•Senior
***ភាគបញ្ចប់***សាកសពរបស់FondនិងEmilyត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯបាងកក។ Fah Nanon ChimonនិងYaninបានត្រឡប់ទៅបាងកកអស់ដើម្បីរៀបចំពិធីបុណ្យសពអោយFond។ Emilyយើងមិនបាច់និយាយទេ កូននឹង។ ចំណែកMarkនិងGunក៏នៅឈុនបុរីមិនបានឡើងទៅបាងកកនោះឡើយ ព្រោះត្រូវដោះស្រាយរឿងដែលនៅជំពាក់វាក់វិនគ្នា។ តែពេលដែលGunព្យាយាមចូលទៅជិតMark Markតែងតែដើរចេញនិងគេចខ្លួនរាល់ពេល សូម្បីលោកMekក៏មិនបានទៅខ្វល់Gunដែរ។ ព្រោះតែគាត់ឆ្អែតនឹងឃើញកូនប្រុសតែមួយរបស់គាត់ឈឺចាប់ដោយសារតែគេនឹងហើយ។ ដោយឡែកថ្ងៃនេះGunបានមកចាំMarkនៅកន្លែងមួយដែលគេដាំផ្កាជុំវិញព្រមទាំងនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានទេ ខ្យល់អាកាសក៏ល្អ ថែមទាំងស្ងប់ស្ងាត់មិនសូវមានមនុស្សមកទៀតផង វាជាកន្លែងដែលMarkចូលចិត្តមកអង្គុយអានសៀវភៅលេងតែម្នាក់ឯង អង្គុយអន្លង់អន្លោច ព្យាយាមបំភ្លេចរឿងចាស់ៗចោល...
«ហេតុអីថ្ងៃនេះយូរម៉្លេះ?»Gunរអ៊ូតិចៗនៅពីក្រោយដើមឈើធំមួយ ព្រោះតែគេចាំMarkយូរមកហើយតែមិនឃើញស្រមោលរបស់រាងក្រាស់មកទៀត។ នេះខំដាក់កាយដាក់ចិត្តតាមដានMarkសឹងតែស្លាប់ទម្រាំបានដឹងកន្លែងសម្ងាត់មួយនេះណា។
«ហុើយ!»ទីបំផុតការរង់ចាំរបស់Gunបានមកដល់ Markគេកាន់សៀវភៅកម្រាស់ក្រាសមួយកន្រ្តកតូចមកដាក់ក្បែរកៅអីឈើមុននឹងទម្លាក់ខ្លួនលើកៅអីឈើតូចហើយដកដង្ហើមធំ បិទភ្នែកស្រូបខ្យល់អាកាសអោយវាស្រស់ស្រាយក្នុងអារម្មណ៍ បន្ទាប់ពីនោះអ្នកកម្លោះក៏បើកភ្នែកទាញសៀវភៅមួយក្បាលមកអានដោយមិនបានចាប់អារម្មណ៍ថាកំពុងមានកែវភ្នែកមួយគូរកំពុងតាមមើលគេគ្រប់សកម្មភាពដែលគេធ្វើ គ្រប់ទង្វើ គ្រប់សកម្មភាពរបស់Mark ត្រូវGunមើលដោយយកចិត្តទុកដាក់បំផុត។ កែវភ្នែកខ្មៅនិលសម្លឹងមើលទៅរាងកាយមនុស្សដែលខ្លួនស្រឡាញ់កំពុងតែអានសៀវភៅដោយក្ដីស្រឡាញ់និងឈឺចាប់ក្នុងពេលតែមួយ។ ក្នុងចិត្តពិតជាចង់ទៅអង្គុយពីលើភ្លៅរបស់Markហើយវ៉ៃក្មេងម្នាក់នឹងអោយដឹងដៃនោះទេ រយះពេលជិតកន្លះខែហើយដែលគេខំតាមលួងតែអ្វីដែលទទួលបានគឺMarkតែងតែដើរចេញ មិនសូម្បីនិយាយឬយកកែវភ្នែកមកមើលគេបន្តិច បែបថាចាត់ទុកគេដូចជាធូលីដីតូចមួយទៅហើយ។ ឯណាពីមុនតាមគេត្រុកៗសោះ ឥឡូវមកធ្វើឯងងរអីណា!
