(ជាខ្មោចឬសត្វចម្លែក)
ទីក្រុង អូស្លូ ប្រទេសន័រវែស
សាលាសម្រាប់ក្មេងកំព្រា
យាន លីងយៀក ទាំងជាស្រីស្អាតជាសិស្សពូកែប្រចាំសាលាមួយនេះ តែមិនមែនត្រឹមតែចំណេះដឹងនោះទេ ការងារគ្រប់បែបយ៉ាង នាងចេះធ្វើសឹងតែគ្មានចន្លោះទៀតផង។ តែដូចពាក្យគេថា មនុស្សល្អយ៉ាងណាក៏មិនបានល្អគ្រប់ដប់ដែរ។ ជាស្រីស្អាត ឆ្លាត តែនាងមិនបានស្ថិតក្នុងគ្រួសារខ្ពង់ខ្ពស់ដូចគេ ត្រឹមជាក្មេងកំព្រាម្នាក់ ដែលមានវាសនាបានមករស់នៅទីនេះ។
រាងកាយតូចច្រឡឹង ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់នាយកសាលាទាំងទឹកមុខភ័យខ្លាច ដែលសុខៗគាត់ក៏ហៅនាងមកជួប ទាំងទាន់ហន់បែបនេះ សួរថាមានរឿងអ្វីក៏មិនព្រមប្រាប់។ ថ្វើឱ្យនាងនេះភ័យស្លៀកមុខទៅហើយ។
“ហ៊ើយ យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ” ស្រីតូចដកដង្ហើមធំបន្តិច
មុននឹងគោះទ្វារជាការគួរសម។
តុក តុក
ត្រឹមនាងគោះទ្វារអ្នកខាងក្នុងក៏អនុញ្ញាតភ្លាមតែម្ដង។
“ចូលម៉ោ”
ស្រីតូច បើកទ្វារចូលមកយឺតៗ ខ្លាចរំខានដល់ការងាររបស់អ្នកម្ខាងទៀត។
“សួស្ដីលោកនាយក... អឺលោកនាយក មានការរកខ្ញុំមែនទេ?”
ត្រឹមចូលមកមិនរងចាំយូរ ស្រីតូចក៏សួរនាំភ្លាមតែម្ដងដោយការចង់ដឹង។ មិនចង់ដឹងយ៉ាងម៉េចនេះនាងអន្ទះសារស្ទើរតែស្លាប់ទៅហើយ។
“អឹម! អង្គុយចុះសិនម៉ោ” នាយកចំណាស់ រាដៃឱ្យរាងតូចច្រឡឹងអង្គុយចុះទល់មុខខ្លួន។
“លោកនាយកប្រាប់បានហើយនៅ ថារកខ្ញុំមានការអ្វី?” ស្រីតូចនៅតែសួរមិនឈប់ ដែលធ្វើឱ្យអ្នកចំពោះមុខអស់សំណើច។
“ហ៊ឹសៗ ចង់ដឹងដល់ថ្នាក់នេះហ្អេស?”
“ហូយ លោកនាយក ខ្ញុំអន្ទះសារស្ទើរស្លាប់ទៅហើយនៀក” លីងយៀក បង្ហាញឫកពាញិញ៉ក់ដូចជាកូនក្មេងចេញមក។
