•Senior
****ភាគទី៤****«អាឡប់ចុះមកវិញមក!»Gunនិយាយខ្សឹបទៅMarkដែលឈរញញឹមស្រស់ដាក់អ្នកគ្រប់គ្នា ហើយនាយក៏ព្រមចុះតាម បងប្រពន្ធ របស់គេ!
«ហូយ បងប្រពន្ធហ៎៎ និយាយមិនទាន់ចប់ផង»Markចុះពីលើតុទាំងពេបមាត់ខូចចិត្ត និយាយមិនទាន់ចប់ផងហៅអោយចុះមកវិញ គេខូចចិត្តណា!
«យើងថាឯងទៅបាត់ស្រួលយើងហើយតើ ឯងអើតក្បាលមករកងាប់ស្អីទៀត យើងស្ដីអោយលើកមុនអត់ចេះឈឺទេ?»
«ឈឺតើ ឈឺត្រង់បេះដូងដែលបងបដិសេធស្នេហ៍ អួយឈឺណាស់»Markទុកថង់នំលើតុហើយយកដៃមកដាក់លើទ្រូងខាងឆ្វេងមុននឹងធ្វើខ្លួនប្រកាច់ប្រកិនដូចគេវ៉ៃរាប់រយដំបង។
«អាឡប់ បានហើយ យើងញុាំបាយ!»
«ប្ដីប្រាប់ហើយកុំអោយជេរ តិចចាប់ថើបកណ្ដាលកង់ទីន»
«ហុើយ អាMark!»Gunសង្រ្គឺតជើងធ្មេញសម្លក់Markស្ទើរតែជ្រុះគ្រាប់ភ្នែកចេញមកទៅហើយ។
«ជេរប្ដីហ៎៎ អួយប្រពន្ធសម្លាញ់អើយ អូនប្ដីឈឺចាប់ណាស់ បងប្រពន្ធជេរអូនប្ដីកណ្ដាលហ្វូង»Markធ្វើមុខជូរហើយយកក្បាលទៅក្រាបលើតុដោយបែរមុខមករកGun។
«យើងសុំខ្លាចឯងហើយ»
«បងហ៎៎ា ខ្ញុំសួរមួយ»
«សួរស្អី?»
«បងស្រឡាញ់ខ្ញុំទេ?»
«ស្រឡាញ់ក្បាលឯងស្គាល់គ្នាមិនទាន់បានមួយអាទិត្យស្រួលបួលផង អោយយើងទៅស្រឡាញ់? ឯងឡប់ក៏ឆ្កួត?»
«ហាក ខ្ញុំតាមញ៉ែចង់ងាប់ហើយអត់មានស្រឡាញ់ខ្ញុំអីម៉ាតិចទេ?»
«អឺរ»
«អួយចុកបេះដូងណាស់»
«ហុើយ!»Gunដកដង្ហើមធំមើលទៅក្មេងឆ្កួតដែលតាមញ៉ែគេពេបមាត់ពេបករក្រាបលើតុខូចចិត្តព្រោះតែគេប្រាប់ថា មិនបានស្រឡាញ់
«អឺរ មែនហើយបងប្រពន្ធ អូនប្ដីទិញនំកញ្ចប់មកអោយណេះយកទៅ តាមិនយកគេចាប់ប៊ីប៊ីកណ្ដាលហ្វូងហៃ»Markហុចថង់នំមួយថង់អោយGunព្រមទាំងគម្រាម ទើបGunគេយកហើយដាក់ក្បែរកាបូបរបស់គេ រួចញុាំបាយបន្ត។
«បងអ៎៎ា ថ្ងៃនឹងខ្ញុំសុំទៅdormដែរបានដេស»
«ទៅបានតែចាំជាតិក្រោយទៅវើយ ឯងទៅសន្លប់លើកមុនយើងបានតែបាចអង្ករនិងអំបិលទេ មិនទាន់បានហៅលោកមកសូត្រមន្តផង យើងខ្លាចទៅលើកនេះឯងងាប់បាត់ យើងមិនទទួលខុសត្រូវទេវើយ»Gunថាហើយក៏ងើបចេញដោយស្ពាយកាបូបកាន់ថង់នំរួចដើរទៅថ្នាក់បាត់ ទុកអោយMarkពេបមាត់ពេបកតែម្នាក់ឯងដូចកូនក្មេងដែលត្រូវគេទុកចោល។
«បងប្រពន្ធចិត្តអាក្រក់!»
