Part 28: 😏

579 22 3
                                    

[...]

«ហ្អា៎...» Hae-ran ស្រែកទាំងបិទភ្នែក ដោយគិតថាកាហ្វេក្ដៅនោះនឹងត្រូវជះលើខ្លួននាង ប៉ុន្តែនាងមិនបានទទួលអារម្មណ៍ថាក្ដៅសោះ នាងបើកភ្នែកយឺតៗក៏ឃើញថាជាខ្នងបុរសរាងខ្ពស់ស្រឡះម្នាក់ពាក់អាវសមូរដៃឈរបាំងពីមុខនាង នាងងើយមើលគេឱ្យចំទើបដឹងថាម្នាក់នោះនរណា

«Heeseung!!!» Hae-ran

«លោកមិនអីទេមែនទេ?» Hae-ran សួរនាំគេទាំងបារម្ភ ដោយឃើញអាវដែលគេពាក់គឺស្ដើង វាអាចធ្វើឱ្យរលាកដល់ខ្លួនរបស់គេ

«.....» Heeseung មិននិយាយអ្វីសោះ គេចេះសម្លឹងមើលមុខ Hae-ran មិនដាក់ភ្នែក

«មានរឿងអី?» Jungwon

«ហ៊ឹស.. Hae-ran នាងឯងសម្បូរមន្តស្នេហ៍ណាស់ណ៎? ចាំតែមើលចុះលើកក្រោយខ្ញុំមិនឱ្យនាងរួចខ្លួនដាច់ខាត» ថារួច Jinnie ប្រញាប់ដើរចេញយ៉ាងលឿន

«នែ៎!! ឈប់សិន..» Jungwon

«Jungwon ah!! ឱ្យនាងទៅៗ» Hae-ran

«ស្រីម្នាក់នេះមិនបង់លុយហើយថែមទាំងមកបង្កររឿងទៀត» Jungwon

«Heeseung អាវលោកប្រឡាក់អស់ហើយ នៅក្នុងបន្ទប់ខ្ញុំមានអាវខ្លះៗដែរ លោកទៅផ្លាស់ចេញទៅ» Jungwon រុញ Hae-ran ក្នុងបំណងឱ្យនាងនាំ Heeseung ទៅរកបន្ទប់ស្នាក់របស់ Jungwon ក្នុងហាងនេះ

«ឆាប់ទៅៗ ខាងនេះខ្ញុំអ្នករៀបចំ» Jungwon ដេញ Hae-ran

«អឺ...មកតាមខ្ញុំមក» ប្រាប់ Heeseung រួច Hae-ran ក៏ដើរទៅបន្ទប់ Jungwon។ ចំណែកឯ Heeseung ក៏ដើរតាមនាងទាំងមិននិយាយអ្វីមួយម៉ាត់ដូចខ្លួនគេនេះជាមនុស្សយន្តទៅហើយ។

[ក្រាក..] Hae-ran បើកទ្វាចូលបន្ទប់ Jungwon

«នាងស្គាល់បន្ទប់ផ្ទាល់ខ្លួន Jungwon ទៀត?» Heeseung ដាច់ចិត្តហាមាត់និយាយជាលើកដំបូង ប៉ុន្តែមិនជ្រុះមាសចេញមកទេ😞

«ខ្ញុំធ្វើការនៅទីនេះជាង 2 ឆ្នាំហើយ រឿងអីដែលថាមិនស្គាល់នោះ» Hae-ran និយាយហើយ ក៏ហួចអាវមួយឱ្យ Heeseung

«ប្រហែលជាស្និទស្នាលគ្នាណាស់ហើយមើលទៅ» Heeseung សម្ដែងឬកពារប្រច័ណ្ឌឡើងមក

«ប្រាកដហើយ» Hae-ran

«មិញនេះលោកត្រូវការហ្វេក្ដៅជះលើ មានរលាកទេ?» Hae-ran

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now