•Senior
***ភាគទី១៣***«ខ្ញុំសួរបងអម្បាញ់មិញឆ្លើយបានឬនៅ?»Markដាក់Gunអោយអង្គុយលើពូកមុននឹងចូលទៅអង្គុយក្បែរហើយសួរ។
«ក៏ឈឺនឹងណា ធ្មេញឯងមុតដូចកាំបិត ព្រឹកមិញមិនដឹងកើតឡប់អីមកបឺតឈាមយើង»Gunឆ្លើយទាំងចង់យំអីបន្តិច។ ក៏ដោយសារចាប់ផ្ដើមឈឺរបួសនឹងណា ស្បែកមនុស្សមិនមែនដែកដែលគ្មានជីវិតមិនចេះឈឺទេ។
«សុំទោសណា»Markអោបអ្នកក្បែរខ្លួនពេញៗដៃដូចអោបតុក្កតា។ ក្ដីសុខនៀកវារាលដាលពេញបេះដូងហើយ
ហុហុ><
«ធ្វើសំឡេងម្ញ៉េកម្ល៉េះ? ព្រឺសម្បុរណាស់»
«ដើម្បីអោយបងស្រឡាញ់ខ្ញុំខ្លាំងៗនេះអី»Markកាន់តែអោបGunខ្លាំងឡើងៗស្ទើរតែអោយអ្នកដែលមានមាឌតូចជាងនោះថប់ដង្ហើមស្លាប់ទៅហើយ។
«អឺរ មើលលែងសិនមើលដកដង្ហើមមិនចេញ អួយ!»កាន់តែប្រាប់Markកាន់តែផ្ឌឺអោបកាន់តែខ្លាំង ទើបGunស្រែកដោយការឈឺចាប់។
«មិនលែង ហុឹមៗៗៗៗៗ!!»Markធ្វើមុខឌឺដាក់មុននឹងអោបមកថើបថ្ពាល់, ក, និងទ្រូងដែលមានអាវគ្របពីលើ។
«Markរសើបណាស់ លែងមើល អួយ»
«មិនៗ យ៉ាងម៉េច»
«បើមិនលែងទេ ឈប់អោយថើប ឈប់អោយប៉ះរហូតហើយណា»គ្រាន់តែឮពាក្យគម្រាមភ្លាមMarkក៏ប្រញាប់ព្រលែងខ្លួនរបស់គេភ្លែត។ Gunអស់សំណើច សើចចេញមកខ្លាំងៗ ព្រោះតែមុខរបស់Markដូចជាក្មេងដែលសុំលុយម៉ាក់មិនបាននឹងណា។
«ឈប់សើច តិចថើបអោយស្លេកទៅ»
«សើចយ៉ាងម៉េច ហាសហាៗៗ អុប»Gunផ្គើនMarkដោយការសើចខ្លាំងៗ តែក៏ត្រូវលេបចូលក្នុងពោះវិញភ្លាមៗព្រោះថាMarkមកថើបបំបិទមាត់គេនោះអី><
«ផ្អែមដូចសូកូឡា»Markដកបបូរមាត់របស់គេចេញហើយពោលដាក់អ្នកចំពោះមុខ មុននឹងអោនទៅគ្រប់គ្រងបបូរមាត់តូចនោះម្ដងទៀត។ ស្នាមថើបដែលពោរពេញដោយភាពផ្អែមល្ហែម ក្ដៅគគុករវាងអតីតគូរស្នេហ៍... Markដួសដងយកភាពផ្អែមល្ហែមក្នុងមាត់របស់Gunដោយភាពពេញចិត្ត មនុស្សអីបបូរមាត់ផ្អែមថើបមិនចេះជិនណាយ អ្នកណាបានថើបប្រាកដជាជាប់ចិត្ត ក្លិនកាយក៏ក្រអូបពេលច្រមុះប៉ះក្លិនចង់តែចាប់មកថើបអោយក្រហមស្បែក។