+ពេលល្ងាច
Gunអូសកង់ចេញពីរោងដូចរាល់ដងតែថ្ងៃនេះគេមានអារម្មណ៍ថាមានអ្នកតាមគេទើបងាកទៅមើលតែមិនឃើញស្រមោលអ្នកណាទើបវាសគំនិតនោះចេញហើយជិះរហូតទៅដល់dorm។ នាយយកកង់ទៅទុកនៅចំណតហើយដើរទៅជណ្ដើរយន្ត តែអារម្មណ៍ដែលមានអ្នកតាមដានគឺនៅដដែល Gunភ័យរហូតដល់បែកញើសជោគថ្ងាសពេលងាកទៅឃើញ មានប្រុសម្នាក់ស្លៀកខ្មៅទាំងអស់ មានទាំងមួក ម៉ាស ទើបរត់ឡើងញាប់ជើងចូលក្នុងជណ្ដើរយន្ត។ តែគ្រាន់តែចូលជណ្ដើរយន្តភ្លាម ប្រុសម្នាក់នោះក៏ចូលមកដែរ នៅសម្លឹងគេឡើងគួរអោយខ្លាចទៀត។ Gunយកកាសមកចាក់ចម្រៀងស្ដាប់បន្លប់ភាពភ័យខ្លាច តែញើសនៅតែបែកឡើងជោគខ្លួន...
តិចវាជាចោរប្លន់ទៅ អើសយើងយកទូរស័ព្ទចាក់ចម្រៀងតិចវា ប្លន់យើងរំលោភសម្លាប់អីទៅ? ហុើយ អាចង្រៃសម្លឹងៗម្ល៉េះវុី យើងជាឪឬឯងយ៉ាងម៉េច?
Gunគិតក្នុងចិត្តទាំងភ័យខ្លាច សូត្រធម៌ផង ដៀងភ្នែកសម្លឹងប្រុសម្នាក់នោះផង តែទោះសូត្រធម៌ប៉ុណ្ណាក៏គេនៅតែមិនភ្លេចលួចជេរលោកប្រុសស្លៀកខ្មៅដែរT_T ទីបំផុតជណ្ដើរយន្តបានយោងមនុស្សទាំងពីរនាក់ឡើងមកដល់ជាន់ទី7ដែលជាជាន់បន្ទប់របស់Gun។ Gunប្រញាប់រត់ចេញពីជណ្ដើរយន្តស្ទុយ ចូលបន្ទប់បាត់ គេបោះកាបូបចោលលើការ៉ូហើយចាក់គន្លឹះទ្វារជាប់មុននឹងរត់ទៅមើលកាម៉េរ៉ាសុវត្ថិភាពដែលដាក់នៅមុខទ្វារបន្ទប់គេ។
«ហុើយ អាផារ៉ែត(ប្រេត)នេះ មករកស្អីឯងនៅមុខបន្ទប់យើងនឹង?»Gunស្បថជេរមនុស្សប្រុសម្នាក់នោះដែលឈររ៉េរ៉នៅមុខបន្ទប់របស់គេ ចិត្តមួយចង់តេហៅប៉ូលីសតែអត់ស្គាល់លេខ ចង់តេទៅលោកឪពុកអ្នកម្ដាយតែភ្លេចគិតថាជាកូនកំព្រា ចឹងហើយគេក៏ដើរជុំវិញបន្ទប់ក្រែងលោមានអ្វីអាចជួយគេបានខ្លះ។
«Lavenderកូនស្រីប៉ា ប៉ាទុកចិត្តលើកូនហើយណា»Gunលើកអ្វីតូចញិបមួយឡើងហើយអង្អែលក្បាលមុននឹងដើរសម្ដៅទៅទ្វារ។
ណ្ហើយ ពេលនេះមានតែឡាវ៉េនឌឺរទេដែលអាចជួយយើងបាន!
Gunអោបរបស់តូចនោះជាប់និយាយក្នុងចិត្តពេលបានមកដល់មាត់ទ្វារ ចិត្តមួយមិនចង់យកLavenderទៅផ្សងតែត្រូវតែធ្វើព្រោះថា មួយបន្ទប់គ្មានស្អីទេក្រៅពីផ្កា ផ្កា ហើយនិងផ្កា! នាយបើកទ្វារយឺតៗហើយបោះវាទៅលើប្រុសម្នាក់នោះ។
«ឆ្មា!! ឆ្មាៗៗៗ! ជួយផង ឆ្មា!»
