Episode 48

4.3K 270 5
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 48
(ភាគបញ្ចប់)

« ជល់មួយ!! » Tae ដែលពេលនេះស្រវឹងឡើងធ្លាក់ភ្នែកហើយនៅបបួលមនុស្សចាស់ទាំងអស់ឲ្យជល់កែវជាមួយគេទៀត មនុស្សមិនទាំងធ្លាប់ភ្លក់ផងតែបែរជាមកផឹកដាច់មួយដបតែឯងនៅចិត្តសឿងបបួលគេជល់កែវទៀតចំជាហ៊ានមែនទែន ។

« អ្នកប្រុសតូច អ៊ុំថាអ្នកប្រុសញ៊ំាប៉ុណ្ណឹងបានហើយណា៎ឡើងទៅបន្ទប់វិញទៅប្រយ័ត្នលោកប្រុសធំស្ដីឲ្យ » អ៊ុំមេផ្ទះដែលស្វាងជាងគេនិយាយឡើង ។

« មិនទៅទេ... » រាងតូចតបង៉ុលៗតាមអាការៈ មនុស្សស្រវឹងមុននឹងលើកកែវស្រាមកផឹកថែមទៀត យប់នេះគេត្រូវតែផឹកស្រវឹងឲ្យទាល់តែប៉ាមកយកគេ ទៅវិញតាមសម្រួលមិនចឹងគេនឹងផឹកឲ្យសន្លប់តែម្ដង ។ ជួនជាពេលនោះ Jungkook ដែលឡើងទៅបន្ទប់មុនតាំងតែពីយូរមិនឃើញរាងតូចឡើងទៅតាម នាយក៏អើតមើលតាមកញ្ចក់បង្អួចក៏ស្រាប់តែឃើញ Tae ផឹកសុីសើចក្អាកក្អាយកៀកកើយជាមួយពួកជាកូនចៅធ្វើឲ្យកើតជាភាពមួរម៉ៅហើយប្រញាប់ចុះមកភ្លាម ។

« Hey!! » សម្លេងគ្រលរហៅពីក្រោយដាស់ឲ្យមេផ្ទះងាកទៅក៏បានឃើញចៅហ្វាយនាយកំពុងឈរសម្លក់មកតែម្ដង ។

« លោកប្រុស!! »

« ថ្មើរហ្នឹងហើយនាំគ្នាផឹកអីទៀតម៉េចមិនចូលដេក ពួនទៅ? » Jungkook

« គឺអ្នកប្រុសតូចថាចង់ផឹកបន្តហ្នឹងណា៎លោកប្រុស ខ្ញុំតឿនច្រើនដងហើយនៅតែមិនព្រមឈប់ » មេផ្ទះប្រាប់ហើយទើបរាងក្រាសចូលទៅទាញរាងតូចឲ្យងើបឈរឡើងទាំងទន់ខ្លួនដូចចាហួយអញ្ចឹង ។

« Tae ឈប់ផឹកបានហើយ » Jungkook

« មិនទៅទេ កូនចង់ផឹកទៀត » Tae ក្រលាស់ដៃ ចេញពីនាយទាំងដែលឈរមិនទាំងនឹងផងនោះ ។

« Kim Taehyung!! ទាន់ប៉ាហៅស្រួលបួលឆាប់ឈប់ភ្លាម » Jungkook

« ប៉ាចិត្តអាក្រក់ អាងអីសម្លុតអាងអីស្រែកដាក់កូន រហូត កូនខឹងហើយ!! » Tae ពេលនេះកុំថាឡើយខ្លាចនៅហ៊ានច្រត់ចង្កេះសម្លុតឲ្យនាយវិញទាំងមិនញញើតទៀតផង ពួកកូនចៅ Jungkook ឃើញចឹងក៏នាំគ្នាលួចអស់សំណើចទៅវិញព្រោះមិនដែលឃើញអ្នកប្រុសតូចពួកគេហ៊ានចឹងទេ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now