•Senior
****ភាគទី៩****
«ខ្ញុំជាជនទី3ចឹងហ៎៎?»Markចង្អុលមកខ្លួនឯង ថ្ពាល់ក៏ដាបដោយទឹកភ្នែក...គេឈឺ ឈឺខ្លាំងណាស់...
«អ៎៎េ សួរនោះសួរ ប្រាប់ថាជនទី3ក៏ជាជនទី3ហើយ»Emilyតបដោយធុញទ្រាន់ជាខ្លាំង។
«បងGun...បងមិនគិតនឹងនិយាយអ្វីទេហ៎៎?»
«យើង...»
«ខ្ញុំទៅហើយ!»Markនិយាយកាត់Gunព្រោះគេដឹងថាកាន់តែGunនិយាយ គេក៏កាន់តែឈឺ...ហើយក៏ដឹងដែលថាGunនឹងមិនចេញមុខការពារគេទេ...ដល់ថ្នាក់Emilyធ្វើបាបខ្លួនឯងសោះ Gunក៏មកចោទគេដែរ...
«យើងគ្រាន់តែចង់និយាយថាសុំទោស...សុំទោសដែលធ្វើអោយឈឺ...ពេលនេះយើងដឹងហើយថាមិនបានស្រឡាញ់ឯងទេ យើងគ្រាន់តែអាណិត»
«កុំមើលភ្នែកខ្ញុំបើបងមិនបានខ្វាយខ្វល់ចិត្តខ្ញុំ!»Markនិយាយទាំងគ្រាំគ្រាពេលចាប់បានថាGunកំពុងសម្លឹងមើលមកភ្នែកខ្លួន គេលើកដៃទៅបិទភ្នែករបស់Gunហាក់ដូចមិនចង់អោយGunមកភ្នែករបស់គេយ៉ាងដូច្នោះ។
«សុំទោស!»GunទាញដៃMarkចេញនិយាយពាក្យសុំទោសហើយនឹងកាន់ដៃគេជាប់ តែភ្នែកក៏មិនហ៊ានសម្លឹងមើលMarkទៀត។
«កុំចាប់ដៃខ្ញុំបើបងមិនបានស្រឡាញ់!»Markគ្រវាសដៃគេចេញពីក្ដោបរបស់Gunទាំងមិនស្ដាយស្រណោះ...
«យើង...»
«មិនបាច់និយាយអ្វីទាំងអស់ក្នុងពេលនេះខ្ញុំនឹងផ្ដាច់ទំនាក់ទំនងជាមួយបង! រវាងយើងទាំងពីរមិនមែនជាសង្សារ មិនមែនជាបងប្អូនធម៌ មិនមែនជាមិត្តភ័ក្តិ ពីពេលនេះទៅយើងទាំងពីរត្រឹមតែអ្នកស្គាល់គ្នាតែប៉ុណ្ណោះ!»ថាហើយMarkក៏ចេញពីបន្ទប់មួយនោះបន្ទប់ដែលធ្វើអោយគេឈឺចាប់បំផុត គេនឹងបោះវាចោលអោយឆ្ងាយ...GunតាមមើលMarkដើរចេញទៅទាំងបេះដូងឈឺឆៀបៗឥតមូលហេតុ ចំណែកEmilyញញឹមយ៉ាងសមចិត្តព្រោះបានកម្ចាត់សត្រូវដែលខ្លួនប៉ងកម្ចាត់អោយផុតពីផ្លូវយូរមកហើយ....
«បងGunកុំទៅមើលវាអី មើលអូនវិញទៅ»Emilyចូលទៅអោបករបស់Gunហើយចាប់ផ្ដើមថើបសព្វរាងកាយរបស់Gun តែGunក៏ប្រឹងទាញនាងចេញ។
«បងអស់អារម្មណ៍ហើយ ទៅផ្ទះអូនវិញទៅMily»Gunតបដោយសម្លេងស្មើធេង គ្មានអារម្មណ៍តែក្នុងទ្រូងប្រៀបដូចជាមានអ្នកណាខ្វេះបេះដូងគេទៅជាន់ឈ្លី...មិនដឹងមូលហេតុអីទេគេឈឺសឹងតែស្រែកខ្លាំងៗទៅហើយ...
