ភាគទី ៧

153 8 0
                                    

•Senior
****ភាគទី៧****
  
   «បានអៃ ឈ្លោះឡើងហត់ហៃ គេគេងអៃ!»Markពត់ដៃពត់ជើង និយាយទៅកាន់បងប្រពន្ធរបស់គេដែលផ្អែកខ្លួនលើកៅអីឡានសម្លឹងមើលទៅទេសភាពផ្នែកខាងក្រៅ...
   «អួយ Markឯងធ្វើស្អីនឹង ក្រែងថាគេងនោះអី?»Gunស្រែកចាចបន្ទាប់ពីមានក្រណាត់តូចមួយបានមកតាំងខ្លួននៅលើភ្នែករបស់គេ Markយកក្រណាត់តូចពណ៌ក្រហមដិតនោះមកចងភ្នែកកុំអោយGunមើលឃើញអ្វីទាំងអស់។ Markប្រញាប់ចុះពីលើឡានហើយទៅបើកទ្វារម្ខាងទៀតនៅផ្នែកដែលGunអង្គុយ ហើយចាប់បីGunទៅកន្លែងមួយដោយថ្នមបំផុត។ Gunស្រវាអោបករបស់Markជាប់ ព្រោះតែខ្លាចធ្លាក់ ណាមួយក៏មិនទុកចិត្តអាក្មេងម្នាក់នឹងផង ទម្លាក់គេ
អីបាក់ឆ្អឹងខ្ទេចតាម៉ង។
   MarkបានបីGunមកឆ្នេរសមុទ្រដែលរាងឆ្ងាយដាច់ពីគេដែល នាយដាក់Gunចុះហើយក៏ស្រាយក្រណាត់តូចនោះចេញ។ Gunឈរសម្លឹងមើខ្លួនឯងដែលកំពុងនៅក្នុងរង្វង់ភ្លើងទៀនដែលរៀបចំជារាងបេះដូង ព្រមទាំងមានស្រទាប់ផ្កាកុលាបពណ៌ក្រហមស្រស់រោយនៅក្នុងរង្វង់ទៀន នៅខាងក្រៅរង្វង់ទៀនទាំងនោះមានគប់ភ្លើងដែលដាក់បំភ្លឺ។ Gunឈរស្រូបខ្យល់បរិសុទ្ធចូលពេញសួតស្ដាប់សំឡេងទឹកសមុទ្រព្រមទាំងសំឡេងខ្យល់ដែលបក់ជុំវិញខ្លួនផងដែល។ គេភ្លើតភ្លើននឹងភាពស្រស់ស្អាតនូវរបស់ជុំវិញខ្លួននិងភ្លេចគិតពីMark បន្ទាប់ពីនឹកឃើញគេវិញក៏ឃើញរាងកាយរបស់Markលត់ជង្គង់ចំពោះមុខគេព្រមជាមួយចិញ្ចៀនក្នុងដែទៅហើយ។
   «ខ្ញុំដឹងថាពួកយើងទើបតែស្គាល់គ្នា ដឹងថាបងមិនទាន់ព្រមនឹងក្ដីស្រឡាញ់ដែលខ្ញុំអោយបង វាភ្លាមៗពេក សូម្បីខ្ញុំក៏មិនទាន់ព្រមដែល តែក្នុងថ្ងៃនេះ ថ្ងៃដែលខ្ញុំក្លាហាននាំបងមកទីនេះដើម្បីសុំបងធ្វើសង្សារ តើបងព្រមទទួលយកក្មេងរឡិករឡក់ដូចខ្ញុំដែរទេ? បងព្រមទទួលយកក្មេងឡប់ៗម្នាក់នេះដែរទេ? ទោះបីបងបដិសេធក៏មិនអីដែរ...»Markប្រមូលភាពក្លាហាននិយាយពាក្យដែលកប់នៅក្នុងចិត្តចេញមកបរិយាយអោយGunស្ដាប់ទាំងបេះដូងលោតឌុកដាក់ ភ័យក៏ភ័យអរក៏អរ!
   «គឺ...»
