(គេដាក់ថ្នាំខ្ញុំ)
ព្រឹកថ្ងីថ្មី
លីងយៀក បម្រាស់ទាំងមានងអារម្មណ៍ថា ចុករោយតាមរាងកាយ កែវភ្នែកស្រទន់ថ្លាយង់បើកសម្លឹងពន្លឺព្រះអាទិត្យដែលចាំងជះចូលមក ធ្វើឱ្យនាងបានឃើញពីរូបភាពនៅពេលនេះកាន់តែច្បាស់។
“ហ៊ើយ...អូយ” ស្រីតូចស្ទុះងើបមួយទំហឹងទាំងភ្លេចខ្លួន តែត្រូវថ្ងូរដោយការឈឺចាប់ ពេលទទួលបានអារម្មណ៍ឈឺត្រង់ផ្នែកអាថ៌កំបាំងរបស់ខ្លួន។
ជាំ!
លីងយៀក ស្លុតចិត្តភ្លាមៗពេលឃើញស្នាមជាំលើកដងខ្លួន។
“នេះមានរឿងស្អីកើតឡើងចំពោះខ្ញុំ? ម៉េចក៏ជាំ ចុករោយពេញខ្លួនបែបនេះ?” លីងយៀក អង្គុយរំលឹករឿងរ៉ាវជាថ្មី មុខតូចចាប់ផ្ដើមក្រហមពេលគិតដល់រូបភាពមួយនោះ។
(លោកជែនហ្អា)
(ហ៊ឹម)
(សុំម្ដងទៀតបានទេ?)
(ហ្អាស!)
(ខ្ញុំមិនទាន់បាត់ក្ដៅទេ)
(លីងយៀក!)
(ណា៎សុំអង្វរ)
(នាងដឹងខ្លួនកំពុងនិយាយអីទេ?)
(ដឹងតើស)
(ហ៊ឹសៗ ច្បាស់ណា៎ ស្អែកកុំមករករឿងឱ្យសោះ)
(ហ៊ឹម អា្ហស)
គិតមកដល់ត្រឹមនេះក៏ធ្វើឱ្យនាងអត់ខ្មាសមិនបាន ស្រីតូចស្រែកមួយទំហឹង មិនគិតថាខ្លួនហ៊ាននិយាយពាក្យចេញមកបាន។
“ហ៊ើយ លីងយៀកអើយលីងយៀក យប់មិញឯងកើតស្អី ម៉េចក៏ធ្វើរឿងឥតកេរ្ដិ៍ខ្មាសបែបនេះទៅវិញ? ខ្មាសគេខ្លាំងណាស់លោកអើយ ព្រហ្មចារីយ៍ខ្ញុំ ម៉េចក៏បានទៅគេ ហ៊ឹកៗ” លីងយៀក យំទាំងមិនចេញទឹកភ្នែក ដូចមិនខូចចិត្តអ្វីទាល់តែសោះ។
នាងគ្រាន់តែសោកស្ដាយ តែបើឱ្យខូចចិត្តខ្លាំងដូចជាគ្មានទេ ព្រោះហេតុអីនាងក៏រកចម្លើយមិនទាន់បានដូចគ្នា។ គិតទាំងមិនយល់នាងក៏នឹកឃើញអ្វីម្យ៉ាងស្របពេលគ្នា។
“ហ៊ើយ តែថាយប់មិញ..មែនហើយស្រាមួយនោះ ច្បាស់ណាស់ប្រាកដជាស្មាដៃមនុស្សរោគចិត្តនោះមិនខាន ចាំមើលណាហ្នឹងចាត់ការឱ្យដឹងគ្នាម្ដង” លីងយៀក ប្រញាប់ប្រញាល់ស្ទុះចេញពីគ្រែ ទាំងចិត្តខឹងដែលត្រូវអ្នកកំលោះបោកយកខ្លួនប្រាណ។ ឱ្យតែជួបពេលណាហ្នឹងហក់ទៅជាន់ ក គេកណ្ដាលចំណោមមិនខាន។រាងកាយតូចច្រឡឹង ឱបរឹតមនុស្សចំណាស់មិនលែងដៃ ទោះបីគាត់មិនមែនជាម្ដាយរបស់នាង តែគាត់ក៏ចិញ្ចើមបីបាច់នាងតាំងពីតូចមក នាងក៏ត្រុវស្រលាញ់គាត់ឱ្យដូចជាម្ដាយហ្នឹងឯង។
