[...]
___នៅភោជនីយដ្ឋាន__
«Heeseung!! ខ្ញុំនៅទីនេះ» Hiyyih បន្លឺសម្លេងឡើង
«សុំទោស!! ខ្ញុំមកយឺត» ថារួច Heeseung អង្គុយចុះ
«មិនអីទេ.. ខ្ញុំក៏ធ្លាប់យឺតដែរ បងចាំទេ? កាលនោះបងខឹងរហូតដល់ស្រែកជេរខ្ញុំខ្លាំងៗ ហិហិ» Hiyyih
Heeseung ទម្លាក់ទឹកមុខនៅពេល Hiyyih រំលឹករឿងនេះ រួចនិយាយទាំងមុខដឹងកំហុស
«ខ្ញុំសុំទោស កាលនោះខ្ញុំពិបាកទប់អារម្មណ៍ពេក»«មិនមែនកំហុសបងទេ» Hiyyih
រំពេចនោះអ្នករត់តុបានលើកអាហារមកដាក់លើតុ
«ម្ហូបមកដល់ហើយ ឆាប់ញ៉ាំទៅ!» Hiyyihពួកជជែកគ្នាផងបរិភោគអាហារផងរហូតដល់អស់អាហារពីតុ។
ពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរ
«បងនៅតែពូកែញ៉ាំដូច» Hiyyih
«នាងក៏ដូចគ្នា» Heeseung
«ហ៊ឹម...» Hiyyih ដកដង្ហើមធំ
«កើតអី?» Heeseung ក្រឡេកមើល Hiyyih ទាំងបារម្ភ
«តាមពិតទៅលោកប៉ារបស់ខ្ញុំកំពុងឈឺនៅមន្ទីពេទ្យ» Hiyyih បន្តទៀតថា
«ខ្ញុំតែងតែទៅរៀនយឺត ក៏ព្រោះខ្ញុំត្រូវទៅមើលថែគាត់»Heeseung ទាញ Hiyyih មកឱបលួងលោម និងផ្ដល់ភាពកក់ក្ដៅ ដោយអង្អែលសក់នាងថ្នមៗ
Hiyyih សម្ងំយំខ្សឹកខ្សួល តំណក់ទឹកភ្នែករមៀលចុះមកទ្រូង Heeseung
«ខ្ញុំខឹងស្អប់គាត់ណាស់ ហ៊ឹកៗ.. គាត់ចាកចេញពីម៉ាក់ខ្ញុំ ទុកឱ្យម៉ាក់ឱ្យចិញ្ចឹមខ្ញុំតែម្នាក់ឯង» Hiyyih«ប៉ុន្តែខ្ញុំនៅតែមិនដាច់ចិត្តពីគាត់ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងទទួលបានភាពកក់ក្ដៅពីគាត់ម្ដងទៀត» Hiyyih
«ខ្ញុំសុំទោសដែលកន្លងមកខ្ញុំមិនយល់ពីនាង» Heeseung
Hiyyih ទាញ Heeseung ចេញពីនាង រួចក៏ជូតទឹកភ្នែកដែលបានស្រក់លើថ្ពាល់
«Heeseung ហ្អា៎!! យើងបែកគ្នាទៅ» Hiyyih និយាយទាំងសម្លេងស្រាលៗ
«....» Heeseung មិនមាត់មិនករអ្វីមួយម៉ាត់ គេឈរស្ងៀមទ្រឹងមួយកន្លែងទាំងគ្មានអារម្មណ៍អ្វីទាំងអស់
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...