[Heeseung Pov]
ខ្ញុំហាក់មានអារម្មណ៍ចម្លែកពេលខ្ញុំនៅជិតកាង ហេរ៉ាន់។ ដូចអំបាញ់មិញនេះ ខ្ញុំបិះធ្វើទប់អារម្មណ៍ខ្លួនឯងមិនបាន កុំតែបាន Beomgyu មកទាន់ទេ កុំអីខ្ញុំធ្លាក់អន្ទាក់ហេរ៉ាន់បាត់ទៅហើយ។
ខ្ញុំដឹងថា Beomgyu មានអារម្មណ៍ល្អលើហេរ៉ាន់ ដូច្នេះក្នុងនាមជាមិត្តល្អ ខ្ញុំត្រូវផ្ដល់ឱកាសឱ្យពួកគេនៅតែពីរនាក់។
"G'day mate!!" ជេកមកពញាក់ស្មារតីខ្ញុំភ្លាមៗ
"អង្គុយនឹកអ្នកណា?" ជេកបន្តសួរខ្ញុំ
"នឹកអ្នកណា? បងគ្មានមនុស្សស្រីណាត្រូវនឹកទេ" ខ្ញុំឆ្លើយតបទៅជេក រួចផ្ដេកខ្លួនលើគ្រែដ៏ទន់ៗ
"ប្រាកដអត់?" ជេកបន្តទៀត "មិនមែនកំពុងនឹកហេរ៉ាន់ណាហី?"
"ឆ្កួត!! បងទៅនឹកនាងធ្វើអី? មនុស្សឈ្លោះតែគ្នា ហេតុអីត្រូវនឹកនាងនោះ"
"ថាមិនត្រូវដែរ!! ឃើញឈ្លោះឧស្សាហ៍ឈ្លោះគ្នាអញ្ចឹង ថ្ងៃណាមួយអាចនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមកក៏ថាបាន" ជេកនិយាយហើយគេក៏សើចតិចៗឌឺខ្ញុំ
"រង់ចាំថ្ងៃដែលព្រះអាទិត្យរះពីទិសខាងលិចវិញសិន ទើបបងអាចស្រលាញ់ហេរ៉ាន់" ខ្ញុំបន្តទៀត
"ក្រែងឯងថាចង់ញ៉ែហេរ៉ាន់នោះអី? ម៉េចក៏មិនទាន់ឃើញញ៉ែអញ្ចឹង? ចុះចាញ់ហើយហ៎"
"ខ្ញុំប្ដូរគោលដៅហើយ!!" ជេកផ្ដេកខ្លួនលើគ្រែរបស់គេ រួចញញឹមយ៉ាងស្រស់មើលទៅខាងលើ
ខ្ញុំធ្វើមុខងឿងឆ្ងល់ចំពោះពាក្យរបស់ជេក។ ខ្ញុំផ្អៀងខ្លួនបែរទៅសួរបញ្ជាក់ជេក
"អ្នកណា? ណូរីមែនទេ?"
"មិនមែនទេ!! មនុស្សស្រីម្នាក់នោះស្អាតណាស់ ខ្ញុំបានជួបនាងនៅកម្មវិធីយប់មិញ។ ខ្ញុំស្រាប់តែលង់ស្នេហ៍នាងភ្លាមៗ ដោយសារទម្រង់មុខដ៏ស៊ិចស៊ីរបស់នាង ច្រមុះរបស់នាងខ្ពស់ស្អាត ជាមួយនឹងកែវភ្នែកពោរពេញទៅថាមពលវិជ្ជមាន អមជាមួយបបូរមាត់ពណ៌ស៊ីជម្ពូរដ៏ទាក់ទាញ និងសរសៃសក់ពណ៌ទង់ដែងដ៏ស្រស់ស្អាត" ជេករៀបរាប់សឹងតែស្មើមួយ paragraph ប្រាប់មកខ្ញុំពីរូបសម្បត្តិនារីម្នាក់នោះ
YOU ARE READING
សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung
RomanceHeeseung ជាកូនប្រុសគ្រួសារអភិជនមួយនៅប្រទេសកូរ៉េ។ គេមានរូបរាងសង្ហារ មានចំណង់ចំណូលចិត្តនិងទេពកោសល្យលើផ្នែកតន្រ្តី ប៉ុន្តែគេបែរជាមិនសូវចំណាប់លើការសិក្សាឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យគេបានជួបនារីម្នាក់ឈ្មោះថា Hae-ran ដែលនាងនឹងមកបង្រៀន Heeseung ឲ្យគេអាចប្រ...