“ហ៊ឹកៗ អ្នកគ្រូខ្ញុំណាស់អ្នកគ្រូ ខ្ញុំមិនចង់បែកពីអ្នកគ្រូទេ នៅមានលោកនាយក ក្មេងទាំងអស់ទៀត ហ៊ឹកៗ ខ្ញុំនឹកពួកគេណាស់” លីងយៀក ទ្រហ៊ោយំដូចជាកូនក្មេង ដែលអ្នកម្ខាងទៀតប្រញាប់លួងលោម។
“ពួកយើងមិនបានទៅណាទេ បើនឹកក៏ទៅលេងបាន ចេះយំដូចក្មេងទៅកើតឯងនេះ” ប្រេកា បង្អាប់ស្រីតូចចុងប្រយោគ។
“ខ្ញុំយល់អារម្មណ៍នាងអ្នកគ្រូ..លីងយៀកហ្អា បើនឹកក៏ទៅលេងទៅ ទៅរហូតក៏បានដែរ” ក្លេ បន្តមួយប្រយោគដែលអ្នកគ្រូត្រូវស្រែកហាម។
“ក្លេ”
“ខ្ញុំលេងសើចទេអ្នកគ្រូ” ទោះមាត់ប្រាប់ថាលេងសើច តែចិត្តក៏បានបែបនោះដូចគ្នា។
“ខ្ញុំសុំផ្ញើរនាងហ្នឹងអ្នកទាំងពីរផង” ប្រេកា ងាកមកផ្ដាំផ្ញើរមនុស្សចំណាស់ទាំងពីរ ដែលឈរញញឹមក្បែរនោះ។
“ឯងកុំបារម្ភអី ខ្ញុំមិនដាច់ចិត្តធ្វើបាបកូនប្រសារខ្លួនឯងទេ” ម៉ាដាម តបទាំងញញឹមឱ្យអ្នកម្ខាងទៀតទុកចិត្តខ្លួនបាន។
“ហ៊ឹស ខ្ញុំមិនបានខ្លាចឯងទេ ខ្ញុំខ្លាចចរិតក្មេងរបស់ លីងយៀក ធ្វើបាបឯងទៅវិញទេ”
“អ្នកគ្រូ” លីងយៀក ប្រញាប់ងាកមកតវ៉ា ពេលអ្នកគ្រូដៀមដាមលេងសើចមកលើខ្លួន។
“ហ៊ឹសៗ លីងយៀក ក៏អ៊ីចឹងដែរ ហាមរពឹស ហាមធ្វើខ្លួនដូចកូនក្មេង ជាពិសេសហាមឈ្លោះជាមួយអ្នកប្រុសជែន ជាប្ដីប្រពន្ធហ្នឹងគ្នាហើយ” ប្រេកា ហាមស្រីតូចដូចដឹងក្លិនមិនស្រួលជាមុន។
“ចាស ខ្ញុំដឹងហើយ” មាត់តបទទួល តែក្នុងចិត្តក៏នឹកខឹងឡើងភ្លាម ពេលគិតដល់អ្នកកំលោះ ដែលពេលនេះទៅណាក៏មិនដឹងបាត់តាំងពីព្រឹកតាមរកក៏មិនឃើញ។
“ក៏អស់អីផ្ដាំផ្ញើរហើយ ពួកខ្ញុំត្រូវទៅហើយកុំឱ្យយឺតម៉ោងជាងនេះ អ្នកគ្រូទៅហើយ លីងយៀក”
“បងទៅហើយណា មើលថែខ្លួនផង” ក្លេ ចូលមកឱបស្រីតូចជាលាតាមបែបមនុស្សសិទ្ធស្នាលគ្នា។
