Episode 38

3.7K 196 0
                                    

🥀❤️បំណែកបេះដូង❤️🥀 Episode 38

_ Jungkook បាននាំ Tae មកផ្ទះវិញនៅពេលល្ងាចក្រោយពីធ្វើការរួច ។ ពេលចុះពីឡានហើយដើរចូល មកក្នុងផ្ទះធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងវត្តមានមនុស្សប្រុសដែលកំពុងអង្គុយបែរខ្នងមកកាន់ពួកគេ។

« លោកប្រុស! អ្នកប្រុសមកវិញហើយហ្អេស? » មេផ្ទះដើរមកទទួលពួកគេ ។

« បាទអ៊ុំហើយចុះអ្នកណាគេអង្គុយហ្នឹង? » Tae

« គឺ.... » មេផ្ទះមិនទាន់បានឆ្លើយផងស្រាប់តែ ប្រុសនោះបែរមុខមកធ្វើឲ្យគេភ្ញាក់ផ្អើលតែម្ដង ។

« បងប្រុស!! » Tae ហៅអ្នកជាបងទាំងរំភើបចិត្តមុននឹងដើរមកអោបគេឯ Jungkook ឃើញបែប នេះក៏រៀងអាក់អន់ចិត្តដែរទើបនាយដើរទៅខាងលើ មុន គិតថាខ្លួនក៏គ្មានកិច្ចការអ្វីត្រូវមកឈរនៅទីនេះដែរ ។

« បងមកតាំងពីពេលណាហ្នឹង? ក្រែងទើបនិយាយគ្នាកាលពីព្រឹកមិញទេតើសឬមួយក៏... » Tae សួរក្រោយដកចេញពីការអោប ។

« បងមកដល់កូរ៉េតាំងពីម្សិលមិញម្ល៉េះ ព្រឹកមិញចេះ តែ call ទៅ prank ឯងលេងទៅយ៉ាងម៉េចរំភើប ទេ? » Mark ញញឹមស្រស់ដែលបោកក្មេងបានជាពិសេសបានគេមកអោបខ្លួនមុនបែបនេះ វាកាន់តែគួរឲ្យរីករាយជាងមុនទៅទៀត គ្រាន់តែឆ្ងល់ថាហេតុអីក៏លោកពូរបស់គេ គ្រាន់តែអោបរាងតូចតាមទម្លាប់ សោះក៏បញ្ចេញទឹកមុខហួងហែងហើយចាកចេញទៅបែបនេះទៅវិញ គួរឲ្យឆ្ងល់មែន!

« រំភើបណាស់ មិននឹកស្មានថាបងមកទេ » Tae

« ចុះនឹកបងទេ? » Mark ញីក្បាលរាងតូចថ្នមៗ នៅតែគួរឲ្យស្រឡាញ់មិនប្ដូរហើយកាន់តែគួរឲ្យស្រឡាញ់ជាងមុនទៅទៀត ។

« អឹម ខ្ញុំនឹកបងនឹកប៉ាម៉ាក់នឹក Jimin រាល់ថ្ងៃណា៎ » Tae

« និយាយចឹង Jimin គេក៏មកកូរ៉េវិញហើយដែរ តែត្រូវ Suga នាំទៅមើលខុនដូសិន » Mark

« ហេតុអី? កុំប្រាប់ណាថាពួកគាត់មកនៅកូរ៉េវិញ? » Tae

« តាមពិតអ៊ុំស្រី Jimin ទើបតែជួបគ្រោះថ្នាក់ចរាចរណ៏បាត់បង់ជីវិតមួយសប្ដាហ៏មុននេះទេ ហើយណាមួយនៅអង់គ្លេសគេគ្មានញាតិទើប Suga បបួលគេមករៀនហើយចាប់ផ្ដើមជីវិតនៅទីនេះជាមួយគ្នាវិញ » លឺ Mark ប្រាប់បែបនេះ Tae ក៏លើកដៃខ្ទប់មាត់តក់ស្លុតនឹងរឿងដែលបានកើត ឡើងលើមិត្តជាទីស្រឡាញ់របស់ខ្លួន ។

🥀❤️បំណែកបេះដូង❤️🥀 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin