Episode 40

3.8K 217 0
                                    

     🥀❤️បំណែកបេះដូង❤️🥀 Episode 40

@ភូមិគ្រឹះ Jeon

_ រាងក្រាសបានបើកឡានមកផ្ទះរបស់ខ្លួននៅខណៈ ពេលម៉ោងជិត10យប់ទៅហើយ ពេលចូលមកដល់ក៏ឃើញអ៊ុំមេផ្ទះនៅអង្គុយចាំនៅឡើយ ។

« លោកប្រុសមកពីដើរលេងហើយហ្អីចុះឯណាអ្នកប្រុសតូចនោះ? »

« អ៊ុំជួយយកស្រាមួយដបឲ្យខ្ញុំនៅបន្ទប់ផង » Jungkook និយាយដោយទឹកមុខរាបស្មើមុននឹងដើរឡើងទៅបន្ទប់ឯមេផ្ទះក៏ឆ្ងល់ដែរតែត្រូវធ្វើតាមបញ្ជាមុនសិន ។

@Jungkook's room

« នេះស្រាលោកប្រុស » មេផ្ទះដាក់ស្រានៅលើតុធ្វើការដោយមាននាយអង្គុយធ្វើមុខដូចអាការៈ មនុស្សធ្លាក់ទឹកចិត្តយ៉ាងចឹង ។

« លោកប្រុសមានរឿងអីមែនទេទើបមកវិញតែម្នាក់ឯងចឹង? » មេផ្ទះ

« គ្មានរឿងអីទេ មែនហើយអ៊ុំជួយទៅប្រមូលខោអាវ Tae ដាក់ក្នុងវ៉ាលីឲ្យផង ពេលគេមកវិញអាច នឹងត្រូវការហើយ » Jungkook និយាយស្រប ពេលចាក់ស្រាក្នុងកែវផឹក ។

« ហេតុអីលោកប្រុស? នេះអ្នកប្រុសតូចប្រាប់ថាចង់ចាកចេញពីទីនេះមែនទេ? » មេផ្ទះ

« គេមិនបានប្រាប់ខ្ញុំទេតែអ្វីដែលគេធ្វើបានប្រាប់ខ្ញុំរួចហើយ គេមិនបានចង់នៅជាមួយមនុស្សចាស់រឿងច្រើនគួរឲ្យធុញដូចខ្ញុំនោះទេ គេចង់ចាកចេញគឺត្រឹមត្រូវហើយ » Jungkook ញញឹមមិនសមមុន នឹងលើកកែវស្រាមកអកផឹក ។

« អ្នកប្រុសតូចមិនបាននិយាយដោយផ្ទាល់មាត់ លោកប្រុសម៉េចនឹងអាចប្រាកដចិត្តបានទៅ? ជួនកាលអ្វីដែលលោកប្រុសដឹងជារឿងយល់ច្រឡំក៏ថាបានដែរ » មេផ្ទះ

« ការពិតខ្ញុំដឹងក្នុងចិត្តច្បាស់ណាស់ គ្មានអ្នកណាមក ទ្រាំរស់នៅដកដង្ហើមក្នុងផ្ទះតែមួយជាមួយមនុស្ស ដែលមិនចេះគិតពីអារម្មណ៏អ្នកដទៃដូចខ្ញុំទេ » Jungkook

« ពុទ្ធោលោកប្រុស លោកប្រុសរបស់អ៊ុំជាមនុស្សល្អ កក់ក្ដៅ មានក្ដីស្រឡាញ់ដូចគេឯង គ្មានអ្នកណាអាចទៅគិតអគតិលើលោកប្រុសបាននោះទេ អ្នកប្រុសតូចក៏បែបនោះដែរលោកប្រុសសាកគិតទៅ មើល បើអ្នកប្រុសតូចមិនចង់នៅជាមួយលោកប្រុសពិតមែនសួរថាមួយរយៈពេលចុងក្រោយនេះគាត់ ព្រមនៅក្បែរលោកប្រុសធ្វើអីទៅ? » មេផ្ទះនិយាយលួងលោមដោយយល់ចិត្ត ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now