“ចាស សុខសប្បាយទាំងអស់គ្នាណា៎ ហ៊ឹក” លីងយៀក សម្លឹងមើលមនុស្សទាំងពីរ ឡើងកាណូតចេញទៅ ទាំងដែលខ្លួនគួរតែមានចំណែកនៅក្នុងនោះដែរ មិនគួរមកជាប់ផុងលើកោះនេះ ត្រូវជួបអាប៉ិរោគចិត្តនោះរាល់ថ្ងៃទេ។
“កុំយំអីកូន នៅទីនេះឱ្យសប្បាយចិត្តចុះ” ម៉ាដាម ប្រញាប់ចូលមកឱបលួងលោមនាងបំបាត់ភាពសោកសៅ ដែលស្រីតូចក៏ឱបអ្នកទើបតែមាននាមជាម្ដាយក្មេកខ្លួនតបវិញ។
បន្ទាប់ពីជូនដំណើរគ្រប់គ្នារួចរាល់ លីងយៀក ក៏សុំខ្លួនពីឪពុកម្ដាយក្មេកថាមានការរបស់ ជែន។ មែនហើយនាងមានការនិយាយជាមួយគេពិតមែន ក្ដៅចិត្តរឿងយប់មិញមិនទាន់បាត់ផង ថាមិនត្រូវអាចនឹងត្រូវកាប់សម្លាប់គ្នាក៏ថាបាន។
“អាប៉ិរោគចិត្តនោះទៅណាហើយអ៊ីចេះ?” លីងយៀក ដើររកមើលកន្លែងដែលខ្លួនធ្លាប់ឃើញអ្នកកំលោះ តែថ្ងៃនេះបែរជាមិនឃើញគេទៅវិញ បាត់មុខទៅណាក៏មិនដឹង។
ទោះជាមិនឃើញតែនាងក៏នៅតែមិនឈប់តាមរកគេដូចគ្នា។
“ហ៊ឹស កុំប្រាប់ថាគេចពីខ្ញុំឱ្យសោះ ចាំមើល៍ណាឃើញពេលណាហក់ទៅខាំក្បាលមិនខាន” ស្រីតូចនិយាយទាំងខឹងចេញញមក ជើងក៏បន្តដំណើរទៅមុខមិនរាថយ តែនាងក៏ត្រូវជាប់គាំងមួយខណៈ ពេលកែវភ្នែកប្រទះហ្នឹងអ្វីម្យ៉ាង ដែលនាងស្គាល់ច្បាស់កំពុងព្យួរនៅទីខ្ពស់។
(មិនអាចទេ!) លីងយៀក ឧទានក្នុងចិត្តសឹងតែមិនជឿហ្នឹងភ្នែកខ្លួនឯង។
“ម៉េចក៏វាមកនៅទីនេះបាន? អ្នកណាយកវាម៉ោ? មិនបានទេខ្ញុំត្រូវតែទៅដោះចេញ” លីងយៀក រត់លឿនស្លេវទៅកន្លែងដែលគេព្យួរកម្រាលពូកដែលមានប្រឡាក់ឈាមបរិសុទ្ធរបស់ខ្លួន។
ស្រីប្រឹងបាប់ឡើងស្រាយកម្រាលពូកនោះចុះមកវិញ នាងត្រូវតែស្រាយ ទោះឡើងទៅធ្លាក់ងាប់ក៏ត្រូវស្រាយចេញដែរ។ មិនស្រាយមិនបានទេ ខ្មាសគេណាស់លោកអើយ កម្រាលពូកប្រឡាក់ឈាមរបស់ខ្លួន បែរជាយកមកចងបង្ហាញសាធារណៈបែបនេះទៅវិញ។
“អ្នកនាង លីងយៀក ចង់ធ្វើអីហ្នឹង? ឡើងមិនបានទេ ចុះមកវិញម៉ោ គ្រោះថ្នាក់ណាស់” គ្រប់គ្នាដែលនៅនេះប្រឹងចាប់ស្រីតូច ដែលប្រឹងស្រវេស្រវាឡើងទៅលើទីខ្ពស់។