   «បងបដិសេធហ៎៎ មិនអីទេខ្ញុំយល់»Markនិយាយចេញទៅទាំងអួលដើមក ទឹកភ្នែកក៏វាដក់នៅជាប់ប្រឡង់ភ្នែកទាំងគូរ ពេបមាត់ដូចកូនក្មេង5ឆ្នាំ ច្រមុះក៏ឡើងក្រហមតិចៗ។ គេយកចិញ្ចៀនទុកវិញហើយងើបឈរធម្មតា តែអាទឹកភ្នែកចង្រៃឥតត្បាតនោះក៏ហូរមកស្របគ្នានិងអារម្មណ៍ដែលឈឺចាប់ក្នុងទ្រូង...
   «ឈប់យំទៅ មើលចុះយំបែបនេះមិនស្អាតទេណា ហើយយើងឆ្លើយឬនៅថាបដិសេធ?»Gunលូកដៃទៅជូតទឹកភ្នែកចេញពីផែនថ្ពាល់ស្អាតហើយប្រាប់ដោយសម្លេងស្រាលៗ។
   «ហុឹក! ហុឹក! មកពីបង អុប!»Markអណ្ដឺតអណ្ដកយំល្ហេមល្ហាម ស្រម៉េកស្រម៉កដូចកូនក្មេងប្រឹងនិយាយពាក្យពេជន៍ទាំងប៉ុន្មានប្រាប់បងប្រពន្ធរបស់ខ្លួន តែមិនទាន់និយាយចប់ផងពាក្យសម្ដីទាំងប៉ុន្មានត្រូវរត់ទៅនៅក្នុងខួរក្បាលវិញព្រោះថាបបូរមាត់របស់Gunបានឃាត់ឃាំងដោយការយកមកជញ្ជក់ថែថើបបបូរមាត់របស់Mark។ GunថើបMarkដោយការផ្អែមល្ហែម ថ្នាក់ថ្នមដូចជាដួងចិត្តជាមួយបទពិសោធន៍ក្មេងខ្ចីរបស់ខ្លួន តែចង់ក្មេងខ្ចីអាម៉េចក៏អូនប្ដីម្នាក់នៀកទទួលយកបានតែទាំងអស់នឹង ហិហិ។ Markស្រាក់ដៃទៅអោបចង្កេះGunអោយរាងកាយទាំងពីរផ្អឹបគ្នាស្ទើរតែរលាយចូលគ្នាទៅហើយ។ ទាំងពីរនាក់ឈរថើបគ្នាយ៉ាងយូរទម្រាំតែGunដកបបូរមាត់ចេញព្រោះតែរកខ្យល់ដកមិនបាន(គេក៏ចេះខ្លាចស្លាប់ដែល!) តែហារមាត់ត្រដររកខ្យល់មិនទាំងបានប៉ុន្មានផងក៏ត្រូវMarkលោមកថើបម្ដងទៀត លើកនេះទាំងផ្អែមល្ហែម ទាំងក្ដៅគគុកដូចខ្ទះដាក់លើភ្លើង Markចាប់ពរGunអោយពាក់ជើងនៅលើចង្កេះគេហើយថើបគ្នាគ្មានខ្វល់ក្បាលអ្នកសរសេរដែលនៅsingleយ៉ាងគ្រាំគ្រាឡើយ។ រយះពេល5នាទីក្រោយMarkក៏ដាច់ចិត្តព្រលែងបបូរមាត់តូចដូចក្លែបក្រូចចេញទៅទាំងដាច់អាល័យ តែមកពីគ្មានខ្យល់អោយដកដង្ហើមខ្លាចងាប់បាត់លែងបានស្វីតអោយអ្នកសរសេរអៀនប៉ាកាច់តែម្នាក់ឯងទៀត ទើបគេលើកបីGunអោយមកគេងកើយទ្រូងខ្លួនលើអន្រឹង ក្បែរទឹកសមុទ្រដល់ល្វឹងល្វើយ...
   «Markឯងដឹងទេ ពេលនេះយើងច្របូកច្របល់ណាស់មិនដឹងយ៉ាងម៉េចអោយប្រកដទេ ដឹងត្រឹមតែថាចង់ឃើញមុខឯង ចង់ញុាំបាយជាមួយឯង ចង់ចំណាយពេលនៅជាមួយឯងអោយយូរៗ»GunអោបMarkដែលនៅពីក្រោមខ្លួនយ៉ាងជាប់ដូចខ្លាចរបូតគេចេញទៅបាត់ ព្រមទាំងនិយាយនូវពាក្យដែលគេចង់និយាយទៅកាន់Mark។ ឯអាតាបុិកំពូលក្បាលខូចនឹងវិញគ្រាន់តែឮហើយក៏ញញឹមចេញមកយ៉ាងរីករាយឥតឧបមា អារម្មណ៍ឈឺចាប់អម្បាញ់ក៏ស្រាកស្រាន្តទៅវិញតាមខ្យល់ដែលបក់មក ជំនួសដោយអារម្មណ៍ត្រេកអរវិញ...