«ខ្ញុំដោះអាវហើយណា»Markដកបបូរមាត់ចេញទាំងដង្ហក់ខ្យល់មុននឹងសុំអនុញ្ញាតពីម្ចាស់ខ្លួន Gunងក់ក្បាលអនុញ្ញាតទើបMarkប្រញាប់ប្រឡេះឡេវចេញបោះវាទៅម្ខាង ហើយអោនមកថើបទ្រូងរាបស្មើរបស់Gun។ បន្ទាប់ពីថើបផ្នែកខាងមុខអស់ចិត្តហើយ នាយក៏ចាប់ផ្ដួលGunអោយផ្កាប់មុខនឹងពូក ហើយចាប់ដៃរបស់Gunឡើងលើក្បាលមុននឹងថើបខ្នងរបស់គេរហូតដល់ឡើងក្រហមនិងមានស្នាមជាំឈាមក្រហមក្រម៉ៅជាប់ពាសពេញ។ អស់ពីខ្នងក៏ចូលផ្នែកក រហូតដល់សក់ក្បាល ហើយក៏បង្វែរខ្លួនGunអោយផ្ងារវិញ រួចក៏ថើបថ្ងាស ថ្ពាល់ ចុងក្រោយគេក៏បបូរមាត់។
«ប...បានហើយ»Gunប្រញាប់ប្រកែកនិងMarkបន្ទាប់ពីគេដកបបូរមាត់ចេញដោយសារតែនាយខ្លាចថាMarkនិងធ្វើអ្វីលើពីថើបនឹងណា។
«សន្យាថាមិនធ្វើអីលើសពីថើបទេ»មាត់និយាយតវ៉ាតែដៃក៏កំពុងតែដោះឡេវខោរបស់Gunនិងទម្លាក់វាចុះទៅក្រោមហើយឆ្កឹះចេញពីរាងកាយតូច។ ពេលនេះខ្លួនរបស់Gunសល់តែក្រណាត់តូចមួយដែលបិទបាំងផ្នែកក្រោមរបស់គេប៉ុណ្ណោះ។ Markប្រញាប់ចាត់ការថើបបង្អូសពីភ្លៅរហូតដល់កជើងបន្សល់សាកស្នាមពេញជើង។ បន្ទាប់ពីថើបនិងស្រង់ក្លិនផ្កាពីខ្លួនរបស់Gunអស់ចិត្តហើយគេក៏ដើរទៅបន្ទប់ទឹកដោះស្រាយធុរះផ្ទាល់ខ្លួន(ប្រហែលដឹងហើយថាធ្វើអី-,-)
Gunងើបអង្គុយសម្លឹងមើលទៅរាងកាយរបស់Markដែលដើរចូលបន្ទប់ ពេលនេះក៏ស្រគារពេញខ្លួន ស្នាមស្នេហ៍ក៏នៅពាសពេញសព្វរាងកាយតាំងពីក.រហូតដល់កជើង មិនសល់ នេះទាល់តែរកអាវដៃវែងខោជើងវែងមកស្លៀកទើបបិទបាំងស្នាមទាំងនេះជាប់។
«អាបិសាចថើប ថើបនោះថើប!»Gunលួចជេរតិចៗទាំងចង់យំនេះអោយគេចេញទៅញុាំបាយយ៉ាងម៉េចទៅ ខ្មាសគេស្លាប់មិនខានស្នាមបែបនេះ បើស្លៀកពាក់ជិតៗ លោកMekប្រាកដជាសង្ស័យមិនខាន នៅមានFahនិងYaninទៀត...
ស្លាប់មិនខានទេ មកពីឯងតែម្នាក់គត់!