“អត់ទេ លែងទៅ លែង អ្នកណាឱ្យយកមកចង លែងខ្ញុំទៅ ខ្ញុំឡើងទៅស្រាយវាមកវិញ” លីងយៀក មិនស្ដាប់អ្នកណាទាំងអស់ធ្វើយ៉ាងណាឱ្យតែបានទៅស្រាយកម្រាលពូកចុះមកវិញ។
សំឡេងស្រែកហាម ភ្ញាក់ផ្អើលឆោឡោ ដល់អ្នកឱ្យគ្រប់គ្នារត់មកមើលដោយការចង់ដឹង មិនលើកលែងសូម្បីអ្នកកំលោះ។
“មានរឿងស្អី ម៉េចក៏ឡូឡាខ្លាំងម្ល៉េះ?” ជែន ដើរចូលមក ព្រមទាំងសួរនាំដោយសំឡេងកាច ដែលគ្រប់គ្នាត្រូវបញ្ឈប់សកម្មភាពភ្លាមមួយរំពេច។
“អ្នកប្រុស អ្នកនាង លីងយៀក ចង់ឡើងទៅស្រាយកម្រាលពូកខាងលើ ទើបពួកខ្ញុំឃាត់ ខ្លាចគាត់មានគ្រោះថ្នាក់” សម្ដីកម្មករ ឱ្យអ្នកកំលោះត្រូវងើយមើលទៅលើ ព្រមទាំងទប់ស្នាមញញឹម ដាក់ថានាងប្រហែលជាខ្មាស ព្រោះមិនមែនជាអ្នកកោះនេះ ទើបមិនយល់ពីប្រពៃណីនៅទីនេះ។
“អាហ្អែម នាំគ្នាត្រលប់ទៅធ្វើការវិញទៅ”
“បាទ ចាស អ្នកប្រុស” កម្មករគ្រប់គ្នាចាកចេញទៅ សល់ត្រឹមប្ដីប្រពន្ធទាំងពីរ ឈរសម្លឹងមុខគ្នាបែបស៊ីសាច់ហុតឈាម។
“ម៉ោនេះ” ជែន ចាប់អូសដៃស្រីតូចឱ្យដើរតាមខ្លួន តែនាងបែរជាឈរស្ងៀមទ្រឹងដដែល។
“ខ្ញុំមិនទៅទេ ខ្ញុំត្រូវយកវាចុះមកវិញ..អាយយយ” លីងយៀក ស្រែកផ្អើលអស់មនុស្សម្នាឱ្យត្រូវងាកមើលម្ដងទៀត។ មិនស្រែកយ៉ាងម៉េច បើសុខៗអ្នកកំលោះស្រាប់តែលីនាងផុតពីដីភ្លាមៗបែបនេះ។
“ក្បាលរឹងណាស់ហ្អេស”
“អាយយ ដាក់ខ្ញុំចុះទៅមនុស្សឆ្កួត...អូយ”
ផាច់
បាតដៃធំក្រាស់ទះគូថប្រពន្ធក្មេងមួយដៃខ្លាំងៗ គ្រឺតក្នាញដែលនាងរឹងក្បាលឌឺដងមិនឈប់។
“ហ៊ឹក មនុស្សឆ្កួតមកវាយខ្ញុំធ្វើអី ដាក់ខ្ញុំចុះទៅ ហ៊ឹកៗ” លីងយៀក ស្រែកយំទាំងមិនចេញទឹកភ្នែក រើបបម្រាស់ពេញស្មាក្រាស់មិនឈប់។
“បិទមាត់ ហើយនៅឱ្យស្ងៀម មិនអ៊ីចឹងខ្ញុំហ្នឹងរំលោភនាងនៅត្រង់នេះមិនខាន” ជែន សម្លត់គំរាមនាង ដែលមានក៏បានផល ពេលស្រីតូចព្រមនៅស្ងៀម មិនហ៊ានសូម្បីតែដកដង្ហើមផង។
