Episode 25

3.8K 226 0
                                    

    🥀❤️បំណែកបេះដូង❤️🥀 Episode 25

@High School

< ងុឺត!! >

« ដល់ហើយ » Jungkook

« ប៉ាអត់ចូលទៅជាមួយគ្នាទេហ្អ៎? » Taehyung

« ចូលទៅធ្វើអី? ទៅរៀនជាមួយឯងចឹងហ្អេស? » Jungkook

« អត់ទេ តែពេលបើកបវេសនកាលនៅអង់គ្លេស ប៉ាJoon តែងតែជូនខ្ញុំទៅថ្នាក់រាល់ឆ្នាំទើបខ្ញុំស្មានថា ប៉ាក៏ចឹងដែរតែបើប៉ារវល់ក៏មិនអីដែរអញ្ចឹងខ្ញុំទៅរៀនសិនហើយ » Taehyung និយាយទាំងញញឹមមិនសមរួចដោះខ្សែក្រវ៉ាត់ចេញតែមុននឹងគេបានចុះពី លើឡាន Jungkook ក៏មិនភ្លេចបោះសម្ដីឲ្យមួយប្រយោគដែរ ។

« ខំរៀនផងកុំឲ្យយើងបង់ថ្លៃសាលាចោលអត់ ប្រយោជន៏ » សម្ដីបែបដាក់កំហិតរបស់គេធ្វើឲ្យរាងតូចរាងអន់ចិត្តតិចតួចដែរតែនៅងាកមកតបទាំងស្នាម ញញឹមដាក់លោកប៉ា ។

« ខ្ញុំដឹងហើយ ខ្ញុំមិនធ្វើឲ្យប៉ាចាយលុយលើខ្ញុំអត់ ប្រយោជន៏នោះទេព្រោះថ្ងៃណាមួយខ្ញុំត្រូវតែសងគុណប៉ាដដែល » Taehyung និយាយរួចក៏ចុះពីលើឡានទៅហើយអោនខ្នងគោរពលារាងក្រាសបន្តិចទើបដើរចូលទៅក្នុងសាលាតែម្នាក់ឯងខុសពីក្មេងដទៃដែលមានប៉ាម៉ាក់ជូនទៅដល់ថ្នាក់យ៉ាងមានសុភមង្គលតែវាមិនអីទេ គេជាក្មេងកំព្រាគ្មានប៉ាម៉ាក់បង្កើតដូចគេជីវិតយ៉ាងណាក៏ត្រូវនៅតែម្នាក់ៗឯងបែបនេះហើយ ។

« មែនហើយ!! ឯងត្រូវតែសងគុណយើងស្រាប់ ហើយទាំងដើមនិងទាំងការ Kim Taehyung » Jungkook ញញឹមចុងមាត់មើលរាងតូចដើរទៅ មួយសន្ទុះទើបបើកឡានទៅក្រុមហ៊ុនរបស់ខ្លួន ។

< បុឹប!! > Taehyung ដើរសុខៗក៏ជ្រុលទៅបុក នឹងនរណាម្នាក់ធ្វើឲ្យសៀវភៅជាច្រើនជ្រុះទៅលើ ដីភ្លាមៗ ។

« សុំទោសផងខ្ញុំគ្មានចេតនាទេ » រាងតូចអោនសុំទោសគេទាំងភិតភ័យហើយអង្គុយចុះរើស សៀវភៅឲ្យអ្នកដែលខ្លួនបង្កហេតុនោះ ។

« មិនអីទេ ខ្ញុំក៏មិនប្រយ័ត្នដូចគ្នាដែរ » Man

« សុំទោសពិតមែនណា៎លោកពូ » Taehyung

« អឹម » Man

< Ring~~~ > កណ្ដឹងរបស់សាលារោទិ៏ឡើងបញ្ជាក់ថាដល់ម៉ោងដែលសិស្សទាំងអស់ត្រូវចូលថ្នាក់រៀន ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now