+ផ្ទះធំ
ដូចធម្មតា នាពេលល្ងាចMark Gunក៏មកញុាំបាយល្ងាចនៅឯផ្ទះធំ។ តែចម្លែកត្រង់ថាGunស្លៀកខោជើងវែង អាវកក្អមដៃវែង មានទាំងស្រោមដៃ កន្សែងបង់ក និងស្រោមជើងទៀតផង ទើបធ្វើអោយគេជាមនុស្សដែលចម្លែកជាងគេនៅតុអាហារ។ ចំណែកឯFah Chimon និងYaninក៏មករួមតុជាមួយដែរ ទោះពេលនេះបែកគ្នាជាមួយMarkហើយក៏ដោយ Fahក៏អាចប្រើសិទ្ធជាកូនស្រីមិត្តជិតស្និតរបស់លោកMekចេញចូលតាមចិត្តបាន។ ស្រីស្អាតទាំងពីរ ពេលដែលឃើញGunស្លៀកពាក់បែបនឹងក៏ខ្សឹបខ្សៀវគ្នាតិចៗមិនអោយអ្នកជុំវិញខ្លួនឮ ហើយគ្មាននិយាយអីក្រៅពីវិភាគថាMarkប្រាកដជាធ្វើបាបGunរហូតបែបនេះហើយទើបនិយាយបណ្ដើរសើចបណ្ដើររហូតទាល់តែអាហារពេលល្ងាចបានបញ្ចប់ ពេលខ្លះក៏ចង់សរសៃទាញប្រកាច់ម្ដងម្កាលដែរ ព្រោះថាMark take care Gunសឹងស្លាប់ ដួសនេះដួសនោះបញ្ចុកគ្នាគ្មានខ្វល់ថាអ្នកណានៅជុំវិញខ្លួនខ្លះទេ!
«សុំទោសកូនFahផងណា ដែលណែនាំអោយស្រឡាញ់គ្នាជាមួយMarkហើយក៏អោយមកបែកគ្នាវិញ»លោកMekសុំទោសទៅFahដែលកំពុងស្លុងអារម្មណ៍មើលគេស្វីត។
«មិនអីទេ លោកប៉ា បើបែកគ្នាហើយមកស្រឡាញ់ប្រុសដូចគ្នានេះ ខ្ញុំពេញចិត្តបូជា»Fahតបទៅវិញ ធ្វើអោយChimonគ្រវីក្បាល នេះមិននឹកស្មានថាFahមិនខូចចិត្តហើយនៅត្រេកអរទេណា មុនដំបូងនាយតូចម្នាក់នេះគិតថាពេលដែលដឹងហើយFahនិងយំសោកបោកខ្លួន មិនសុខចិត្ត ប្ដឹងលោកMekហើយតើ មានឯណាអូសកគេអោយនាំមកកញ្ចនះបុរីទាំងដែលសកលវិទ្យាល័យមិនទាន់ឈប់ស្រួលបួល មិនគួរទៅប្រាប់នាងតាំងពីដំបូងថាMarkនៅកញ្ចនះបុរី!
