[....]
ក្រោយពីត្រូវបាត់បង់ស្នេហាជាលើកទី2 Heeseung នៅសម្ងំតែក្នុងបន្ទប់មិនព្រមចេញក្រៅសោះរកបាយរកទឹកឡើយ ដោយបារម្ភពីស្ថានភាពកូនខ្លាំងពេក ម៉ាក់របស់ Heeseung ហៅ Nory ឱ្យមកជួយមើលកូនប្រុសគាត់«អ៊ំស្រី!!» Nory
«Nory ក្មួយមកហើយហ្អេស៎!!!» ម៉ាក់ Heeseung និយាយទាំងមុខស្ងួត
«ចា៎អ៊ំ!! បង Heeseung គាត់យ៉ាងម៉េចហើយអ៊ំ» Nory អង្គុយចុះក្បែរអ៊ំស្រី
«គេចាប់ផ្ដើមដូចលើកមុនទៀតហើយ ប៉ុន្តែលើកនេះដូចជាធ្ងន់ធ្ងរណាស់ គេមិនព្រមបើកទ្វាចេញពីបន្ទប់ទេ អ៊ំបារម្ភខ្លាចតែគេគិតផ្ដេសផ្ដាសទេ»
«ទៀតហើយនៅតែដូចក្មេងដដែល» Nory
Nory ងើបឈរឡើង រួចនិយាយយ៉ាងជឿជាក់
«កុំបារម្ភអ៊ំ ទុកឱ្យខ្ញុំអ្នកដោះស្រាយ»Nory ឱនខ្សឹបប្រាប់ឱ្យអ៊ំស្រីឱ្យនិយាយតាមនាង ធានាថា Heeseung មិនចេញពីបន្ទប់
និយាយសម្រេចគ្នារួច ពួកគេក៏ដើរតម្រង់ទៅមុខបន្ទប់របស់ Heeseung ។ ម៉ាក់ Heeseung គោះទ្វាបន្ទប់ Heeseung រួចនិយាយ
«Heeseung ហ្អា៎!! មានមនុស្សស្រីម្នាក់មករក នាងប្រាប់ថានាងឈ្មោះ Hae-ran»Heeseung គ្រាន់តែលឺឈ្មោះ Hae-ran ភ្លាម គេស្ទុះពីលើគ្រែទៅបើកទ្វាបន្ទប់យ៉ាងរហ័ស
«នាងនៅឯណាម៉ាក់» Heeseung បើកទ្វាក្រឡេករកមើល Hae-ran តែមិនឃើញ Hae-ran ឯណា គេឃើញ Nory ទៅវិញ គេក៏បានដឹងភ្លាមថាជាល្បិច Nory
«Nory..» Heeseung ប្រុងបិទទ្វាវិញ ប៉ុន្តែម៉ាក់គេ និង Nory ខំប្រឹងទប់ជាប់
«បងឯងស្ដាប់ខ្ញុំសិន» Nory
«អ្នកទាំងពីរចេញទៅ!!» Heeseung
«បងមិនស្ដាប់អីទាំងអស់» Heeseung
«Hae-ran មិនបានទាក់ទងបង Beomgyu ទេ» Nory
«មែនឬលេង? ហេតុអីមិនឆាប់ប្រាប់បង» Heeseung
«ខ្ញុំប្រាប់ហើយ តែបងមិនព្រមមើលទូរសព្ទខ្លួនឯងតើ» Nory
«អរគុណ Nory បងទៅរកនាងភ្លាម» Heeseung ញញឹមញញែម បម្រុងដើរចេញ ប៉ុន្តែត្រូវ Nory បាំងដៃឃាត់
«បងឯងទៅរកនាងទាំងសភាពបែបហ្នឹង? សក់ប៉ះច្រូងរឹងដូចដើមឬស្សី មាត់ក៏ស្អុយដូចប្រហុក មុខស្លក់ដូចអត់ដេក 1 ឆ្នាំ ហើយចង់ចេញទៅរកមិត្តខ្ញុំ» Nory ដៀលចំៗមិនក្រែងចិត្តម្ដាយគេនៅទីនេះសោះ
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...