🥀❤️បំណែកបេះដូង❤️🥀 Episode 43
_ ត្រឡប់មកដល់ខុនដូវិញ Mark ក៏ទម្លាក់ខ្លួនដេក លើគ្រែទាំងហត់ចិត្តជាងហត់កាយ មុននេះគេទ្រាំមើល Tae សើចសប្បាយមានក្ដីសុខជាមួយ Jungkook សឹងតែមិនបានចង់ត្រឡប់មកវិញមុន បាត់ទៅហើយ ។
« លោកស្រឡាញ់ប្អូនលោកហ្អេស? » Maiya ដាច់ចិត្តសួរក្រោយឃើញអាការៈគេទាំងនៅមុននេះ និងពេលនេះ ។ Mark លឺសំណួរនាងហើយក៏ ញញឹមតិចៗឡើងមក ។
« តែគេមិនស្រឡាញ់វិញ នាងថាខ្ញុំគួរឈប់ស្រឡាញ់គេដែរឬក៏អត់? » Mark
« អឹមបើតាមខ្ញុំមើលទៅណា៎ប្អូនលោកនិងលោកពូម្នាក់នោះក៏សមគ្នាដែរ ចេះស្រឡាញ់មើលថែគ្នាល្អថ្នាក់នេះខ្ញុំថាលោកគួរតែឈប់គិតទៅលើគេបានហើយ » Maiya និយាយស្របពេលដោតទូរស័ព្ទ សាកបញ្ចូលថ្ម ។
« ពិតមែនហ្អេស? តែខ្ញុំពិបាកកាត់ចិត្តណាស់ » Mark
« បើចឹងចង់ផឹកស្រាទេ? » នាងតូចបបួលនាយទាំងញញឹមច្រឡើមតាមនិស្ស័យធ្វើឲ្យ Mark លឺហើយ ក៏ងើបអង្គុយមើលមុខនាង ។
« ស្រា? » Mark
« Yes លឺថាស្រានៅកូរ៉េឈ្មោះសូជូស្អីគេនោះឆ្ងាញ់ណាស់ណា៎ ចង់សាកជាមួយគ្នាទេ? » Maiya ញាក់ចិញ្ចើមបបួលម្ដងទៀតប៉ះចំអ្នកមិនចេះខ្លាចដូចជា Mark ទៀតគឺចូលផ្លូវគ្នាល្អតែម្ដង ។
« តោះ »
Skip៚
_ នៅកណ្ដាលយប់ជ្រៅ អគារខុនដូទាំងមូលងងឹតអស់ហើយនៅសល់តែបន្ទប់មួយប៉ុណ្ណោះដែលនៅ បើកភ្លើងភ្លឺចែសបង្ហាញឲ្យឃើញនូវកម្លោះក្រមុំកំពុងអង្គុយផឹកស្រាស្រវឹងជោគជាំជាមួយគ្នានៅលើឥដ្ឋទាំងមានដបស្រារាយជុំវិញខ្លួន ។
« នាងថាមើល!! ខ្ញុំនេះណា៎ អឹក! ស្រឡាញ់គេតាំង តែពីយូរហើយ មិនគួរណាត្រូវ អឹក! អាពូសម្អុយនោះដណ្ដើមបានសោះ ខ្ញុំខឹងៗៗៗៗៗ ចង់តែដាល់ឲ្យបាក់ ធ្មេញទេ » Mark ពោលទាំងស្រវឹងនិយាយត្រឡប់ ត្រឡិនទាំងនឹកក្ដៅចិត្តដែល Jungkook បាន Tae របស់គេយកទៅ រីឯ Maiya វិញក៏ដេកកើយភ្លៅគេធ្វើព្រងើយ ។
« ហិហិ មកពីគេមិនបានស្រឡាញ់លោកនោះអីអាល្ងង់!! ខ្ញុំវិញណា៎ហុឹស ធ្លាប់ត្រូវអាចង្រៃមាត់ទា នោះក្បត់បេះដូង ហុឹកៗ ខ្ញុំស្អប់ៗៗៗៗៗ អាប្រុសហេងស៊យ!! ប្រុសលើលោកនេះសុទ្ធតែអាក្រក់ ទាំងអស់ហ្នឹង » នាងតូចសើចផងយំផងតាមចិត្តខឹងពេលនឹកឃើញដល់សង្សារចាស់នាងដែលធ្លាប់ដេកជាមួយស្រីផ្សេងហើយសុំបែកពីនាងធ្វើឲ្យនាងឈឺ ចិត្តទម្រាំតែអាចដូចដើមវិញបែបនេះបានមិនមែនងាយទេ ។
YOU ARE READING
🥀❤️បំណែកបេះដូង❤️🥀 (Completed)
Romanceស្នេហាមួយដែលគ្មានសង្ឃឹមថានឹងទទួលបានការតបស្នងត្រឡប់មកវិញរវាងកូនធម៌និងឳពុកចិញ្ចឹម.... BL - KookTae Novel : Jeon Jungkook / Kim Taehyung