“ហ៊ើយ មិនចេះធំសោះ...លោកគ្រូហៅឯងមក ព្រោះមានដំណឹងល្អមកប្រាប់ អាទិត្យក្រោយនេះឯងត្រូវធ្វើដំណើរទៅកោះ រិកធ័រហ្វីត៍ ជាមួយអ្នកគ្រូ ប្រេកា” ត្រឹមឮឈ្មោះរបស់កោះ ក៏ធ្វើឱ្យស្រីតូចទៅជាបើកភ្នែកធំមួយរំពេច។
“លោកនាយកថាម៉េច? កោះ រិកធ័រហ្វីត៍ អ៊ីចឹងហ្អេស? អូ ហ្គត អូ អត់ទេមិនអាចទេ ម៉េចហ្នឹងអាចទៅ ន..នេះខ្ញុំមិនបានស្ដាប់ច្រឡំទេត្រូវទេលោកនាយក?” លីងយៀក ទៅជាស្លន់ស្លោមួយរំពេច ចាប់អ្វីមិនត្រូវ មិនគិតថាខ្លួនបានឮពាក្យនេះចេញមក។
មិនឱ្យនាងរំភើបយ៉ាងម៉េច បើនាងចង់ទៅកោះនោះសឹងស្លាប់ទៅហើយ ព្រោះជាកន្លែងដែលមានភាពទាក់ទាញ ឱ្យនាងចង់ដឹងចង់ឮ ហើយថ្ងៃនេះមកប្រាប់ថាឱ្យទៅ នាងមិនរំភើបចិត្តបានទេ។
“លោកនាយកប្រាប់ខ្ញុំម្ដងទៀតបានទេ នេះខ្ញុំពិតជាបានទៅកោះនោះពិតមែនឬ?” ឫកពាឆ្លេឆ្លានៅមិនស្ងៀម សាងឱ្យនាយកចំណាស់អស់សំណើច។
“ហ៊ឹសៗ មិនច្រឡំទេ” សម្ដីបញ្ជាក់របស់នាយក ធ្វើឱ្យស្រីតូចស្រែកហ៊ោសប្បាយមួយរំពេច។
“យ៉េស ទីបំផុតខ្ញុំបានទៅកន្លែងនោះហើយ ហ៊ោ... តែថាម៉េចក៏សុខៗម្ចាស់គេ ស្រាប់តែអនុញ្ញាតឱ្យពួកយើងចូលបែបនេះ?” ស្រីតូចងាកមកសួរអ្នកចំពោះមុខជាថ្មី ព្រោះឮថាម្ចាស់កោះនេះបានផ្ដាច់ខ្លួនមិនឱ្យអ្នកក្រៅចេញចូលបានជាដាច់ខាត។
“រឿងនេះត្រូវអរគុណដល់អ្នកគ្រូ ប្រេកា របស់ឯងដែលជាមិត្តម្ចាស់កោះមួយនោះ”
“ពិតមែនឬ? ហូយ ទៅវិញ ខ្ញុំហ្នឹងឱបថើបអ្នកគ្រូជាការអរគុណមិនខាន ហិហិ” លីងយៀក នៅតែបង្ហាញភាពរំភើបរបស់ខ្លួនមិនបាត់ ថ្នាក់និយាយអ្វីមិនចេញ បានត្រឹមញញឹមសឹងហែកមាត់ទៅហើយ។
“លោកគ្រូមានរឿងនិយាយជាមួយឯងតែប៉ុណ្ណឹងទេ រៀបចំខ្លួនឱ្យរួចរាល់ព្រោះអាទិត្យក្រោយចេញដំណើរហើយ”
“ចាស តែថាអ្នកណាទៅខ្លះដែរ លោកនាយក?”
“ខាងនោះគេអនុញ្ញាតឱ្យពួកយើងទៅបានប្រាំនាក់ តែមិនចង់ឱ្យគេលំបាកច្រើន ទើបលោកគ្រូឱ្យតែឯង អ្នកគ្រូប្រេកា នឹង ក្លេវ័រ ទៅតែប៉ុណ្ណោះ”
“សិស្សច្បង ក្លេវ័រ ទៅដែរឬ?”