«ហាហា តាមយើងជិតងាប់គ្រាន់តែឆ្មាមួយក៏ខ្លាចដែល»Gunឈរសើចនៅមាត់ទ្វារឡើងចុកពោះ ព្រោះគ្រាន់តែគេបោះកូនឆ្មាLavenderទៅលើប្រុសម្នាក់នោះសោះ ប្រុសនោះក៏រត់ប្រាសអាយុ ហើយក៏ដួលនៅជិតជណ្ដើរយន្ត។ អារម្មណ៍ដែលអស់សំណើចអម្បាញ់មិញក៏ក្លាយជាភ័យចង់ស្លាប់ទៅវិញព្រោះ ខ្លាចម្នាក់នោះងាប់បាត់ ឃើញដួលច្បាស់ៗនឹងភ្នែកអ្នកណាមិនភ័យT_T
ចង្រៃយ៍ អើយបើងាប់យើងជាប់ទោសមិនខាន ព្រោះយើងអ្នកបោះឆ្មាដាក់គេ តិចគេប្រតិកម្មទៅ ហុើយ មានកាម៉េរ៉ាមិនបានទេ!
Gunគិតក្នុងចិត្តទាំងក្ដៅក្រហាយ ម្នាក់នោះជាអ្នកតាមគេមកដល់បន្ទប់គ្រាន់តែគេបោះឆ្មាដាក់បន្តិចសោះដួលប្រកាច់ប្រកិនពេញតែនឹង។ បន្ទាប់ពីលួចគិត លួចជេរ លួចភ័យរួចមកGunសម្រេចចិត្តដើរទៅចាប់ជើងរបស់ប្រុសម្នាក់នោះមកអូសចូលក្នុងបន្ទប់គេ។
លោកអើយ លោកតិចវាធ្វើពុតអីទៅ?
អូសសុខៗអាគំនិតឆ្កួតៗវាចាប់ផ្ដើមផុសមកទៀតហើយ Gunយកជើងទៅធាក់រាងកាយដែលសន្លប់ស្ដូកស្ដឹងគ្មានដឹងខ្កួនអីបន្តិចនោះតិចៗ ពេលដឹងថាសន្លប់បាត់មែនក៏រាងធូរចិត្តបន្តិចអូសគេចូលក្នុងបន្ទប់បានសម្រេច។
«អាMark???»បន្ទាប់ពីអូសចូលបន្ទប់រួចហើយ នាយក៏ដោះម៉ាសដោះអីចេញដោយសារចង់មើលអាអ្នកតាមគេនឹងអាណាគេ តែពេលដោះមកក៏ឃើញថាជាMarkទើបគេស្រែកឡើងពេញបន្ទប់។
«អាចង្រៃមកលើកណាមិនដែលស្រួលយើងម្ដងទេវើយ តេហៅពេទ្យទេណ៎៎? ឬក៏ទុកអោយងាប់? អេស៎៎ តែអាក្រហមៗកន្ទួលនេះស្អីវើយ ប្រតិកម្មឆ្មាទេដឹង?»Gunចាក់ឌីសរ៉េបយកៗ មុននឹងចាប់សង្កេតថានៅតាម.ក. ដៃ ជើងរបស់ក្មេងម្នាក់នោះឡើងកន្ទួុលក្រហមឡើងពេញនឹងទើប។
«Mark! Mark!?»Gunដើរមកស្ទាបខ្លួនរបស់Markក៏ដឹងថាក្ដៅដូចភ្លើង ពេលនេះគេភ័យឡើងស្លេកអស់ហើយ តិចក្មេងម្នាក់នេះមកស្លាប់ក្នុងបន្ទប់គេទៅ? Gunព្យាយាមដាសMarkដែលមិនដឹងខ្លួនតិចៗ គេចង់ជួយសង្គ្រោះMarkដើម្បីអោយអស់បាបនិងមានបុណ្យមកវិញខ្លះ ព្រោះពីរលើកហើយអោយMarkមកដឹងតែសន្លប់រហូតʕ•ﻌ•ʔ
«ហុឹម?»Markបើកភ្នែកព្រឹមៗហើយគ្រហឹមតិចៗ
«ឯងប្រតិកម្មឆ្មាហ៎៎?»
«បាទ»
«ចាំយើងទៅទិញថ្នាំអោយ ឬក៏ឯងចង់ទៅពេទ្យ?»
«អត់ចង់ញុាំថ្នាំទេ ចង់ញុាំបង»
«អាឡប់ សុីយើងហើយឯងជាទេ?»
«ហិហិ»
«ដឹងចឹងទុកអោយងាប់នៅកៀនជណ្ដើរយន្តហើយតើ»
«បងGunចិត្តអាក្រក់!»
