បំណែកបេះដូង "Special Episode "
អ្វីទៅដែលហៅថាស្នេហា? រួចចុះដើម្បីឲ្យស្នេហាមួយអាចរក្សាភាពគង់វង្សបាន តើអ្នកជាដៃគូគួរតែធ្វើអ្វីខ្លះជាការចាំបាច់ទៅ? ប៉ុន្តែថា...ចម្លើយអាចរកបាននៅក្នុងចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះហើយ... ។
« Daddy!! កូនឃ្លានហើយ ជួយយកទឹកដោះគោនៅលើតុឲ្យបន្តិចមកណា៎ » រាងតូចស្រឡូនបង្ហើរប្រយោគទន់ភ្លន់ស្របពេលកំពុងតែបីកូនតូចនៅក្នុងដៃទៅមក ព្រោះបន្ទាប់ពីរៀបពិធីមង្គលការរួចរាល់ Tae និង Jungkook ក៏បានស្នើសុំចិញ្ចឹមទារកកំព្រាមួយពីមណ្ឌលកុមារកំព្រាដែលរាងតូចធ្លាប់នៅកាលពីមុន ដោយទារកតូចគួរឲ្យស្រឡាញ់មួយនេះត្រូវបានពួកគេដាក់ឈ្មោះឲ្យថា SungSung ។
« បាទៗ » រាងក្រាសឆ្លើយតបយ៉ាងសុភាពទៅវិញមុននឹងគេចចេញពីការងារក្នុងដៃហើយយកដបទឹកដោះគោដែលឆុងរួចជាស្រេចមកឲ្យប្រពន្ធបញ្ចុកកូនប្រុស ។
« ញ៊ាំទៅណា៎កូនឆ្លាត កុំយំទៀតអី » Tae លួងលោមបណ្ដើរ បញ្ចុកគេបណ្ដើររីឯ Jungkook ក៏ឈរញញឹមមើលកូនប្រុសដែលបានបៅហើយក៏ស្ងាត់មាត់តែភ្នែករំពៃមើលមុខ Appa រហូតទាល់តែបៅឆ្អែត ឈប់យំដោយខ្លួនឯងទើប Tae ដាក់គេឲ្យគេង បន្ទាប់ពីនោះក៏ចុះទៅជួយអ៊ំមេផ្ទះធ្វើអាហារសម្រាប់ប៉ាៗធំវិញម្ដង ។ នេះហើយជាជីវិតដ៏មានក្ដីសុខរបស់គេ តាំងតែពីមានកូនមក រាងក្រាសក៏មិនឲ្យគេទៅធ្វើការ នាយខ្លួនឯងក៏មិនទៅដូចគ្នា សុខចិត្តយកការងារមកធ្វើនៅផ្ទះដើម្បីបាននៅក្បែរប្រពន្ធនិងកូន គិតមើលទៅថានាយផ្លាស់ប្ដូរច្រើនប៉ុណ្ណាតាំងតែបានត្រូវរូវគ្នាជាមួយ Tae សូម្បីនាយខ្លួនឯងក៏សង្កេតមើលមិនដឹងដែរ ។
« អ៊ំ!! មានអីឲ្យខ្ញុំជួយដែរទេ? » រាងតូចដើរមកសួរគាត់ទាំងស្នាមញញឹមតាមទម្លាប់របស់គេ ។
« អូ៎ គ្មានទេអ្នកប្រុស!! អ្នកប្រុសមើលថែអ្នកប្រុសតូចហត់ណាស់ហើយ ទុកឲ្យខ្ញុំចម្អិនម្ហូបវិញណា៎ » គាត់ងាកមកហាមប្រាមគេភ្លាម ព្រោះគេមិនចេះនៅស្ងៀមមួយកន្លែង រត់ពេញផ្ទះដើម្បីរកការងារធ្វើរហូត ។
« ប៉ុន្តែខ្ញុំចង់ជួយអ៊ំណា៎ » Tae
« បើចង់ជួយអ៊ំ អូនគួរតែមើលថែបងបន្ទាប់ពីកូនក៏បានដែរណា៎ប្រពន្ធតូច » Jungkook ដើរមកអោបគេពីក្រោយភ្លាម មើលចុះ!! កូនដេកលក់មិនទាន់ទេក៏រត់មកក្រោមគេចមុខពីគេតែម្ដង ។
« Daddy ចាស់ហើយនៅឲ្យអូនមើលថែទៀត មិនខ្មាសកូនទេហ្អេ៎នៀក » Tae ចម្អន់ឲ្យវិញតាមរបៀបលេងសើច ។
« ចាស់នេះហើយកាន់តែត្រូវមើលថែ អេ៎ឈប់សិន ឆ្នាំនេះបងអាយុប៉ុន្មានហើយ? » Jungkook
« ដូចជា ៣៥ ទេដឹង? » Tae
« លោកប្រុសអាយុ ៣៧ ហើយអ្នកប្រុស » អ៊ំមេផ្ទះដឹងច្បាស់ជាងគេក៏និយាយឡើង ។
« អា៎ៗ បងនេះអាយុជិត៤០ហើយនៅចង់ឲ្យអូនមើលថែ ប្រយ័ត្ន SungSung ធំឡើងដឹងរឿងនេះសើចបងទៅលោកប៉ា » រាងតូចធ្វើជាចម្អន់ លើកដៃទាញថ្ពាល់រាងក្រាសលេងដូចជាកូនក្មេងយ៉ាងចឹង ។
« នេះបងចាស់ខ្លាំងពេកមែនទេ? » Jungkook សួរទាំងទឹកមុខរាបស្មើ ។
« ប្រាកដហើយ ចាស់ខ្លាំងណាស់លោកប៉ា » ពេលដែលឃើញប្រពន្ធលេងសើចរឿងអាយុដូច្នេះធ្វើឲ្យនាយទម្លាក់ទឹកមុខចុះរួចឡើងទៅខាងលើភ្លាមៗបង្ហាញការអន់ចិត្តច្បាស់ៗតែម្ដង ។
« អា៎វ នេះងរអូនទៀតហើយហ្អី? » Tae លាន់មាត់ឡើងព្រោះនេះមិនមែនជាលើកទីមួយទេដែលរាងក្រាសធ្វើជាអន់ចិត្តពេលនិយាយដល់រឿងអាយុ តែវាក៏ជារឿងធម្មតាស្រាប់ហើយដែលគេត្រូវទៅតាមលួងមិនចឹងឬ?
