•Senior
***ភាគទី១២***Gunចុះពីលើផ្ទះមកអង្គុយលេងនៅសួនច្បារខាងក្រោយផ្ទះចោលMarkដែលងូតទឹកក្នុងបន្ទប់ទឹក។ គេអង្គុយអានសៀវភៅប្រលោមលោកបណ្ដើរ ម្ដងម្កាលក៏យកដៃទៅស្ទាបស្នាមរបួសដែលកើតឡើងមកពីការខាំរបស់Mark។
«ម្ចាស់ចិត្ត ហុឹម»Markមិនដឹងជាមកពីពេលណាទេ លោមកអោបគេពីក្រោយនៅប្លន់ស្នាមថើបពីថ្ពាល់ទន់ៗរបស់គេទៀត។ Gunបិទសៀវភៅទុកលើទុកហើយបែរមករកនាយកម្លោះដោយការខឹងតិចៗ។ នេះមនុស្សកំពុងអានសៀវភៅណា ចេះមករំខានទៅកើត!
«កុំមកធ្វើអោបថើប កំពុងអានសៀវភៅហាមរំខាន»Gunស្ដីអោយ
«ប្ដីគ្រាន់តែអោបថើបបន្តិចមិនបាន កំណាញ់ខ្លួនម៉្លេះ?»
«ហុើយ ណេះថើបទៅ ថើបអោយអស់ចិត្តទៅ!»Gunងើបឈរ ហុចខ្លួនអោយអ្នកដែលកំពុងភាំងមិននឹកស្មានថាGunហ៊ានយកខ្លួនមកដាក់នៅរូងខ្លាសោះ។
កូនពពែតូចអើយ!
Markគ្រវីក្បាលនិយាយក្នុងចិត្ត មុននឹងចាប់បីអ្នកមានមាឌតូចជាងដោយការថ្នាក់ថ្នមឡើងទៅលើផ្ទះ។ គេដាក់Gunលើពូកទន់ថ្នមៗ មុននឹងថើបឈ្មុសឈ្មុលត្រង់ប្រឡោះកស្អាតដោយការភ្លើតភ្លើន។ Gunមិនបានថាអ្វី គេគ្រាន់តែបិទភ្នែកនឹងអោបតបស្នងទៅអ្នកដែលនៅពីលើខ្លួនរបស់គេដោយការពេញចិត្ត។ Markចាប់ដោះអាវរបស់Gunចេញ ហើយថើបបង្អូសមកពោះរាបស្មើគ្មានខ្លាញ់ ហើយក៏លោទៅគ្រប់គ្រងបបូរមាត់តូចស្ដើងទាក់ទាញវិញម្ដង។ Markថើបសព្វពាសពេញរាងកាយរបស់Gunរហូតអស់ចិត្តអស់ចង់ រួចក៏រើសអាវស្ដើងរបស់Gunមកពាក់អោយកម្លោះតូចវិញ។
«ក្លិនបងក្រអូបផ្កាកុលាបណាស់»Markកើយលើភ្លៅរបស់Gunដែលអង្គុយលេងសក់របស់គេ ហើយពោលសរសើរ។
«ទឹកអប់ក្លិនផ្កាកុលាបទិញមកអស់ទាំងលុយៗ យកមកបាញ់ទាំងដបៗ បើមិនក្រអូបក្លិនកុលាបអោយក្រអូបក្លិនម្លិះ?»
«តែក្លិនបងចម្លែក ដូចមិនមែនទឹកអប់!»
«យើងទៅទិញពីអ៊ំបង្កើតយើងគាត់យកស្រទាប់ផ្កាកុលាបក្រហមស្រស់មកចម្រាញ់ជាទឹកអប់សុទ្ធមិនលាយទឹកទើបក្លិនវាដូចផ្កាកុលាបពិត»
«សុំថើបទៀតបានទេ ក្លិនបងបែបនេះខ្ញុំចូលចិត្»
«បានហើយ យើងស្រគារខ្លួនណាស់ ថើបនោះថើប ថើបមិនសល់តាំងពីក្បាលឡើង!»
«មកពីបងក្រអូបពេក»
«ចាំយប់នឹងទៅ ចាំយងអោយថើបមុនគេង»
«រឿងថើបទុកមួយឡែកសិន ពេលនេះខ្ញុំឃ្លានណាស់»
«ទៅផ្ទះធំទៅ ក្រែងនៅទីនោះមានអ្នកបម្រើឆ្វាត់ឆ្វែងហ្អី?»
«ចង់ញុាំបង»
«ច្រលើម»
«ថាលេង ចង់អោយបងធ្វើម្ហូបអោយញុាំ»
«អុឹម ងើបសិនមកចាំយើងទៅធ្វើអីអោយញុាំ»Gunថើបថ្ងាសរបស់Markថ្នមៗ មុននឹងអោយនាយងើបចេញពីភ្លៅរបស់គេ។ Markក៏ធ្វើជាក្មេងស្ដាប់បង្គាប់ងើបតាមបញ្ជា ហើយក៏ដើរតាមGunទៅខាងក្រោមដែលជាជាន់មានផ្ទះបាយ។
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...