“អឹម”
“ហូយ ដឹងតែសប្បាយកប់ហើយ បានទាំងដឹងពីវប្បធម៌របស់គេ បានទាំងមើលទេសភាពដ៏ស្រស់ស្អាត ហូយ គ្រាន់តែគិតក៏រំភើបដែរ” លីងយៀក រៀបរាប់ស្រមើស្រម៉ៃ ដោយមិនភ្លេចធ្វើកាយវិការចេញមកជាមួយ។
“ហ៊ឹសៗ បានហើយឆាប់ត្រលប់ទៅវិញទៅ”
“ចាស ខ្ញុំលាសិនហើយលោកនាយក” លីងយៀក ក្រោកចេញទៅភ្លាមៗ ទាំងអារម្មណ៍រំភើប ដោយមិននៅរំខានអ្នកម្ខាងទៀត។
នាយកសាលាបានត្រឹមគ្រវីក្បាលហួសចិត្តនឹងនាង គិតទៅគាត់ធ្វើការនៅទីនេះជាងសាមសិបឆ្នាំទៅហើយ ក្មេងៗនៅទីនេះ មានតែមនុស្សល្អ ឧស្សាហ៍ព្យាយាម ហេតុនេះហើយទើបគាត់មិនព្រមចេញទៅណា ទាំងដែលមានឳកាសចាកចេញជាច្រើនដង។
រាងតូចច្រឡឹង រត់ឆ្លេឆ្លាដូចជាកូនក្មេង កែវភ្នែកក៏រេរកមើលអ្នកណាម្នាក់ ដែលខ្លួនតាមរក តែហើយនាងក៏ញញឹមពេលបានឃើញគោលដៅរបស់ខ្លួន។
“អ្នកគ្រូ ប្រេកា” លីងយៀក ស្រែកខ្លាំងៗ ផ្អើលគ្រប់គ្នា។
ឌឹប
ស្រីតូចហក់ទៅឱបអ្នកគ្រូចំណាស់ភ្លាមមួយរំពេច។
“លីងយៀក នេះយ៉ាងម៉េចហ្នឹង? ស្រែកផ្អើលអស់ប្អូនៗអស់ហើយ” អ្នកគ្រូស្ដីឱ្យស្រីតូច ដែលអាយុម្ភៃហើយតែបែរជាធ្វើខ្លួនដូចកូនក្មេងមិនទាន់ធំ។
“សួស្ដីបង លីងយៀក” ក្មេងៗដែលនៅទីនេះនិយាយរាល់ទាក់ស្រីតូច។
“សួស្ដីក្មេងៗ”
“នែ អ្នកគ្រូសួរនៀក ម៉េចក៏ស្រែកខ្លាំងម្ល៉េះមុននេះ?”
“គឺសប្បាយចិត្តហ្នឹងណាអ្នកគ្រូ” លីងយៀក ញញឹមថ្ពាល់ថ្ពោងចេញមក។
“សប្បាយចិត្តរឿងអី?”
“អ្នកគ្រូនៅធ្វើពុតទៀត... ម៉េចក៏មិនប្រាប់ខ្ញុំ ថាពួកយើងបានទៅកោះនោះ?” ប្រយោគរបស់ស្រីតូច ធ្វើឱ្យអ្នកគ្រូញញឹមចេញមក ព្រមទាំងទាញដៃនាងឱ្យទៅនិយាយនៅខាងក្រៅ។
“គឺអ៊ីចេះទេ ពេលនិយាយគ្នាដំបូងខាងនោះគេមិនទាន់ប្រាកដ ទើបតែខលមកប្រាប់យប់មិញនេះឯង” ប្រេកា ប្រាប់ស្រីតូចដែលគិតតែពីអង្គុយធ្វើមុខរំភើបមិនឈប់
“អ្នកគ្រូដឹងទេ គ្រាន់តែឮដំណឹងនេះភ្លាមខ្ញុំរំភើបស្ទើរស្លាប់ទៅ អរគុណអ្នកគ្រូខ្លាំងណាស់ ជុប ជុប” លីងយៀក ទាំងឱបទាំងថើបអ្នកគ្រូ ដូចសម្ដីដែលខ្លួននិយាយពិតមែន។
ឱបថើបនៅស្ទើរផង ព្រោះអ្នកម្ខាងទៀតទើបនាងបានទៅដល់កន្លែងដែលខ្លួនប្រាថ្នាចង់ទៅ។
មួយសប្ដាហ៍ក្រោយមក
កាលកំណត់ ដែលគ្រប់គ្នារងចាំជាពិសេស លីងយៀក នេះឯងដែលចាំទាំងអន្ទះសាក៏មកដល់។ ស្រីតូចទាំងរំភើបទាំងញញឹម ពេញមួយថ្ងៃតាំងពីធ្វើដំណើររហូតមកដល់ពេលនេះ ដែលជិតដល់គោលដៅហើយនាងនៅតែមិនឈប់ញញឹមទៀត។
“សប្បាយចិត្តឬនាងល្អិត បានជាញញឹមមិនឈប់បែបនេះ?” ក្លេវ័រ សួរនាំស្រីតូច ទាំងស្នាមញញឹមដូចគ្នា មិនមែនព្រោះរំភើបដូចនាង តែព្រោះឃើញនាងសប្បាយចិត្តទៅវិញ។
