Episode 10

3.7K 220 3
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 10

« ថាម៉េច? ឲ្យពួកខ្ញុំសុំទោសមនុស្សថោកទាបដូចពួកលោកចឹងហ្អេស? ខ្ញុំមិនធ្វើ!! តោះ Taehyung បងនាំឯងចេញពីទីនេះ ផ្ទះដែលមានតែពួកមនុស្សមិនចេះគិតចាស់តែអាយុតែគំនិតដូចក្មេង » Mark និយាយហើយក៏នាំរាងតូចដើរចេញពីទីនេះឯ Jungkook ក៏គាំងនៅមួយកន្លែងស្ដីអ្វីមិនចេញពេលត្រូវអាក្មេងមិនដែលស្គាល់ដៀលក្បាលគេចំៗបែប នេះបណ្ដោយឲ្យពួកគេចេញពីផ្ទះដោយងាយតែម្ដង ។

_ Mark ឃើញរាងតូចយំមិនឈប់ក៏អៀវដើរទាំងមិនដឹងថាទៅណា គេមិនធ្លាប់នៅទីនេះគេមិនដឹងហើយក៏មិនទាន់ហ៊ានចង់សួរ Taehyung ដែរទើបអៀវទៅរកបង់ក្រោមដើមឈើតាមផ្លូវមួយហើយដាក់គេចុះឲ្យអង្គុយ ។

« Taehyung មិនអីទេមែនទេ? » នាយសួរតែរាងតូចមិនតបញ័របបូរមាត់ចង់យំមុននឹងលោរទៅអោប Mark ហើយផ្អឹបមុខលើស្មារគេយំឯនាយក៏មិនជំទាស់មានតែជួយអង្អែលខ្នងទៅមកកំដរគេលួង លោមគេ ។

« ហេតុអីប៉ាស្អប់ខ្ញុំខ្លាំងយ៉ាងនេះទៅវិញបងប្រុស
ហុឹកៗ » Taehyung សួរទាំងអណ្ដឺតអណ្ដក់ កាន់តែ នឹកឃើញដល់ពាក្យដែល Jungkook និយាយមើល ងាយគេមុននេះគេកាន់តែតូចចិត្ត ហេតុអីការពារស្រីនោះនៅទាមទារឲ្យគេសុំទោសថែមទៀត ថ្វីត្បិតគេជាក្មេងវិទ្យាល័យតែគេដឹងថាលោកប៉ាកំពុងគិតអាក្រក់មកលើគេខ្លាំងប៉ុណ្ណា ។

« កុំយំអី Taehyung របស់បងគួរឲ្យស្រឡាញ់ថ្នាក់ នេះគ្មានអ្នកណាអាចស្អប់ឯងបានទេ » Mark

« បងកុហក! តាំងតែពីតូចមានតែម៉ាក់Namhee ទេដែលស្រឡាញ់ខ្ញុំជាងគេ ម៉ាក់កំដរខ្ញុំរាល់ថ្ងៃតែប៉ា សូម្បីញញឹមដាក់ខ្ញុំបន្តិចក៏អត់ដែរ ព្រោះខ្ញុំជាក្មេង...
ហុឹក! ជាក្មេងចោលម្សៀតដូចគាត់និយាយហ្នឹងមែន ទេបងប្រុស ហុឹកៗ » Taehyung និយាយបានត្រឹម នេះក៏យំហ៊ូតែម្ដងទើប Mark បណ្តឹងរង្វង់ដៃអោបកាន់តែណែន ។

« អត់ទេ Taehyung ជាក្មេងល្អគួរឲ្យស្រឡាញ់បំផុតរបស់បង ចង់អ្នកណាមិនស្រឡាញ់ឯងក៏មិនអី ដែរទុកឲ្យបងស្រឡាញ់ម្នាក់ឯងក៏បាន បងស្រឡាញ់ Taehyung ណា៎ » នាយនិយាយលួងលោមហើយថើបសក់រាងតូចមួយដង្ហើម ឃើញគេបែបនេះក៏តឹង ទ្រូងចង់នៅក្បែរមើលថែរហូតទៅដែរ ជាពិសេសគេកាន់តែខឹងប្រុសដែលហ៊ាននិយាយខ្លាំងៗដាក់ Taehyung របស់គេមុននេះកុំតែខ្លាច Taehyung យំទេកុំអីហ្នឹងដាល់យកងាប់រស់ឲ្យដឹងដៃគ្នាបាត់ហើយ ។ Mark កំដររាងតូចរហូតឈប់យំពេលឃើញអ្នកលក់ការ៉េមដើរកាត់មុខ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Tahanan ng mga kuwento. Tumuklas ngayon