ភាគទី៣

177 11 0
                                    

Senior
****ភាគទី៣****

    «ចុមកាដុបឆែប ឯងភ្ញាក់តាំងពីពេលណា»Gunភ្លាត់មាត់ភ្ញាក់ពេលទុកទូរស័ព្ទហើយរកទៅងូតទឹកសម្អាតខ្លួនតែក៏ភ្ញាក់ពេលឃើញMarkបើកភ្នែកភ្លឹះៗសម្លឹងមកគេ។
    «ភ្ញាក់តាំងពីម៉ោង4ជាងម្ល៉េះ»
    «ហើយភ្ញាក់យូរហើយមិនព្រមនិយាយស្អីមួយម៉ាត់ទេ?យើងភ័យសឹងគាំងបេះដូងងាប់ទៅហើយ»
    «និយាយធ្វើអី បើនិយាយទៅបងដឹងថាខ្ញុំភ្ញាក់ ខ្ញុំម៉េចនឹងបានសម្លឹងមុខបងយូរៗបានទៅបាទ?»
    «ហុើយ សម្ដីបានណាស់ឯង កុំតែយើងអ្នកធ្វើអោយឯងដេកពេទ្យទេកុំអីយើងមិននៅដេកកំដរឯងទេហ៎៎ា»Gunងើបឈរហើយដើរមកក្បែរMarkដែលគេងលើគ្រែ។
    «មកងើបមកយើងយកទៅងូតទឹក ម្សិលមិញមិនបានងូតស្អុយខ្លួនងាប់ឥឡូវហើយ»
    «បាទប្រពន្ធសម្លាញ់»Markងើបអង្គុយហើយបង្អូសសម្លេងយ៉ាងវែង ហើយក៏បានទទួលរង្វាន់មួយដៃចំពីក្រោយក្បាលរបស់Gunទះគេផងដែរ។ Markអង្អែលក្បាលត្រង់កន្លែងដែលcrushសំណព្វចិត្តវ៉ៃអម្បាញ់មិញតិចៗហើយពេបមាត់សម្លឹងមុខGunយ៉ាងគួរអោយអាណិត។
    «ចរិតដូចក្មេង5ឆ្នាំតែចង់ធ្វើប្ដីយើងផងហ៎៎ អាក្អូន?»Gunប្រឡេះឡេវអាវរបស់Markបណ្ដើរសួរគេនៅសំណួរដល់ចុកចាប់ដល់បេះដូងបណ្ដើរ។ Markពេលស្ដាប់ឮហើយគេក៏ចាប់អោបចង្កេះរបស់Gunហើយផ្ដួលគេទៅលើគ្រែពេទ្យ ដោយមាឌធំរបស់គេនៅពីលើGun។
    «ចង់ដឹងថាខ្ញុំធ្វើប្ដីបងបានឬអត់ទាល់តែសាក»Markវ៉ៃចិញ្ចើមច្រលើមដាក់Gunដែលកំពុងញ័រមាត់តតាត់។ សន្សឹមៗបបូរមាត់របស់Markកំពុងតែធ្វើដំណើរទៅប្រថាប់លើបបូរមាត់របស់Gun សល់តែបន្តិចទៀតទេមាត់ពួកគេនឹងប៉ះគ្នាទៅហើយតែ...
    «ក្រាក!»
    «អីយ៉ូយ អាChiយើងថាយើងមកខុសពេលហើយ តោះចេញទៅវិញសិន»ទ្វារបន្ទប់ត្រូវបានបើកដោយNanonនិងChimonដែលតាំងចិត្តមកមើលមិត្តថាគេដាច់ខ្យល់ឬនៅតែនេះពេលដែលបើកទ្វារមកក៏ឃើញថាមហាមិត្តរបស់គេកំពុងតែនៅពីលើcrushរបស់គេ ទើបទាំងពីរនាក់ឈានជើងថយក្រោយហើយNanonក៏បបួលChimonចេញទៅវិញ។
    «អឺយ មិនដូចអីដែលប្អូនៗគិតទេណា»Gunប្រញាប់ច្រានMarkចេញហើយប្រកែកទាំងគ្រវីក្បាលញាប់ស្អេកMarkក៏សើចតិចៗក្នុងបំពង់កព្រោះអស់សំណើចនឹងសំណព្វចិត្តរបស់គេ។
    «មិនបាច់អៀនទេបងសុតតែជាគ្នាឯង»Chimonនិយាយហើយសើចស្ញេញ
    «គ្នាឯងក្បាលឯងស្អី យើងទៅរាប់ជាមួយពួកឯងតាំងកាល ហើយមើលម៉េចឃើញយើងអៀន? ហឺយធុញណាស់វើយ ទៅងូតទឹកវិញ»Gunក្ដៅឆេវដែលមានអ្នកមកថាគេអៀន ទើបដាក់ម៉ាក្បាច់អោយអ្នកដែលក្នុងបន្ទប់ចុកឈាម មុននឹងដើរអេះក្បាលរួចចូលបន្ទប់ទឹក។
    «អាMarkប្រពន្ធឯងកាចម្ល៉េះ?»NanonដើរមកជិតMarkហើយខ្សឹបសួរតិចៗ។
    «ឯងចង់សុីកែងដៃយើងទេ?»
    «បានហើយៗ ពីរនាក់ឯងនេះជួបគ្នាពេលណាក៏ខាំគ្នាដូចឆ្កែ»Chimonនិយាយទាំងហត់នឿយហើយដើរមកអង្គុយលើសាឡុង។ មិនអោយនិយាយយ៉ាងម៉េចបើពីរនាក់នឹងជួបគ្នាពេលណាក៏ឈ្លោះគ្នាមិនលោះពេល ឡើងគេធុញដល់កម្រិតទៅហើយ។
    «Chiហ៎៎»Nanonបញ្ចេញសម្លេងញ៉ិកញ៉ក់ហើយមកអង្គុយជិតChimon។ Chimonក៏ដាក់គេមួយដៃត្រង់ស្មា
    «អាចង្រៃ កុំមកធ្វើសំឡេងចឹងដាក់យើង ធុញ!»
    «ថ្ងៃនឹងកើតអី ថីមករដូវហ៎៎?»
    «មករដូវឪឯង»
    «បើមិនមករដូវហើយថីខឹងម៉េះថ្ងៃនឹង?»
    «ឯងដែលឃើញប្រុសមករដូវ?»
    «អត់ផង»
    «ហើយហែងថាយើងមករដូវរកងាប់ស្អី?»
    «ក៏មកពីឯងនិយាយដូចម៉ួម៉ៅ បែបស្រដៀងៗពេលសង្សារយើងមកដែលទើបយើងនិយាយបែបនឹង»
    «អាចង្រៃយើងមួម៉ៅមកពីឃ្លាន ហែងលេងទៅយកយើងតាំងពីព្រឹកមិនទាន់សុីអីផង»Chimonនិយាយបណ្ដើរអង្អែលពោះដែលក្រៀមស្វិតដូចផ្កាស្រពោនរបស់គេបណ្ដើរ។ មកពីលោកម្ចាស់Nanonនឹងហើយទៅយកគេតាំងពីព្រលឹម មិនទាន់បានលុបមុខដុសធ្មេញអីផងក៏ស្រែកហៅគេអោយផ្អើលភូមិ។ អ្នកណាមិនខឹង ធ្វើអោយគេដាច់បាយហើយត្រូវខ្មាសគេទាំងព្រឹកទៀតព្រោះអ្នកភូមិនាំគ្នាផ្អើលឈូរឆរមកមើលគេ ពេលមកដល់ពេទ្យក៏ឃើញលោកប្រុសMarkផ្អែមល្ហែមជាមួយcrushរបស់គេទៀត! គិតមើលគួរអោយឈឺចិត្តទេ?