«ត្រូវហើយច៎៎ា Fahមិនខូចចិត្តទេ ថែមទាំងសប្បាយចិត្តដែលបានគូរពិតៗបែបនេះស្រឡាញ់គ្នាទៀតផង អួយYaninសន្លប់ឥឡូវហើយ ស្វីតណាស់លោក»Yaninបន្ត ថែមថយអោយលោកMekសប្បាយចិត្ត និងមិនបាច់បារម្ភពីFahតែគ្រាន់តែក្រលេកទៅមើលMarkGunដែលកំពុងតែអោបថើបគ្នាក៏សឹងតែសន្លប់ មកពីស្វីតពេកចង់លើសជាតិស្ករនឹងណា><
«Mark ល្មមៗបានហើយកូន ប្អូនសន្លប់លែងបានប្ដីឥឡូវហើយ»លោកMek
«លោកប៉ាហ៎៎ ជាតិនេះខ្ញុំមិនយកទេប្ដី អង្គុយមើលប្រុសៗស្រឡាញ់គ្នាវិញសប្បាយចិត្តជាង»Yanin
«ត្រូវហើយ គួរអោយស្រឡាញ់ណាស់!!!»Fah
«អឺរមែនហើយChiចុះកូនNonមិនមកទេហ៎៎?»លោកMekសួរទៅChimonបន្ទាប់ពីពេញមួយថ្ងៃនេះឃើញតែគេម្នាក់ឯងមិនឃើញសូម្បីតែស្រមោលរបស់Nanonដែលជាប្រចាំក៏ឧស្សាហ៍ទៅណាមកណាជាមួយគ្នា ស្អិតរមួតដូចស្ករតាំងម៉ែ។
«គឺស្អែកទើបវាមក ខ្ញុំទើបតែcallហៅវាមកទេ»Markតបជំនួស
«ចឹងទេហ្អេស អឺរមែនហើយ ពេលណាទើបគិតគូរយើងនៀក កម្លោះស្ដូកហើយ សម្លឹងឃើញអ្នកណាឬនៅ នេះក្មួយFahក្មួយNinនៅទំនេរមែនទេ? ឯងសាកញ៉ែលេងៗទៅមើល»លោកMekដាក់ដៃលើស្មារបស់Chimonហើយសម្លឹងមើលទៅស្រីក្រមុំទាំងពីរដែលបើកភ្នែកធំៗសម្លឹងមើលគាត់។
«អត់ទេលោកប៉ា សុំនៅទំនេរមើលបងMarkនិងបងGunស្វីតវិញ»Fah
«ខ្ញុំក៏អត់ដែរ មាឌតូចចឹង មិនមែនរសនិយមខ្ញុំទេ ទាល់តែមាឌឌាំងៗសាច់ដុំធំៗបានខ្ញុំយក បែបនេះចេញអោយឆ្ងាយ100ម៉ែត្រទៅ»Yanin
«ទោះនាងយកខ្ញុំ ខ្ញុំក៏មិនយកនាងដែរ ព្រោះ...»
យើងស្រឡាញ់តែNanon...
Chimonបន្តប្រយោគចុងក្រោយក្នុងចិត្តទាំងមុខស្មើ និងក្ដីឈឺចាប់ មនុស្សដែលគេស្រឡាញ់កំពុងតែស្អប់គេ
អោយគេសប្បាយចិត្តបានយ៉ាងម៉េចទៅ?
«ព្រោះអីទៅឆ្លើយភ្លាម»Yanin
«ប្អូនNinកុំសួរនាយម្នាក់នេះអី មាត់រឹងដូចថ្មអញ្ចឹង ក្មេងម្នាក់នេះនោះ»Gunដែលស្ងាត់មករាងយូរដែរ ប្រាប់ស្រីតូច ព្រោះដឹងចរិតChimonច្បាស់ ដោយសារពេលកន្លងមកChimonម្នាក់នេះហើយដែលនៅក្បែរគេរហូតមក ទើបគេដឹង...