“មិនសប្បាយចិត្តយ៉ាងម៉េច...ហូយ បងមើលនោះ ជិតដល់មែនទែនហើយ មើលចុះ ទាំងបៃតង ទាំងទឹកសមុទ្រ ចម្រុះពណ៌គ្រប់បែបយ៉ាង ត្រជាក់ភ្នែកខ្លាំងណាស់ នេះមិនដឹងនៅខាងក្នុងស្អាតប៉ុណ្ណាទេ” លីងយៀក ចង្អុលទៅទីតាំងចំពោះមុខ ព្រមទាំងស្រែកដោយចិត្តរំភើប។
“ហ៊ឹសៗ”
“ក្មេងៗ រៀបចំខ្លួនទៅ ជិតដលហើយ” អ្នកគ្រូ ដើរមកប្រាប់កំលោះក្រមុំទាំងពីរ។
មិនប៉ុន្មានកាប៉ាល់ផ្ទាល់ខ្លួនរបស់ម្ចាស់កោះ ក៏មកចតនៅច្រាំងក្បែរនោះ ដែលមានម្ចាស់កោះចាំទទួល លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលគ្មានវត្តមាននៅទីនេះ ហើយមិនបាច់ឆ្ងល់ទេ ថាគេទៅណា ដែលមិនម៉ោព្រោះមិនពេញចិត្តហ្នឹងឯង។
“សូមស្វាគមន៍ មកកាន់កោះ រិកធ័រហ្វីត៍” ម៉ាដាម លោមកឱបមិត្តសម្លាញ់ ណែនដៃដោយក្ដីនឹករលឹក។
“ខ្ញុំត្រូវអរគុណឯងទៅវិញទេ ដែលព្រមទទួលពួកខ្ញុំ..អរ ត្រូវហើយ នេះក្លេវ័រ ហើយនេះ លីងយៀក សុទ្អតែជាសិស្សពូកែប្រចាំសាលារបស់ខ្ញុំហើយ” ប្រេកា មិនស្ទាក់ស្ទើរក្នុងការអួតសិស្សរបស់ខ្លួន។
“សួស្ដី ក្មេងៗ”
“បាទ សួស្ដី”
“ចាស សួស្ដីម៉ាដាម” លីងយៀក ញញឹមស្រស់ ជាស្នាមញញឹមធ្វើឱ្យមនុស្សចាស់ចាប់ចិត្តត្រឹមបានឃើញលើកដំបូង។
“បងថានាំគ្នា ចូលទៅនិយាយខាងក្នុងវិញស្រួលជាង” ប្រមុខគ្រួសារបញ្ចេញយោបល់ ដែលម៉ាដាមក៏ងក់ក្បាលយល់ព្រម។
“ចាស ជឺស៍ មើលជួយនាំប្អូនៗទៅបន្ទប់ស្នាក់នៅផង” ម៉ាដាមងាកមកនិយាយជាមួយកូនប្រុសពៅ ដែលនៅឈរញញឹមក្បែរនេះ។
“បាទអ្នកម៉ាក់... ម៉ោះចាំខ្ញុំជួយ” ជឺស៍ ទាញវ៉ាលីពីដៃស្រីតូចព្រមទាំងញញឹមដាក់នាង តែបែរជាមិនមើលមុខ ក្លេវ័រ សូម្បីបន្តិច មិនមែនគេចាប់អារម្មណ៍នាង តែគេមានអារម្មណ៍មិនត្រូវធាតុជាមួយអាក្មេងនេះទៅវិញទេ។
“ចាស អរគុណ”
ទាំង លីងយៀក នឹង ក្លេវ័រ ដើរតាមរាងកាយមាំសង្ហារបស់ ជឺស៍ មកដល់បន្ទប់ស្នាក់នៅដែលនៅជាប់មាត់សមុទ្រ ដែលត្រឹមតែដើរចូល ក៏មានអារម្មណ៍ថាស្រស់ស្រាយ ចង់រស់នៅបាត់ទៅហើយ។
“ហូយ ស្អាតខ្លាំងណាស់ មានអារម្មណ៍ថាដូចជានៅឋានសួគ៌អ៊ីចឹង ហ៊ើយ” លីងយៀក ដកដង្ហើមធំ ស្រូបយកខ្យល់បរិសុទ្ធចូលបំពេញក្នុងសួតរបស់ខ្លួន។
“មើលទៅអ្នកនាងដូចជាសប្បាយចិត្តខ្លាំងណាស់?” ជឺស៍ ញញឹមតាមស្នាមញញឹមស្រស់របស់ស្រីតូច។
“ចាស ព្រោះទីនេះជាកន្លែងដែលខ្ញុំប្រាថ្នាចង់មក ហើយមិននឹកស្មានថាពេលមកដល់វាស្រស់ស្អាតជាងការគិតឆ្ងាយណាស់”
