ភាគទី១៤

151 8 1
                                    

•Senior
***ភាគទី១៤***

   «ឯងអូសយើងមកធ្វើអី?»Chimonគ្រវាសដៃដែលNanonកំពុងតែចាប់អូសគេទៅទាំងមិនដឹងទិសតំបន់។
   «គឺយើងចង់មកសុំទោស»
   «សុំទោសរឿងអី យើងគ្មានទោសអោយទេ»
   «លើកលែងទោសអោយយើងផងដែល យល់ច្រលំលើឯង»បន្ទាប់ពីដឹងថាChimonមិនបានមានគំនិតអាក្រក់ដែលខ្លួនបានគិតពីMarkមកNanonក៏ត្រូវនាំខ្លួនមកកញ្ចនះបុរីដើម្បីសុំទោសដោយផ្ទាល់។ មនុស្សស្រឡាញ់មិត្តត្រូវតែមកសុំទោសដោយផ្ទាល់មិនមែនតាមទូរស័ព្ទបែបនេះហើយ។
   «គឺ...»
    យើងមិនបានខឹងឯងទេអាឡប់!
    Chimonបញ្ចប់ប្រយោគនៅក្នុងចិត្តដោយសើចតិចៗ ព្រោះតែគេមិនបានខឹងមែន គេយល់ទោះបីជាមិត្តទាំងពីររបស់គេល្ងង់ដូចក្របី មិនចេះស្ដាប់អ្នកណាបកស្រាយមែនតែ គេអភ័យអោយគ្រប់រឿងជាពិសេសNanonព្រោះតែកម្លោះម្នាក់នេះជាមនុស្សជាទីស្រឡាញ់របស់គេនោះអី><
   «គឺអីទៅ?»
   «យើងអត់ទោសអោយតែមានលក្ខណ្ឌ!»
   «ប្រាប់មកណាៗ»
   «ចាំទៅបាងកកវិញចាំប្រាប់!»ថាហើយChimonក៏រត់ត្រុយទៅផ្ទះធំវិញដោយមិនងាកក្រោយ Nanonក៏សើចតិចៗហួសចិត្តដែលChimonធំហើយតែនៅធ្ចើដូចកូនក្មេងទៀត។

+ស្អែកឡើង
    Markងើបពីព្រលឹមដើម្បីមករត់ហាត់ប្រាណនៅតាមឆ្នេរ បន្ទាប់ពីបាននៅក្បែរមនុស្សពិសេសប៉ុន្មានថ្ងៃមក គេបានស្រស់បស់ច្រើនណាស់។
   «P'Mark Fahនឹកបងណាស់»Fahមិនដឹងជាមកពីណាទេស្ទុះមកអោបMarkពីក្រោយជាប់ដូចស្វា ធ្វើអោយMarkជ្រួញចិញ្ចើមបែរក្រោយទៅមើល មុននឹងច្រានស្រីតូចទម្លាក់ទៅលើឆ្នេរខ្សាច់ខ្លាំងៗបែបមិនខ្វល់ថានាងឈឺឬអត់។
   «នាងកើតឡប់ឬយ៉ាងម៉េចទើបព្រឹកមិនទាន់រត់មកអោបប្រុសបែបនឹង?»
   «ហេតុអីក៏បងនិយាយបែបនេះ យ៉ាងណាក៏យើងធ្លាប់ជាសង្សារនឹងគ្នាដែរណា»FahងើបឈរហើយអោបMarkម្ដងទៀត បែបថាស្អិតបេះមិនចេញតែម្ដង។ ទោះMarkព្យាយាមរុញច្រានយ៉ាងម៉េចក៏នាងនៅតែអោបជាប់ដូចខ្លាចគេនឹងចេញពីលោកនេះបាត់។
   «Mark? Fah?»Gunដែលទើបចេញពីផ្ទះមកជួបទិដ្ឋភាពដែលអតីតគូរស្នេហ៍ឈរអោបគ្នាកណ្ដាលវាលធ្វើអោយទ្រូងខាងឆ្វេងរបស់គេឈឺឆៀបៗដូចយកកាំបិតមកឆ្កៀល។ តែគេបានត្រឹមធ្វើចិត្ត ហៅឈ្មោះអ្នកទាំងពីរល្មមអោយពួកគេឮ បន្ទាប់ពីឮសំណព្វចិត្តហៅឈ្មោះខ្លួនបែបនេះMarkក៏ងាកទៅមើលពេលឃើញថាគេកំពុងឈរមើលមកខ្លួន។ នាយក៏ប្រើកម្លាំងទាំងអស់ក្នុងខ្លួនច្រានFahចេញមួយទំហឹងហើយរត់ទៅអោបGunវិញ។
   «P'Markលេងស្អីនឹង អម្បាញ់មិញថើបអូនសោះ មកធ្វើជាច្រានអូនចេញអីណា»Fahងើបឈរបោសគ្រាប់ខ្សាច់ដែលនៅលើខ្លួនតូចចេញ មុននឹងនិយាយបែបបញ្ឈឺរGunទាំងដែលពាក្យទាំងនោះមិនមែមជាការពិត។
   «បងGunកុំជឿនាង ខ្ញុំមិនបានថើបនាងទេ នាងខ្លួនឯងដែលហេកុបមករកប្រុសទាំងព្រឹក»
   «ឆឺស កុំទម្លាក់កំហុសមកអោយខ្ញុំ បងខ្លួនឯងអោបថើបខ្ញុំ!»
   «បងGun»Markអោបដៃរបស់Gunជាប់ និយាយបែបអង្វរអោយជឿគេ ដោយមានកែវភ្នែកដែលដក់ជាប់ទឹកថ្លាៗ គេខ្លាច...ខ្លាចGunមិនជឿគេតែក៏ជ្រើសជឿFah។
   «បងជឿឯង តោះទៅញុាំបាយ បងធ្វើម្ហូបអោយឯងញុាំហើយ ជុប!»GunដកដៃMarkដែលអោបដើមដៃខ្លួនចេញមុននឹងប្ដូរមកស្រាក់ដៃជាមួយប្រអប់ដៃរបស់Mark ដោយមិនភ្លេចថើបថ្ងាសMarkជាការបញ្ឈឺFah រួចក៏ដើរចូលផ្ទះធ្វើដូចគ្មានរឿងអីកើតឡើង។
   «អ៎៎ាយ អាចង្រៃ! ចាំមើលណា»Fahទន្រ្ទាំជើងស្រែកដោយការមិនសុខចិត្ត នាងសម្លក់ទៅអ្នកទាំងពីរថ្មែដូចមានគំនុំមកពីជាតិណា បន្ទាប់ពីMarkGunដើរចូលក្ននុងផ្ទះផុតនាងក៏ដើរចេញពីទីនោះ តែក៏មិនមែនសម្ដៅទៅផ្ទះធំ តែសម្ដៅទៅសណ្ឋាគារមួយដែលមិនឆ្ងាយពីទីនេះប៉ុន្មានទេ...

♡Senior♡ (រដូវកាលទី១) /ចប់/Where stories live. Discover now