(រោគចិត្ត រោគចិត្តខ្លាំងណាស់) លីងយៀក បានត្រឹមលចជេរអ្នកកំលោះទាំងខឹងនៅក្នុងចិត្ត។ ហ៊ានជេរគេឱ្យឮឬបើមិនគេធ្វើបាបនាងទភ្នាំល់។
ជែន លីរាងតូចរបស់ភរិយារហូត ទាល់តែដល់ផ្ទះធំទើបព្រមទម្លាក់នាងចុះ។ កែវភ្នែកកំណាចសម្លឹងមើលរាងតូច ដែលសាមីខ្លួនបានត្រឹមបង្ហាញឫកពាអន់ចិត្តជាមួយគេចេញមក តែក៏មិនហ៊ានតវ៉ា ព្រោះប្រកែកក៏នាងមិនឈ្នះគេស្រាប់ទៅហើយ។
“នាងឡើងទៅលើនោះធ្វើស្អី? បើធ្លាក់បាក់ ក ងាប់នាងគិតយ៉ាងម៉េច?”
“វាជារឿងរបស់ខ្ញុំ លោកកុំមកចេះ” មិនខ្លាចញញើតគេ លីងយៀក តបវិញទាំងសំឡេងខ្លាំង ធ្វើឱ្យមនុស្សដែលធ្លាប់តែមានគេកោតខ្លាច ទៅជានៅមិនសុខ ត្បកមកវិញភ្លាមៗ។
“របស់នាង តែងាប់ទៅវាពិបាកដល់ពួកខ្ញុំ” ជែន ស្រែកខ្លាំងៗដាក់វិញ មិនគិតថាហ្នឹងព្រមចាញ់នាងដូចគ្នា។
“បើខ្លាចពិបាកក៏បណ្ដែតតាមទឹកចោលទៅ”
“លីងយៀក”
“យ៉ាងម៉េច?”
សំឡេងស្រែកប្រណាំងទៅមក គ្មានពន្លឺថាហ្នឹងបញ្ឈប់ ធ្វើឱ្យគ្រប់គ្នាក្នុងផ្ទះប្រញាប់ប្រញាល់មកមើល ដោយការព្រួយបារម្ភ។
“មានរឿងអី មិននិយាយគ្នាតាមសម្រួល ចាំបាច់តម្លើងសរសៃ ក ដាក់គ្នាបែបនេះកូន?” ក្នុងនាមជាចាស់ទុំ ម៉ាដាម ដើរចូលមកសួរនាំក្នុងគោលបំណងសម្រួលដូចគ្នា។
“ម៉ាក់ក៏សួរកូនប្រសារម៉ាក់ទៅ ថាទៅបង្ករឿងស្អីខ្លះ” សម្ដីកូនប្រុស អ្នកម្ដាយត្រូវងាកមករកនាងក្រមុំតែម្ដង តែកំពុងឈរធ្វើមុខស្អុយប៉ែបែបគេចង់ស្លាប់ចោល។
“មានរឿងអីកូន? ប្រាប់ម៉ាក់មកមើល៍” ម៉ាដាម ចូលមកឱបកូនប្រសារ លួងលោមយកចិត្តនាង។
“គឺ...” លីងយៀក មិនហ៊ាននិយាយចេញម៉ោបានត្រឹមគាំងស្ញេញ... និយាយហ្អេស? និយាយយ៉ាងម៉េច ត្រឹមឃើញគេយកកម្រាលពូកទៅព្យួរនាងក៏ខ្មាសស្រាប់ទៅហើយបើឱ្យនាងទៀត វាដូចជាហែកកេរ្ដិ៍ខ្លួនឯងពេកហើយ គិតដល់រឿងនេះក៏អត់ខឹងអ្នកជាដើមហេតុមិនបាន។
“មានរឿងអីកូន ឆាប់និយាយម៉ោ មិនបាច់ក្រែងចិត្ត ខ្លាចចិត្តអីទេ ពេលនេះពួកយើងជាគ្រួសារតែមួយហើយ” ពេលឃើញនាងស្ទាក់ស្ទើរ ប្រមុខគ្រួសារប្រញាប់ចេញមុខនិយាយ។