“ហ៊ឹស អ៊ីចឹងនៅឱ្យសប្បាយចិត្តចុះ”
“ចាស”
“ខ្វះខាតអីអាចប្រាប់ខ្ញុំបាន”
“ចាស អរគុណ ខ្ញុំច្បាស់ជាពឹងលោកច្រើនហើយ ព្រោះមានរឿងច្រើនណាស់ដែលចង់ដឹងពីទីនេះ” លីងយៀកនិយាយត្រង់ៗ តែក៏ធ្វើឱ្យអ្នកស្ដាប់ពេញចិត្តដូចគ្នា។
“បាទ ខ្ញុំរីករាយស្វាគមន៍ជានិច្ច... អ៊ីចឹងខ្ញុំទៅសិនហើយ លែងរំខានអ្នកនាងហើយ” ជឺស៍ បែរខ្លួនសង្ហារបស់ខ្លួនដើរចេញភ្លាមៗ ទាំងភ្នែកក៏ងាកទៅសម្លក់អ្នកម្ខាងទៀតដែលនៅឈរក្បែរនោះ។
បន្ទាប់ពីម្ចាស់ផ្ទះចេញទៅ ស្រីតូចក៏ចាត់ចែតរៀបចំអីវ៉ាន់របស់ខ្លួន ដោយទឹកមុខសប្បាយចិត្តមិនបាន។
យប់ថ្ងៃដដែល
លីងយៀក ដើរចេញមកខាងក្រៅបន្ទប់ ព្រោះតែបានឮសំឡេងអ៊ូអរនៅខាងក្រៅ ពេលចេញមកដល់ស្រីតូចបែរជាញញឹម ពេលបានឃើញមនុស្សម្នាជាច្រើនរាំជុំវិញ ភ្លើងដែលគេដុតបំភ្លឺតិចៗ បូករួមជាមួយភ្លេចប្រចាំនៅកោះនេះ។
“ហូយ មើលទៅគួរឱ្យសប្បាយណាស់” លីងយៀក ញញឹមក្ដីសុខចេញមក។
ជើងតូចបោះជំហានទៅរកមនុស្សម្នា ដែលកំពុងរាំសប្បាយនៅមិនឆ្ងាយប៉ុន្មានពីទីនេះ តែដើរមិនប៉ុន្មាន រាងតូចក៏ទៅបុកជាមួយអ្នកណាម្នាក់ ដែលដើរបញ្ច្រាស់ទិសជាមួយខ្លួន។
“អាយ...ជួយផងខ្មោចលង” លីងយៀក ស្រែកអស់សំឡេង ពេលបានឃើញអ្នកម្ខាងទៀតក្នុងពន្លឺភ្លឺព្រាល តែទោះជានាងស្រែកយ៉ាងណាក៏មិនអាចធ្វើឱ្យគ្រប់គ្នាបានឮក្រៅពីនាងនឹងអ្នកចំពោះដែរ។
“នែ អ្នកណាជាខ្មោច?” ជែន ចាប់ដៃតូចខ្លាំងៗ ពេលនាងផ្អើលបម្រុងរត់គេច។ ឮសម្ដីអ្នកចំពោះមុខ ស្រីតូចក៏ព្រមឈប់រើភ្លាមមួយរំពេច។
“អឺ លោកជាមនុស្សឬ?” លីងយៀក សម្លឹងមើលខ្លួនស្រម៉េសស្រម៉ូស មានពុកមាត់ពុកចង្កាដុះពេញហ្នឹង បើមិនខ្មោចក៏ជាសត្វចម្លែក មិនអ៊ីចឹងក៏អាចជាពពួករោគចិត្តដែរ។
“ជាចចកមកខាំក្បាលនាងទេដឹង” ព្រោះគ្រឺតនឹងស្រីតូច ដែលមកសួរធ្វើភ្លើ ទើបមនុស្សកំណាចត្បកទៅវិញបែបមិនទុកមុខឱ្យ។
សម្ដីត្បករបស់អ្នកកំលោះ ធ្វើឱ្យអ្នកស្ដាប់ទៅជានិយាយអ្វីមិនចេញ បានត្រឹមសម្លឹងមុខគេបែបមិនយល់ន័យ។ កែវភ្នែកស្រទន់មើលគេហើយមើលទៀត ព្យាយាមរកមើលអ្វីម្យ៉ាង តែក៏មិនបានចេញផុតពី
មុខមាត់គួរឱ្យខ្លាចនោះដដែល។
“អឺ..លោកជាកម្មករនៅទីនេះដែរឬ?” លីងយៀក ប្ដូរប្រយោគនិយាយគ្នា ពេលឃើញថាអ្នកចំពោះមុខ នៅមុខក្រញ៉ូវជាប់មិនរសាយ អាចនៅខឹងដែលនាងថាឱ្យគេមុននេះក៏ថាបាន។
សំណួររបស់ស្រីតូច សាងឱ្យសាមីខ្លួនកាន់តែខឹង ដែលនាងមានភ្នែកអត់ប្រស្រីបែបនេះ តែក៏បានតែចាក់់បណ្ដោយតាមនាង។
“មែន! ហើយយ៉ាងម៉េច?”