« អ៊ំ!! ម្ហូបនេះធ្វើហើយជួយកម្ដៅវាតិចៗផងណា៎ព្រោះមនុស្សចាស់ងក់ងរទៀតហើយ ខ្ញុំត្រូវទៅលួងគាត់សិន » អ៊ំមេផ្ទះញញឹមយល់ព្រមដោយយល់ន័យគេ មុននឹង Tae រហ័សទៅតាមលោកប្ដីដែលច្បាស់ណាស់ថាប្រាកដជាទៅសម្ងំនៅក្នុងបន្ទប់សៀវភៅម្នាក់ឯងមិនខាន ។
< តុកតុក >
« Daddy!! នៅខាងក្នុងមែនទេ? អូនចូលទៅហើយណា៎ » គោះទ្វារហើយស្រដីបានត្រឹមនេះ រាងតូចក៏បើកទ្វារចូលដោយខ្លួនឯងហើយក៏ពិតមែន Jungkook កំពុងអង្គុយនៅលើសាឡុងក្នុងបន្ទប់ងងឹតមានត្រឹមពន្លឺតិចៗតាមប្រហោងឥដ្ឋខ្យល់ជាមួយទឹកមុខស្មើចែស ។
« មករកមនុស្សចាស់ធ្វើអី? » នាយស្រដីសួរឡើងដោយសម្លេងធំៗធ្វើឲ្យរាងតូចបិទទ្វារចាក់គន្លឹះមុននឹងដើរមកឈរទល់មុខរាងក្រាសជាប្ដី តែនាយចិត្តខ្លាំងមិនសូម្បីតែមើលមុខទើប Tae ដោះអាវក្រៅស្ដើងចេញពីខ្លួនបោះទៅលើឥដ្ឋរួចអង្គុយបត់ជើងនៅខាងមុខចន្លោះជើងអ្នកជាស្វាមីហើយមើលទៅនាយម៉ក់ៗជាមួយកែវភ្នែកដូចជាកូនសុនខគួរឲ្យអាណិត ។
« អូនគ្រាន់តែចម្អន់លេង Daddy ក៏ខឹងអូនដែរមែនទេ? អូនសុំទោសណា៎ » Tae
« បងមិនបានខឹង » Jungkook
« បងកំពុងតែខឹង កុំកុហកអូនអី » Tae
« ប្រាប់ហើយថាមិនបានខឹង!! » គេនៅតែមាត់រឹងដូចដើមទើបរាងតូចត្រូវលូកដៃទៅទាញខោកៅស៊ូចេញពីខ្លួនលោកប្ដីរួចបន្តដោះភាពទើសទាល់ជាបន្តមុននឹងអោនទៅនែបនិត្យកូនប្រុសគេដែលកំពុងបង្ហាញខ្លួននៅពេញៗភ្នែក ។
« Daddy ប្រាប់មកណា៎ថាខឹងអូន... » Tae ពេបមាត់បញ្ជោះនាយខណៈដៃកំពុងប្រឡែងលេងកូនប្រុសរបស់នាយយ៉ាងមានជំនាញ មិនចម្លែកទេព្រោះគេធ្វើបែបនេះបំពេញចិត្ត Jungkook មកជាយូរណាស់ហើយ ហើយលោកប្ដីក៏តែងតែពេញចិត្តស្នាដៃរបស់គេដែរ ។
« ក្មេងចម្កួតនេះ » ភាពស៊ិចស៊ីរបស់គេធ្វើឲ្យនាយទ្រាំមិនបានក៏លូកដៃចាប់ក្បាលរាងតូចឲ្យផ្អឹបនឹងរបស់គេទាល់តែដល់គោលដៅស្នេហ៍ បន្ទាប់ពីនោះប្រាកដណាស់ថាចង្វាក់ស្នេហ៍ក៏កើតឡើងជាបន្តបន្ទាប់ព្រោះរាងតូចចូលចិត្តបង្អាប់ គេវិញក៏ចូលចិត្តងរងក់ឲ្យលួង អ្វីដែលអាចលួងនាយបានគឺមានតែវិធីមួយនេះប៉ុណ្ណោះ តែក៏មានប្រសិទ្ធភាពល្អ មិនថាចឹងឬ?
YOU ARE READING
🥀❤️បំណែកបេះដូង❤️🥀 (Completed)
Romanceស្នេហាមួយដែលគ្មានសង្ឃឹមថានឹងទទួលបានការតបស្នងត្រឡប់មកវិញរវាងកូនធម៌និងឳពុកចិញ្ចឹម.... BL - KookTae Novel : Jeon Jungkook / Kim Taehyung