“ត្រូវហើយកូន” ម៉ាដាម បន្តប្រយោគពីក្រោយ។
លីងយៀក នៅមិនទាន់រកសម្ដីបាន ត្រឹមឈរមើលមុខចាស់ទាំងពីរ ឆ្លាស់គ្នាជាមួយអ្នកកំលោះ ដែលកំពុងសម្លឹងកាចមើលមកខ្លួន។
(នាងគួរធ្វើយ៉ាងម៉េចអ៊ីចេះ និយាយឬក៏អត់) លីងយៀក ថ្ងួចថ្ងូរនៅក្នុងចិត្ត ចិត្តមួយក៏ចង់និយាយប្រាប់ព្រោះវាមិនមែនជារឿងធំដុំអីទេ តែចិត្តមួយទៀតក៏មិនហ៊ាន ព្រោះខ្មាសហ្នឹងអី។
(ចាំមើល៍នាងហ៊ាននិយាយឬក៏អត់ នាងក្មេងក្បាលរឹង) ជែន លួចនិន្ទាស្រីតូចនៅក្នុងចិត្ត ផ្ទៃមុខពោរពេញដោយពុកមាត់ពុកចង្កា ញោចញញឹមកំណាចចេញមក។
“លីងយៀក មានរឿងកូន? ម៉េចមិនឆាប់និយាយ កូនស្ទាក់ស្ទើរបែបនេះប៉ាម៉ាក់កាន់តែព្រួយបារម្ភហើយដឹងទេ” ម៉ាដាម និយាយលួងដើម្បីកុំឱ្យនាងគិតច្រើនជាងនេះ។
“អ្នកម៉ាក់គឺថាខ្ញុំ...”
“គឺយ៉ាងម៉េច? មិនបាច់ខ្លាច ជែន ទេកូននិយាយម៉ោ” អាចគិតថានាងខ្លាចកូនប្រុសបានជាមិនហ៊ាននិយាយ ទើបម៉ាដាមបញ្ជាក់សម្ដីម្ដងទៀត។
“គឺថា...”
“នាងចង់ទៅស្រាយកម្រាលពូកដែលជាប់ឈាមក្រមុំរបស់នាងចេញពីបង្គោល” ទ្រាំឃើញនាងស្ទាក់ស្ទើរ ខ្លាចជាកំហុសធ្លាក់មកលើគេមិនបានទៀត ជែន សួរជំនួសនាងផាំងៗតែម្ដង។
សម្ដីគ្មានលាក់របស់អ្នកកំលោះ ធ្វើឱ្យមនុស្សចាស់ទាំងពីរសម្លឹងមុខគ្នាដោយការភ្ញាក់ផ្អើល។
“កូនថាម៉េច ជែន?” ម៉ាដាម សួរបញ្ជាក់សំឡេងស្រាល។
“ដូចដែលអ្នកម៉ាក់ឮ” គេមិនចង់និយាយច្រើនជាងនេះ ខា្លចធ្វើឱ្យនាងក្រមុំកាន់តែខ្មាស ព្រោះត្រឹមប្រយោគគេនិយាយមុននេះ សាមីខ្លួនក៏មុខក្រហមណាស់ទៅហើយ។
“ន...នេះពួកកូនទាំងពីរ” ម៉ាដាម មើលមុខកូនប្រុសឆ្លាស់គ្នាជាមួយយកូនប្រសារ ព្រមទាំងញញឹមពេញចិត្តចេញមក។ មិនសប្បាយចិត្តយ៉ាងម៉េច បើពួកគេព្រមនៅជាមួយគ្នា មិនយូរមិនឆាប់គាត់ក៏មានចៅពរ ហើយពួកគេក៏មិនចាំបាច់លែងគ្នាដូចសន្យាក៏បាន។
“អ្នកម៉ាក់ ខ្ញុំអាចទៅស្រាយរបស់នោះមកវិញបានទេ?”