“អរ ហិហិ គ្មានអីទេ! អឺ សុំទោសចំពោះរឿងមុននេះផង...តែថាសុំសួរបន្តិចបានទេ នៅខាងនោះគេនាំគ្នាធ្វើអី ម៉េចក៏អ៊ូអរខ្លាំងម៉្លេះ?” លីងយៀក ងាកទៅមើលប្រភពដែលខ្លួនសួរ ហើយក៏ងាកមកសើចដាក់អ្នកចំពោះមុខវិញ តែក៏ត្រូវបិទស្នាមញញឹមភ្លាមៗ ពេលទទួលបានសម្ដីឈ្លើយពីគេ។
“នាងមិនចេះបើកភ្នែកមើលទេឬយ៉ាងម៉េច?” ជែន នឹកឃើញចង់ញ៉ោះស្រីតូច ដែលធ្វើឱ្យគេក្ដៅក្រហាយមុននេះ។
“អោ លោកជាអ្នកនៅកោះនេះ ទើបខ្ញុំសួរ ហើយគ្រាន់តែសួរក៏មិនបានដែរឬ?” លីងយៀក សម្លឹងមុខមនុស្សកំណាច ខាំមាត់ខឹងចិត្តដែលអ្នកចំពោះមុខ និយាយស្ដីឈ្លើយគ្មានអាណាប្រដៅបាន។
“ចង់ដឹងមិនទៅមើលខ្លួនឯងទៅ មកសួរធ្វើស្អី” ជែន ស្រែកគំហកដាក់នាង កំពុងតែខឹងចិត្តមកប៉ះជើងខ្លាំងបែបនេះទៀត បើមិនក្ដៅឆេះឆុលទើបចម្លែក។
“បើមិនប្រាប់ក៏ហីទៅ ម៉េចចាំបាច់សម្លុតដែរ...ឆឺស យ៉ាប់មែន
មុខមាត់អាក្រក់ហើយ ឱ្យចរិតវាបានបន្តិចទៅថី សម្ដីឈ្លើយមែន” លីងយៀក សម្លក់អ្នកកំលោះថ្លែ តាមពិតនាងក៏មិនចង់ថាឱ្យគេដែរ តែដល់មកធ្វើចរិតឆ្កួតអ៊ីចឹងស្ដីឱ្យខ្លះក៏ល្អដែរ។
“នាង...” ជែននីស៍ ទៅជាក្ដៅក្រហាយកាន់តែខ្លាំង ដៃរឹងមាំចាប់កញ្ឆក់ស្រីតូច ឱ្យចូលមកកាន់តែកៀកខ្លួន ប្រើភាពកំណាចដែលសាយភាយចេញពីរាងកាយដាក់សម្ពាធដល់នាង។
“អូយ...លោកចង់ធ្វើស្អីហ្នឹង? ឆាប់លែងខ្ញុំភ្លាម” លីងយៀក ព្យាយាមបេះដៃគេចេញ តែមានឬកម្លាំងខ្សោយដូចនាង អាចយកឈ្នះកម្លាំងយក្សដូចជាគេបាននោះ។
“ក៏ឱ្យនាងបានស្គាល់អាចរិតយ៉ាប់របស់ខ្ញុំកាន់តែច្បាស់ហ្នឹងអី”
“អាយ ចេញទៅ កុំណា...” លីងយៀកព្យាយាមរើបម្រាស់ខ្លាំងៗ តែនាងកាន់តែរើ វាកាន់តែជាឳកាសល្អដល់អ្នកម្ខាងួទៀតអូសនាងចេញទៅ។
ជែន អូនស្រីតូចមកកន្លែងងងឹតឆ្ងាយពីមនុស្សម្នាក្បែរនោះ។ កែវភ្នែកកំណាចសម្លឹងភ្លឹកមើលផ្ទៃមុខស្រទន់។
នាងស្អាត!
