[ភាគទី3] #សកលវិទ្យាល័យកំណើតស្នេហ៍
🥀ENjoy your reading🥀
[......]
ឡានទំនើបមួយគ្រឿងដែលយើងអាចមើលដឹងថាមានតម្លៃរាប់ម៉ឺនដុល្លា កំពុងឆ្ពោះយាត្រាធ្វើដំណើរលើដងវិថីដ៏ធំទូលាយដោយល្បឿនមធ្យម ពីព្រោះថាផ្លូវនេះនៅជាប់តំបន់ទីប្រជុំជន ដែលគេមិនអនុញ្ញាតិឲ្យមានការបើកបរហួសល្បឿនកំណត់ឡើយ។ កំលោះក្រមុំមួយគូដែលស្ថិតក្នុងរថយន្តនេះគឺ ហេរ៉ាន់ និង Beomgyu នោះឯង។ នាងក្រមុំហេរ៉ាន់សម្លឹងមើលបុរសដែលកំពុងបញ្ជារររថយន្តដោយកែវភ្នែកស្រទន់ហាក់ដូចជាកំពុងមើលបុរសក្នុងក្ដីសុបិន្តរបស់ខ្លួនយ៉ាងអ៊ីចឹង។ ពិតមែនមានហើយនាងកំពុងមើលបុរសក្នុងក្ដីសុបិន្តមែន ហេរ៉ាន់លួច Crush លើ Beomgyu តាំងពីនាងមានអាយុ 10 ឆ្នាំមកម៉្លេះ។
[ត្រលប់ទៅ 7 ឆ្នាំមុន]
នៅកៀនជញ្ជាំងលាសាបឋមសិក្សា...
"ឆាប់ឲ្យលុយមកនាងច្រម៉ក់!!" ម្នាក់ក្នុងចំណោមក្រុមក្មេងប្រុសជំទង់មានគ្នា 3 នាក់ និយាយសំឡត់នាងតូចហេរ៉ាន់ឲ្យប្រគល់លុយទៅពួកគេ
"ខ្ញុំ...ខ្ញុំគ្មានលុយទេ" នាងតូចហេរ៉ាន់ញ័រអស់សព្វប្រាណ ហើយព្យាយាមនិយាយបដិសេដពួកនោះ
"គ្មានលុយហ្អេស?" ក្មេងប្រុសម្នាក់ទៀតនិយាយ រួចក៏ចាប់ទាញកាតាបដែលនៅជាប់ស្មារទាំងពីររបស់ហេរ៉ាន់មួយទំហឹង ហើយក៏ឆែកឆេររកលុយ តែមិនឃើញមានមែន
"តើនាងលាក់លុយនៅឯណា? ប្រាប់យើងមក បើមិនចង់ត្រូវយើងវាយ!"
"ខ្ញុំគ្មានលុយពិតមែន ហ៊ឹកៗៗ" ហេរ៉ាន់គ្រវីក្បាល ហើយក៏យំចេញមកដោយអារម្មណ៍ភ័យខ្លាចពេក
"ឈប់យំទៅ" ក្មេងប្រុសម្នាក់និយាយឡើង រួចក៏បម្រុងយារដៃវាយហេរ៉ាន់ដើម្បីកម្លារនាងឲ្យបាត់យំ
"ឈប់សិន!!" សម្លេងក្មេងប្រុសវ័យជំទង់ម្នាក់ទៀតបន្លឺឡើង ហើយដើរសំដៅទៅពួកគេ
"Beomgyu!!??" ក្រុមក្មេងទំនើងទាំង 3 លាន់មាត់ព្រមគ្នា ពេលលេចវត្តមានរបស់ Beomgyu ភ្លាម
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...