[ថ្នាក់ A1]
Jake និង Hae-ran កំពុងអង្គុយនិយាយផងសើចផងយ៉ាងរីករាយហាក់ដូចជាគ្មានទុក្ខកង្វល់អ្វីសោះ។ Heeseung ដែលទើបតែដើរចូលមកដល់ ពេលឃើញទិដ្ឋភាពបែបនេះ គេពិតជាច្រណែនមែនទែន។
"សប្បយអរអីយ៉ាងនេះ?" Heeseung ទម្លាក់សៀវភៅលើតុបង្ករជាសម្លេងរំខានបង្អាក់សំណើចរបស់ពីរនាក់
"ប្រច័ណ្ឌខ្ញុំទៀតហើយឬ Hyung?" Jake
"ត្រូវហើយ តែមិនមែនប្រច័ណ្ឌឯងទេ" វាចារួច Heeseung ដើរទៅអូសដៃ Hae-ran ឱ្យមកអង្គុយជិតគេវិញ
"Hae-ran របស់ខ្ញុំទេ បងឯងចង់យកទៅណា?" Jake ចាប់ដៃម្ខាងទៀតរបស់ Hae-ran ជាប់
"របស់ឯងស្អីហា៎? Jake" Heeseung
"Hae-ran ហ្នឹងហើយជារបស់ខ្ញុំ" Jake
"បានហើយៗ!! ខ្ញុំមិនមែនរបស់អ្នកណាទាំងអស់" Hae-ran កាត់សម្ដីអ្នកទាំងពីរ
"អ្នកគ្រូមកហើយ" Hae-ran ងើបឈរឡើង និងឱនគោរពទៅកាន់អ្នកគ្រូ
"អរគុណប្អូនៗទាំងអស់គ្នា អង្គុយចុះ"
"ថ្ងៃនេះអ្នកគ្រូមានការងារសម្រាប់ប្អូនៗទាំងអស់គ្នា"
"ការងារអ្វីទៅអ្នកគ្រូ" សិស្សម្នាក់សួរអ្នកគ្រូ
"គឺជា Project មួយ អ្នកគ្រូនឹងបែងចែកប្អូនៗជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក 4 នាក់ ហើយតាមក្រុមនីមួយៗត្រូវលើកយកប្រធានបទមួយមកធ្វើបទបង្ហាញ"
"ប្រធានបទទាក់ទងនឹងអ្វីដែរអ្នកគ្រូ"
"អ្វីក៏បានដែរឱ្យតែមានប្រយោជន៍"
"ហើយក្រុមអ្នកគ្រូបានបែងចែករួចហើយ អ្នកគ្រូនឹងហៅប្រធានក្រុមឡើងមកយកឈ្មោះសមាជិកក្រុម"
"Lee Heeseung"
"បាទអ្នកគ្រូ" Heeseung តម្រង់ទៅយកក្រដាសឈ្មោះសមាជិកក្រុមរបស់គេ។ Heeseung បើកមើលក្រដាសឈ្មោះក្រុមរបស់គេដែលមានដូចជា Kang Hae-ran, Sim Jake និង Huening Bahiyyih។ គ្រាន់តែឃើញឈ្មោះ Huening Bahiyyih គេក៏ទម្លាក់ទឹកមុខភ្លាមទាំងដែលអំបាញ់មិញញញឹមស្ញេញពេលឃើញឈ្មោះ Hae-ran។
"អ្នកគ្រូ!! ឱ្យខ្ញុំសុំទោស ដែលខ្ញុំមកយឺត" Hiyyih និយាយទាំងដង្ហើមដង្ហក់។ Heeseung ក្រឡេកមើលទៅនាងទាំងឆ្ងល់ ព្រោះតែគ្រូជិតចេញទៅវិញហើយនាងទើបតែមកដល់
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...