«បងGun»Emilyបង្អូសសម្លេងរបស់ខ្លួនយ៉ាងវែងហាក់ដូចង៉ក់ងរចង់អោយGunមកលួងតែGunបែរជាដើរទៅកើបនំដែលធ្លាក់លើការ៉ូនោះទៅវិញ ទើបនាងបានតែទន្រ្ទាំជើងចេញទៅទាំងក្ដៅក្នុងចិត្ត! ខំបំបែកបំបាក់ប៉ុណ្ណឹងហើយGunនៅតែមិនខ្វល់ពីនាងទៀត។ ហុើយ គួរអោយអាណិតណាស់>< Markកើបនំខេកពណ៌ក្រហមឆ្អិនឆ្អៅដាក់លើចាន ហើយមកអង្គុយលើសាឡុងក្បែរខ្លួន មិនដឹងជាហេតុអីគេឈឺត្រង់បេះដូងដូចបាត់បង់របស់អ្វីម៉្យាងដែលសំខាន់ក្នុងជីវិតរបស់គេទៅ...ទឹកភ្នែកក៏ចាប់ផ្ដើមហូរដូចទឹកបាក់ទំនប់ ទាំងដែលម្ចាស់វាមិនបានតាំងចិត្តបញ្ជាអោយវាស្រក់ចុះមក...ដៃតូចៗចាប់នំមកញុាំទាំងមិនខ្ពើម និងធ្វើដូចមិនដឹងថាវាធ្លាប់ធ្លាក់ទៅលើការ៉ូដែលមិនដឹងថាប្រឡាក់ដីមកឬអត់?
«នំឯងធ្វើឆ្ងាញ់ណាស់! យើងចាំរសជាតិបាន»Gunពោលទាំងអួលដើមក មាត់ថាគ្រាន់តែអាណិត តែបេះដូងប្រាប់ថាស្រឡាញ់...គេមិនជ្រើសMarkដោយសារខ្លាចEmilyខូចចិត្ត...គេដឹង ដឹងគ្រប់យ៉ាងថាEmilyជាអ្នកធ្វើបាបខ្លួនឯង Emilyតាំងចិត្តបំបែកបំបាក់គេនិងMark តែគេតាំងចិត្តថានឹងសុខចិត្តធ្វើគរធ្វើថ្លង់ព្រោះអ្វីដឹងទេ? ព្រោះថាEmilyមកមុនMarkដល់ទៅ1ឆ្នាំ គេដាច់ចិត្តបែកគ្នាជាមួុយEmilyមកជ្រើសMarkដែលទាក់ទងក្រោយនេះដែលឬ? គេដាច់ចិត្តធ្វើបាបផ្លូវចិត្តរបស់Emilyដែលឬ? បើគ្រាន់តែនាងដឹងថាគេនិងMarkទាក់ទងគ្នា នាងសឹងតែឆ្កួតទៅហើយ...ត្រូវហើយEmilyដឹងរឿងរវាងពួុកគេតែនាងមិនមាត់ ពេលនេះប្រហែលអស់ទ្រាំហើយ ទើបនាងឡើងមកតតាំងយកអ្វីដែលជាកម្មសិទ្ធិតបស់នាងវិញនោះ។
«យើងសុំទោស យើងសុំទោស»Gunដោះចិញ្ចៀនដែលMarkអោយគេជារបស់បញ្ចាំចិត្តមកអោបជាមួយទឹកភ្នែក រវាងMarkនិងGunគ្មានអ្នកណាឈឺតិចជាងអ្នកណាទេ គឺឈឺរាងៗខ្លួន...
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...