«បានហើយៗ ឯងដេកនឹងហើយ យើងទៅទិញថ្នាំអោយ»ថាហើយGunក៏ដើរចេញពីបន្ទប់ដើម្បីទៅទិញថ្នាំអោយMark។ គិតៗទៅក៏អាណិតMarkដែលណ៎៎ មកផ្ទះcrushពីរដងត្រូវសន្លប់ទាំងពីរដង! ហាហា ធ្វើម៉េចបើមានកម្មមានពារ^o^
បន្ទាប់ពីទៅបានមួយសន្ទុះGunក៏ត្រឡប់មកវិញជាមួយថ្នាំមួយថង់តូច ព្រមជាមួយអាហារខ្លះៗមកដែល។ នាយយកអាហារទៅទុកហើយកាន់កញ្ចប់ថ្នាំយកមកអោយអ្នកដែលដេកសន្លប់នៅលើការ៉ូគ្មានទាំងខ្នើយ ទាំងភួយអីអោយទៀតនិយាយទៅគឺថាMarkគេទាំងឈឺក្បាលនិងរងារចង់ងាប់ហើយ ព្រោះតែGunមិនទាន់បានលើកអោយដេកនៅពូកឬសាឡុងនឹងហើយT_T
«Markងើបមក យើងទិញថ្នាំមកអោយហើយ»Gunអង្គុយបត់ជើងហើយដាសMark។
«បាទ!»Markខំប្រឹងងើបអង្គុយព្រោះវាចុករោយពេញទាំងខ្លួុន ក្បាលក៏ឈឺ រងារក៏រងារ! បើប្រតិកម្មឆ្មាតែមួយមុខក៏មិនអីដែល តែGunលេងអោយគេដេកលើការ៉ូភួយខ្នើយក៏មិនខ្ចីយកមកអោយ។
«ឯងចាញ់ឆ្មាដល់ថ្នាក់នេះហ៎៎?»Gunជួយទប់ខ្លួនហើយសួរព្រោះឃើញថាសភាពរបស់Markពិបាកមើលជាងឆ្កែធ្លាក់ទឹកលូទៀត កន្ទួលក្រហមឡើងពេញទាំងខ្លួន សក់រញ៉េរញ៉ៃ ខ្លួុនក៏ក្ដៅខ្លាំង មុខមាត់ ស្បែកខ្លួនគឺស្លេកទាំងអស់!
«អត់ទេ គ្រាន់តែឡើងកន្ទួល ក្ដៅខ្លួនស្លេកស្លាំងអីតែប៉ុណ្ណឹង តែមកពីបងមិនយកភួយយកអីមកអោយខ្ញុំនៅអោយខ្ញុំគេងលើការ៉ូទៀតទើបទៅជាបែបនេះ»
«អឺ មែនយើងភ្លេច»Gunទើបតែភ្ញាក់ខ្លួនថាគេអោយមនុស្សដែលឈឺមកគេងលើការ៉ូ ទើបជួយលើក គ្រាហ៍Markអោយឡើងទៅគេងលើគ្រែវិញ។
«យ៉ាងម៉េចហើយ ក្នុងខ្លួន?»Gunដើរទៅរកចាក់ទឹកមកអោយMark
«មិនអីទេ ស្អែកព្រឹកបាត់ទៅវិញអស់ហើយអាកន្ទួលអីនឹង»
«អាឡប់ យើងសួរក្នុងខ្លួនឯងយ៉ាងម៉េចហើយ មិនមែនអាកន្ទួលអស់នេះ»
«រាងក្ដៅភាយៗណាបង ចង់ងូតទឹក តែពេលប្រតិកម្មឆ្មា ប៉ាអត់អោយងូតទឹកទេ»
«អីញុយ ហើយអោយយើងធ្វើម៉េច?»
«បងជូតខ្លួនអោយខ្ញុំមក»
«អឺរ....ក៏បានដែលទៅ ចាំនៅនឹងហើយ»Gunងក់ក្បាលហើយក៏ដើរទៅយកចានដែករួចចូលក្នុងបន្ទប់ទឹក។
កុំតែយើងខ្លាចឯងងាប់ទេ អាក្បាលខូច!
