ភាគទី ៨

121 9 0
                                    

•Senior
****ភាគទី៨****

រាងកាយអាក្រាតមួយគូរកំពុងគេងអោបគ្នាយ៉ាងមានក្ដីសុខ Gunគេងកើយទ្រូងMarkដោយដៃអោបគេយ៉ាងជាប់មិនខុសពីMarkដែលត្រកងអោបGunដូចខ្លាចថាគេនឹងរត់ទៅឆ្ងាយពីគេយ៉ាងចឹង។
«បងGunខ្ញុំសួរបងមួយបានទេ?»
«អុឹម»
«ហេតុអីបងមិនចង់ធ្វើសង្សារខ្ញុំ? ខ្ញុំអាក្រក់ណាស់មែនទេ? ឬបងមិនស្រឡាញ់ប្រុស?»
«យើងឆ្លើយតាមត្រង់ណាយើងមិនស្រឡាញ់ប្រុសទេ យើងស្រឡាញ់មនុស្សស្រី»បន្ទាប់ពីប្រយោគនោះបានបញ្ចប់ទៅMarkគេបិទភ្នែកស្រូបខ្យល់ចូលសួត ខំប្រឹងទប់ទឹកភ្នែកដែលរកកលនឹងចុះមក បេះដូងគេក៏ឈឺដូចមានដៃឥតស្រមោលចូលមកច្របាច់មិនប្រណី...អ្វីដែលគេមិនចង់ឮចេញពីមាត់របស់មនុស្សដែលគេស្រឡាញ់ពេលនេះគេក៏ត្រូវឮ...បេះដូងដែលធ្លាប់តែស្រស់បំព្រងរបស់គេប្រែមកជាស្វិត...បើអាចគេនឹងមិនមករវល់នឹងGunទេ...បើអាចគេនឹងមិនសួរGunនោះទេ...ព្រោះចម្លើយដែលGunឆ្លើយថាស្រឡាញ់ស្រីនោះវាប៉ះពាល់អារម្មណ៍គេខ្លាំងណាស់...
«បាទ»ចម្លើយខ្លីៗស្ដាប់ទៅដូចធម្មតាតែវាបង្កប់នៅភាពឈឺចាប់របស់Mark ទហរូងគេស្ទើរតែប្រេះទៅហើយ
«យើងឆ្លើយមិនទាន់អស់ទេ!»Gunសង្កត់គ្រប់ពាក្យគ្រប់ប្រយោគដូចអង្វរអោយMarkស្ដាប់គេអោយចប់ រួចក៏រឹតរង្វង់ដៃឱបMarkកាន់តែខ្លាំងលើសដើម...ហើយវាក៏ធ្វើអោយMarkកាន់តែឈឺខ្លាំងដូចគ្នា...
បើមិនស្រឡាញ់ម្ដេចក៏ដូចស្រឡាញ់? ខ្ញុំជាតុក្កតាឬ?
Markនិយាយក្នុងចិត្ត សង្កត់ចិត្តខាំមាត់ទ្រាំស្ដាប់ពាក្យពេជន៍ដែលGunនឹងនិយាយបន្ត...
«យើងទទួលស្គាល់ថាយៀងមិនបានស្រឡាញ់ប្រុស...តែបន្ទាប់ពីជួបឯងវាដូចជាអភិនិហាអញ្ចឹងយើងមានអារម្មណ៍ថាស្រឡាញ់ឯង...»Gunបន្តប្រយោគដោយញញឹមហែកថ្ពាល់ Markក៏បើកភ្នែកធំៗសម្លឹងមើលទៅពិដាន ទាំងភ្ញាក់ផ្អើល នេះគេស្ដាប់មិនច្រឡំទេហ៎៎ដែលGunនិយាយថាស្រឡាញ់គេ?
«ប...បងនិយាយពិត?»Markចាប់អោយGunអង្គុយព្រមទាំងខ្លួនឯងដែល មុននឹងចាប់ដៃទាំងសងខាងរបស់Gunជាប់ហើយសួរដោយភាពត្រេកអរ។
«និយាយពិត ឯងជាមនុស្សប្រុសតែម្នាក់គត់ដែលយើងព្រមស្រឡាញ់ ព្រមប្រគល់បេះដូងអោយ»
«បងក៏ជាប្រុសម្នាក់គត់ដែលខ្ញុំស្រឡាញ់ ព្រមប្រគល់វិញ្ញាណ ព្រមប្រគល់ជីវិត បេះដូង ចិត្ត កាយអោយ មិនថាតទៅមុខទៀតទៅជាបែបណាខ្ញុំក៏ស្រឡាញ់តែបុរសម្នាក់គត់ ហើយម្នាក់នោះគឺជាបងGun Na Ranong»Markលើកដៃរបស់Gunមកថើបថ្នមៗព្រមទាំងនិយាយប្រាប់ដោយសម្លេងផ្អែមល្ហែម ពេលនេះគេមានក្ដីសុខខ្លាំងណាស់ ក្ដីសុខដែលចេញពីបេះដូងពិតៗ...
«ពេលនេះជាសង្សារនឹងគ្នាហើយណា»Markបញ្ជាក់ដោយញញឹមយ៉ាងមានក្ដីសុខ។ Gunគេងក់ក្បាលជាការផ្ដល់ចម្លើយ វាក៏រឹតតែធ្វើអោយបេះដូងMarkរីកមាឌប៉ុនភ្នំ អារម្មណ៍ឈឺចាប់វាក៏រសាយ...
[ប៉ុន្តែគេក៏ត្រូវត្រៀមចិត្តទទួលអារម្មណ៍ឈឺចាប់ជាងនេះរយដងតទៅមុខទៀត...]

♡Senior♡ (រដូវកាលទី១) /ចប់/Where stories live. Discover now