   «សប្បាយចិត្តមែនទែនដែលឮបងនិយាយបែបនេះ»Markអង្អែលក្បាលរបស់Gunតិចៗហើយតបទៅវិញទាំងត្រជាក់ចិត្ត ហុហុ។
   «អាចង្រៃ យើងនិយាយផ្អែមជាមួយឯង ក៏មិនមែនអោយឯងមកអង្អែលក្បាលយើងដែល យើងបងឯងណាវើយ!»
   «គេromancticក៏មិនបាន គម្រិះ!»
   «សុខចិត្តគម្រិះក៏មិនអោយក្មេងមកវ៉ៃស្មើ!»
   «ហុឹស កុំថាឡើយវ៉ៃស្មើ ខ្ញុំនៅលើបងទៀតហ៎៎»
   «អាឡប់ ខួរក្បាលឯងពោរពេញទៅដោយអាគំនិតអាក្រក់ៗបែបនេះហ៎៎?»
   «ញុយ អូនអត់ទាន់និយាយអីផង»
   «កុំមកធ្វើពើ អាចង្រៃនៅលើស្អី ឯងនិយាយអម្បាញ់មិញ»
   «គេថាគេរៀនពូកែជាងសោះ ហុឹស!»
   «យើស ដឹងមកពីណាថារៀនពូកែជាងយើង»
   «កុំមកចេះដឹងរឿងក្មេងៗ កញ្ចាស់ដូចជាបងមិនអោយដឹងទេ»
   «យើងកញ្ចាស់មែនតែអាចធ្វើអោយអាក្មេងខ្លះវាលង់ងើបក្បាលមិនរួចបាន!»
   «ហុើស គេមិនបានលង់ងើបក្បាលមិនរួចគេគ្រាន់តែងប់ងល់តែប៉ុណ្ណឹង!»
   «ឆឺស ន័យដូចតែគ្នារេ»
   «ខុស!»
   «ដូចគ្នា»
   «ខុសៗៗៗ ហុឺៗមិនសុខចិត្តទេ ប្រពន្ធស្អីចរិតបែបនេះ? ប្រពន្ធគេផ្សេងយកចិត្តប្ដីដល់ក ដល់ប្រពន្ធខ្ញុំម៉េចក៏ប្រកែកតម្លើងសសៃកដាក់ប្ដីចឹង»
   «ពីណាប្រពន្ធឯង យើងប្ដីឯងណាវើយ»
   «ឆឺស មាឌអោយតូចមកចង់ធ្វើប្ដី?»
   «តូចមែនតែខ្លឹម!»
   «អាបងកញ្ចាស់កញ្ចាញ់ចេកក្រៀមចិត្តអាក្រក់ ខ្លួនជាbottomតែតម្លើងរឹកចង់ធ្វើtop!»
   «ថាអោយអ្នកណាកញ្ចាស់កញ្ចាញ់ចេកក្រៀម?»
   «មិនដឹងទេ អ្នកណាស្ដាប់ឮហើយក៏ទទួលយកទៅមិនបានថាអីទេ!»
   «យើស អាឡប់! មុនថាអោយយើងមើលខ្លួនឯងផង! រៀនឆ្នាំទី1មើលមាឌឡើងឌាំង! មុខអោយដូចកូនក្មេងតែចង់ធ្វើប្ដី!»
   «ហឺស គេមានជំនាញចង់ធ្វើអីក៏បាន»
   «ហុើយ និយាយជាមួយលើកណាបើមិនឈ្លោះទើបចម្លែក!»