«ច៎៎ាស!»Yanin
«លោកប៉ា ខ្ញុំសុំនាំសំណព្វចិត្តទៅផ្ទះតូចវិញហើយណា សុបិន្តល្អបាទ បងទៅហើយណាFah Nin យើងទៅហើយអាChi»MarkលើកបីGunហើយក៏និយាយលាទៅអ្នកដែលរួមតុជាមួយម្ដងម្នាក់ៗ មុននឹងដើរចេញទៅផ្ទះឈើវិញ ក្រោមការពេញចិត្តពេញថ្លើមរបស់អ្នកគ្រប់គ្នា ក៏ព្រោះតែឃើញពួកគេមានក្ដីសុខ យល់ពីគ្នា បែបនេះនឹងណា។
«ហុើយ គេអើយគេ ពេលណាទើបខ្ញុំជួបប្រុសសាច់ដុំដូចក្នុងសុបិន្តទៅណ៎៎?»Yanin
«ប្រហែលគ្មានទេកូន បន្តយល់សប្តិទៀតចុះ»មួយប្រយោគចាក់ដោតដល់ប្រមាត់របស់លោកMekធ្វើអោយYaninសឹងតែក្អួតឈាមមកទាំងដុំៗ។ និយាយមិនចេះទុកមុខអោយគ្នាសោះ 555+ បន្ទាប់ពីនិយាយពាក្យចាក់ដោតហើយ គាត់ក៏ឡើងទៅខាងលើដើម្បីសម្រាក ក៏ហត់ពេញមួយថ្ងៃហើយនោះអី។
«ឈឺទេហ៎៎ា ឈឺទេ?»Chimonឡកលើយដាក់ក្រមុំតូច
«កុំមកផ្ឌឺ!»Yanin
«យ៉ាងម៉េច វែក ឈឺទេៗ»Chimonមិនឈប់នៅលានអណ្ដាតធ្វើមុខឌឺដាក់ទៀត Yaninក្ដៅក្បាលក៏ងើបពីកៅអីរកទៅវាយChimonតែនាយងើបពីកៅអីដែរ ហើយក៏រត់ចេញពីផ្ទះទៅឆ្នេរសមុទ្រ ដោយសារតែមិនទាន់យប់ខ្លាំងទើបនៅមានពន្លឺតិចៗជះមក ស្រួលអោយក្មេងៗរត់លេង។ Chimonរត់គេចពីកណ្ដាប់ដៃរន្ទះរបស់ស្រីស្រស់សឹងតែធ្លាក់សួត គេចមិនចង់ផុតទៀត ស្រីម្នាក់នេះមិនធម្មតាទេ ស្លៀករ៉ូបផងរត់លឿនជាងខ្លាទៅទៀត។ ពេលនេះគេប្រៀបដូចជាសត្វក្ដាន់ដែលរត់គេចពីខ្លាអញ្ចឹង។
«អ៎៎ាយ ព្រូស!»កំពុងតែរត់គេចChimonស្រាប់តែរត់ទៅបុកនឹងប្រុសម្នាក់ ហើយប្រុសនោះក៏គេចមិនផុតពីNanonដែល។ ទាំងពីរអ្នកត្រូវដួលទៅលើខ្សាច់ ដោយChimonនៅខាងលើ មុខទាំងពីរអ្នកក៏ស្ទើរតែប៉ះគ្នាដោយមិនបានតាំងចិត្ត ដោយសារតែដួលដោយមិនបានទប់ជំហរនឹងណា។ កែវភ្នែកអ្នកទាំងពីរប្រទាក់គ្នា ដូចជាដែកឆក់ បង្កើតបានជាចំណីភ្នែកអោយYaninដែលឈរបើកភ្នែកធំៗសម្លឹងមើលមកពួកគេ។
បានមួយគូរទៀតហើយ><
គិតបែបនេះហើយទើបនាងរត់ទៅជួយលើកChimonដែលកំពុងតែផ្ដេកផ្ដួលលើNanon។
«កាChiខ្លួនជាbottomកុំសូវអោយដៃtopពេកឮទេ?»ពេលនេះស្រីតូចក៏តាំងខ្លួនជាប្រៀនប្រដៅអ្នកដែលធ្វើមុខឆ្ងល់ គ្រាន់តែគេដួលទៅលើNanonសោះនឹង? ហើយTop bottomអីទៅ?