    «ហុើយ បានហើយយើងជ្រេញឯងពីរនាក់ណាស់ ធ្វើខ្លួនមើលតែសង្សារគ្នា»Markនិយាយផូង ធ្វើអោយបេះដូងChimonលោតលឿនៗព្រោះញាប់ញ័រ...
    បានគេបង្អាប់ជាមួយcrushបែបនេះមានក្ដីសុខណាស់វើយ!
    Chimonគិតក្នុងចិត្តទាំងត្រេកអរព្រោះទីបំផុតមានអ្នកបង្អាប់គេជាមួយcrushហើយT_T គេញញឹមចេញមកទាំងភ្លេចខ្លួនធ្វើអោយMarkនិងNanonចាប់ផ្ដើមសង្ស័យ។
    «Monឯងស្រឡាញ់អាNonហ៎៎?»Markសួរពេលចាប់បាននូវស្នាមញញឹមភកលេចខ្លួនរបស់Chimon...
    «អាឡប់ ដូចNanonនេះណាយើងទៅស្រឡាញ់? ចាំជាតិក្រោយទៅមិត្ត»Chimonនិយាយដោះសារព្រោះខ្លាចថាអ្នកទាំងពីរនឹងចាប់បានថាគេលួចស្រឡាញ់Nanon...គេខ្លាចថាគេនឹងបាត់បង់ទាំងមិត្តភាពដែលខំសាងមិនសល់...
    «ធ្វើមើលតែយើងស្រឡាញ់ឯងចឹង»NanonមើលមុខChimonចំៗហើយក៏និយាយច្បាស់ៗ... វាកាន់តែធ្វើអោយបេះដូងChimonកាន់តែខ្ទេចខ្ទាំ...
    «ហុើយ យើងនិយាយលែងសោះ ឯងអីក៏យកជាការម្ល៉េះអាNon?»
    «យើងដឹងតើ យើងក៏និយាយលែង ហាហា មើលមុខអាChiចុះ»
    មិនបាច់ជាតិក្រោយទេ អូនលង់ស្នេហ៍បងនៅជាតិនេះហើយ...
    Chimonនិយាយក្នុងចិត្តទាំងសោកសៅ ឈឺទេ ស្រឡាញ់គេតែក៏មិនហ៊ានសារភាពបានត្រឹមលាក់វានៅក្នុងជម្រៅចិត្ត...
    «បងGunហេតុអីងូតទឹកយូរម្ល៉េះ ខ្ញុំនឹកបងចង់ស្លាប់ទៅហើយ»Markស្ទុះវឹងទៅអោបដៃរបស់GunពេលដឹងថាGunបើកទ្វារបន្ទប់ទឹកភ្លាមៗ Nanonគ្រវីក្បាលតិចហើយសើច។
    «អាMarkឆ្កួតនឹងបងGunដល់កម្រិតព្យាបាលលែងជាហើយ»Nanonខ្សឹបប្រាប់Chimonដែលនៅកៀនខ្លួនហើយ សើចChimonក៏សើចតាមដើម្បីកុំអោយគេសង្ស័យថាខ្លួនកំពុងតែ...សោកសៅ!
    «អាMark ល្មមៗបានហើយយើងឃ្លានវើយ ពេទ្យអោយឯងចេញពីពេទ្យហើយ ទៅងូតទឹកអាលទៅរៀន កុំយូរពេក តិចយើងឃ្លានមួម៉ៅដាក់ឯងមួយកៅអី»Chimonប្រាប់ព្រមទាំងលើកកៅអីមកបង្ហាញជាការគម្រាម Markសម្លក់គេបន្តិចហើយក៏ចូលងូតទឹកបាត់...

♡Senior♡ (រដូវកាលទី១) /ចប់/Where stories live. Discover now