ជាប្រយោគដែលអ្នកកំលោះរកបាននៅក្នុងចិត្ត គេកាន់តែសម្លឹង កាន់តែមិនអាចដកភ្នែកចេញពីផ្ទៃមុខស្រទន់បាន។
“មនុស្សចង្រៃលែងខ្ញុំភ្លាម...អ្ហឹម” លីងយៀក បើកភ្នែកប៉ុនពងដាយណូស័រទៅហើយ ពេលមាត់ដែលហ៊ុមព័ទ្ធ ដោយពុកមាត់ពុកចង្កា បឺតជញ្ចក់មាត់របស់ខ្លួនយ៉ាងទាន់ហន់។
ជែន ញោចញញឹមពេញចិត្ត ពេលអាចបិទសំឡេងចេចចាចរបស់ស្រីតូចបាន ថើបនាងទាល់តែពេញចិត្ត ទើបអ្នកកំលោះព្រមលែងឱ្យមាត់តូចមានសេរីភាពវិញ។
“ហ៊ឹក លោកឯង..ហ៊ឹកៗ” ស្រីតូចយំទាំងមិនចេញទៅភ្នែក ទាំងខឹងទាំងឈឺចិត្ត ពេលបង់ស្នាមថើបដំបូងឱ្យទៅមនុស្សមិនស្គាល់មុខបែបនេះ ថែមទាំងមាត់ឆ្កែទៀត។
“យ៉ាងម៉េច? ហ៊ឹស មាត់ពូកែជេរបែបនេះ តែពេលបឺតទៅក៏ផ្អែមដែរតើ?”
“ហ៊ឹក អា..អាមនុស្សរោកចិត្ត មនុស្សឆ្កួត អាមនុស្ស អាយយយ” លីងយៀក ស្រែកខ្លាំងៗម្ដងទៀត ពេលមនុស្សកំណាចឱនមកបឺតដើម ក របស់ខ្លួន។
“...” ជែន បឺតខ្លាំងៗ មានចេតនាបន្សល់ស្នាមនៅលើនោះដល់នាង។
“ហ៊ឹក លោកកុំណា ហ៊ឹក ចេញទៅមនុស្សឆ្កួត មនុស្សស្មោគគ្រោក ហ៊ឹក កុំអីសូមអង្វរ លោកបានហើយ ហ៊ឹកៗ” ជេរអស់ចិត្តហើយ តែអ្នកម្ខាងទៀតបែរជាមិនព្រមឈប់ ទើបស្រីតូចត្រូវប្រើធម៌ត្រជាក់ គ្មានអីក្រៅពីអង្វរករនោះទេ។
“ហ៊ឹសៗ ស្មានថាខ្លាំង ចុងក្រោយក៏ដូចឆ្កែធ្លាក់ទឹកដដែល” មនុស្សកំណាច ឌឺដងស្រីតូចបានយ៉ាងសមចិត្ត។ ត្រូវហើយគេមិនបានគិតចង់ធ្វើបាបនាងទេ គ្រាន់តែចង់គំរាមនាងលេងតែប៉ុណ្ណោះ។
“ហ៊ឹកៗ លោកឯង...អា”
“ជេរទៀត! នាងហ៊ានតែជេរខ្ញុំម្ដងទៀត ខ្ញុំនឹងលេងនាងមិនឱ្យសល់ខោអាវទេ” ជែន ស្រែកគំរាមស្រីតូច ដែលគិតចង់ហាមាត់ជេរគេជាថ្មី។
“ហ៊ឹកៗ ខ្ញុំស្អប់លោកឯង អាមនុស្សឆ្កួត...” មិនចាញ់ចិត្ត លីងយៀក ក៏បន្តជេរចុងប្រយោគ មុននឹងរត់ចេញទៅព្រោះខ្លាចអ្នកម្ខាងទៀតធ្វើដូចមាត់និយាយ។