កុំអោយដល់វេនយើងអោយសោះណា!
Gunគិតក្នុងចិត្តដោយក្ដាប់មាត់បែបថាឃើញហើយគួរអោយក្នាញ់ណាស់ មុខឌឺដល់ក ទន្រ្ទាំជើងមិនសុខចិត្តដែលក្មេងម្នាក់នឹងមើលរំលងគេ ទើបគេដើរទៅអង្គុយពីលើភ្លៅរបស់Markដែលកំពុងតែអានសៀវភៅតាមចិត្តក្ដៅ។
«ធ្វើអីបងនឹង?»Markភ្ញាក់ផ្អើលបន្តិចព្រោះមិននឹកស្មានថាGunគេអាចមកដល់ទីនេះទាំងដែលកន្លែងមួយនេះជាកន្លែងសម្ងាត់របស់គេមិនដែលមានអ្នកមកនោះទេ ទាល់តែអ្នកជិតដិតនឹងគេទើបស្គាល់កន្លែងមួយនេះ គេទម្លាក់សៀវភៅលើកន្រ្តកហើយសួររាងតូចទាំងជ្រួញចិញ្ចើម
«ទើបតែដាច់ចិត្តនិយាយជាមួយយើងហ៎៎ អាក្មេងបិសាច អាក្មេងឆ្កួត!»Gunពេបមាត់និយាយដូចកូនក្មេងទារម្ដាយទិញទឹកដោះគោ ទឹកភ្នែកក៏ហូរមករហេមរហាម។
«កុំយំ!»Markលើកដៃទៅជូតទឹកភ្នែករបស់Gunថ្នមៗ ទទួលស្គាល់ថាពេលនេះគេកាត់ចិត្តបាន តែគេនៅតែចាញ់ទឹកភ្នែករបស់មនុស្សប្រុសចំពោះមុខ មានអារម្មណ៍ថាបេះដូងគេកំពុងធ្វើបាតុកម្ម រឹតតែGunមកអង្គុយលើគេបែបនេះទៀត វាធ្វើអោយបេះដូងដែលក្រៀមស្រពោនមិនដែលលោតញាប់តាំងពីថ្ងៃដែលGunព្រមភ្ជាប់ពាក្យជាមួយEmilyប្រែមកជាញាប់ញ័រដូចជាម៉ាសុីនឆក់។
«ត្រូវគ្នាវិញបានទេ យើងស្រឡាញ់ឯង»
«អត់!»Gunទម្លាក់ទឹកមុខចុះបន្តិច ទឹកភ្នែកក៏ហូរមកកាន់តែខ្លាំង បេះដូងគេលោតញាប់ដោយសារតែដឹងដល់អារម្មណ៍ឈឺនៅក្នុងបេះដូង គេនៅស្ងៀមនឹងថ្កល់មិននិយាយអ្វី តែក៏យកកែវភ្នែកពណ៌និលរបស់គេសម្លឹងចូលទៅប្រទាក់នឹងកែវភ្នែករបស់Mark តាំងចិត្តអោយMarkប្រើកែវភ្នែករបស់គេ មើលទម្លុះចិត្តខ្លួនថាគេពិតជាស្រឡាញ់Markអស់ពីបេះដូងពិតមែន ទោះពេលខ្លះគេល្ងង់ដែលតែងតែជ្រើសEmilyតែបេះដូងរបស់គេស្រែកទ្រហោរយំរកតែMarkម្នាក់គត់។ ពេលខ្លះក៏មានអារម្មណ៍ថាខុសដែលមិនដែលជ្រើសយកMark ពេលនេះក៏មានអារម្មណ៍ខុសជាខ្លាំងពេលដឹងធាតុពិតរបស់Emily។ ទើបគេស្ដាយក្រោយហើយព្យាយាមមកផ្សះផ្សាជាមួយMarkវិញនេះអី។
«ខ្ញុំសុំទោសតែខ្ញុំពិតជាមិនអាចស្រឡាញ់លោកបានពិតមែន ខ្ញុំឆ្អែតហើយ ឆ្អែតនឹងត្រូវមកយំដោយសារតែលោក ឆ្អែតដែលត្រូវមកឃើញលោកទៅស្និទ្ធនឹងអ្នកផ្សេងទាំងដែលខ្ញុំនៅអោយជ្រងោរៗ ពេលនេះខ្ញុំមិនដឹងថាលោកទៅទាក់ទងនឹងស្រីណា ខ្ញុំខ្លាចថាខ្ញុំនឹងក្លាយជាជនទីបីទៀត ខ្ញុំមិនចង់ធ្វើជាអ្នកំដររបស់លោកទេ ខ្ញុំមិនចង់ធ្វើទេសុំទោសផង»Markបន្តជូតទឹកភ្នែកអោយGun ព្រមទាំងនិយាយព្យាយាមអោយGunយល់ តែGunបែរជាកាន់តែយំមកកាន់តែខ្លាំងលើសដើម។
