🥀❤️បំណែកបេះដូង❤️🥀 Episode 36
@ព្រឹកថ្ងៃថ្មី
« Daddy ពីថ្ងៃនេះទៅត្រូវកោរពុកមាត់បីថ្ងៃម្ដងលឺទេ? » Tae ប្រាប់ខណៈកំពុងអង្គុយក្បែរឡាបូឯ Jungkook ក៏ឈរច្រត់ដៃឃុំខ្លួនតូចឲ្យគេកោរឲ្យ ។
« ហេតុអី? មានពុកមាត់មិនសង្ហារទេហេស? » Jungkook
« បើចឹងយកសង្ហារទៅ កូនឈប់ឲ្យថើបទៀត ហើយថើបម្ដងៗពុកមាត់ចាក់ថ្ពាល់កូនឈឺសឹងស្លាប់ហ្អ៎ » Tae ជ្រួញមាត់ជ្រួញច្រមុះដាក់ទាំងមិនចូលចិត្ត ពេលរាងក្រាសថើបម្ដងៗអាពុកមាត់ខ្លីៗហ្នឹងចាក់ សាច់គេឡើងចង់សុសហើយ ។
« កោរក៏បានតែ Tae ត្រូវតែជាអ្នកកោរឲ្យប៉ាម្នាក់គត់ប៉ុណ្ណោះ » Jungkook
« ចុះបើថ្ងៃណាមួយកូនមិននៅមានអ្នកណាធ្វើវាឲ្យ Daddy ទៅ? » Tae
« បើជ្រុលជាគ្មានអ្នកនៅឲ្យថើបទៅហើយDaddy សុខចិត្តទុកវាឲ្យដុះដូចស្មៅក៏បាន » Jungkook
« Tae មិនឲ្យទុកទេ!! Daddy ត្រូវតែកោរចេញមិនចឹងកូនឈប់ឲ្យថើបហើយ » Tae ទាមទារហើយ សម្លក់ធ្វើឲ្យរាងក្រាសញញឹមក្នាញ់ទៅវិញ ។
« ដឹងហើយៗ » Jungkook ឆ្លើយហើយដៃក៏ឆ្លៀតលួចអង្អែលភ្លៅរាងតូចហើយបន្លំលូកចូលតាមខោជើងខ្លីគេយ៉ាងខិលថែមទៀតផង ។
« Daddy~~~ » Tae
« បាទ? » Jungkook
« ដៃនៀកកុំរវាមពេក » កាលដែលត្រូវ Tae ថាឲ្យចំៗធ្វើឲ្យនាយអន់ចិត្តហើយដកដៃចេញមកភ្លាម ។
« ចិត្តអាក្រក់ កំណាញ់ស្វិត » Jungkook
« ឆឹស!! » Tae
_ ក្រោយពេលងូតទឹករៀបចំខ្លួនរួច ពួកគេក៏ដឹកដៃគ្នាចុះមកញាំអាហារពេលព្រឹកជាមួយគ្នា ។
« នេះសាឡាត់ទៀតហើយហ្អីអ៊ុំ? » រាងតូចពេប មាត់សួរទៅមេផ្ទះ គេត្រូវឲ្យញាំសាឡាត់ជាបន្លែនិងផ្លែឈើចម្រុះគ្នាជាចានតែមួយប៉ុន្មានពេលហើយបន្ទាប់ពីថ្ងៃចេញពីពេទ្យមក ញាំម្ដងៗចង់ក្អួតចេញមក វិញទាំងអស់ ។
« លោកប្រុសប្រាប់ថាត្រូវឲ្យអ្នកប្រុសតូចញាំបន្លែឲ្យបានច្រើនៗនឹងអាលឆាប់ធំហើយល្អដល់សុខភាពទៀតផង » មេផ្ទះ
VOUS LISEZ
🥀❤️បំណែកបេះដូង❤️🥀 (Completed)
Roman d'amourស្នេហាមួយដែលគ្មានសង្ឃឹមថានឹងទទួលបានការតបស្នងត្រឡប់មកវិញរវាងកូនធម៌និងឳពុកចិញ្ចឹម.... BL - KookTae Novel : Jeon Jungkook / Kim Taehyung