•Senior
****ភាគទី៥****+ព្រឹកឡើង
MarkនិងGunគេងអោបគ្នាយ៉ាងស្អិតរមួតដូចគូរសង្សារ។ Gunបើកភ្នែកព្រឹមៗសម្លឹងមើលមុខសង្ហារៗរបស់Markដែលនៅជិតមុខរបស់ខ្លួនខ្លាំងបំផុតសឹងតែថាបបូរមាត់ពួកគេប៉ះគ្នាទៅហើយ។
ដល់ពេលមើលជិតៗបែបនេះទើបដឹងថាសង្ហារណាស់តើ អាក្មេងឆ្កួត
Gunនិយាយក្នុងចិត្តស្របពេលភ្នែកសម្លឹងមើលទៅMarkដែលបិទភ្នែកគេងយ៉ាងស្កប់ស្កល់។ ដោយទ្រាំមិនបាននឹងភាពសង្ហារៗរបស់គេGunក៏ទម្លាក់បបូរមាត់យឺតៗទៅលើបបូរមាត់របស់Mark ហើយក៏ប្រញាប់ដកចេញមកយ៉ាងលឿនក្រែងលោMarkភ្ញាក់ គេងាប់មិនខានT_T
«ចង់ថើបគេក៏មិនប្រាប់យូរហើយ»Gunបើកភ្នែកធំៗសម្លឹងមើលទៅអ្នកដែលនិយាយអម្បាញ់មិញ។
«ស្អី ថើបថួយស្អី?»Gunអៀនឡើងមុខក្រហម ងើបអង្គុយប្រកែកតវ៉ាអ្នកដែលទើបនឹងភ្ញាក់។
«ហុើយ មិនដឹងអ្នកណាទេ លួចថើបគេ»Markងើបតាមពត់ដៃពត់ជើងនិយាយបែបចង់អោយGunអៀនហើយហក់មកច្របាច់កគេទេដឹង។
«អាឡប់!»
«ហុើយ មួយម៉ាត់ជេរពីរម៉ាត់ជេរបែបនេះតិចរំលោភឡូវហើយ»
«រំលោភមកបើឯងហ៊ាន!»
«មែនណា?»
«ហុើយ អាឡប់លេងយើង យើងនិយាយលេងទេ!»Gunស្រែកខ្លាំងៗពេលMarkចាប់គេហើយឡើងសង្រ្គប់លើព្រមទាំងចាប់ដៃទាំងគូរឡើងទៅលើទៀត គេប្រឹងរើចុះរើឡើងដើម្បីគេចផុតពីMark។ តែកាន់តែរើMarkកាន់តែសង្កត់គេទៅលើពូកកាន់តែខ្លាំងដែរ ទើបGunឈប់រើ នៅស្ងៀមៗចាំមើលថាក្មេងម្នាក់នឹងធ្វើអីត។
«Markលែងបងណា»
«ដាច់ចិត្តនិយាយផ្អែមដាក់ប្ដីហើយហ៎៎ បងប្រពន្ធ?»
«អុឹម លែងបង»
«ឈឺទេ?»Markព្រមលែងដៃទាំងគូររបស់Gunហើយក៏យកដៃរបស់គេមកអង្អែលបបូរមាត់តូចច្រមិចដែលកកឈាម ដោយសារតែគេខាំយប់មិញ។ នាយសួរតិចៗដោយការដឹងខុស មិនស្មានថាខ្លួនខាំយប់មិញវាធ្វើអោយកកឈាមបែបនេះទេ។
«លែងឈឺហើយ ងើបចេញពីខ្លួនយើង!»
«ក៏បានៗ»Markចុះចេញពីលើខ្លួនរបស់Gunហើយជួយអោយសិស្សច្បងគេងើបមកដែល។
«សុំទោសណា ខ្ញុំធ្វើលេងទេ»
«អាចង្រៃ ឯងធ្វើលេង តែយើងឈឺមែនទែន!»
«សុំទោសណា កុំខឹងប្ដីអីណា ណាៗៗៗ»MarkអោបដៃGunហើយផ្ដេកក្បាលលើស្មារបស់Gunមុននឹងនិយាយលួង។
«អាឆ្កួត កុំហៅយើងប្រពន្ធទៅមើល ស្ដាប់ហើយព្រឺរណាស់វើយ»
«ក៏បានបាទ»
«បាត់ឈឺហើយមែនទេបានជាមាត់បានយ៉ាងនេះ?»
«បាត់ហើយ ដោយសារតែបានថើបបង»
«អាឡប់ ទៅងូតទឹកទៅ ក្រែងឯងមានរៀនព្រឹកហ្អេស?»
«ម៉េចក៏បងដឹងថាខ្ញុំមានរៀនព្រឹក?»Markរាងចម្លែកចិត្តបន្តិចព្រោះឆ្ងល់ ហេតុអីGunដឹងកាលវិភាគគេទាំងដែលគេមិនដែលទៅប្រាប់ឬបង្ហាញក្រដាសស្នាមអ្វីអោយផង!
«កុំចង់ដឹង សម្រេចថាទៅងូតឬមិនទៅ?»Gunងើបឈរច្រត់ចង្កេះមើលទៅMarkហើយសួរបែបច្បាស់ៗ!
«ទៅក៏បានដែលបាទ»Markឆ្លើយហើយក៏ចូលងូតទឹកបាត់ទៅ។ គេខ្ចីខោអាវរៀនសិស្សច្បងពាក់ព្រោះពួកគេមានមាឌប្រហាក់ប្រហែលគ្នាទើបពាក់ត្រូវហើយក៏ទៅសកលវិទ្យាល័យទាំងពីរនាក់។

YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...