[ភាគទី 10] #សកលវិទ្យាល័កំណើតស្នេហ៍
«គណិតវិទ្យា, រូបវិទ្យា ហៅលែងលឺ»
🍁EN-joy your reading🍁
វ៉ូសៗៗៗៗ
សម្លេងព្រូសរបស់ Layla បានបន្លឺឡើងនៅខាងមុខក្លោងទ្វានៃភូមិគ្រឹះ នៅពេលវាបានឃើញរថយន្តទំនើបមួយគ្រឿងបើកចូលមក។ Layla រត់ទៅមុខទ្វាឡាននោះ ដូចជាកំពុងរង់ចាំផ្លូវរបស់ម្ចាស់ខ្លួនចុះពីរថយន្ត ។
«Wahh!! Hello!! Layla» ជេកដាក់ជើងទាំងពីររបស់ខ្លួនចុះមកពីឡានមិនទាន់ស្រួលផង ក៏រំភើបនឹងការប្រទះនូវវត្តមានឆ្កែសំណព្វចិត្តខ្លួននៅអង្គុយចាំគេដោយក្ដីនឹករលឹក។ គេនឹង Layla បែកគ្នាយូរណាស់ដែរហើយ ថោយសារជេកត្រូវជាប់រវល់នឹងការសិក្សារបស់គេនៅអូស្ត្រាលី ទើបគេពឹងពាក់ហ៊ីស៊ឹងឲ្យមើលថែរក្សា Layla មួយរយៈ។ ឥឡូវនេះជេកក៏បានត្រលប់មកវិញដើម្បីបន្តការសិក្សារបរិញ្ញាបត្រនៅ E.N.U វិញ។
«How are you doin??» ជេកអង្គុយចុះទល់មុខសត្វចិញ្ចឹមខ្លួន ដៃទាំងពីរស្ទាបអង្អែលក្បាលរបស់និងមុខរបស់ Layla ដោយមិនភ្លេចសួរសុខទុក្ខវា។ ឯ Layla បានត្រឹមតែតបទៅម្ចាស់វិញតាមភាសាសត្វជាសញ្ញាប្រាប់ថាទៅជេកវិញ
«វ៉ូសៗៗៗ»
«I missed you so much» ជេកទាញ Layla មកឱបជាប់នឹងដើមទ្រូងមាំរបស់គេយ៉ាងណែនដោយសេចក្ដីស្រលាញ់។
«មិនបាច់និយាយភាសារអង់គ្លេសជាមួយ Layla ទៀតទេ!!» សម្លេងគ្រលរៗរបស់ហ៊ីស៊ឹង ទាញស្មារតីរបស់ជេកឲ្យក្រឡេកមើលគេភ្លាមៗ
«Hey Man!!» ជេកស្ទុះងើបវ៉ឹងទៅចាប់ដៃហ៊ីស៊ឹងដែលជាមិត្តខ្លួនយ៉ាងសោមនស្ស។ រួចជេកក៏បន្តសួរហ៊ីស៊ឹងទាក់ទង Layla
«មិញបងនិយាយថាមិនឲ្យខ្ញុំនិយាយអង់គ្លេសជាមួយ Layla មែនទេ?»
«អើ!! ព្រោះថារយៈពេលដែល Layla នៅជាមួយបង បងបានបង្រៀនគេឲ្យស្ដាប់ភាសាយើងយល់ហើយ។ Cool អត់?» ហ៊ីស៊ឹងលើកស្មារនិយាយទាំងញញឹមយ៉ាងមានមោទនភាពចំពោះជំនាញបង្រៀនឆ្កែរបស់ជេក
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomantikHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...