Episode 41

3.9K 192 0
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 41

_ រស្មីព្រះអាទិត្យចាប់ផ្ដើមចាំងចូលតាមរបាំងកញ្ចក់ ឆ្លុះកាត់ស្បៃវាំងននធ្វើឲ្យនាយជារាងក្រាសភ្ញាក់ឡើងពីដំណេកទាំងឈឺក្បាលតែក៏មានអារម្មណ៏ថាថប់ៗព្រោះមានក្មេងដេកអោបគេអស់ពេញមួយយប់ពេលនេះភ្ញាក់បើកភ្នែកហើយក៏នៅតែក្រាញ
ននៀលអោបគេដដែល ។

« ព្រឹកហើយឆាប់ក្រោកឡើងទៅរៀនទៅ » Jungkook ប្រាប់តាមសម្រួលតែ Tae មិនព្រមងើបនៅអោបគេកាន់តែណែនជាងមុនទៅទៀត ។

« អត់ទេ ប៉ាប្រាប់កូនសិនម៉ោថាយប់មិញហេតុអីក៏ មកផ្ទះមុនហើយនៅផឹកស្រាទៀត » Tae

« កុំសួរច្រើនឈប់អោបប៉ាបានហើយ » Jungkook

« មិនទេ ប៉ាខឹងកូនរឿងអីមែនទេប្រាប់មកណា៎ » Tae

« កុំធ្វើចឹងបានទេ Tae ធំហើយមិនមែនក្មេងទៀត ទេណា៎ ខ្លួនបានធ្វើអីគួរតែដឹងច្បាស់កុំមកសួរប៉ាចឹង ទៀតឆាប់ក្រោកឡើងភ្លាមទៅ » Jungkook ទាញដៃគេចេញតែរាងតូចតោងគេឲ្យស្អិតជាងកាវទៅ ទៀត ។

« អត់ងើប!! » Tae

« ប៉ាទើបតែដឹងទេថា Tae រឹងក្បាលបែបនេះ » Jungkook រអ៊ូទាំងហត់ចិត្ត បើមិនស្រឡាញ់គេទេ ចុះនៅមកធ្វើឲ្យមានសង្ឃឹមធ្វើអីទៀត?

« បើប៉ានៅតែខឹងកូន កូនមិនងើបទេកូននឹងអោបប៉ាបែបនេះរហូតទៅទោះបីប៉ាឲ្យអ៊ុំស្រីរៀបខោអាវចង់ដេញកូនចេញក៏ដោយក៏កូនមិនទៅដែរ » Tae និយាយយកមែនទែនព្រោះយប់មិញពេលទៅយកខោអាវងូតទឹក គេក៏ឃើញវ៉ាលីរបស់ខ្លួនឯងមានសុទ្ធ តែខោអាវខ្លួនឯងទាំងអស់ សង្ស័យចង់ដេញពីផ្ទះតែសុំទោសហើយ Tae ម្នាក់នេះនឹងមិនចេញទៅណាទាំងអស់ ចង់ដេញក៏សុំអញ្ជើញដេញតាមសប្បាយទៅ ។

« មុខក្រាស!! » Jungkook

« ក្រាសព្រោះតែស្រឡាញ់ប៉ាហ្នឹងហើយ » Tae

« កុហក!! ឯងស្រឡាញ់អ្នកផ្សេងមិនមែនស្រឡាញ់ប៉ាទេ » Jungkook

« នេះប៉ា... » Tae ងើយមើលមុខស្រពោនរបស់ Jungkook ពេលនិយាយប្រយោគមិញនេះឡើង ច្បាស់ណាស់ថាម្សិលមិញបានលឺគេនិយាយគ្នាជាមួយ Mark តែប្រហែលមិនបាននៅស្ដាប់ដល់ចប់នោះទេទើបប្រចណ្ឌង៉ក់ងរដល់ថ្នាក់នេះ ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now