“មិនបានទេកូន! នេះជាទំនៀមទម្លាប់អ្នកនៅទីនេះ មនុស្សស្រីដែលអាចសល់ភាពបរិសុទ្ធដល់ស្វាមី ចាត់ទុកថាជាការនាំសំណាងដល់អ្នកជាស្វាមី ហើយបើរឹតតែជាប្រពន្ធម្ចាស់កោះទៀត កាន់តែត្រូវអបអរជប់លៀងហើយ...តែថាពួកកូនទាំងពីរ លឿនជាងការគិតរបស់ម៉ាក់ទៅទៀត ហិហិ” ម៉ាដាម ញញឹមសប្បាយរីករាយចេញមក ត្រូវហើយនេះគឺជារឿងតែគួរឱ្យរីករាយបំផុត។
“មិនមែនទេអ្នកម៉ាក់ គឺគេដាក់ថ្នាំខ្ញុំ” លីងយៀក ប្រាប់ការពិត ដៃតូចលើកចង្អុលមុខកំណាចទាំងមិនខ្លាចរអា។ ខ្លាចហ្អេស មុននេះអាចមាន តែពេលនេះនាងមានខ្នងបង្អែកហើយ គ្មានអីត្រូវខ្លាចគេទៀតទេ។
សម្ដីរបស់នាងក្រមុំ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសគឺម៉ាដាមហ្នឹងឯង ដែលមុននេះនៅញញឹមពព្រាយតែពេលនេះក៏ទម្លាក់ទឹកមុខចុះវិញ។
“ដាក់ថ្នាំយ៉ាងម៉េច?... ជែន វាជាការពិតឬអត់?” ម៉ាដាម សួរកូនប្រុសដោយការចង់ដឹង លាយឡំកំហឹងដូចគ្នា បើកូនប្រុសធ្វើបែបនេះមែន គាត់ហ្នឹងមិនលើកលែងឱ្យជាដាច់ខាត។
“ខ្ញុំមិនបានដាល់ថ្នាំទេ នាងផឹកស្រានោះច្រើនដោយខ្លួនឯង” ជែន ប្រញាប់ដោះសារយករួចខ្លួន។ ភ្លើទៅប្រាប់ការពិតឬ នាំតែឈឺខ្លួនទទេៗ។
“មិនមែនទេ លោកដាក់ថ្នាំក្នុងពែងស្រានោះ” លីងយៀក ងាកមកតវ៉ាយ៉ាងរហ័ស។
“ជែន!”
“អ្វីក៏ខ្ញុំមិនដឹងដែរ ជឺស៍ ជាអ្នកយកស្រានោះម៉ោ” ឆ្លៀតឳកាស ជែន ទម្លាក់កំហុសគ្រប់យ៉ាងឱ្យទៅប្អូនប្រុស ទាំងដែលខ្លួនជាអ្នកបញ្ជាសោះហ្នឹង។
“ជឺស៍” ម៉ាដាម ស្រែកទាំងកំហឹង ស្របពេលម្ចាស់ឈ្មោះក៏៏ចុះមកទាន់ល្មម។
“អ្នកម៉ាក់ហៅខ្ញុំឬ?”
“ម៉ាក់ហៅកូនមកវាយហ្នឹងអី!” ម៉ាដាម ងាកទៅសម្លក់កូនពៅ ដែលធ្វើមុខមិនដឹងរឿងអ្វី ព្រោះទើបតែភ្ញាក់ពេលបានឮសំឡេងឡូឡាមុននេះឯង។
“អោ មានរឿងអីអ្នកម៉ាក់?”
“នៅមានមុខមកសួរទៀត ម៉េចក៏កូនដាក់ថ្នាំក្នុងស្រាឱ្យ លីងយៀក?”