Gunនិយាយក្នុងចិត្តពេលចេញពីបន្ទប់ទឹកដោយកាន់ទឹកមួយចានដែកនិងកូនកន្សែងមួយ។ នាយដើរទៅអង្គុយពេនថ្នេនលើពូក ដាក់ចានដែកនៅលើតុក្បែរគ្រែហើយក៏ដោះអាវរបស់Mark។
មិនដែលគិតទេថាក្មេងម្នាក់នេះមានអា6កង់T_T
Gunគិតក្នុងចិត្តពេលដែលដោះអាវរបស់Markចេញហើយក៏ឃើញសាច់ដុំប្រាំមួយកង់គួរអោយចង់ញុាំ អាស៎៎ ច្រលំ សាច់ដុំប្រាំមួយកង់ដល់សុិចសុី។ Gunបង្ខំចិត្តជ្រលក់កន្សែងហើយយកមកជូតសព្វសាច់របស់Markអត់តែមួយកំណាត់ក្រោមតែប៉ុណ្ណោះ។ បន្ទាប់ពីជូតហើយគេក៏យកបាយយកទឹក និងថ្នាំមកអោយលេប។ រួចក៏នាំខ្លួនគេទៅងូតទឹកនិងមកធ្វើassigment។
«ដេកលក់បាត់ហើយហ៎៎?»Gunសម្លឹងទៅMarkដែលគេងអោបក្នើយអោបចំហរផ្នែកខាងលើ។
«អត់រងារទេហ្អេស? ពេលដេកលើការ៉ូឡើងញាក់សោះ»Gunនិយាយតិចៗហើយដើរមកស្ទាបខ្លួនរបស់Markហើយក៏ត្រូវបើកភ្នែកធំៗព្រោះខ្លួនគេក្ដៅជាងពេលល្ងាចទៅទៀត ទើបទៅយកទឹកនិងកន្សែងមកជូតខ្លួនអោយគេរហូតដល់ត្រជាក់ទើបឈប់។
«Mark???យ៉ាងម៉េចហើយ?»Markបើកភ្នែកព្រឹមៗសម្លឹងមើលអ្នកដែលដណ្ដប់ភួយអោយខ្លួនជាមួយក្រសែរភ្នែកពោរពេញទៅដោយក្ដីស្រឡាញ់ សម្លឹងយូរៗGunក៏ចាប់បាន តែគេក៏មិនថាអ្វីបែរជាមកសួរបន្ថែមទើបធ្វើអោយបេះដូងរបស់Markរីកមាឌលោតឌុកដាក់ៗ។
«បងគេងអោបខ្ញុំបន្តិចបានទេ?»
«អត់ទេ!»
«ខ្ញុំឈឺចង់អោបបង»
«ហុើយ ក៏បាន! មកពីឯងឈឺទេវើយ!»Gunដកដង្ហើមធំព្រោះគ្មានជម្រើសទើបឡើងមកគេងក្បែរMarkដោយបែរមុខទល់គ្នា ដៃក៏យកមកអោបMark Markក៏លើកដៃអោបGunវិញ អោបបែបខ្លាំងៗដូចមិនចង់អោយបាត់គេទៅណា។
«សុំថើបបងបានទេ?»
«ហុឹម»បន្ទាប់ពីGunបើកភ្លើងខៀវហើយ នៅដល់កាលMarkប្រញាប់អោនទៅថើបបបូរមាត់តូចច្រមិចពណ៌ផ្កាឈូកស្រាលៗហើយក៏ខាំបបូរមាត់ខាងក្រោមខ្លាំងៗរហូតដល់មានឈាម។ Gunដោយឈឺបបូរមាត់ពេកក៏ច្រានMarkចេញហើយសម្លក់គេ
«អាឡប់ អោយថើបមិនមែនអោយខាំ!»
«ហិហិ សុំទោស!»Markសើចហិហិ ហើយក៏ពោលពាក្យសុំទោសដាក់មុននឹងបិទភ្នែកគេងលក់បាត់ទៅ...
ដេកចាំយើងអោយឯងថើបទៀតទៅ អាក្មេងឆ្កួត!To be continue......
YOU ARE READING
♡Senior♡ (រដូវកាលទី១) /ចប់/
Fanficស្នេហាដែលមិនបានតាំងចិត្តអោយវាកើត តែវាក៏កើតឡើងរវាងមនុស្សប្រុសពីរនាក់... ចំណងមួយដែលបានចងក្លាយជាសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរវាងពួកគេ ធ្វើអោយមនុស្សជុំវិញខ្លួនច្រណែនសឹងគ្រប់គ្នា។ «ម៉ោះៗ ចាំអូនប្ដីបញ្ចុក!»Markកញ្ឆក់ស្លាបព្រាពីGunមុននឹងយកវាទៅដួសម្ហូបហើយបញ្...