Part 21: សម្ពាធ P=F/A (😛)

583 33 6
                                    

[....]

ក្រោយពីបញ្ចប់ម៉ោងរៀន នាងតូច Hae-ran ប្រញ៉ាប់ចេញទៅផ្ទះយ៉ាងលឿន ហាក់ដូចជានឹងមានការណាត់ជួបជាមួយអ្នកណាម្នាក់អញ្ចឹង។ Heeseung ឃើញ Hae-ran ស្ទុះស្ទាចេញទៅលឿនមុនគេឯងបែបនេះ ក៏សួរ Jake ក្រែងលោ៎គេបានដឹងថានាងប្រញាប់ទៅណា ប៉ុន្តែចម្លើយនោះគឺ Jake ក៏មិនបានដឹងដូចគ្នា។

តាមពិតទៅមុននេះ Hae-ran ប្រញាប់មកបន្ទប់នាងសោះ។ Hae-ran រៀបចំចម្អិនម្ហូបត្រៀមទទួលមនុស្សម្នាក់ ដែលមនុស្សម្នាក់នោះជាអ៊ំស្រីរបស់នាង។ គាត់ចង់មកមើលឱ្យឃើញផ្ទាល់នឹងភ្នែកថាតើក្មួយស្រីរបស់គាត់រស់នៅបែបណា ព្រោះគាត់ក៏មិនស្រណុកចិត្តដែរដែលបណ្ដោយឱ្យនាងនៅតែម្នាក់ឯង ប៉ុន្តែនេះក៏ជាជម្រើសល្អជាងនៅជាមួយគាត់ដោយសារតែនៅក្នុងផ្ទះគាត់មានប្ដីល្មោភកាម សឹងតែប្រព្រឹត្តរឿងមិនល្អលើ Hae-ran កន្លងមក។

[ទីងៗ....]

សម្លេងកណ្ដឹងបន្លឺឡើង ធ្វើឱ្យនាងតូច Hae-ran ស្ទុះទៅបើកទ្វាវឹង ដោយគិតថាជាអ៊ំស្រីបានមក

"អ៊ំ!! ម៉េចក៏ឆាប់មកដល់ម៉្លេះ?" នាងនិយាយទាំងមិនទាន់បើកទ្វាស្រួលបួលផង ដោយសារតែចិត្តរំភើប ប៉ុន្តែក្រោយពីបើកទ្វាមកក៏បង្ហាញនូវវត្តមានរបស់បុរសរាងខ្ពស់ស្រឡះម្នាក់ទៅវិញ ធ្វើឱ្យនាងបើកភ្នែកធំៗសម្លឹងមើលទៅកាន់គេទាំងរាងកាយនាងនៅឈរគាំងមួយកន្លែង

"Heeseung???!!" Hae-ran មិនស្មានថាគេមកដល់ទីនេះបានឡើយ នាងក៏សួរគេទាំងឆ្ងល់

"ម៉េចក៏លោកស្គាល់ផ្ទះខ្ញុំ? នរណាប្រាប់លោក? ហើយលោកមកធ្វើអី?" Hae-ran បន្តចោទសួរគេប្រៀបដូចគេជាជនល្មើស

"ខ្ញុំត្រូវឆ្លើយសំណួរមួយណាមុន?" Heeseung វាចាទាំងមិនមើលមុខនាង រួចដើរចូលបន្ទប់នាងទាំងគ្មានការអនុញ្ញាត ហាក់ដូចជាផ្ទះរបស់ខ្លួនយ៉ាងអញ្ចឹង

"នែ៎!! ឈប់សិនខ្ញុំមិនទាន់អនុញ្ញាតឱ្យលោកចូលទេ ឈប់ត្រង់ហ្នឹងភ្លាម Lee Heeseung!!" នាងស្ទុះទៅបង្អាក់ដំណើរ Heeseung មិនឱ្យចូលបន្ទប់នាងបន្តទៀត

"ភ្ញៀវមកលេងបែរជាមិនចង់ឱ្យចូលផ្ទះ ម្ចាស់ផ្ទះអីក៏គ្មានសុជីវធម៌បែបនេះ?" Heeseung ឱនទៅនិយាយជិតមុខ Hae-ran ដោយសម្លេងស្រទន់មិនសមនឹងពាក្យពេជន៍ដែលនិយាយសោះ ធ្វើឱ្យនាងក្រមុំចាប់ផ្ដើមក្រហមមុខព្រឿងៗមួយរំពេច

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now