Part 7 : <<ខ្ញុំត្រូវបង្រៀនគេ?>>

679 29 0
                                    

[ភាគទី 7] #សកលវិទ្យាល័យកំណើតស្នេហ៍


🐣EN-joy your reading🐣


[កាលពី3ម៉ោងមុន]

នៅផ្ទះអ៊ំស្រីរបស់ហេរ៉ាន់....

«អ៊ំស្រី!!ខ្ញុំនឹងទៅនៅជាមួយណូរី ប្រសិនបើអ៊ំអនុញ្ញាត តែបើអ៊ំមិនចង់ឲ្យខ្ញុំទៅក៏មិនអី ខ្ញុំធ្វើតាមអ៊ំជានិច្ច» ហេរ៉ាន់សុំការអនុញ្ញាតិពីអ៊ំស្រីនាង នាងក៏មិនចង់ទៅនៅជាមួយណូរីប៉ុន្មានទេ ព្រោះខ្លាចគ្មានអ្នកណានៅមើលថែអ៊ំស្រីខ្លួន តែដោយសារណូរីលើកហេតុផលសមរម្យទើបនាងព្រមធ្វើតាមណូរីទៅ

«ទៅចុះ!!» អ៊ំស្រីឆ្លើយទាំងមិនបានគិតអ្វីច្រើនឡើយ ដោយហេតុថាគាត់មិនមែនមិនដឹងរឿងអ្វីនោះទេ ថ្ងៃដែលមានរឿងកើតឡើងនោះ គាត់ក៏បានមកដល់ផ្ទះបន្ទាប់ពី Beomgyu និង ហេរ៉ាន់ចេញទៅផុត ។ របស់របររប៉ាត់រប៉ាយពេញផ្ទះ ដែលអាចឲ្យដឹងយ៉ាងច្បាស់ថាមានរឿងមិនល្អកើតឡើងក្នុងផ្ទះគាត់ប្រាកដណាស់។ មិនខុសទេគឺពិតជាមានរឿងមែន ពេលឃើញប្ដីរបស់គាត់មានស្នាមជាំជាច្រើនកន្លែងនៅលើផ្ទៃមុខ គាត់ក៏សន្និដ្ឋានបានភ្លាមៗថាប្ដីល្មោមកាមម្នាក់នេះមានចេតនាចង់ប្រព្រឹត្តអំពើរអានាចារលើក្មួយស្រីខ្លួនហើយក៏ត្រូវ Beomgyu ដាក់យ៉ាងដំណំ។

«អ៊ំមិនឃាត់ខ្ញុំទេហ៎? នេះខ្ញុំនឹងមិននៅទីនេះទៀតទេណា៎អ៊ំ» ហេរ៉ាន់បើកភ្នែកធំៗបន្តិច មិននឹកស្មានថាលើកនេះអ៊ំនាងស្រួលដាក់នាងដល់ថ្នាក់ហ្នឹងឡើយ តាមធម្មតាគ្រាន់តែនាងចូលផ្ទះយឺតបន្តិច បើមិនតាំងតោហោះ ក៏រំពាត់ឡើងខ្នងដែរ

«វាល្មមដល់ពេលដែលឯងគួរតែចាកចេញពីឋាននរកនេះហើយ» អ៊ំស្រីនាងពុំសូវចេះនិយាយផ្អែមល្អែមជាមួយក្មួយប៉ុន្មានទេ គាត់ចូលចិត្តនិយាយត្រង់ៗជាក់ស្ដែង ប៉ុន្តែចិត្តគំនិតគាត់គឺបារម្ភនិងខ្វល់ខ្វាយពីក្មួយក៏មិនណយឡើយ

«អរគុណណាស់អ៊ំ!! ខ្ញុំជំពាក់គុណអ៊ំច្រើនណាស់ ខ្ញុំនឹងសងគុណអ៊ំវិញនៅពេលខ្ញុំជោគជ័យ! ខ្ញុំក៏សុំទោសចំពោះរឿងមួយចំនួនដែលធ្លាប់ធ្វើឲ្យអ៊ំពិបាកចិត្ត» នាងតូចលើកដៃសំពះអ៊ំស្រីខ្លួនទាំងរលីងរលោងទឹកភ្នែក

សកលវិទ្យាល័យកំណើតស្នេហ៍ 📚 Heeseung Where stories live. Discover now