   «បើចង់បាត់ឈ្លោះណាស់ក៏បែបនេះទៅ...»Markផ្ងើយចង្ការរបស់Gunអោយមុខរបស់គេងើយមកប្រសព្វនឹងមុខរបស់ខ្លួនហើយក៏ប្រថាប់បបូរមាត់លើបបូរមាត់តូច។ ទាំងពីរនាក់ថើបគ្នាយ៉ាងយូរហើយក៏ដកបបូរមាត់ចេញពីគ្នាមុននឹងGunជ្រប់មុខនឹងទ្រូងរបស់Markយ៉ាងអៀនខ្មាស ដូចស្រីក្រមុំ!
   ចង្រៃយ៍ ខំស្បថថាមិនអោយវាថើបតែឡូវវាកេងចំណេញថើបឯងរហូត!
   Gunលួចជេរក្នុងចិត្តយ៉ាងសម្ងាត់ដោយក្ដៅចិត្ត ធ្លាប់សច្ចាថានឹងមិនអោយក្មេងនឹងមកថែថើបគេទៀតទេ តែនេះស្អីអោយទាំងថើបនៅប្រគេនខ្លួនអោយក្មេងនឹងធ្វើអីតាមចិត្តទៀត!
   «ងរង៉ក់ដូចស្រីក្រមុំ!»ពាក្យសម្ដីដែលចេញពីមាត់របស់Markធ្វើអោយGunងើបមុខមកសម្លក់Markដូចចង់ហក់ទៅហែកសាច់គេសុីទាំងដុំុៗ អ្នកណាមិនខឹងសុខៗមកហៅគេថាដូចស្រីក្រមុំទាំងដែលគេជាប្រុស!
   «អ្នកណាស្រីក្រមុំ?»
   «បងនឹងហើយមានអ្នកណាទៀត?»Markយកថ្ងាសរបស់ខ្លួនមកញីញក់លើថ្ងាសរបស់Gunយ៉ាងគ្រឺតខ្នាញ់ប្រុសចាស់ជាទីបំផុត តាមចិត្តចង់ ចង់តែចាប់គីនទេ><
   «យើងមិនមែនជាស្រី!»
   «តែងរង៉ក់ដូចក្មេងស្រី!»
   «យើងមិនបានងរ!»Gunតបតទៅប្រុសក្មេងរបុិលរប៉ូចវិញដោយការញីថ្ងាសទៅមកៗខ្លាំងៗបំណងអោយMarkឈឺតែក្មេងនឹងមិនឈឺនៅញញឹមបានយ៉ាងស្រស់ទៀត ចុងក្រោយគេនឹងហើយអ្នកឈឺថ្ងាសតែឯង! ទើបគេប្រញាប់ដកថ្ងាសចេញហើយគេងកើយលើទ្រូងMarkតាមធម្មតាវិញ។
   «ដឹងហើយថាអៀន!»
   «ឆឺស ខ្ជិលប្រកែកណាស់»
   «ខ្ជិលក៏ខ្ជិលទៅ ឆឺស!»បន្ទាប់ពីនោះប្រយោគមួយនេះក៏ក្លាយទៅជាប្រយោគចុងក្រោយសម្រាប់រាត្រីមួុយនេះ ទាំងពីរនាក់លង់លក់ដោយកៀកកើយគ្នានៅលើឆ្នេរក្បែរសមុទ្រដែលមានខ្យល់បក់ល្ហើយៗ... ហើយក៏ធ្វើអោយអារម្មណ៍អ្នកសរសេរអណ្ដែតអណ្ដូងចង់មានស្នេហាដូចគេដែល><

+ព្រឹកឡើង
   Markភ្ញាក់មុនGunក៏ចាប់បីនាយកម្លោះមាឌតូចដើរសម្ដៅទៅសណ្ឋារគារដែលគេបានកក់ទុកតាំងតែពីយប់មិញ ដោយថ្នាក់ថ្នមដូចកែវព្រោះខ្លាចថាបណ្ដូលចិត្តនឹងភ្ញាក់។ Markដាក់បេះដូងគេលើពូកថ្នមៗហើយក៏ចូលទៅសម្អាតខ្លួនបាត់។
   «យើងនៅកន្លែងណានឹង អឺស តិចគេចាប់ជម្រិតយើងហើយសម្លាប់អាMarkបាត់ទៅ»Gunភ្ញាក់ឡើងទាំងមមីមមើហើយក៏ត្រូវភ្ញាក់ដូចគេចាប់ទះពេលដឹងថាខ្លួនមិនៅមាត់ឆ្នេរដូចកាលពីយប់ គំនិតឡប់ៗក៏ផុសមកក្នុងខួរក្បាល ភ័យក៏ភ័យ ខ្លាចក៏ខ្លាច!
