Episode 15

3.2K 214 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 15

< ងុឺត!! >

_ ឡានទំនើបបានបើកលូនចូលមកចតទុកនៅខាង មុខផ្ទះស្រួលបួល ម្ចាស់ឡានក៏ប្រញាប់នាំស្រីស្នេហ៏ឡើងទៅបន្ទប់តែម្ដង ។

« អ្នកប្រុសតូចចូលផ្ទះទៅ » Lee បើកទ្វារឡានឲ្យ រាងតូចក៏ចុះមកទាំងទឹកមុខមិនសូវជាសប្បាយចិត្តប៉ុន្មានព្រោះលោកប៉ាដែលបបួលគេមកនៅផ្ទះជាមួយតែបែរជាពេលនរះចាប់ផ្ដើមព្រងើយកន្តើយដូចដើមតែមិនអីទេ បំណាច់ថាចង់មកនៅទីនេះហើយគេមិនអីទេឲ្យតែបានក្បែរលោកប៉ាទៅបានហើយ ។

« លោកពូLee ខ្ញុំសុំសួរមួយបានទេ? គឺអ្នកមីងម្នាក់ មិញនេះគាត់ជាអ្នកណា? » Taehyung

« នាងឈ្មោះ Baezy ជាស្រីរបស់ចៅហ្វាយ »Lee

« គាត់នៅជាមួយប៉ាយូរហើយហ្អ៎? » Taehyung

« មិនជាយូរប៉ុន្មានទេ ព្រោះចៅហ្វាយដូរស្រីជាញឹក ញាប់ម្នាក់នេះបានយូរជាងគេប្រហែលជាកន្លះខែ ហើយ » Lee

« អញ្ចឹងបានន័យថាប៉ានាំគេមកផ្ទះរាល់ថ្ងៃហើយ » Taehyung និយាយតិចៗព្រមទាំងទម្លាក់ទឹកមុខចុះដោយភាពអន់ចិត្ត ។

« តោះខ្ញុំនាំអ្នកប្រុសទៅបន្ទប់ » Lee ក៏នាំរាងតូចទៅបន្ទប់មួយទៀតដែលនៅក្បែរនឹងបន្ទប់របស់ Jungkook ជាមួយអតីតប្រពន្ធរបស់គេដែលក៏ត្រូវដើរកាត់បន្ទប់មួយដែលនាយកំពុងដេកជាមួយស្រី ដែរ គ្រាន់តែដើរកាត់ហ្នឹងក៏លឺសម្លេងថ្ងួចថ្ងូររបស់ពួកគេទាំងពីរលាន់រងំពេញត្រចៀកតែម្ដង ។

« ប៉ាតែងតែបែបនេះឬពូLee? » រាងតូចសួរទៅLee ដោយទឹកមុខតូចចិត្តតូចថ្លើមពិតជាពិបាកទ្រាំនឹងទង្វើអត់កេរ្តិ៏ខ្មាសកណ្ដាលថ្ងៃចេសរបស់គេខ្លាំងពិត មែន ។

« អ្នកប្រុសតូចកុំយកចិត្តទុកដាក់អី ចៅហ្វាយធំគ្រាន់ តែកំដរអារម្មណ៏ប៉ុណ្ណោះពេលណាធុញគាត់នឹងបោះនាងចោលហើយ » Lee

« ហូ៎ មើលតែអ្នកមីងនោះជាសំរាមចឹង » Taehyung

« វាត្រូវតែចឹងស្រាប់ហើយ » Lee និយាយចោលធ្វើឲ្យរាងតូចក៏លួចឆ្ងល់ដែរ ។

< ក្រាក >

« នេះជាបន្ទប់របស់អ្នកប្រុសតូចហើយ ពេញចិត្តដែរទេ? » Lee និយាយឡើងពេលចូលមកដល់ក្នុងបន្ទប់មានជញ្ជាំងពណ៌ស វាំងននពណ៌ស និងគ្រែពណ៌សថែមទៀត និយាយរួមគឺពណ៌សគ្របដណ្ដប់ពេញបន្ទប់ប្រៀបដូចជាគុកនៃឋានសួគ៌អញ្ចឹង ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Where stories live. Discover now