🥀❤️បំណែកបេះដូង❤️🥀 Episode 26
Skip៚
@ម៉ោង11
_ ដល់ម៉ោងដែលសិស្សនិងគ្រូត្រូវចេញពីរៀន Taehyung ចេញពីរៀនក៏ត្រូវទៅផ្ទះតែមកដល់ខាង ក្រៅមិនឃើញមានឡានអ្នកផ្ទះមកយកទេសូម្បីលោកប៉ាក៏មិនមកដែរ ។
« Taehyung!! » Minnie ដែលឈរនៅចំណតឡានក្រុងឃើញរាងតូចឈរម្នាក់ឯងក៏ចូលមករក ។
« អ៎ Minnie » Taehyung
« ម៉េចមិនទាន់ទៅផ្ទះទៀត? » Minnie
« អ្នកផ្ទះមិនទាន់មកយកខ្ញុំទេ ចុះនាង? » Taehyung
« អ៎ ខ្ញុំជិះឡានក្រុងបើឯងមិនយល់ទាស់ទេជិះទៅ ជាមួយគ្នាទៅ » Minnie
« ឡានក្រុង? ខ្ញុំមិនធ្លាប់ជិះទេ » Taehyung ចង់សំដៅឡានក្រុងនៅកូរ៉េគេមិនទាន់បានជិះនៅ ឡើយទេ ។
« ឯងសាកជិះម្ដងទៅ » Minnie និយាយទើបរាងតូចគិតបន្តិច ថ្មើរនេះហើយគ្មានអ្នកណាមកទទួលអញ្ចឹងគេត្រូវពឹងលើខ្លួនឯងហើយ ។
« Okay ចឹងក៏បាន » Taehyung, ស្របពេល នោះឡានក្រុងក៏មកដល់ល្មម ។
« នោះឡានមកដល់ហើយ » Minnie និយាយរួចពួកគេដើរឡើងឡានជាមួយគ្នាហើយបានជួបនឹង Jangseo នៅលើឡាននោះដែរតែនាយធ្វើដូចជា មិនចូលចិត្តរាងតូចសោះ ទោះបី Taehyung ញញឹម ដាក់ក៏ដោយ ។
< ងុឺត!! >
_ ឡានក្រុងបានឈប់នៅចំណតក្បែរផ្លូវចូលទៅ ភូមិគ្រឹះ Taehyung ក៏លា Minnie ចុះមកឯ Jangseo ក៏ចុះមកដូចគ្នាធ្វើឲ្យរាងតូចចាប់អារម្មណ៏ សម្រឹបជើងមនុស្សដើរតាមពីក្រោយខ្នង គេក៏ងាកខ្វាច់ឃើញ Jangseo សម្លក់មកកាន់ខ្លួនដូចគុំមកពី ពេលណាចឹង ។
« ហេតុអីក៏ឯងតាមខ្ញុំចឹង? » Taehyung សួរខណៈ Jangseo មិនតបតែបែរជាដើរឈានចូលមករកគេធ្វើឲ្យរាងតូចភ័យហើយឈានជើងថយក្រោយម្ដងបន្តិចៗរហូតខ្នងផ្អឹបនឹងរបងដែកសាធារណៈ ។
« ឯ...ឯងកុំចូលមកជិតឲ្យសោះមិនចឹងប្រយ័ត្នខ្ញុំស្រែក » Taehyung
« ឯង!! » Jangseo ស្រែកដាក់រាងតូចមុននឹង...
« អាយ៎!! » Taehyung បិទភ្នែកស្រែកពេល Jangseo ចាប់កអាវគេសងខាងយ៉ាងខ្លាំងដូចមនុស្ស មានកំហឹង ។
YOU ARE READING
🥀❤️បំណែកបេះដូង❤️🥀 (Completed)
Romanceស្នេហាមួយដែលគ្មានសង្ឃឹមថានឹងទទួលបានការតបស្នងត្រឡប់មកវិញរវាងកូនធម៌និងឳពុកចិញ្ចឹម.... BL - KookTae Novel : Jeon Jungkook / Kim Taehyung