«យើងមិនបានអោយឯងធ្វើអ្នកកំដរយើងទេ យើងមិនបានតាំងចិត្តអោយឯងក្លាយជាជនទីបីទេ តែយើងហាមចិត្តខ្លួនឯងមិនបាន អ្នកណាប្រើអោយឯងទៅញ៉ែយើងធ្វើអី!»Gunខ្សឹកខ្សួលកាន់តែខ្លាំង ដៃតូចៗក៏លើកទៅវាយទ្រូងរបស់Markតិចៗ។
«សុំទោសផងចឹងដែលទៅញ៉ែលោក»Markទម្លាក់ដៃដែលជូតទឹកភ្នែករបស់Gunចុះបន្ទាប់ពីយល់ថាទោះជូតប៉ុន្មានលានដងទៀតក៏វាមិនស្ងួតGunក៏មិនឈប់យំដែរ។
«អាចទេប្ដូរពីពាក្យសុំទោសមកជាខ្ញុំស្រឡាញ់បងដូចពីមុន?»
«ប្រហែលគ្មានថ្ងៃនោះទៀតទេ»
«តែអូនស្រឡាញ់បង!»Gunចាប់មុខរបស់Markជាប់មុនពរលដែលគេទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់របស់Markដោយក្ដីនឹករលឹកបបូរមាត់មួយនេះដែលគេតែងតែថែថើបមករាល់ដងបន្ទាប់ពីនិយាយប្រយោគមួយដែលMarkមិនដែលគិតថាGunនឹងនិយាយចេញមក។
«បងឆ្កួតទេយ៉ាងម៉េចនឹង? កុំហៅខ្ញុំថាបងបែបនេះ ខ្លាចនរកអូសក!»Markដកបបូរមាត់ចេញ ព្រមទាំងស្ដីអោយGunបែបមិនទុក តែមានដែលទេនេះGun Napatណា បើចង់បានគឺត្រូវតែបាន។ Gunយកដៃតូចៗរបស់ខ្លួនចាប់កដៃMarkទាំងសងខាងឡើងទៅលើមុននឹងប្រើដៃម្ខាងទៀតប្រឡេះឡេវអាវរបស់Markចេញ។
ប្រើធម៌ត្រជាក់មិនព្រមមានតែប្រើធម៌ក្ដៅ!
Gunនិយាយក្នុងចិត្ត ស្របពេលដែលគេទម្លាក់បបូរមាត់ទៅប្រថាប់នឹងបបូរមាត់នោះម្ដងទៀត ដៃតូចក៏ព្រលែងកដៃរបស់Mark ប្ដូរមកអង្អែលទ្រូងរបស់គេវិញ។
«យើងសុំទោស!!»បន្ទាប់ពីឃើញថាការដែលគេយកខ្លួនមកប្រគេនដល់កន្លែងហើយ Markនៅតែមិនអើពើនៅតែរក្សាទឹកមុខស្មើថែមទៀត ទើបGunបញ្ឈប់សកម្មភាពរបស់ខ្លួនភ្លាមៗ ព្រមទាំងរកងើបចេញទៀតផងតែ...
«បងធ្វើអោយខ្ញុំគ្រប់គ្រងខ្លួនឯងមិនបានហើយចង់ដើរចេញទៅទាំងពាក់កណ្ដាលទីបែបនេះហ៎៎?»តែក៏ត្រូវMarkចាប់ដៃជាប់ ហើយគេក៏ធ្វើអីធ្វើទៅរឿងប្ដីប្រពន្ធគេទេ សុំអត់លូកដៃT_T

YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanfictionស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...