរ មិនចង់ឱ្យថ្ងៃដែលពួកគេត្រូវលែងលះមកដល់ឆាប់នោះទេ។
“អូនសង្ឃឹមថាដល់ថ្ងៃនោះ ពួកគេនឹងយល់ពីគ្នាកាន់តែច្បាស់ជាងនេះ!...អូនមិនចង់បាត់បង់កូនប្រសារល្អបែបនេះទេបង” ម៉ាដាមងាកមកឱបស្វាមីសុំការលួងលោមពីគាត់។
“កុំបារម្ភអី អូនមិនមែនមិនស្គាល់កូនប្រុសរបស់អូនឯណា បើស្រលាញ់ក៏មិនបោះបង់ដោយងាយដែរ” ប្រមុខគ្រួសារនិយាយលួងលោមភរិយា ដែលអាចឱ្យគាត់ញញឹមបានយ៉ាងងាយចេញមក។
“ហ៊ឹម”
“តោះឆាប់ចូលទៅក្នុងវិញទៅ” ប្រមុខគ្រួសារដឹកដៃភរិយាចូលទៅក្នុង ដែលអ្នកម្ខាងទៀតនៅតែតាមសម្លឹងមើលឡានដែលបើកចេញផុតទៅឆ្ងាយហើយ។
ងាកមកមើលកំលោះក្រមុំទាំងពីរវិញ ស្រីតូចពេលនេះបានត្រឹមអង្គុយស្ងៀមៗ សម្លឹងមើលទៅទេសភាពខាងក្រៅ ដោយស្នាមញញឹមស្រស់ស្រាយ ទើបមិនបានចាប់អារម្មណ៍ក្រសែភ្នែកមុតថ្លាដែលសម្លឹងមើលមកនាងឆ្លាស់គ្នានឹងទិសដៅចំពោះមុខ។
“លីងយៀក”
“អឹម”
“កំពុងគិតអីរឿងឬ?” ឃើញនាងស្ងាត់ស្ងៀម ទើបគេអត់សួរមិន
បាន។
“គ្មានទេ! គ្រាន់តែទេសភាពទើបចង់មើល...មានអីឬ?” នាងច្រម៉ក់ងាកមកញញឹមស្រទន់ដាក់គេ ជាស្នាមញញឹមសឹងតែអាចរំលាយបេះដូងរបស់គេបានទៅហើយ។
“គ្មានអីទេ!...ឃើញស្ងៀមស្ងាត់ទើបបារម្ភ ខ្លាចថានាងគិតអីផ្ដេសផ្ដាស” ជែន និយាយចេញពីចិត្ត តែសម្ដីរបស់គេសាងឱ្យស្រីតូចអស់សំណើចទៅវិញ។
“ហាសហា ខ្ញុំនេះឬគិតផ្ដេសផ្ដាស?...រស់នៅសប្បាយសឹងអី រឿងអីត្រូវចង់ស្លាប់នោះ” លីងយៀក និយាយទាំងធ្វើមុខធ្វើមាត់ចេញមក សាងឱ្យអ្នកមើលគ្រឺតក្នាញ់ ទើបដាក់មួយប្រយោគដែលអាចឱ្យមនុស្សប៉ិនតមាត់ មុខក្រហមងាំង។
“ខ្ញុំមិនបានថានាងចង់ស្លាប់ទេ!...ខ្ញុំគិតថានាងគិតរឿហកាលពីយប់មិញទៅវិញទេ”
“ឆ្កួត!” លីងយៀក ស្រែកអស់សំឡេងចេញមក មុខតូចប្រញាប់ងាកចេញទាំងខ្មាស ពេលគិតដល់រឿងកាលពីយប់មិញ ដែលវាទាំងរោលរាលទាំងក្ដីសុខព្រមគ្នា។
“ហ៊ឹសៗ” ជេន អស់សំណើចជាមួយឫកពា អៀនប្រៀនរបស់នាង។ បែបនេះឯង ធ្វើជាខ្លាំងរាល់លើក តែពេលនិយយាបង្អាប់ទៅក៏មុខក្រហមបែបនេះ។
“លោកជែនហ្អា!”
“ហ៊ឹម”
“នៅយូរទៀតទេទើបដល់?”
“មួយសន្ទុះធំទៀត!...យ៉ាងម៉េចឬ?” ងាកមើលមុខស្រីតូចបន្តិច មុននឹងងាកទៅចាប់អារម្មណ៍៍គោលដៅរបស់ខ្លួនវិញ ជៀសវាងមានរឿងមិនល្អកើតឡើង។
“ខ្ញុំចង់គេង មានអារម្មណ៍ថាងងុយគេងណាស់” មិននិយាយតែមាត់ លីងយៀក  នៅធ្វើមុខធុញទ្រាន់ភ្នែកស្រឹមៗបែបចង់គេងចេញមកទៀត។
“គេងទៅមិនបានហាមទេ”
“ហាមឡូឡាដឹងហើយនៅ!” ដៃតូចស្រឡូន លើកមកចង្អុលមុខមាំជាការគំរាម សាងឱ្យអ្នកកំលោះអស់សំណើចភ្លាមតែម្ដង។
“ហ៊ឹសៗ ដឹងហើយ” ដៃម្ខាងធ្វើតួនាទីបើកបរ ម្ខាងទៀតលូកមកចុចកៅអីឱ្យទាបជាងនេះបន្តិច ឱ្យស្រីតូចបានគេងស្រួលជាងនេះ។
“អរគុណ!” តបតែប៉ុណ្ណឹង លីងយៀក ក៏ដាក់ខ្លួនគេងភ្លាមៗ មិនដល់ប៉ុន្មាននាទីនាងក៏ងាចគេងលក់បានបាត់ទៅហើយ។
“លីងយៀក!” ជែន ហៅឈ្មោះស្រីតូចស្រាលៗ តែហើយគេក៏៏ត្រូវញញឹមចេញមកពេលឃើញថា នាងច្រម៉ក់ប៉ិនរពិសឡេងលក់បាត់ទៅហើយ។ ជែន ប្រមូលអារម្មណ៍ផ្ដោតទៅលើគោលដៅរបស់ខ្លួន រក្សាភាពស្ងាត់ស្ងៀមបំផុត សឹងតែភ្លេចដកដង្ហើមទៅហើយ មិនហ៊ានសូម្បីកម្រើកអ្វី ខ្លាចក្រែងថាធ្វើឱ្យស្រីតូចភ្ញាក់ដឹងខ្លួន។

ដែនស្នេហ៍សាតានWhere stories live. Discover now