•Senior
****ភាគទី៦****+ពេលព្រឹក
Gunបើកភ្នែកមើលទៅពិដានភ្លឹះៗ ដៃក៏យកទៅស្ទាបផ្នែកខាងក្រោមដែលនៅពីក្រោយ ព្រោះវារាងឈឺនៅត្រង់កន្លែងនោះ។ នាយប្រឹងយោងខ្លួនងើបអង្គុយទាំងលំបាក ភ្នែករេសម្លឹងមើលទៅពាសពេញបន្ទប់ ក៏ដឹងថានេះជាបន្ទប់ខ្លួនឯង តែក៏រាងឆ្ងល់ព្រោះមិនឃើញអ្នកដែលមានs*xជាមួយគេយប់មិញ។
«យើងថាហើយ ពេលបានខ្លួនក៏ដោះដៃចោល»Gunគិតទាំងខឹង បែបនេះហើយទើបគេមិព្រមធ្វើជាសង្សារMarkមកពីខ្លាចMarkបានសុីខ្លួនគេហើយក៏បោះបង់គេចោល តែយប់មិញមកពីភ្លាត់ស្នៀតទើបបណ្ដោយអោយអាក្មេងនោះលូកលាន់T_T។ Gunឈប់ខ្វល់ ហើយក៏ប្រឹងចុះតែមកពីកន្លែងនោះឈឺពេកទើបធ្វើអោយដួលទៅលើការ៉ូ។
«បងGun ចុះមកធ្វើអី? យប់មិញច្រើនទឹកណាស់ណា បងឃើញទេ ដើរអត់រួចទេនេះ»Markមិនដឹងមកពីកន្លៀតណា មកបីGunអោយគេងលើគ្រែវិញ Gunបើកភ្នែកធំៗសម្លឹងមើលទៅក្មេងឆ្នាំទី១ដែលកំពុងបីខ្លួនយ៉ាងថ្នាក់ថ្នម អារម្មណ៍ច្របូកច្របល់ច្រាលពេញទ្រូង...
«ឯងអត់ទៅផ្ទះទេហ្អ?»Gunសួរដោយសម្លេងស្រាលៗទៅកាន់Markដែលកំពុងផ្ដេកខ្លួនរបស់គេទៅលើពូក។
«ទៅយ៉ាងម៉េចទៅ បើបងកំពុងតែឈឺ?»Markដាក់ខ្លួនផ្អែកលើក្បាលគ្រែបន្ទាប់ពីដាក់អោយGunគេងស្រួលបួលហើយ។
«យើងមិនបានឈឺ»
«ហុឹម មិនដឹងជាអ្នកណាទេ ឈឺកន្លែងនោះដល់ថ្នាក់ដើរមិនរួច»
«មកពីឯងនឹងចាប់បង្ខំយើង»
«មិនដឹងអ្នកណាទេអោយខ្ញុំបន្តៗៗ រហូតដល់សន្លប់ខ្លួនឯង»
«អាឡប់ឈប់និយាយ!»
«មិនឈប់ វែក»Markគ្រវីក្បាលញាប់ស្អេកហើយលានអណ្ដាតដាក់ធ្វើអោយGunសង្គ្រឺតជើងធ្មេញសម្លក់គេទាំងក្ដៅក្រហល់ក្រហាយជាខ្លាំង។
«ឈប់ឯងប្រតិកម្មឆ្មាមិនចឹង? ចុះឯងមិនខ្លាចLavenderមកជិតឯងទេ?»GunទើបតែនឹកឃើញថាMarkប្រតិកម្មឆ្មាទើបសួរព្រោះLavenderអោយតែឃើញមនុស្សគឺគេចូលចិត្តមកក្រវែលៗមនុស្សនោះហើយ តែហេតុអីពេលនេះមិនឃើញកូនឆ្មាតូចនោះចឹង?
