[ភាគទី១] #សកលវិទ្យាល័យកំណើតស្នេហ៍
✨សូមអានដោយក្ដីរីករាយ✨
នាព្រឹកព្រលឹមស្រាងៗនៅវេលាម៉ោងប្រហែល 5:00នាទី ជាពេលវេលាមួយដែលមនុស្សម្នារតាមផ្ទះ កំពុងគេងលក់យ៉ាងស្កប់ស្កល់លើពូកដល់ទន់ល្មីរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែចម្លែកអ្វីយើងឃើញមានផ្ទះតូចមួយនៅជាប់ផ្លូវ កំពុងមមារញឹកយ៉ាងខ្លាំងដើម្បីរៀបចំប្រកបរបរនៅមុខផ្ទះរបស់ពួកគេនាពេលព្រឹកនេះ។
"ហេរ៉ាន់!!! ឆាប់យកស្លាបព្រានិងសមទៅដាក់លើតុទៅ" សម្លេងរបស់ស្រ្តីវ័យកណ្ដាលម្នាក់អាយុប្រហែល45ឆ្នាំ បានបន្លឺដោយបង្គាប់បញ្ជារក្មួយស្រី
"ចា៎ស!! អ៊ុំ" ហេរ៉ាន់ឆ្លើយតបទៅអ៊ុំស្រី រួចក៏ធ្វើតាមអ្វីដែលអ៊ុំប្រាប់។
បន្ទាប់ពីបំពេញកិច្ចការទាំងនោះហើយ មិនបង្អង់ពេលយូរ ហេរ៉ាន់បានស្ទុះទៅរៀបចំខ្លួន ងូតទឹកសម្អាតកាយ ផ្លាស់ប្ដូរសម្លៀកបំពាក់ ទម្លាក់សក់ត្រឹមស្មារចុះ រួចដើរសំដៅចេញទៅខាងក្រៅផ្ទះ ប៉ុន្តែក៏ទច់ដំណើរដោយសារប្រទះនឹងអ៊ុំប្រុសខ្លួន
"នេះឯងធ្វើខ្លួនស្អាតបែបនេះបម្រុងចេញណាហ្នឹង? កុំប្រាប់ណាថាទៅជួបសង្សារ" អ៊ុំប្រុសថ្លៃរបស់នាងលាន់មាត់ឡើងជាមួយនឹងក្រសែភ្នែកខិលខូចសម្លឹងលើ សម្លឹងក្រោមទៅកាន់នាង
"មិនមែនទេអ៊ុំ! ខ្ញុំគ្មានសង្សារសង្សឿឯណាទេ គឺខ្ញុំមានធុរៈនៅឯសកលវិទ្យាល័យទើបត្រូវចេញទៅក្រៅ" ហេរ៉ាន់ឆ្លើយតបដោយឬកពារធុញទ្រាន់
"ប្រាកដហើយហ្អេ៎ស!"
ប្រាកដណាស់អ៊ុំប្រុសថ្លៃរបស់នាងពិតជាមនុស្សខូចខ្លាំងណាស់ គាត់តែងតែសម្លឹងមើលនាងដោយក្រសែភ្នែកគួរឲ្យខ្លាចដូចចង់លេបត្របាក់នាងទាំងរស់ ហេរ៉ាន់មិនហ៊ានទាំងនៅជិតគាត់ផង ទោះបីជានៅមុខអ៊ុំស្រីរបស់នាងក៏គាត់តែងតែបង្ហាញអាកប្បកិរិយានិងសម្ដីលេបខាយទៅកាន់នាងរហូត។ នាងមិនដែលហ៊ាននៅផ្ទះតែពីរនាក់អ៊ុំប្រុសនាងទេ ហេរ៉ាន់ខ្លាចថានាងនឹងត្រូវជួបរឿងមិនល្អកើតឡើង មិនត្រឹមតែប៉ុណ្ណោះគាត់មិនដែលជួយទុក្ខធុរៈភរិយាឡើយ អ្វីដែលគាត់ធ្វើនោះគឺជួយនាំបំណុលចូលផ្ទះដោយការលេងស្រី-ស្រានិងល្បែងនេះឯង វាជាមូលហេតុដែលហេរ៉ាន់មានអារម្មណ៍មិនសូវស្រួលពេលជួបនឹងអ៊ុំប្រុសថ្លៃកំពូលហានិភ័យម្នាក់នេះ។
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomansaHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...