ឌាំង
ប្រយោគសំណួររបស់ម្ដាយ ធ្វើឱ្យអ្នកប្រព្រឹត្តដូចត្រូវញញួរដំក្បាលមួយទំហឹងអ៊ីចឹង។ មានន័យថាម្ដាយដឹងហើយ បើលាក់ក៏គ្មានប្រយោជន៍ដែរ តែគេក៏មិនព្រមត្រូវថ្មោងតែឯងដូចគ្នា។
“ខ្ញុំក៏មិនចង់ដែរអ្នកម៉ាក់ បងប្រុសជាអ្នកបញ្ជា ខ្ញុំគ្រាន់តែធ្វើតាមគាត់ប៉ុណ្ណោះ” ជឺស៍ បង្ហាញទឹកមុខបែបដឹងខុសចេញមក តែវាកមានលាក់បង្កប់ភាពល្បិចដូចគ្នា។
ឮសម្ដីកូនប្រុស អ្នកម្ដាយសឹងតែខ្យល់ គ ភ្លាមតែម្ដងមិនគិតថាកំពូលលោកកូនទាំងពីរ គាត់ហ៊ានធ្វើរឿងបែបនេះ។ វាមិនមែនជារឿងលេងសើចទេ បង្ខំកូនស្រីគេឱ្យការហើយ នៅមកពង្រាត់ភាពបរិសុទ្ធគេឆៅៗទៀត។
“អូយ បងអូនចង់ខ្យល់ គ ជាមួយកូនបងហើយ”
“អូនសម្លាញ់ ស្ងប់អារម្មណ៍” ប្រមុខគ្រួសារ គ្រាភរិយាមិនឱ្យទន់ជើងដួល មិនមែនតែប្រពន្ធទេ គាត់ចាឪពុកក៏សឹងតែដួលទាំងឈរដូចគ្នា អស់លោកកូនលេងមួយក្បាច់ដាច់ចង្កេះតែម្ដង។
“អូយ ពុទ្ធោ លីងយៀក ឱ្យម៉ាក់សុំទោសផង”
“ហ៊ឹក ខ្ញុំ...អូយយយ”
“ម៉ោនេះ” ជែន ចាប់អូសដៃនាងចេញទៅ មិនឱ្យបាននៅនិយាយស៊ាំញ៉ាំជាមួយម្ដាយរបស់ខ្លួនទៀត។ បើនាងនិយាយកាន់តែច្រើន ម្ដាយគេក៏បន្ទោសគេកាន់តែខ្លាំងហ្នឹងឯង វិធិល្អគឺបំបែកនាងចេញជាការស្រេច។
ទង្វើរបស់ ជែន សាងការភ្ញាក់ផ្អើលចំពោះគ្រប់គ្នា មិនដែលគិតថាគេហ៊ានធ្វើបែបនេះ ទោះមនុស្សគ្រប់គ្នាកោតខ្លាចគេ តែគេក៏មិនដែរត្រគោះបោះបោក អូសទាញស្អីបែបនេះដាក់អ្នកណាដែរ។
“ជែន...” ម៉ាដាម បម្រុងស្រែកហាម តែកូនប្រុសក៏ងាកមករំលឹកសន្យាជាមួយម្ដាយវិញ។
“ម៉ាក់សន្យាហើយ ថាមិនចេះដឹងរឿងប្ដីប្រពន្ធរបស់ខ្ញុំ” ប្រាប់ចប់ប្រយោគ ជែន អូសស្រីតូចចេញទៅយ៉ាងតក់ក្រហល់តែម្ដង។
“នែ មនុស្សឆ្កួតលោកចង់ធ្វើស្អី លែងខ្ញុំទៅ...អូយ” លីងយៀក ស្រែកទាំងឈឺចាប់ ពេលគេបន្ថែមកម្លាំងរឹតលើ ក ដៃរបស់ខ្លួន។
YOU ARE READING
ដែនស្នេហ៍សាតាន
Romanceដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...