«អរឆ្មានឹងខ្ញុំអោយពូសន្តិសុខចាប់ដាក់ទ្រុងបាត់ហើយ»Markលើកក្បាលអោយកើយលើភ្លៅខ្លួនហើយប្រាប់ដោយអស់សំណើចតិចៗ។ គិតទៅគេឆ្លាតដែលណ៎៎ ហៅពូសន្តិសុខអោយឡើងមកជាន់ទី៧ដើម្បីចាប់ឆ្មាដាក់ទ្រុង><
«ឥឡូវកូនយើងនៅឯណា?»
«នៅជាមួយពូសន្តិសុខ»
«អាឡប់យកទៅអោយគេធ្វើអី?»
«មកពីខ្ញុំចាញ់ក្លិនឆ្មា និង រោមឆ្មា ទើបយកទៅអោយពូសន្តិសុខ»
«ចុះបើគេចាប់កូនយើងកាប់សុីគិតយ៉ាងម៉េច?»
«បងយកខ្ញុំមកចិញ្ចឹមជំនួសក៏បាន មើលទៅខ្ញុំរាងស្គម ញុាំមិនច្រើនទេ ញុាំតិចៗ រៀនក៏ពូកែ ការងារផ្ទះបានម៉ាចប់»
«យើងសុខចិត្តយកដង្កូវមកចិញ្ចឹមវិញ ល្អជាងយកឯងមកចិញ្ចឹម»
«អាវ ម៉េចក៏និយាយបែបនេះដឹងទេអូនប្ដីឈឺបេះដូង សែនឈឺចុកចាប់ ទ្រូងអូនប្ដីស្ទើរតែប្រេះពេលឮសម្ដីម៉ាត់ៗរបស់បងប្រពន្ធ អួយចង់ស្លាប់ណាស់»
«ចង់ស្លាប់ហ៎៎? បើចង់ស្លាប់នោះទ្វារទៅលោតទឹក ក៏បាន ចងកក៏បាន ធ្វើអីក៏ធ្វើ តែហាមងាប់ក្នុងផ្ទះយើង!»
«ចង់ស្លាប់លើបង្គងជាមួយបងវិញ»
«អាឆ្កួត!!!! អាល្មោភកាម!!!»
«ម៉េចក៏ជេរប្ដីបែបនេះ? តិចបានសន្លប់ទៀត?»
«អាឡប់»
«ជុប!»បន្ទាប់ពីបញ្ចប់ប្រយោគជេរដល់មានន័យរបស់ខ្លួនហើយGunក៏ត្រូវMarkចំកោងខ្លួនមកបំបិទបបូរមាត់តូចច្រមិចដែលជេរគេញាប់ស្ញេញ Gunបើកភ្នែកធំៗមើលភ្នែករបស់Markដែលកំពុងបើកសម្លឹងមើលមកគេបែបឌឺដង។
«អាប៉ាកាច់យ៍!»បន្ទាប់ពីMarkដកបបូរមាត់ចេញ ពាក្យជេរដល់សែនពិរោះក៏ហោះចេញពីមាត់Gunម្ដងទៀតហើយក៏ត្រូវ...