   ក្រាក!
   «Mark!!!យើងស្មានតែឯងងាប់បាត់ហើយ ហុឹកៗ»សម្លេងបើកទ្វារបន្ទប់ស្របនឹងរាងកាយរបស់Markដែលស្លៀកតែកន្សែងត្រឹមចង្កេះនឹងមានកូនកន្សែងតូចមួយទៀតនៅលើ.ក. ធ្វើអោយGunសប្បាយអរដូចបានវត្ថុទិព្វស្ទុះងើបពីគ្រែហក់មកអោបMarkអោយត្រជាក់ចិត្ត។ Markងីងើៗព្រោះមិនដឹងរឿងអីចេញពីងូតទឹកក៏ត្រូវបងប្រពន្ធចាប់អោប តែមិនថ្វីទេបងប្រពន្ធសំណព្វចិត្ត សំណព្វប៉ែតអោបហើយ ត្រូវតែនៅអោយស្ងៀមអោយបតបវិញ ហិហិ។
   «ហុឹកៗ ឯងប្រកាច់ទៅណាមិញនឹង យើងស្មានតែគេចាប់ជំរិតយើងហើយសម្លាប់ឯងចោលបាត់ហើយ»Gunរៀបរាប់ទាំងដៃនៅតែអោបMarkជាប់មិនលែងទើបMarkគេចាប់ជើងMarkអោយពាក់លើចង្កេះគេមុននឹងទៅអង្គុយលើកៅអីក្បែរនោះ។

   Markអស់សំណើចតិចៗ ដៃក៏អង្អែលខ្នងតូចតិចៗជាការលួងលោម។
   «ហាហា គ្មានអ្នកណាសម្លាប់ខ្ញុំបានទេ ក្រៅពីបង»Markនិយាយច្បាស់ៗ ប្រាកដប្រជា តែវាធ្វើអោយGunប្រែទឹកមុខទៅជាមិនល្អភ្លាមៗតែក៏ប្រឹងលាក់មិនអោយMarkឃើញ។
   «ឆឺស គេខំបារម្ភ»Gunតបតទៅវិញតែដៃក៏មិនព្រមព្រលែងពីករបស់Markនៅទាញកន្សែងដែលទើសទែងនោះចោលទៀត។ តែគេក៏ចាប់អារម្មណ៍ថានៅម្រាមដៃនាងនាដៃខាងឆ្វេងរបស់ខ្លួនមានចិញ្ចៀនដាំពេជ្រជារាងអក្សរ"M"ពាក់លើ នាយចម្លែកចិត្តបន្តិចហើយក៏ព្រលែងដៃពីករបស់Mark។
   «Markចិញ្ចៀនស្អីមកនៅលើដៃយើង?»
   «ចិញ្ចៀនចងស្នេហ៍»
   «ចងស្នួយក្បាលឯង យើងសួរមែនណា!»
   «ក៏ចិញ្ចៀនកក់បងទុក មិនអោយអ្នកណា បងជារបស់ខ្ញុំតែម្នាក់ ជារបស់Mark Siwatតែម្នាក់គត់!»
   «អាឡប់!»
   «មិនបានឡប់ទេ!»
   «ឡប់ហើយថាមិនឡប់!»
   «បើឡប់ម៉េចធ្វើប្ដីបងបាន?»
   «យើស តិចយើងចាប់អោយធ្វើប្រពន្ធយើងបានងើបពីគ្រែលែងរួច»
   «មុននឹងខ្ញុំងើបពីគ្រែមិនរួច ចឹងបងគួរតែងើបពីគ្រែមិនរួចមុនខ្ញុំហើយ»បន្ទាប់ពីបញ្ចប់ប្រយោគរបស់ខ្លួនហើយ Markក៏លោមកត្របាក់បបូរមាត់តូច ថែថើបថ្នាក់ថ្នមដូចបណ្ដូលពេជ្រហើយក៏បង្កើតជាសង្គ្រាមដល់ក្ដៅគគុកទាំងព្រឹក...

~ណេរីសសា

♡Senior♡ (រដូវកាលទី១) /ចប់/Where stories live. Discover now