«នេះនិយាយរឿងអីនឹង?»Nanon
«កុំសួរយើង យើងមិនដឹង»Chimon
«អ្នកណាថាយើងសួរឯង យើងសួរសង្សារឯងទេ»ដោយសារពាក្យដែលNanonនិយាយថាពួកគេជាសង្សារគ្នានេះហើយ ទើបត្រូវធ្វើអោយទាំងពីរអ្នកច្រានគ្នាចេញ មើលទៅដូចជារអើមៗគ្នាយ៉ាងម៉េចមិនដឹង។
«សុំទោសច៎៎ាស នេះYanin Anchara Sukumkirdranongច៎៎ា! ជាស្រីដែលមើលឃើញតែប្រុសសាច់ដុំធំៗ មាឌតូចដូចជាកាChi ល្វយៗបែបនេះលេបមិនចូលទេ គ្រាន់តែគិតក៏ព្រឺដែរ!»Yanin
«ធ្វើមើលតែខ្ញុំលេបនាងចូល បើអោយរើសខ្ញុំសុខចិត្តយកប្ដីប្រសើរជាង!»Chimon
«និយាយខ្លួនឯងណា! Ok សុំshipលោកឯងពីរនាក់ shipទាល់ស្រឡាញ់គ្នា បើមិនស្រឡាញ់ខ្ញុំវ៉ៃច្រកបាវទម្លាក់ទឹកសមុទ្រ!»Yaninចង្អុលទៅប្រុសៗទាំងពីរ ព្រមទាំងសុំអនុញ្ញាតដោយការស្របច្បាប់ ទាំងមានល្បិច-,-
«ស្អីគេនេះមិនយល់ទេ»Nanon
«មិនយល់ស្រាច់តែលោក ឥឡូវលោកឯងឈ្មោះអីមកពីណារៀនសាលាណា ស្រួលខ្ញុំយកកាChiអោយលោកឯងញ៉ែ»YaninសួរទៅNanonដែលធ្វើមុខជូរៗ ព្រោះតែឈរស្ដាប់មួយថ្ងៃហើយមិនយល់ស្អីបន្តិចទេ។
«អាNonកុំប្រាប់ណា នាងចង់អោយពួកយើងស្រឡាញ់គ្នាណា កុំមាត់!»Chimonស្រែកប្រាប់ខ្លាំងៗប្រាប់
«bingoស្គាល់គ្នាមិនបាច់ហត់យកឯងទៅថ្វាយគេ»Yanin
«ឆ្កួតទេហ៎៎េស យើងមិនមែនរបស់សំណែនទេណា»Chimon
«ឈប់ សុំនិយាយជាមួយMonបន្តិចតិច»Nanonកាត់ចង្វាក់មុននឹង ពីរនាក់នេះប្រកែកគ្នាដាច់ក្បាលដាច់កន្ទុយទៀត។ គេអូសដៃChimonទៅរីសតដែលខ្លួនបានជួល។ ដោយសារតែឧស្សាហ៍មកលេងនៅកញ្ចនះបុរីទើបគេស្គាល់ផ្លូវច្បាស់មិនបាច់អោយMarkនាំផ្លូវនាំតែហត់។
«តិចពីរនាក់នឹងសង្សារគ្នាទៅ មិនបានទេ ក្ដៅៗបែបនេះទៅប្រាប់Fahល្អជាង»Yaninនិយាយទាំងរំភើបរីករាយ ព្រោះតែបានមួុយគូរទៀតនឹងណា ទើបត្រូវពាំនាំដំណឹងទៅប្រាប់ម្ចាស់មិត្ត...ងាកមកមើលMarkGunដែលកំពុងប្រឡែងគ្នានៅឯខាងក្រោយផ្ទះយ៉ាងមានក្ដីសុខឯណេះវិញ ពួកគេទាំងពីរមិនបានដឹងឡើយថាមានកែវភ្នែកពោរពេញដោយភ្លើងប្រចណ្ឌ ច្រណែន ឬស្យា សំលឹងមកពួកគេយ៉ាងចង់គំនុំ...
«មានក្ដីសុខណាស់ណ៎៎? ចាំមើលបន្តិចទៀតអាចសើចសប្បាយបែបនេះបានទៀតទេ?»ស្រ្តីម្នាក់និយាយតិចៗតែម្នាក់ឯងស្របពេលសម្លឹងមើលទៅMarkនិងGunដែលស្និទ្ធស្នាលគ្នា...
![](https://img.wattpad.com/cover/271719435-288-k125554.jpg)
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanficស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...