“ហ៊ឹសៗ បែបនេះហើយឱ្យរាងចាលខ្លះ” ជែន ញញឹមឈរអង្អែលមាត់ខ្លួនតិចៗ ដោយការពេញចិត្ត តែភាពពេញចិត្តរបស់គេក៏ត្រូវរំខានដោយអ្នកណាម្នាក់។
“សប្បាយចិត្តណាស់ណ៎បងប្រុស ពេលបានធ្វើបាបគេបែបនេះ” ជឺស៍ ដើរចូលមករករាងក្រាស់ ព្រមទាំងញញឹមបិទមាត់មិនជិត។
“មិនបានធ្វើបាបទេ គ្រាន់តែប្រដៅឱ្យរាងខ្លះ”
“ប្រដៅដល់ថ្នាក់បឺតគេ សឹងតែដាច់មាត់បែបនេះហ្អេស?” ជឺស៍ និយាយឌឺដងបងប្រុសទាំងហួសចិត្ត។
“ហ៊ឹស កុំឱ្យក្មេងឈ្លើយមកឌឺដងយើងជាម្ចាស់ទឹកដីហ្នឹងអី”
“ហើយបងប្រកាន់ធ្វើអីដែរ នាងក្មេងតែមួយហ្នឹង”
“ព្រោះក្មេងហ្នឹងហើយ ទើបត្រូវប្រដៅ កុំឱ្យមកឈ្លើយដាក់មនុស្សចាស់”
“ខ្ញុំថានាងមិនបានឈ្លើយទេ ឃើញសួរបងត្រឹមត្រូវ តែបងទៅវិញទេ ដែលនិយាយទាំងកាកដាក់នាងនោះ” ជឺស៍ ចេញមុខការពារស្រីតូច ដែលធ្វើឱ្យអ្នកម្ខាងទៀតកាន់តែមិនពេញចិត្ត។
“ហើយឯងកាន់ជើងនាងសម្បើមម្ល៉េះ?” ជែន ងាកមកសួរប្អូនប្រុស ជាមួយក្រសែភ្នែកកំណាចរបស់ខ្លួន។
“ខ្ញុំជាសុភាពបុរស មិនមែនដូចបង ចុចៗៗ” ចុងប្រយោគ ជឺស៍ មានចេតនានិយាយកំប្លែកញ៉ោះឱ្យបងប្រុសខឹង។
“បងមិននិយាយជាមួយឯងទៀតទេ ចង់ទៅណាក៏ទៅៗ” ជែន បែរខ្លួនដើរចេញ តែអ្នកជាប្អូនប្រុសក៏ហៅឃាត់។
“ម៉ាក់ឱ្យខ្ញុំមកហៅ”
“យើងមិនទៅទេ”
“តែថ្ងៃនេះជាខួបរបស់ម៉ាក់ណា៎”
“ក៏ឱ្យគាត់ធ្វើជាមួយមិត្តរបស់គាត់ទៅ បងមិនចូលចិត្តទៅជួបមនុស្សប្លែកមុខ” មែនគេមិនចង់ជួបមនុស្សប្លែកមុខ ទើបចេញមក តែពេលមកក៏ជួបស្រីតូច ធ្វើឱ្យម៉ៅចិត្តទើបរករឿងឱ្យបានធូរចិត្តខ្លះ។
“ហើយនេះបងប្រុងទៅណា?”
YOU ARE READING
ដែនស្នេហ៍សាតាន
Romanceដំណើរកម្សាន្ដដែលគិតថាសប្បាយ មហស្ចារ្យ មានន័យបំផុតក្នុងជីវិត ដែលវាមានតែម្ដងក្នុងជីវិតរបស់ខ្លួន តែគ្រប់យ៉ាងវាប្រែជាក្រឡាប់ចាក់ ពេលដំណើរកម្សាន្ដដែលសប្បាយ ប្រែជាដំណើរកម្សាន្ដទុក្ខសោកទៅវិញ ពេលកន្លែងដែលនាងប្រាថ្នាចង់ទៅដល់ បែរជាទៅហើយមិនអាចចេញមកវិញបាន។ នាងគ...