Part 11 : ដំណើរកម្សាន្ត🌊

596 32 0
                                    

ភាគ 11 #សកលវិទ្យាល័យកំណើតស្នេហ៍

[.....]

រថយន្តទំនើបមួយគ្រឿងកំពុងធ្វើដំណើរលើដងវិថីដ៏សែនវែងឆ្ងាយឆ្ពោះទៅកាន់កោះមួយកន្លែងនៃប្រទេស។ នៅតាមដងផ្លូវអមទៅដោយដើមឈើធំត្រឈឹងត្រឈៃជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកដំណើរដែលជិះឆ្លងកាត់។ អ្នកដំណើរដែលស្ថិតនៅលើរថយន្តនេះមានចំនួន 4 នាក់គឺ អ្នកកំលោះ ហ៊ីស៊ឹង ជេក ហេរ៉ា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រថយន្តទំនើបមួយគ្រឿងកំពុងធ្វើដំណើរលើដងវិថីដ៏សែនវែងឆ្ងាយឆ្ពោះទៅកាន់កោះមួយកន្លែងនៃប្រទេស។ នៅតាមដងផ្លូវអមទៅដោយដើមឈើធំត្រឈឹងត្រឈៃជាម្លប់ដ៏ត្រជាក់សម្រាប់អ្នកដំណើរដែលជិះឆ្លងកាត់។ អ្នកដំណើរដែលស្ថិតនៅលើរថយន្តនេះមានចំនួន 4 នាក់គឺ អ្នកកំលោះ ហ៊ីស៊ឹង ជេក ហេរ៉ាន់ និងណូរី។ លោកតាបានអនុញ្ញាតឱ្យពួកគេទាំងបួនបានសម្រាកខ្លះបន្ទាប់ពីខិតខំសិក្សាយ៉ាងស្វាហាប់អស់រយៈពេលជាង 1 ខែកន្លងទៅដើម្បីប្រលងចូលសកលវិទ្យាល័យ ENU។
ដៃដ៏រឹងមាំឃើញសុទ្ធតែសរសៃកំពុងកាន់ចង្កូចឡាន ដែលអាចដឹងថាម្ចាស់ដៃនោះគឺជាហ៊ីស៊ឹង។ មនុស្សស្រីដែលអង្គុយជាប់ខាងស្ដាំដៃគេជានារីកំពូលឌឺណូរី ចំណែកឯពីរនាក់ខាងក្រោយគឺជា ជេក និងហេរ៉ាន់។ ជេក និងហេរ៉ាន់ត្រូវដៃត្រូវជើងគ្នាណាស់ចាប់តាំងពីឡើងឡានរហូតដល់ជិះបានពាក់កណ្ដាលផ្លូវនៅតែមិនអស់រឿងនិយាយ ធ្វើឱ្យអ្នកនៅខាងមុខទាំងពីរមានអារម្មណ៍ថាធុញខ្លាំងដោយសារអ្នកទាំងពីរមិនបានចូលរួមក្នុងការសន្ទនារបស់ពួកគេ។

"អូយ!! ថ្លង់ណាស់" ណូរីរអ៊ូបង្អាក់ការសន្ទនាដ៏ជក់ចិត្តរបស់ជេកនិងហេរ៉ាន់

"មែនតើ! មិនដឹងនិយាយស្អីខ្លះទេសំខាន់ស្មារតីខ្ញុំបើកបរអស់ហើយ" ហ៊ីស៊ឹងជួយថែមល្មោយណូរី

"នែ៎!! បើលោកខ្លាចបាត់ស្មារតី មកលូកមាត់ធ្វើអី? មើលតែផ្លូវទៅ" ហេរ៉ាន់ស្ដីរួចសម្លក់អ្នកប្រុសដែលពូកែថែមថយ

ហ៊ីស៊ឹងពេលត្រូវគេស្ដីឱ្យដូច្នេះក៏តបទៅវិញទាំងសម្លេងកោងកាច
"នែ៎! កាង ហេរ៉ាន់"

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now