«ជុប!»ហើយក៏ត្រូវMarkប្រើបបូរមាត់មកបំបិទម្ដងទៀត... ម្ដងនេះជារសថើបខុសពីដំបូង មានរសជាតិផ្អែមត្រជាក់ដល់បេះដូងT_T អ្នកទាំងពីរប្រើរយះពេលរាងយូរគួរសមដែលក្នុងការថើបម្ដងនេះ ទម្រាំតែបបូរមាត់ទាំងពីរផ្ដាច់ចេញពីគ្នា។ Markអង្គុយញញឹមតែម្នាក់ឯងដូចមនុស្សឆ្កួត ស្របពេលGunចាប់ផ្ដើមមុខក្រហមទាញភួយមកគ្របមុខ។
«ផ្អែមដល់ហើយ»Markអោនទៅខ្សឹបក្បែរត្រចៀករបស់Gun រឹតតែធ្វើអោយមុខនាយកម្លោះឡើងកម្ដៅភាយៗខ្លាំងឡើងៗ មុខក្រហមរាលមកដល់គុម្ពត្រចៀក។ MarkដកភួយដែលGunកំពុងសណ្ដប់ចេញដើម្បីគយគន់មើលមុខបងប្រពន្ធកំពូលអៀនរបស់គេ។
«Mark យើងឃ្លាន»Gunពោលតិចៗដាក់អូនប្ដីរបស់គេទាំងពេបមាត់ ដៃក៏អង្អែលពោះតិចៗ។ Markយល់ចិត្តក៏ងើបខ្លួនចេញពីលើគ្រែមកត្រកងបីរាងកាយតូចរបស់Gunអោយទៅអង្គុយលើកៅអី។
«ហិហិ ខ្ញុំភ្លេចទៅថាទិញបាយមកអោយបង រវល់តែmorning kissជាមួយបង»Markទាញយកប្រអប់បាយពីរប្រអប់ចេញមកព្រមទាំងនិយាយអោយGunស្ដាប់ ធ្វើអោយគេខឹងនិងអៀនក្នុងពេលតែមួយ ហើយគេបានតែខាំមាត់ទ្រាំមិននិយាយអ្វីចេញទៅមួយម៉ាត់។
អោយនិយាយយ៉ាងម៉េចទៅ? បើនិយាយប្រាកដជាចត់បាយរបស់ក្មេងម្នាក់នឹងទៀតហើយ!
Gunនិយាយក្នុងចិត្តតែម្នាក់ឯងមុននឹងកាន់ស្លាបព្រាមកដួសបាយញ៉ុកចូលក្នុងមាត់។ Markគេក៏ទាញបាយមកញុាំដូចគ្នា គេញុាំបណ្ដើរមើលមុខGunបណ្ដើរ...
«អ៎៎េ ម៉ោងប៉ុន្មានហើយ យើងត្រូវទៅរៀនផង»Gunស្រាប់តែបើកភ្នែកធំៗ ឆ្លេឆ្លាដូចមាន់រកពង តែក៏ឈប់ឆ្ងក់ពេលឃើញMarkសើចខ្លាំងៗមើលមកខ្លួនដូចមនុស្សចម្លែក។
«វាយ៉ាងម៉េចឯង យើងដើរមិនរួចទេទៅរៀនយ៉ាងម៉េចទៅ ហើយគ្រូថាប្រឡងទៀត»GunថាអោយMarkច្រែតៗហើយក្រាបលើតុ ព្រោះខ្លួនឈឺកន្លែងនោះមិនអាចដើរបានទេT_T
«បងចង់ទៅពេទ្យពិនិត្យខួរក្បាលដែលទេ?»
«ពិនិត្យធ្វើស្អីក្បាលយើងល្អគ្រប់យ៉ាង»
«ប្រាកដហ៎៎?»
«ឯងចង់ថាយើងខួរក្បាលមិនល្អហ៎៎?»
«អាវ យូរហើយទើបដឹង?»
«ផាំង!»Gunអង្គុយត្រង់ខ្លួនទះតុឮសូរតែផាំងសម្លក់Markស្ទើរជ្រុះគ្រាប់ភ្នែក ក្នុងចិត្តក្ដៅដូចភ្លើង!
«ថ្ងៃនឹងថ្ងៃសៅរិ៍គ្មានអ្នកណារៀនទេ»
«...»Gunស្ងាត់មាត់មិនតបតព្រោះកំពុងខ្មាសក្មេង ចាស់ស្អីមិនដឹងថាថ្ងៃនឹងថ្ងៃឈប់។ គេធ្វើមុខស្មើហើយចាប់ស្លាបព្រាមកញុាំបាយបន្តដោយមានMarkនៅអង្គុយមើលគ្រប់ពេល។ បន្ទាប់ពីញុាំបាយរួចហើយMarkក៏បីGunទៅងូតទឹកនិងស្លៀកពាក់អោយGunយ៉ាងស្អាតបាត។
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...